ភាគទី១៣
សាកល្បង
ង៉ូង!!!> ឡានទំនើបស៊េរីចុងក្រោយ បានបោលយ៉ាងលឿនដូចព្យុះចូលមកក្នុងភូមិគ្រឹះ ដែលបើកភ្លើងភ្លឺពេញផ្ទះ។ មិនបង្អង់យូររាងកាយអមដោយរូបសង្ហារ នាំខ្លួនប្រាណមាំដ៏ថ្លៃថ្នូរដើរចូលក្នុងផ្ទះយ៉ាងលឿន ដល់ថ្នាក់អ្នកបម្រើឆ្ងល់គ្រប់គ្នា បើរាល់ដងដូចមិនចង់មកផ្ទះប៉ុន្មានទេ។
“ម៉ាក់!ម៉ាក់!” គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាម ជេហូបដើរស្រែករកម្ដាយ ដែលធ្វើឲ្យលោកម្ចាស់ស៊ីវុនដកភ្នែកពីសៀវភៅមើលទៅកូនប្រុសទាំងចងចិញ្ចើមចូលគ្នា។
“អាកូនប្រុស! មកទីនេះមានការអី ស្រែកឡូឡាម្លេះ?”
“ប៉ា! ប្រពន្ធប៉ាទៅណាហើយ? ខ្ញុំចង់និយាយជាមួយគាត់” ជេហូបដើរមកឈរនៅចំពោះមុខឪពុក តែគាត់បែរជាសើចឲ្យគេ…
“ហ៊ឹសៗ…មុខឯងនេះ…មកតាមរកប្រពន្ធវិញហើយហ្ហេស៎?…ម៉ាក់ឯងទៅមើលលីអានៅក្នុងបន្ទប់ នាងត្រូវឡានកៀរ របួសធ្ងន់គួរសម”
“ឡានកៀរ?” ជេហូប ស្រែកបែបភ្ញាក់ផ្អើល លីអាមានរបួស ហេតុអីស្ងាត់ល្អម្លេះ មិចក៏គ្មាននរណាប្រាប់គេសោះអញ្ចឹង?
“កុំមកធ្វើផ្អើល…ម៉ាក់ឯងខឹងណាស់ ព្រោះខលទៅឯងចង់មួយរយដង តែឯងមិនលើក!” លោកស៊ីវ៉ុន បញ្ជាក់មួយប្រយោគទៀត ទើបគេដឹងថាតាមពិតម៉ាក់គេទាក់ទងមកច្រើនដងព្រោះរឿងលីអាសោះ។
“នាងយ៉ាងមិចទៅហើយ?” ជេហូប អន់សម្លេងជាងមុន ក្នុងទ្រូងដូចមានអារម្មណ៍ថាខុស។
“ចង់ដឹងទៅមើល…” មិនចាំឲ្យលោកស៊ីវ៉ុន និយាយចប់ជេហូប បានដើរទៅត្រុយៗ ឡើងទៅលើជណ្ដើរ ទៅរកបន្ទប់ដែលជារបស់លីអា តែមិនទាន់នឹងបានចូលទៅផង ម្ដាយគេក៏បើកទ្វាចេញមកល្មម ទើបគេអាចឃើញអ្នកជំងឺមុខស្លេកគេងលើគ្រែ។
“មកបានហើយហ៎!” លោកស្រីហ៊ីតា ឱបដៃនឹងទ្រូង ពេបមាត់ឲ្យកូនប្រុស ដូចចង់បង្ហាញថាគាត់ឆ្អែតចិត្តមែនទែន។
“ម៉ាក់! ខ្ញុំរវល់មែន”
“ប្រឹងរវល់ឲ្យមែនទែនទៅជេហូប! ដឹងទេ…ឆយ ជីហា ជាអ្នកជួយប្រពន្ធឯងទៅពេទ្យ…បើមើលថែនាងមិនបានល្អ គេដណ្ដើមយកទៅបាត់កុំបន្ទោសអ្នកណាឲ្យសោះ” គាត់និយាយតឿនកូនប្រុសប៉ុណ្ណឹង ក៏ដើរបុកស្មាគេចេញទៅបាត់ ទុកឲ្យអ្នកប្រុសឈរក្ដាប់ដៃ ទាំងបេះដូងញ័រកន្ត្រាក់ ព្រោះអារម្មណ៍ភ័យខ្លាចកំពុងលុកលុយជ្រៀតជ្រែកគេមិនឲ្យនៅស្ងៀមបាន។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....