ភាគទី១៥

353 10 0
                                    

តាំងពីចេះសរសេររឿងមក ម៉ារឿងនេះមានអារម្មណ៍ក្នាញ់តួចិត្តអាក្រក់ខ្លាំងណាស់!
#-តម្លៃភរិយា
ភាគទី១៥ "បារម្ភ"

    ពិធីបុណ្យសពរបស់ ឆយ ជីហា ប្រធានធនាគារមួយកន្លែងត្រូវបានបញ្ចប់ទៅដោយរលូន សូម្បីតែឃាតករពិតជានរណា ក៏អ្នកស្រីមីនឆា មិនឲ្យស្វែងរកដែរ ព្រោះអាងលះថា ខ្លាចឃាតករមកធ្វើបាបអ្នកស្រីម្នាក់ទៀត។
មែន! ទោះបីជាមីនឆា មិនឲ្យរក តែរឿងក្ដីដ៏ធំមួយនេះ ប៉ូលីសមិនអាចនៅស្ងៀមបានឡើយ ព្រោះវាពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់សង្គម។
បើរឿងដល់ដំណាក់កាលនេះហើយ មីនឆា ត្រូវតែរកអ្នកមកទទួលទោសជំនួសខ្លួនហើយទើបបាន។

“អូនគិតថា នឹងទម្លាក់កំហុសនេះទៅនរណាទើបល្អ” ឆាល៍ ពេលនេះប្ដូរសព្វនាមហៅចៅហ្វាយស្រី មកជាស្និតស្នាល ស្របពេលដែលពួកគេកំពុងតែអង្គុយគៀកគ្នាយ៉ាងជិតស្និត ទាំងសម្លៀកបំពាក់នៅលើខ្លួនមានពណ៌ខ្មៅនៅឡើយ។

“ក្នុងចិត្តអូន អ្នកដែលសាកសមទទួលកំហុស គួរតែជា ជេហូប!” មីនឆា និយាយទាំងមានស្នាមញញឹមចុងមាត់ ហាក់ដូចជាបិសាចកំណាច។

“ជេហូប? ក្រែងអូនស្រលាញ់គេ?” ឆាល៍ ភ្ញាក់ផ្អើលមិនស្ទើរទេ ពេលឮស្រីស្នេហ៍និយាយដូចនេះ កាលពីមុន ឮរអ៊ូថា ចង់បានគេមកគ្រប់គ្រងមិនដាច់ពីមាត់។

“តែអូនចង់ប្រដៅគ្រួសារនោះ ឲ្យពួកគេស្គាល់ថាអូនជានរណា កុំចង់ខ្លាំងនិយាយផ្ដេសផ្ដាស់ដាក់អូន ដូចកាលពីថ្ងៃទៀត...ណាមួយបើជេហូបធ្លាក់ដល់បាត លីអាស្រីថោកទាបនោះក៏គ្មានវាសនាបានក្បែរជេហូបដែរ” រឿងស្រលាញ់ត្រូវទុកមួយឡែក តែការឈឺចាប់ នឹងពាក្យសម្ដីត្រូវតែសងសឹកឲ្យហើយ។

“មិនថាអូនធ្វើអ្វីទេ បងនឹងជួយអូនគ្រប់យ៉ាង” ឆាល៍ ឱបនារីពិសពុល ជាប់នឹងទ្រូង ដោយក្ដីស្រលាញ់ងប់ងល់ ងើបមុខមិនរួច។

"អរគុណឆាល៍! រឿងលើកនេះអាចត្រូវលះបង់ខ្លាំងបន្តិចហើយដើម្បីក្ដីសុខរបស់ពួកយើង"
មីនឆា មានទឹកមុខបែបមិនគួរឲ្យទុកចិត្ត នារីម្នាក់នេះអារម្មណ៍ឡើងចុះ គំនិតអាចប្រែប្រួលដូចមនុស្សរោគចិត្ត។

......

រយៈពេលពីរ-បីថ្ងៃដែរហើយ ដែលលីអា នៅបែកផ្ទះជាមួយនឹងស្វាមីថ្មីថ្មោង ឯរបួសនាងក៏គ្រាន់បើខ្លះដែរ ទាស់ត្រង់ថាមិនទាន់សះល្អ ទើបពិបាកក្នុងការដើរបន្តិចបន្តួច។
លោកស្រីហ៊ីតា និងអ៊ុំស្រីអ៊ូរី ឃើញកូនក្នុងសភាពស្ងប់ស្ងាត់ គាត់ដឹងបាត់ទៅហើយថាលីអា នឹកជេហូប តែកូនក្បាលរឹងនោះបែរជាមិនមករកប្រពន្ធទៅវិញគួរឲ្យខឹងមែន។
“លោកស្រី! អ្នកប្រុសមកផ្ទះ!” អ្នកបម្រើក្មេងម្នាក់ ស្រាប់តែរត់លឿនស្លេវ មកប្រាប់លោកស្រីខ្សឹបៗ ទាំងដែលគាត់កំពុងតែតាមមើលលីអាដើរចូលទៅក្នុងផ្ទះបាយ។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now