ភាគទី២១+២២

427 6 3
                                    

ភាគទី២១

ការបាត់ខ្លួន

ព្រឹកថ្មីបានចូលមកដល់ លីអា បានក្រោកពីព្រលឹមដូចរាល់ដង អ្វីដែលនាងធ្វើមុនគេ គឺចូលបន្ទប់ស្វាមី រៀបចំសម្លៀកបំពាក់ធ្វើការឲ្យគេ រៀបចំដាក់ថ្នាំដុសធ្មេញ ចាក់ទឹកឲ្យគេរួចជាស្រេចទៀត ទើបនាងចុះមកធ្វើអាហារពេលព្រឹក។

លើកនេះក៏ដូចរាល់ដង អាហាររៀបចំពេញតុ កាហ្វេឆុង រំលេចក្លិនឆ្ងុយពេញផ្ទះ តែជេហូប ដែលចុះមកដល់ក្រោម មិនសូម្បីតែយកភ្នែកមើល។

នាងចង់ស្រែកសួរគេណាស់ ថាក្នុងខ្លួនកើតអី បានធ្វើឫកបែបហ្នឹងដាក់នាង?

“បង!...ទៅធ្វើការឥឡូវនេះមែនទេ?” លីអា ខំដើរទៅរកគេ និងសួរទាំងទឹកមុខសោកសៅ។

“អ្ហឹម! នាងញ៉ាំបាយផង មុខស្លេកណាស់” ទោះគេដើរមិនមើលមុខនាង ក៏សម្ដីបន្តិចបន្តួចនេះ ធ្វើឲ្យអ្នកស្ដាប់រីករាយ តែក៏មិនអាចជំនួសចិត្តឈឺចាប់បានដែរ។

“ចា៎!” ទឹកមុខសោកសៅរបស់នាងបានប្ដូរមកជាញញឹម ជូនដំណើរគេទៅធ្វើការ រួចទើបដើរមកអង្គុយនៅតុអាហារដ៏សែនសោកសៅ កាន់ស្លាបព្រាដួលបបរគ្រឿងសមុទ្រ ដាក់ចូលមកទាំងទឹកភ្នែក។

នាងឈឺចិត្តណាស់ ឈឺបំផុតពេលដែលគេមិនធ្លាប់សូម្បីតែមើលអាហាររបស់នាងធ្វើ មិនប៉ះសូម្បីតែសម្លៀកបំពាក់នាងរៀបចំឲ្យ ទាំងដែលពេលខ្លះ សម្លៀកបំពាក់នោះបាត់ខ្លួន បើមិនអញ្ចឹងទេគេក៏ដាក់នៅកន្លែងសម្លៀកបំពាក់ស្លៀករួចទៀត។

ជេហូប ថ្ងៃនេះ មកធ្វើការតែសំបកកាយប៉ុណ្ណោះ ឯចិត្តនិងគំនិតរបស់គេ នៅតែជាមួយលីអាទៅវិញ រហូតដល់តូគីគោះទ្វារចូលមក។

“អ្នកប្រុសខ្ញុំរកឃើញហើយ អគារដែលអ្នកស្រីត្រូវគេចាប់ជម្រិត តាមពិតជាកម្មសិទ្ធរបស់លោកជីហា” តូគី រហ័សអង្គុយនៅកៅអីមុខជេហូប រៀបរាប់ហូរហែរ។

“ម្នាក់នោះស្លាប់ហើយ តែនៅបន្សល់ចម្ងល់ឲ្យយើងទៀត” កាលពីមុនគេមិនដែលខ្លាច តែក្រោយពេលដែលចេះស្រលាញ់នរណាម្នាក់ អារម្មណ៍នោះក៏ចេញមកដោយឯកឯង ដល់ថ្នាក់ស៊ើបសួរពីគ្រោះថ្នាក់តាំងពីយូរមកទៀត។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now