អត់អីទេ! ពួកយើងឲ្យបងតួគាត់ខ្លាំងសិនចុះ😎
តម្លៃភរិយាលើដែនដីទឹកកក
ភាគទី៥"អំណាចនាង"៩:០០ ព្រឹក
ថ្ងៃថ្មីបានចូលមកដល់ លោកស្រីហ៊ីតា និងអ៊ុំស្រីអ៊ូរី គិតថានឹងមកមើលគូភរិយាថ្មីថ្មោងនៅផ្ទះមង្គលការ ដែលជាផ្ទះថ្មធំទូលាយ នៅក្បែរធនាគាររបស់កូនប្រុស។
តែទាស់ត្រង់ថា មកដល់ផ្ទះមើលទៅស្ងប់ស្ងាត់ណាស់ ឡានជេហូបក៏នៅចតដដែលបញ្ជាក់ថាគេមិនទៅធ្វើការទេ។ នឹកឃើញបែបនេះចាស់ៗទាំងពីរក៏ញញឹមដាក់គ្នា គិតថាជេហូប បែបចង់នៅក្បែរប្រពន្ធហើយ។“អ៊ូរី! ឃើញទេ ខ្ញុំថាហើយ អាកូនម្នាក់នេះក៏ស្រលាញ់លីអារបស់យើងដែរ” លោកស្រី ផ្ទប់មាត់សើច បន្តដើរទៅមុខបន្ត និងប្រើសោរដែគាត់លួចចម្លងទុកចាក់ចូលតែម្ដង ក្រែងឃើញរូបភាពល្អមើល។
ក្រាក!!!> គ្រាន់តែទ្វារបើកភ្លាមអ្វីដែលគាត់បានឃើញគឺ ជេហូប ក្នុងគ្រ័រហ្សេថ្មីសម្រាប់ធ្វើការ កំពុងតែអង្គុយផឹកកាហ្វេ គងអន្ទាក់ខ្លាលើសាឡុងមើលទូរសព្ទបណ្ដើរផង។
“ម៉ាក់??” អ្នកប្រុស ឃើញម្ដាយ បើកភ្នែក លើកចិញ្ចើម មើលទៅបែបឆ្ងល់ខ្លាំងមែនទែន ថាចូលមកបានយ៉ាងមិច ផ្ទះគេចាក់សោរហើយ។
“ជេហូប!ក្បាលកូនកើតអី? ហើយឯណាលីអា?” លោកស្រី មានអារម្មណ៍មិនស្រួល ព្រោះក្បាលម្ខាងរបស់កូនប្រុសបិទបង់ពណ៌ស ឯកែវភ្នែកសម្លឹងមើលពេញផ្ទះ ដែលមិនខុសពីអ៊ុំស្រីអ៊ូរីទេ។
“នាងនៅពេទ្យ!”
ក្រាក!> ស្របពេលនោះលីអាក្នុងឈុតអ្នកជំងឺបានបើកទ្វារចូលមកល្មម ដោយក្នុងដៃនាងមានកាន់បន្លែ-សាច់ជាច្រើន។ ស្ថានភាពនាងពេលនេះ មិនចាំបាច់ឆ្ងល់ឡើយ នាងបានចេញពីមន្ទីពេទ្យ ដោយគ្មានសម្លៀកបំពាក់ប្ដូរឡើយ ហើយនៅឆ្លៀតចូលទិញបន្លែធ្វើម្ហូបឲ្យស្វាមីទៀត។
“លីអា!កូនស្រី! កូនកើតអ្វី?” អ្នកដែលរន្ធត់ជាងគេ គឺអ៊ុំស្រីអ៊ូរី គាត់គ្រាន់តែឃើញកូនរុំជុំវិញក្បាលដោយបង់ពណ៌ស គាត់សឹងប្រះទ្រូង។
“ម៉ាក់! ខ្ញុំមិនអីទេ” លីអា ឆ្លើយខ្សាវៗ និងលួចមើលមុខស្វាមី ដោយការភិតភ័យ។
“ជេហូប!!” លោកស្រីហ៊ីតា ជ្រាត់ចង្កេះសម្លក់កូនប្រុស និងមើលមុខអ្នកទាំងពីរឆ្លាស់គ្នា។
“ពួកកូនមានរឿងអីនឹងគ្នា!”
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Roman d'amourនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....