ភាគទី១ "ការផ្ដើមមិនសូវល្អ"

477 13 3
                                    

តម្លៃភរិយាលើដែនដីទឹកកក
ភាគទី១
“ផ្ដើមមិនសូវល្អ”

អាកាសយានដ្ឋាន, ទីក្រុងស៊េអ៊ូល
ងឺត!!> ឡានពណ៌ខ្មៅ ជាស៊េរីទំនើបចុងក្រោយ បានបើកមកឈប់ ងក់ នៅពីមុខអាកាសយានដ្ឋាន ដែលជាកន្លែងដែលមានឡានតាក់ស៊ីផ្សេងៗទៀត រងចាំទទួលអ្នកដំណើរជាច្រើន។
អ្នកប្រុសប្រធានធនាគារ អង្គុយនៅបាំងខាងក្រោយ បានដោះវែនតាខ្មៅចេញ សៀតនឹង.កអាវសឺមីពណ៌ខ្មៅ បែបមិនសូវសប្បាយចិត្ត ព្រោះតែចិញ្ចើមចងចូលគ្នា កែវភ្នែកពណ៌ខ្មៅឡើងស្រអាប់។

“ស្រីម្នាក់នោះមកដល់ហើយឬនៅ?”

តូគី នាយជំនិតជនជាតិជប៉ុន អង្គុយ​ក្បែរ​សូហ្វ័រ ក៏ដកខ្លួនត្រង់ភ្លឹង ធ្វើភ្នែកឡេឡង់ មិនដឹងឆ្លើយថាយ៉ាងមិច!

“តូគី? ឯងឥឡូវលែងចេះនិយាយស្ដីហើយ?” ទឹកមុខកាចរបស់ជេហូប បានធ្វើឲ្យលោកជំនិត ងាកក្រោយយ៉ាងលឿន ដោយអាការៈស្លន់ស្លោរ

“លោកប្រធាន…តាមពិត! ខ្ញុំមិនដឹងថាអ្នកនាងលីអា មកដល់ថ្មើណាឡើយ! អ្នកប្រុស ឲ្យខ្ញុំរៀបចំឡាន ខ្ញុំក៏បើកមកតែម្ដង…”

“ចំជាអត់បានការមែន!” អ្នកប្រុស ខឹងឡើងក្រហមមុខ ស្រែកឲ្យកូនចៅ មុននឹងបើកទ្វាចេញទៅក្រៅ ដោយមានកំហឹងជាប់ទ្រូង ។ នេះកុំព្រោះម្ដាយបង្ខំឲ្យមកយកស្រីម្នាក់ឈ្មោះលីអានោះខ្លាំងពេកទេ បើមិនអញ្ចឹង គេស្បត់ ដាច់ខាតមិនចំណាយពេលអត់ប្រយោជន៍ ដែលមកយកនាងឡើយ។

ដោយសារតែរូបរាងខ្ពស់ស្រឡះ ផ្ទៃមុខសង្ហារបែបស្ដង់ដារ បានធ្វើឲ្យមនុស្សនៅព្រលានយន្តហោះ ទាំងប្រុស ទាំងស្រី ងាកមើលគេសឹងគ្រប់គ្នា ដែលកាន់តែបន្ថែមភាពមួម៉ៅឲ្យគេដល់កម្រិត១០០។
នៅក្នុងចំណោម មនុស្សជាច្រើននោះ ក៏មាននារីម្នាក់សក់វែងពណ៌ត្នោត ទម្រង់មុខពងក្រពើ ចិញ្ចើមពណ៌សូកូឡា កែវភ្នែកញ័រៗ បបូរមាត់តូចក្រហមស្រាល ការតុបតែងខ្លួនមើលទៅសមញ្ញតែស្អាត ដោយមានតែអាវពណ៌ស នៅពីខាងក្នុង ស៊ីគ្នាជាមួយនឹងអាវក្រៅពណ៌ខ្មៅ គ្របពីលើ ខោសាច់ក្រណាត់ខ្មៅរលុងៗ សាកសមជាមួយនឹងរាងខ្ពស់ របស់អ្នកនាងបំផុត ។

“អ្នកប្រុស…ជេហូប!!!” ភ្នែកពណ៌ត្នោតមានពន្លឺព្រាកៗ សម្លឹងមើលទៅបុរសសង្ហារ ទោះនាងឈរនៅចម្ងាយពីគេ៣០ម៉ែត្រសោះ តែគេមិនបានឃើញនាងឡើយ។ ដៃម្ខាងដែលទំនេរពីការកាន់វ៉ាលី ក៏យកមកស្ទាបទ្រូង ដែលវាលោតចង់ចេញពីទ្រូងទៅហើយ ។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now