ភាគទី២"នាងជាអ្នកនាំសំណាងអាក្រក់"

408 10 0
                                    

មានអនាគប្ដី ជាប្រធានធនាគារពិបាកណាស់🤣
#តម្លៃភរិយាលើដែនដីទឹកកក
ភាគទី២“នាងជាអ្នកនាំសំណាងអាក្រក់”

គីម លីអា នៅក្នុងតាក់ស៊ីនេះ យូរៗទៅកាន់តែអាក្រក់ទៅ ផ្លូវដែលពូតាក់ស៊ីបើកមក វាជាផ្លូវតូច ស្ងាត់ជ្រងំ តាមការចងចាំផ្ទះរបស់ជេហូប មិនមែននៅផ្លូវតូចទេ។

“ពូ!ច្រឡំផ្លូវទេដឹង? ផ្ទះលោកម្ចាស់ ជុង ស៊ីវ៉ុន ដូចមិនមែនតាមផ្លូវនេះ” លីអា បុកពោះភឹបៗ អើតមើលទៅខាងមុខ និងលួចមើលមុខបុរសចំណាស់ផង។

“អត់ទេក្មួយស្រី! តាមផ្លូវនេះហើយ…បើជិះតាមផ្លូវធំអាចស្ទះយូរ”

“ខ្ញុំថា….ទម្លាក់ខ្ញុំចុះសិនទៅ ចាំខ្ញុំខលហៅអ្នកផ្ទះឲ្យមកទទួលវិញ” នាង កាន់តែភ័យ ដៃញ័រតិចៗបានខំរកទូរសព្ទ បំណងចង់ទាក់ទងទៅកាន់លេខរបស់តូគី ដែលខលមកនាងមុននេះ តែមិនទាន់នឹងចុចបញ្ជូនផង ស្រាប់តែមានដៃខ្មៅមួយគូ បានស្ទុះយកក្រណាត់មកខ្ទប់ច្រមុះនាងពីខាងក្រោយ។

“អ្ហឹមៗៗ!” នាងខំរើ បម្រាស់ ខ្វាយដៃមាំតាមកម្លាំងដែលមាន តែចុងក្រោយ ជាតិថ្នាំសន្លប់ បានធ្វើឲ្យនាងទន់ខ្លួន ស្រវាំងភ្នែកមើលអ្វីលែងឃើញ ឮតែពាក្យចុងក្រោយមួយឃ្លា៖
“ខលប្រាប់ចៅហ្វាយ!”

ជេហូប មកដល់ធនាគារឃើញថា អ្វីគ្រប់យ៉ាងរៀងចម្លែកបន្តិចព្រោះមានមនុស្សឈុតខ្មៅ នៅក្នុងនេះជាច្រើននាក់ អ្នកខ្លះឈរ អ្នកខ្លះអង្គុយ តែអ្នកប្រុសមានទៅខ្វល់មកពីណា ក៏បានក៏ដើរទៅរកជន្ដើរយន្ត ធ្វើដំណើរទៅបន្ទប់ធ្វើការបន្ត។

ទីង!> គ្រាន់តែ​ជណ្ដើរបើកភ្លាម អ៊ីណា អ្នកនាងលេខារូបស្រស់ រត់មកត្រហេបត្រហប រកលោកប្រធានមុខស្មើ។

“លោកប្រធាន! ពេលនេះលោក ឆយ ជីហា កំពុងតែនៅនិយាយជាមួយនឹង President ក្នុងបន្ទប់ប្រជុំ!”

“អាចង្រៃនោះទៀតហើយ?” ជេហូប ក្ដាប់ដៃយ៉ាងណែន។ កាលពីម្សិលមិញ អាចង្រៃនេះបានហៅគេទៅជួបជុំស្អីមិនដឹង ក្រោយពីគេមិនទៅ ក៏មករកឪពុកគេដល់ទីនេះទៀត គិតទៅមើល បើគេគ្មានគោលបំណង មិនមែនមកឡើយ។

រឺងៗៗ> គេរៀបចូលទៅរំខាន ម្នាក់ឈ្មោះ ឆយ ជីហា តែទូរសព្ទផ្ទាល់ ក៏បានរោទិ៍ឡើង ទាំងដែលគេមិនទាន់ចូលទៅរកសត្រូវក្នុងចិត្តផង

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now