ភាគទី២៦
ការយល់ចិត្តគ្នា
អ្វីដែលជេហូប ប្រាប់នាងថា ការមកទីនេះ ដើម្បីលំហែរកាយ ពិតមិនខុសទេ ព្រោះអ្នកភូមិ រស់នៅលើកោះ បានរៀបចំទទួលពួកគេ ផ្ដល់ផ្ទះតូចមួយជាលក្ខណៈផ្ទាល់ខ្លួនទៀតផង ។ អាកាសធាតុនៅមាត់សមុទ្រ នាពេកយប់វាត្រជាក់ពេកហើយ ទើបអ្នកស្រីដែលមានរូបរាងស្រស់ស្អាត មិនអាចទ្រាំទ្ររួច ទើបរត់ចូលក្នុងផ្ទះសម្រាក។ តែទីណាមានលីអា ទីនោះក៏ត្រូវតែមានស្វាមី ចូលទៅក្បែរបានជាកម្ដៅស្អំកុំឲ្យរាងកាយរងារគ្រប់ពេល។
“អ្ហេ៎! ក្រែងបងថាមិនងងុយ មិចក៏ចូលមកដែរ?” លីអា ចូលមកដល់ក្នុងមិនទាន់ដាក់ខ្លួនគេងផង ស្វាមីម្នាក់នេះក៏ស្ទុះចូលមកគេងមុននាងទៀត។
“មកកំដរអូន”
ទៅ! ឲ្យតែល្អអញ្ចឹងឲ្យបានរហូតទៅ នាងមានតែថាអីឯណា ចាំមើលភាពល្អនេះនៅជាមួយគេបានប៉ុន្មានថ្ងៃ ថាមិនត្រូវស្អែករន្ទះចូលខ្លួនទៀតក៏ថាបានដែរ។
“សម្រេចថាពួកយើងទៅវិញថ្ងៃណា?” គេធ្វើខ្លួនដូចមនុស្សអត់ការងារអញ្ចឹង នាងវិញខ្លាចតែចាស់ៗនៅផ្ទះបារម្ភទេ។
“គេងមក” គេមិនឆ្លើយ បែរជាចាប់ទាញនាងឲ្យគេងក្បែរខ្លួន ពេលនាងចង់រើបម្រាស់ក្រោកចេញ គេក៏បានចាប់ឱប និងគងនាងដូចខ្នើយឱបទៀត។
“នែ៎! ដកជើងចេញទៅ ខ្ញុំធ្ងន់ណាស់!” នាងធ្វើមុខស្អុយបែបធុញថប់ ដៃវិញគក់ទ្រូងគេឲ្យដោះលែងនាងវិញ។
“ហ៊ានតម្លើងសម្លេងដាក់ប្ដីផង តិចរំលោភ ហើយសម្លាប់ចោលឥឡូវហ្នឹង”
មនុស្សឡប់សតិ! នាងបានត្រឹមតែជេរគេក្នុងចិត្តប៉ុណ្ណោះ។ ពេលនេះគេចេះនិយាយល្អ នាងគិតថាធូរចិត្តហើយ តែមានឯណា ចង់ពុលលើសដើម។
“បើខ្ញុំស្លាប់ ខ្ញុំនឹងយកបងទៅកំដរខ្ញុំ” គេបន្តរឹតខ្លួននាង ឡើងចង់កំពិតដូចចេកចៀន មើលទៅដូចទំនងក្នាញ់នាងណាស់ហើយ។
“បានហើយ! បងឈប់ឱបខ្ញុំទៅ ខ្ញុំដាច់ខ្យល់ស្លាប់ឥឡូវហើយ” នាងប្រឹងរុញរាងកាយរឹងដូចដុំថ្មចេញ តែគ្មានសូម្បីតែរង្គឺខ្លួនបន្តិច។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....