ភាគទី២៤
លំហែកាយឆឹបៗ! គ្រាំៗ!> សម្លឹងទឹកសមុទ្រ កំពុងតែបោកបក់របស់របរ ឲ្យមកទើរនឹងឆ្នេរសក្បុរ ដែលមើលទៅស្ងប់ស្ងាត់ណាស់។ ដោយឡែកនៅម្ដុំៗនោះ ក៏មានរាងកាយរបស់របស់ជេហូប កំពុងតែដេកកាន់ដៃភរិយា មុខស្លេកស្លាំងជាប់ស្អិតគ្មានរបេះ។
ខិះៗៗ!> បានបន្តិច បុរសមាឌធំ ក៏ក្អកឈ្លក់ទឹកដែលមានក្នុងសួតចេញមកទាំងអស់។ ដោយសញ្ជាតិញាណគេបានស្ទុះក្រោយអង្គុយក្អក រហូតដល់បានធូរស្រាលមកវិញ។
“លី-លីអា!!” មុននេះគេប៉ិះស្រែកទ្រហោរយំរកប្រពន្ធហើយតើ តែកុំតែបានឃើញនាងទាន់ ទើបប្ដូសម្លេង ងាកមកអង្រួនកាយតូចវិញម្ដង។
“លីអា!លីអា!ដឹងខ្លួនឡើង” គេអស់ជម្រើសហើយ ម្ដុំនេះគឺគ្មានមនុស្សឡើយ ទើបគេត្រូវធ្វើចលនាផ្លូវដង្ហើមរបស់នាង ដោយយកដៃសង្កត់ទ្រូងនាងចុះឡើង និងធ្វើការផ្លុំខ្យល់ តាមអ្វីដែលគេរៀនចេះកន្លងមក។
“ស្រីឡប់! ដឹងខ្លួនភ្លាម មិនអញ្ចឹង! ខ្ញុំនឹងសម្លាប់នាងមិនខាន” ជេហូប ចាប់ផ្ដើមភ័យស្លេកមុខហើយ លីអា នៅតែដេកស្ងៀម គេវិញ ខំស្រែកហៅនាងដូចមនុស្សឆ្កួតតែម្នាក់ឯង។
“លីអា! នាងឈ្លើយណាស់! ហេតុអីមិនឆ្លើយនឹងខ្ញុំ” គេកាន់តែស្រែកដាក់នាង នាងកាន់ដេកស្ងៀម ។ គិតមើលទៅ បើគ្រប់គ្នា ស្ថិតនៅកន្លែងដែលគ្មានមនុស្សសូម្បីតែម្នាក់ ហើយអ្នកដែលយើងបារម្ភដេកស្ងៀមមិនកម្រើកសោះ តើនឹងមានអារម្មណ៍បែបនេះ? គេសារភាពតាមត្រង់ចុះ គេពិតជាខ្លាចណាស់ តាំងពីកើតមកមិនដែលជួបរឿងបែបនេះ កាន់តែមិនដែលចេះខ្លាចបាត់បង់អ្វី តែពេលនេះ គេសឹងស្ទះខ្យល់។
ខិះៗៗ!> ទីបំផុត ទេវតាអាណិតគេហើយ លីអា បានក្អកខ្ជាក់ទឹកពីក្នុងពោះចេញមក។
“នាងដឹងខ្លួនហើយ” ជេហូប ញញឹមរីកមុខ ជួយគ្រានាងឲ្យក្រោកអង្គុយកុំឲ្យឈ្លក់ទឹក ដែលកំពុងខ្ជាក់ចេញពីពោះមកនោះ។
“ជេ-ជេហូប?ខ្ញុំស្លាប់ហើយមែនទេ?” លីអា និយាយទាំងរវើរវាយ ទាំងដែលនាងកំពុងតែស្ថិតនៅក្នុងដៃស្វាមី។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....