ភាគទី២០
បោកបញ្ឆោត
ងឺត!> ទីបំផុត ជេហូប យកប្រពន្ធមកដល់ផ្ទះវិញតាមបំណងក្នុងចិត្ត គេមើលទៅចាប់ផ្ដើមមានឫកពារសោះអង្គើយដាក់នាងវិញទៀតហើយ។
“ជេហូប! បងខឹងខ្ញុំរឿងអីមែនទេ?” នាងដើរតាមគេចូលផ្ទះ និងស្រែកសួរពីក្រោយ។
“អត់ទេ!” គេឆ្លើយកំបុតៗ និងបន្តដើរឡើងទៅលើបន្តទៀត។
“……” នាងឈប់សួរគេទៀតហើយ សុខចិត្តឈរមើលគេ ទាំងមុខក្ដៅភាយៗ។
“ប្រហែលខ្ញុំរំពឹងខ្ពស់ពេកហើយ ថាគេនឹងស្រលាញ់ខ្ញុំខ្លះនោះ” នាងខ្ទប់មុខ អង្គុយចុះលើកាំជណ្ដើរ។ អារម្មណ៍នាងស្រងេះស្រងោច កណ្ដោចកណ្ដែង ដូចកម្ទេចសម្រាមរសាត់ក្នុងទន្លេ។ នាងមិនបានធ្វើអីគេផង គេក៏ខឹងច្រឡោត មិនចង់និយាយរកនាង សួរនាំក៏មិនស្ដី នាងមិនមែនជាព្រះ ដែលដឹងគ្រប់រឿងទេ។
ខណៈពេលដែលនាងអង្គុយយំ ស្វាមីម្នាក់នេះក៏ឈរមើលនាងដែរ តែហេតុអីទឹកមុខគេហាក់ដូចមនុស្សគ្មានអារម្មណ៍បែបនេះ?
ឬមួយមកពីគេដឹងថាម្ដាយឲ្យមនុស្សតាមដាន ទើបសម្ដែងធ្វើល្អដាក់នាង ដើម្បីបាននាងមករកនៅក្បែរខ្លួនវិញ ទាំងដែលបេះដូងគេ មិនទាន់ទទួលយកនាងទាំងស្រុងនៅឡើយទេ។
………………
មីនឆា នារីល្បិចច្រើន នៅមិនស្ងប់ឡើយ បើនាងមិនបានអ្វីដែលនាងចង់។ ពេលនេះខាងធនាគាររបស់ជេហូប បានដកភាគហ៊ុនរបស់អតីតស្វាមីនាង ឲ្យមកនាងវិញទាំងអស់ ទោះគេត្រូវបង់ការខូចខាតក៏ដោយ។ សកម្មភាពទាំងនេះបញ្ជាក់ច្បាស់ណាស់ថាជេហូបលែងចង់នៅក្បែរ ឬឃើញមុខនាងទៀតហើយ។
អ្នកស្រីឆើតឆាយក្នុងឈុតខ្មៅ កាន់ទុក្ខឲ្យស្វាមី អង្គុយក្ដាប់ដៃ សម្លឹងមើលព័ត៌មានដែលជេហូប បកមកនាងវិញ តាមរយៈរូបភាពក្នុងធនាគាររបស់គេ។ ដឹងដែរទេ ពេលនេះនាងជួបបញ្ហា ព្រោះមានមនុស្សជាច្រើនអស់ជំនឿចិត្តលើនាង សាងការខូចខាតដល់ធនាគារច្រើនគួរសម។
“ឥឡូវយើងចាត់ការ ជីកឫសគេតែម្ដងល្អទេ?” ឆាល៍ អង្គុយក្បែរនាង បញ្ចេញយោបល់ ដុតកម្ដៅក្នុងខ្លួននាងកាន់តែខ្លាំង។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....