ភាគទី២៣
សង្គ្រោះបេះដូង
កន្លែងណាមានលីអា កន្លែងនោះត្រូវតែមានជេហូប ។ មុននេះប៉ុន្មានម៉ោង អ្នកប្រុសបាននិយាយជាមួយនឹងមីនឆា ក្នុងចិត្តគេមានអារម្មណ៍ថាសង្ស័យនាង ទើបបានឲ្យកូនចៅក្រោមបង្គាប់ ចាប់ទីទាំង តាមរយៈការសន្ទនារវាងគេ និងមីនឆា ទើបមកដល់ពេលនេះ គេកំពុងតែឈរលើឆ្នេរខ្សាច់ ម្ដុំទូកនេសាទជាកន្លែងដែលក្រុមរបស់គេចាប់ទីតាំងបានពីទូរសព្ទរបស់មីនឆា។
“លីអានៅទីនេះមែនទេ?” ជេហូប និយាយតិចៗតែម្នាក់ឯង ស្របពេលដែលខ្លួនប្រាណទាំងមូល ឈរមើលជុំវិញនោះដោយការសង្ស័យ តែវាហាក់ដូចជាគ្មានពន្លឺទាល់តែសោះថាគេអាចជួបនាង។ ពេលដែលបាត់រូបរាង ទើបដឹងថាបេះដូងមួយនេះខ្វះកម្ដៅ ពេលដែលបាត់បង់នាង ។
រំពេចនោះតូគី បានរត់ត្រហេបត្រហប មករកចៅហ្វាយ នឹងរាយការណ៍ទាំងដង្ហើមដកមិនដល់គ្នា៖
“អ្នកប្រុស! ពួកយើងបានរកគ្រប់កន្លែងអស់ហើយ តែគ្មាននរណាបានឃើញអ្នកស្រី ឬមីនឆាទេ”
“មីនឆា! ជាមនុស្សល្បិចច្រើន បើនាងចាប់អ្នកស្រីលីអាទៅមែន អាចពួកនាង កំពុងតែបោកបញ្ឆោតយើងមកកន្លែងខុសក៏ថាបាន” តូគី នៅតែបន្តរៀបរាប់ ជាហូរហែរ ខណៈដែរជេហូប ស្ងាត់ដូចកំពុងតែផ្ចង់អារម្មណ៍។
“ទៅរកលីអា នៅកន្លែងផ្សេងក៏បាន!” អ្នកប្រុស ជេហូប បែរខ្លួនដើរចេញបានមួយជំហាន ស្រាប់តែជើងមាំត្រូវបញ្ឈប់មួយរំពេច ទឹកមុខហាក់ដូចបានដឹងរឿងអ្វីមួយ ទើបតម្រូវឲ្យអ្នកប្រុសបែរមុខទៅមើលផ្ទៃសមុទ្រវិញ។
“???” ទូកនេសាទប្រើម៉ាស៊ីនធំល្មមមួយ មានដំបូលគ្របពីលើ បានបើកចេញពីឆ្នេរយ៉ាងលឿនស្លេវ។ ជេហូបពិតជាមិនអាចឃាត់ខ្លួនឯងឲ្យរត់តាមទូកនោះបានឡើយ ជាមួយគ្នានេះផងដែរ បេះដូងគេស្រាប់តែកន្ត្រាក់សឹងធ្លាយទ្រូង ហាក់ដូចជាទីនោះមានរបស់ដែលគេតាមរក។
“ឆាប់ទៅរកទូកឲ្យយើង! ចាំមើលបើប្រពន្ធយើងកើតស្អីឡើងមក អ្នកនៅទីនេះនឹងស្លាប់ទាំងអស់!” តាមកំហឹង គេអាចដុតកន្លែងនេះបាន តែជ្រើសយកការនៅស្ងៀមសិន គេខំឲ្យកូនចៅសួរអ្នកនៅទីនេះមួយស្របក់ធំ តែគ្មានបានចម្លើយសោះ ។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....