ភាគទី៦"ខ្ញុំជាភរិយា"

379 7 1
                                    

សុំអង្វរហ្មង!ស្រលាញ់តួស្រីទៅ តួស្រីល្អណាស់🐽

តម្លៃភរិយា

ពេលភរិយាដើរចេញទៅបាត់ ជេហូប ស្រាប់តែយកដៃស្ទាបបបូរមាត់ខ្លួនឯង និងតាមមើលដំណើរអ្នកនាងខ្លួនតូចរហូតដល់ផុតកន្ទុយភ្នែក។
“មុននេះ…និយាយជ្រុលពេកទេដឹង!...តែទោះបីជ្រុល ក៏ជ្រុលទៅ បើមិនមានបំណងនឹងស្រលាញ់នាងស្រាប់ទៅហើយ” ហ្នឹងហើយ! ទាំងគំនិតវិជ្ជមាន និងអវិជ្ជមាន ប្រទាយប្រទង់គ្នា បង្កើតជាជម្លោះក្នុងចិត្តតែម្នាក់ឯង។ ដោយឡែកទឹកមុខគេវិញ ដូចបង្ហាញមកថាដឹងខុស តែអាចិត្តគំនិតខឹងស្អប់ វាលុបការដឹងខុសអស់រលីង។
..........

ថ្ងៃថ្មីនេះ ជាថ្ងៃដែលជេហូបត្រូវឡើងដំណែង កាន់កាប់ធនាគារធំបន្តពីឪពុក ទើបក្នុងអគារ នៃធនាគារមានម្ចាស់ភាគហ៊ុនបានចូលរួមកម្មវិធី ដែលអ៊ូអរ សម្បូរដោយអ្នកមានឋានៈខ្ពង់ខ្ពស់។

លីអា បានដឹងពីពត៌មាននេះទើបនាងខំភ្ញាក់តាំងពីមេឃមិនទាន់ភ្លឺ រៀបចំអាហារឲ្យស្វាមី មិនត្រឹមតែប៉ុណ្ណោះនាងបានលួចចូលបន្ទប់គេ យកសម្លៀកបំពាក់ និងស្បែកជើងខ្មៅរលោងទុកឲ្យគេមួយឡែក កុំឲ្យអ្នកប្រុសពិបាករុករកដោយខ្លួនឯង។ រៀបចំប៉ុណ្ណឹងហើយ មិនទាន់គ្រប់ទៀត នាងបានចូលបន្ទប់ទឹកដាក់ថ្នាំដុសធ្មេញនៅនឹងច្រាស និងបើកទឹកមួយកែវពេញនៅក្បែរនោះទៀត។
នាងគិតថាខ្លួនឯង ធ្វើការរួចរាល់ក៏ប្រញ៉ាប់ចូលបន្ទប់រៀបចំខ្លួន នឹងបានទៅជាមួយគេដែរ ដោយនាងបានជ្រើសយកឈុតពណ៌ខ្មៅ ឲ្យស៊ីគ្នាជាមួយគេ រឿងតុបតែងខ្លួន មិនពិបាកសម្រាប់នាងឡើយ ព្រោះនាងធ្វើការលើយន្តហោះច្រើនឆ្នាំគួរសម ការរៀបចំខ្លួន តែងមុខអ្វីនេះ គ្រូបង្រៀននាងចេះអស់ហើយ។

ពឹក!> លីអា លើកទឹកមួយកែវមកផឹក និងដាក់ចុះវិញ មុនក្រោកឈរឡើងមើលទៅខ្លួនឯងក្នុងកញ្ចក់។
“បើគាត់ជេរខ្ញុំថ្ងៃនេះ! ខ្ញុំឈប់ខ្លាចហើយ…បើទទួលវាសនាមួយនេះហើយ ត្រូវខ្លាហានជាងមុនបន្តិច!” នាងខំនិយាយជាមួយខ្លួន ឯការរៀបចំខ្លួន នាងថាវាមិនអាក្រក់ទេ នាងជឿជាក់លើសម្រស់ តែក្នុងភ្នែកប្ដីនាងយ៉ាងណា នាងក៏មិនដឹង។

ផាច់!> នៅសុខៗនាងក៏លើកដៃទះថ្ពាលខ្លួនឯងល្មមឈឺសាច់ដែរ។
“ស៊ូស៊ូឡើង!លីអា…នាងត្រូវធ្វើឫកឲ្យដូចអ្នកស្រីទើបបាន” ប្រាប់ខ្លួនឯងរួច នាងក៏ទាញក្រែបមកថែម ពីលើបបូរមាត់បន្តិច ទឹកមុខនាងក៏មាំជាងមុន និងចុងក្រោយនាងបានយក កន្លាស់ដាំត្បូងពេជ្រភ្លឺចែងចាំ មកខ្ទាស់លើអាវផ្នែកខាងឆ្វេង ដែលមើលទៅនាងពិតជាថ្លៃថ្នូរបំផុត។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now