ភាគទី៣១
ឱកាសម្ដងទៀត
-មន្ទីពេទ្យ
ជេហូប ត្រូវបានគេបញ្ជូនមកដល់មន្ទីពេទ្យរួចរាល់ លីអា ក៏អស់ថាមពលសន្លប់បាត់ដោយសារសុខភាពខ្សោយជាស្ថាពរ។
ក្រុមគ្រួសាររបស់ជេហូប ជាមួយនឹងម្ដាយរបស់លីអា បានមករងចាំនៅមន្ទីពេទ្យអស់រយៈពេល២ម៉ោងហើយ តែការវះកាត់នៅមិនទាន់រួចទៀត ពួកគាត់ជាចាស់ទុំនេះ សឹងតែរត់ទៅព្រះវិហារបួងសួងដល់ព្រះម្ដងៗហើយ។
“ក្មួយសាន់មែនទេ?” លោកស្រីហ៊ីតា ដែលបានចាំមុខរបស់សាន់ក្នុងរូបថតជាមួយនឹងលីអា ទើបគ្រាន់តែឃើញវត្តមានគេ លោកស្រីស្ទុះមកសួរនាំភ្លែត។
“បាទ!លោកស្រី!”
“រឿងរបស់មីនឆាយ៉ាងមិចទៅហើយ” គាត់ទទួលស្ដាប់រឿងពីដើមដល់ចប់ពីតូគី គាត់សឹងតែទៅវៃមីនឆា ឲ្យបាត់ខឹងក្នុងចិត្តទេ។
“ប្រភេទកាំភ្លើងប្រើគ្រាប់ ដែលលីអា បានទៅយកនៅផ្ទះរបស់មីនឆា វាត្រូវជាមួយនឹងគ្រាប់កាំភ្លើងដែលមាននៅជាប់ខ្លួនរបស់លោកជីហាមែន….ចំណែកម្នាក់ឈ្មោះឆាល៍ក៏បានសារភាពថាមីនឆាជាអ្នកសម្លាប់ប្ដីខ្លួនឯង….តែអ្នកដែលស្លាប់ក្នុងថ្ងៃនោះគឺមានម្នាក់ទៀត តែមីនឆាបានឲ្យគេចាត់ការសាកសពអស់បាត់ទៅហើយ”
“ស្រីម្នាក់នេះពិតជាឃោឃៅមែន! សំណាងល្អដែលកូនខ្ញុំឈប់ទាក់ទងជាមួយមនុស្សបែបនេះទាន់ពេល” លោកស្រីហ៊ីតា រឹតទ្រូងបែបធូរស្រាល។
តែរំពេចនោះគ្រូពេទ្យក៏បានចេញពីបន្ទប់វះកាត់ ទើបលោកស្រីត្រូវរត់ទៅខាងនោះវិញ។
“កូនខ្ញុំយ៉ាងមិចហើយ?”
“លោកជេហូប វះកាត់បានជោគជ័យហើយ គ្រាប់មិនត្រូវចំបេះដូង ឬផ្នែកសំខាន់អ្វីទេ តែរយៈពេលដឹងខ្លួនខ្ញុំមិនទាន់ច្បាស់ ព្រោះអ្នកជំងឺបាត់បង់ឈាមច្រើន រាងកាយនៅខ្សោយខ្លាំង”
“តើខ្ញុំអាចចូលទៅមើលកូនបានទេ?”
“សុំទោសលោកស្រី! រងចាំ២៤ក្រោយចាំលោកស្រីចូលទៅបាន ព្រោះរាងកាយអ្នកជំងឺខ្សោយខ្លាំងណាស់ ងាយនឹងឆ្លងរោគផ្សេងទៀត បើមានមនុស្សចូលទៅច្រើន”
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....