ភាគទី១៨

337 7 0
                                    

ភាគទី១៨

សេចក្ដីសុខ

ជេហូប បានចាកចេញពីផ្ទះព្រោះទាស់ពាក្យសម្ដីជាមួយម្ដាយកាលពីក្បាលល្ងាច រហូតមកពេលនេះពាក់កណ្ដាលអាធ្រាតទើបត្រឡប់មកវិញបែបស្ងាត់ៗ គ្មានសូម្បីតែសម្លេងរំខាន ។ អ្វីដែលគេត្រូវតែរកមុននោះគឺ ការចូលបន្ទប់របស់ភរិយា ដោយមិនដឹងថាចង់រករឿងអ្វីនាងទៀតឡើយ?

ក្រាក!!> គ្រាន់តែគេរុញកន្លឹះទ្វារ ក៏អាចបើកចូលទៅបាន ដែលនាងពិតជាប្រហែសមែន ពេលគេងមិនចេះខ្ទាស់ទ្វារ ចាក់សោរត្រឹមត្រូវទេ។

“??” អ្វីដែលគេឃើញនៅចំពោះមុខ ធ្វើឲ្យជេហូបឈរនៅមួយកន្លែង ព្រោះម្ចាស់បន្ទប់ បានក្រោកអង្គុយឆ្ងក់សម្លឹងមើលមកគេពីទីងងឹត គេវិញក៏ភ័យបន្តិចដែរ ពេលឃើញស្រមោលស្ទង់ៗអញ្ចឹង។

“ជេហូប?” លីអា ទើបនឹងគេងបានបន្តិច ក៏ស្ទុះក្រោកពីគ្រែ ដើរមករកស្វាមី ជាមួយនឹងចម្ងល់ជាច្រើន។

បក់!> ដៃតូច លូកដៃបើកភ្លើង ដែលនៅក្បែរខ្លួនជេហូបដើម្បីបំភ្លឺមើលមុខមនុស្សខ្លះឲ្យច្បាស់។

“ខ្ញុំមានរឿងនិយាយជាមួយនាង” គេមិនបានរៀបរាប់ច្រើន គ្រាន់តែប្រាប់ពីគោលបំណងរួច ក៏អូសដៃនាងចូលទៅក្នុងបន្ទប់បន្ត ដោយមិនភ្លេចរុញទ្វារបិទឡើយ ។

“មានរឿងអី? យើងអាចនិយាយគ្នាស្អែកបាន” លីអា បង្ហាញឫកពារដូចជាឃ្លាតឆ្ងាយពីគេពេកហើយ។ ឯដៃដែលគេចាប់ នាងក៏រលាស់ចេញភ្លាម។

“នាងចង់យ៉ាងមិចជាមួយខ្ញុំ? នាងចង់លេងសើចនឹងអារម្មណ៍ខ្ញុំ?” គេមិនដឹងទេ ថាខ្លួនឯងនិយាយពីអ្វី ដឹងត្រឹមថាគេមិនពេញចិត្តសោះ ពេលនាងដូចលែងចាប់អារម្មណ៍គេ។

“ខ្ញុំថាបងស្រវឹងហើយ ទៅសម្រាកសិនទៅ” លីអា ចាប់ដើមដៃគេ ចង់រុញគេចេញទៅវិញ ព្រោះនាងស្ដាប់គេមិនយល់ទេ។

“នាងដឹងទេថា ហេតុអីខ្ញុំរៀបការជាមួយនាង?”

សំណួរនេះ ធ្វើមិចនាងដឹងទៅ ពេលខ្លះការរៀបការ វាអាចគ្រាន់តែជាគោលបំណងអ្វីមួយរបស់គេប៉ុណ្ណោះ។ នាងសម្លឹងមើលមុខគេដោយទឹកមុខនឿយណាយ មុននឹងតប៖

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now