ភាគទី៤ "យប់ផ្សំដំណេក"

474 8 0
                                    

យប់នេះពិសេសមែន...ឡាឡា💃💃
តម្លៃភរិយាលើដែនដីទឹកកក
ភាគទី៤ "យប់ផ្សំដំណេក"
ការរៀបចំពិធីមង្គលការ បានចប់សព្វគ្រប់អស់ហើយ ដែលនេះក៏ឈានចូលដល់ពេលយប់ ជាយប់ដែលតានតឹងបំផុត។ កូនក្រមុំដែលមិនទាន់នឹងផ្លាស់សម្លៀកបំពាក់ផង ត្រូវឈរសម្រក់ទឹកភ្នែក ខាំមាត់ ឈរមើលស្វាមីរបស់ខ្លួនរៀបចំចាកចេញពីបន្ទប់ផ្សំដំណេក។

“អាចទេ! សុំអ្នកប្រុសកុំទៅក្រៅក្នុងថ្ងៃនេះ” ចុងក្រោយនាងដាច់ចិត្តនិយាយហើយ និយាយអ្វីដែលជារឿងសមគួរ ព្រោះផ្ទះនេះជាផ្ទះថ្មី ក្នុងផ្ទះនេះមានតែគេ និងនាងតែប៉ុណ្ណោះ តាមពិតនាងក៏ខ្លាចខ្មោចដែរ។

“…” ជេហូប នៅស្ងៀមបន្តិច លើកទូរសព្ទមើល មុននឹងលើកទូរសព្ទមកផ្អឹបនឹងត្រចៀក

“អាឡូ! តូគី…នាំស្រីម្នាក់នោះមកផ្ទះការរបស់ខ្ញុំមក”

“??” បេះដូង លីអា សឹងតែជ្រុះដល់ដីពេលឮពាក្យនេះចេញពីមាត់គេ។

“អ្នកប្រុស!មិនគិតថាហួសហេតុពេកទេ?អ្នកប្រុសហៅអ្នកណាមកផ្ទះមង្គលការរបស់យើង?” នាងចូលទៅក្បែរគេ និងសួរដោយទឹកមុខហួសចិត្ត។

“នាងជាអ្នកសុំខ្ញុំ កុំឲ្យចេញទៅក្រៅ…ខ្ញុំក៏ព្រមហើយតើ…នាងមានបញ្ហាអីទៀត?” គេបោះទូរសព្ទចោលលើពូក ថែមទាំងដើរមកចាប់ដើមដៃតូច។

“ខ្ញុំ….” ពេលមកកាន់តែជិត នាងនិយាយអ្វីមិនចេញទេ អ្វីៗគ្រប់យ៉ាងហាក់ទើនៅបំពង់.ក។

“នាងជាប្រពន្ធ…តែខ្ញុំគិតថានាងមិនសាកសមនឹងខ្ញុំឡើយ”

“ចុះអ្នកដែលអ្នកប្រុសហៅមកនោះ សាកសមនឹងអ្នកប្រុសមែនទេ?” នាងសឹងតែខាំអណ្ដាតខ្លួនឯងឲ្យស្លាប់ដែលហ៊ានតមាត់នឹងគេ។

“កុំយកខ្លួននាងប្រៀបធៀបនឹងស្រីទាំងនោះ…ពេលនេះខ្ញុំមើលឃើញនាងត្រឹមជាស្រីតូចទាប បើនាងបង្ហាញខ្ញុំថាខ្លួនឯងសាកសម ឈរនៅក្បែរខ្ញុំពេលណា ខ្ញុំនឹងពិចារណាលើនាងម្ដងទៀត…ព្រោះនាងមិនបានអាក្រក់ដល់ថ្នាក់ខ្ញុំទទួលយកមិនបានឡើយ!” និយាយចប់ គេរុញនាងឲ្យចេញឆ្ងាយពីខ្លួន និងដើរចេញទៅក្រៅធ្វើព្រងើយ...
តែលីអា មិនបានស្លូតដល់ថ្នាក់ហ្នឹងឡើយ ទើបនាងបានរត់ទៅតាមគេ និងចាប់ដៃមាំជាប់ ទោះភ័យយ៉ាងណានាងក៏ត្រូវតែខំនិយាយឲ្យបាន

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now