ភាគទី១៤"សម្ដែងសម"
“ហ្ហឺៗ!...ជីហា! ហេតុអីបងទៅចោលអូន…ហ្ហឹកៗ!” មីនឆា ក្នុងសម្លៀកបំពាក់ខ្មៅ អង្គុយបត់ជើង យំយែក នៅមុខរូបថតស្វាមី ធ្វើឲ្យអ្នកកាសែតដែលចូលរួមផ្ដិតរូប យកទិដ្ឋភាពកំសត់នេះ។
ជេហូប មិនបានចិត្តដាច់ក៏មកចូលរួមបុណ្យសពលោកពូជីហាគេដែរ តែសកម្មភាពដែលគេមិនចង់ឃើញរបស់មីនឆា ដែលយំបោកខ្លួននោះ ធ្វើឲ្យគេដើរទៅកញ្ឆក់ដៃនាងឲ្យក្រោកឈរមកប្រឈមនឹងគេ។
“នាងចង់យំឲ្យស្លាប់តាមគេដែរហ្ហេស៎? គិតថាយំហើយគេរស់មកវិញដែរឬយ៉ាងមិច?” ទោះបីគេនិយាយខ្លាំងៗដូចមនុស្សគ្មានអារម្មណ៍ តែមីនឆា លួចញញឹម គិតថាជេហូប នៅតែស្រលាញ់នាងអញ្ចឹង។
“បងបារម្មណ៍ពីអូនដែរមែនទេ?” មីនឆា ធ្វើមុខគួរឲ្យអាណិត និងខិតទៅក្បែរគេ។
“ខ្ញុំគ្មានស្អីត្រូវបារម្ភពីនាងទេ…មីនឆា! ខ្ញុំគ្រាន់តែសង្វេគនាងទៅវិញតើ”
“ហ្ហឹស៎!” មីនឆា សើចចំអកឲ្យខ្លួនឯង បែបមិនដឹងនិយាយអីទៀត រំពេចនោះ ពេលនាងងាកទៅម្ខាងក៏ឃើញលីអា ដើរកាន់ឈើជ្រាត់មកជាមួយនឹងគ្រួសារអ្នកប្រុស នាងក៏ចាប់ផ្ដើមយំរំអួយ និងឱបជេហូបណែន។ ហើយរូបភាពមួយនេះ លីអា នាងឈរសឹងតែទន់ជង្គង់ ទោះនាងមិនដឹងពីមីនឆា និងជេហូបកាលពីអតីត តែនាងគិតថា ទំនាក់ទំនងពួកគេមិនធម្មតាឡើយ។
“មីនឆា! នាងធ្វើស្អីលែង!” ពេលនោះជេហូប ក៏ចង់ទាញនាងចេញដែរ តែនារីម្នាក់នេះបានគម្រាមគេជាមុន ….
“អូនសុំនៅបែបនេះមួយភ្លែត…បើបងចេញ អូននឹងប្រាប់គេថាពួកយើងធ្លាប់ជាសង្សារនឹងគ្នា” ប្រយោគនេះពិតបានផល ជេហូបនៅស្ងៀមឲ្យនាងឱបតាមអំពើចិត្ត រហូតដល់លោកស្រីហ៊ីតា ដើរចូលមកទាំងក្នុងទ្រូងមានកំហឹង តែទឹកមុខនៅតែមានស្នាមញញឹម ព្រោះមិនចង់ឲ្យអ្នកកាសែតចុះផ្សាយផ្ដេសផ្ដាស។
“មីនឆា!” លោកស្រី ពូកែសម្ដែង បានស្រែកយំ និងទាញនាងចេញពីកូនប្រុស យកមកឱបម្ដង ដើម្បីកុំឲ្យរូបភាពមុននេះ អ្នកកាសែតគិតអ្វីលើសលួស បើគាត់ឱបដែរបែបនេះ វាហាក់ដូចជាការលួងលោមធម្មតា។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....