ភាគទី១៦
ទុកចិត្ត
ថ្ងៃថ្មីចូលមកដល់ភ្លាមពត៌មានទាន់ហេតុការណ៍ក៏ចុះពេញប៉ុស្ត៍ទូរទស្សន៍ និងតាមបណ្ដាញសង្គមផ្សេងៗទៀត ដែលឲ្យតម្រុយពីការស្លាប់របស់ លោកជីហា ថាអាចមានអ្នកទី៣ចូលមក ទើបកើតមានការបាញ់ប្រហារដូចនេះ ។ គ្រាប់តែឃើញពត៌មានចុះផ្សាយភ្លាម មីនឆា ញញឹមញញែម អារម្មណ៍ល្អកាត់ព្រឹក មើលទៅនាងដូចមានគម្រោងការណ៍គម្រាមជេហូបហើយ ។
“មីនឆា! អូនចង់ទៅណាទាំងព្រឹកបែបនេះ?” ឆាល៍ តាំងពីឡើងដំណែងមក គេដូចលែងដឹងធ្វើអីអស់រលីង នេះដល់ថ្នាក់មីនឆា រៀបចំខ្លួនរួចហើយ គេទើបនឹងក្រោយពីគ្រែ ។
“ខ្ញុំឲ្យពេលបង១៥នាទី រៀបចំខ្លួនទៅមើលការងារ ដែលជារបស់យើង” មីនឆា មិននិយាយអ្វីច្រើនឡើយ ចោលតែមួយប្រយោគក៏ដើរចេញ ។
ដោយជេហូបវិញ ថ្ងៃមិនដឹងថាខ្មោចចូលឬយ៉ាងណាទេ បានជាមកឈរនិយាយជាមួយនឹងលីអា ដូចស្និតស្នាលគ្នាតាំងពីជាតិមុនអញ្ចឹង ដល់ថ្នាក់សមីខ្លួនក៏ផ្អើលៗដែរ ។ ស្របពេលដែលនាងអង្គុយនៅតុសម្អាង រៀបចំមុខមាត់ ជេហូបក៏ឈរពិតជញ្ជាំងមើលមកនាងដូចគ្នា ។
“អ្នកប្រុសមានបញ្ហាអីឬអត់? ខ្ញុំគិតថាថ្ងៃនេះអ្នកប្រុសប្លែកណាស់” លីអា បែរមកមើលគេបន្តិច រួចទើបសួរសំណួរក្នុងចិត្ត ។
“ខ្ញុំមានរឿងឆ្ងល់មួយ” ជេហូប យកដៃអង្អែលចង្កាខ្លួនឯង ដូចមនុស្សកំពុងតែឆ្ងល់អ្វីម្យ៉ាង ។
“ឆ្ងល់រឿងអ្វីទៅ?” នាងក៏សួរបកទៅវិញ។
“ប្អូនស្រីខ្ញុំប្រាប់ថានាងស្រលាញ់ខ្ញុំ តើវាពិតឬអត់?”
នេះជាស្ដេចសំណួរមែន គ្រាន់តែឮ ដៃនាងមិនអាចកម្រើកបានទាល់តែសោះ ឯផ្ទៃមុខមានអារម្មណ៍ថាក្ដៅភាយៗ ចំណែករឿងរ៉ាវដែលនាងនិយាយជាមួយគេកាលពីយប់ក៏ផុសឡើងក្នុងខួរក្បាល កាន់តែធ្វើឲ្យនាងខ្មាស់គេសឹងតែហោះទៅឋានលើ ។
“អត់! អត់ពិតសូម្បីតែបន្តិច!” លីអា និយាយខុសពីចិត្ត ទាំងមិនខ្ចីមើលមុខគេ ថែមទាំងចង់រត់គេចទៀត តែដៃមាំក៏ចាប់ដើមតូចមកកាន់ បញ្ឈប់ដំណើរនាងកុំឲ្យទៅមុខបន្ត។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....