ភាគទី២៨
ការដោះលែង
ក្នុងបន្ទប់អ្នកជំងឺ មនុស្សចាស់ដូចជាលោកស្រីហ៊ីតា បែរជាអង្គុយស្ដាប់ក្មេងៗប្រកែកគ្នា ឡើងជក់ចិត្តដូចគេមើលកុនទៅហើយ តែគាត់មិនរអ៊ូព្រោះថាចូលចិត្តខ្លាំងដែរ។
“ជាសង្សារចាស់ជឿខ្លះ កុំយកលះថាជាមិត្តនោះបងគ្មានថ្ងៃជឿទេ…ឫកពារស្និតស្នាលបែបនេះទៀត ទៅបោកក្មេងទៅ”
“ខ្ញុំប្រាប់បងហើយ ថាសាន់ជាមិត្តភក្តិខ្ញុំទេ គាត់ជាអ្នកបើកយន្តហោះនៅតូក្យូ” លីអា ខំរៀបរាប់ប្រាប់គេ ឡើងបែកញើសស្អិតខ្លួន ខ្សោះអស់ទឹកមាត់កន្លះលីត្រហើយ តែគេដូចមិនចេះស្ដាប់គ្នាសោះ។
“អូហ៍! បែបមិត្តស្និតស្នាលហើយ ទើបខំហោះពីតូក្យូ មកកូរ៉េ ដើម្បីបានជួបគ្នា”
“ជេហូប! ខ្ញុំមិនដឹងទេ ថាសាន់មកកូរ៉េ ដើម្បីអីនោះ តែខ្ញុំមិនបានណាត់ជួបគេទេ”
“មើលចុះ! ហៅឈ្មោះគេស្និត តែហៅប្ដីខ្លួនឯងវិញ ស្ដាប់ទៅឡើងឃ្លាតឆ្ងាយ”
លីអាអស់ពាក្យនិយាយ មានតែយកដៃទប់ថ្ងាស់ បញ្ជាក់ថានាងអស់យោបល់ត្រឹមនឹង។
តុកៗៗ!>
ជាសំណាងមែន ភ្លាមនោះស្រាប់តែមានសម្លេងគោះទ្វាចូលមក មុននឹងតូគីបង្ហាញខ្លួនពាក់កណ្ដាលចូលមក។
“អ្នកប្រុស! មានប្រជុំបន្តិចទៀតនេះ ទៅឥឡូវដែរទេ”
ជេហូប មិនតប តែគេងើបឈរ ជាចម្លើយថាគេទៅ។
“ម៉ាក់ខ្ញុំទៅវិញហើយ” គេដើរហួសប្រពន្ធ ទាំងមិនខ្ចីមើលមុខនាង តែពេលដើរដល់ទ្វាក៏ឆ្លៀតចោលមួយឃ្លា៖
“ហាមទៅជួប អាម្នាក់នោះ បើបងដឹង អូនមិនរស់ទេ”
“អាកូនក្បាលខូចនេះគម្រាមប្រពន្ធទៀត ដល់ខ្លួនឯងទៅជួបស្រីបាន” លោកស្រីហ៊ីតា នៅដឹងឮ ក៏ជួយបន្ទោសគេជំនួសលីអា តែកូនក្បាលរឹងនេះ បានដើរទៅផុតហើយ។
“លីអា! កូនទៅនិយាយជាមួយសាន់ឲ្យដឹងរឿងទៅ កុំឲ្យគេថាយើងឈ្លើយ គ្មានសុជីវធម៌ដូចអ្នកខ្លះនោះ”
“ចា៎ម៉ាក់!” លីអា ក៏រៀងធូរចិត្តខ្លះដែរពេលមានម្ដាយក្មេកយល់ចិត្ត មានហេតុផលត្រឹមត្រូវ។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....