៣០

348 6 0
                                    

ភាគទី៣០

គ្រោះ និងស្នេហ៍

បុរសកម្សត់ស្នេហ៍ សាន់ បានឈរនៅពីមុខធនាគាររបស់ជេហូប មួយស្របក់មុននឹងគេសម្រេចចិត្តឈានជើងដើរចូលទៅក្នុង ដោយមានការរាក់ទាក់ពីបុគ្គលិកធានាគារបានយ៉ាងល្អ។

“ខ្ញុំមករក នាយកប្រតិបត្តជេហូប តើគាត់នៅទេ?” សាន់ បានសួរទៅបុគ្គលិកទទួលភ្ញៀវនៅតុខាងមុខ។

“អត់ទោសលោក! ត្រូវការជួប President រឿងអ្វីដែរលោក?”

“ប្រាប់គាត់ទៅ ខ្ញុំឈ្មោះសាន់ នោះគាត់នឹងដឹងហើយថាខ្ញុំរកមានការអី!” សាន់ ខ្ជិលរៀបរាប់ច្រើន ដាក់តែមួយប្រយោគនេះ ក៏ដើរចេញទៅអង្គុយនៅលើឡុងរងចាំបាត់។

អ្នកទទួលភ្ញៀវមានការមិនពេញចិត្តខ្លាំងដែរ ឃើញរូបរាងជាប្រុសស្អាត តែក៏ខ្វះសុជីវធម៌។ តែបានបន្តិច នារីស្រស់ស្អាតម្នាក់ជាលេខារបស់President បានចុះមករកសាន់ដោយផ្ទាល់ ជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខ។

“សួស្ដីលោកសាន់! President អញ្ជើញលោកទៅជួបនៅក្នុងបន្ទប់….សុំលោកមកតាមខ្ញុំមក” អ៊ីណា លេខារូបស្អាត និយាយហើយក៏ដើរនាំមុខគេ ទៅរកជន្ដើរយន្ត និងបន្តនាំគេចូលទៅជួបអ្នកប្រុសជេហូប ដែលកំពុងតែអង្គុយចងចិញ្ចើមរងចាំសាន់ដោយអន្ទះសារ។

“លោកសាន់ចូលទៅក្នុងបាន….President កំពុងតែរងចាំលោកដូចគ្នា” អ៊ីណា រាដៃឲ្យសាន់ចូលក្នុងបន្ទប់មួយដែលនៅចំពោះមុខគេ។

“អរគុណ!” ថាហើយ អ្នកប្រុសកម្លោះ រុញទ្វាចូលទៅក្នុងដោយគ្មានការសោកស្ដាយ។ គេគិតច្បាស់ហើយថានឹងប្រាប់ជេហូបឲ្យភ្លឺភ្នែកម្ដង កុំឲ្យគេបន្តក្លាយទៅជាមនុស្សល្ងង់ទៀត គេអាណិតអនាគតក្មួយ និងមិត្តរបស់គេ។

“សួស្ដីលោក!” សាន់ បានដើរយឺតៗមកឈរនៅចំពោះមុខ President មុខមាំ។

“សួស្ដី!អង្គុយសិនទៅ” អ្នកប្រុសតបទៅវិញ និងសម្លឹងមើលទៅកៅអីទល់មុខខ្លួនឲ្យសាន់អង្គុយ។

“លោកមករកខ្ញុំមានការអ្វី?” លើកនេះមនុស្សឫកធំ ជាអ្នកសួរមុនវិញម្ដង។

“លីអាគេងនៅមន្ទីពេទ្យ”

គ្រាន់តែសាន់និយាយចប់ អាការអន្ទះសាររបស់ជេហូបក៏បង្ហាញឡើយដោយគ្មានការលាក់បាំង។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now