ភាគទី៣"ចិត្តដាច់"

391 7 0
                                    

តម្លៃភរិយាលើដែនដីទឹកកក
ភាគទី៣“ចិត្តដាច់”

     ជេហូប ត្រូវបានពូបើកតាក់ស៊ី រុញមកដល់ជាន់ទី៦ ជាជាន់លើដំបូល ខ្យល់បក់មករំភើយៗបែបនេះ ស្រស់ស្រាយក្នុងចិត្តបន្តិច តែទាស់ត្រង់ថាក្ដៅ ទើបលោកប្រធានធនាគារ យកវែនតាខ្មៅនៅ.កអាវមកពាក់យ៉ាងសង្ហារអត់ទាស់។

“មានអី! រើសទីតាំងចាប់ជម្រិតបានល្អ!” ជេហូប បែរក្រោយសម្លេងមើលមុខបុរសចំណាស់ ឯកសណ្ឋានអ្នកបើកតាក់ស៊ី និងមើលទៅកូនចៅជិត១០នាក់នោះដោយមិនគិតខ្វល់នឹងកាំភ្លើង។

“ឲ្យលុយមក! លោកបានឃើញនាងហើយ!” ពូបើកតាក់ស៊ី បានតែគម្រាមនឹង តាមពិតទៅដូចខ្លាចជេហូបជាងមិចមិនដឹង។

ភឹប!> មិនស៊ាំញ៉ាំ គេបានគប់វ៉ាលីពណ៌ខ្មៅឲ្យទៅគាត់   និងឈរជ្រែងហោប៉ៅស្របពេលសម្លេងឡូឡា វាយគ្នានៅជាន់ខាងក្រោមខ្ទរមកដល់ខាងលើ។

“ឯងលេងល្បិច?” ពូបើកតាក់ស៊ី សម្លឹងមើលមុខជេហូប ឯអាសង្ហារបានដឹង ក៏ដើរទៅក្បែរលីអាជាប់ចំណង ទាញកាំបិទចាំកាត់ផ្ដាច់ចំណងរួចជាស្រេច ឯអ្នកនៅសល់បានចុះទៅមើលនៅក្រោមអស់។

“ចាត់ការស្រីម្នាក់នោះទៅ!” ហិបលុយ មិនទាន់បានបើកទេ តែបុរសចំណាស់បានស្រែកទៅអាសង្ហារក្រោយខ្នងជេហូប។

“អត់ទេៗ!កុំ-កុំអី!” មកដល់ស្ថានភាពគ្រោះថ្នាក់ លីអា ក៏បើកភ្នែក ស្រែកឡើងភ្លាត់សម្លេង ពេលសម្លឹងមើលទៅខាងក្រោមដែលជាថ្ម។

“អ្ហេ៎!ឈប់សិន…មុននឹងចាត់ការនាង ឯងគួរតែប្រាប់សិនថា តើតាចាស់ឯងមែនទេជាអ្នកផ្ដើមគំនិត?” ជេហូប ឈរចន្លោះកណ្ដាលរវាងលីអា និងពូបើកតាក់ស៊ី សួរដូចមិនខ្វល់ពីអ្វីទាល់តែសោះ។

“ចុះបើមែនវាយ៉ាងមិច?” គាត់គំហកឲ្យជេហូបវិញ

“ហ្ហឹសៗ!” តែអ្នកប្រុសក៏បានសើចនៅដើម.ក
“សមត្ថភាពអន់ៗ!លើកក្រោយកុំចង់ផ្គើននឹងជេហូប វាមិនល្អឡើយ” គេឱបដៃគ្រវីក្បាល ពេបមាត់ មុននឹងដៃរហ័សបានទាញកាំភ្លើងដែលលាក់មកក្នុងអាវធំ បាញ់ទៅកាន់ហិបដាក់លុយ ឲ្យវាឆេះឆាប ផ្លោងពូបើកតាក់ស៊ីទៅក្រោយ ឆេះជាមួយនឹងភ្លើង ខ្លោចខ្ទិចអស់ ព្រោះក្នុងហឹប មានសារធាតុផ្ទុះ គ្មានលុយមួយសេនទេ។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now