២៩

320 6 0
                                    

ភាគទី២៩

ដើម្បីស្នេហា

លីអា បានចាកចេញពីជីវីតគេ ដោយការស្ងប់ចិត្ត តែជេហូប រស់នៅជាមួយនឹងកំហុស ការស្ដាយក្រោយ។ ពេលឃើញនាងដើរចេញទៅមុននេះ នាងអស់កម្លាំងពីខ្លួន យំក៏មិនចេញ សើចក៏មិនសម។

“លីអា! បងសុំទោស បងបែបឃោឃៅដាក់អូនពេកហើយ តែបងនឹងទ្រាំជាមួយការឈឺចាប់នេះឲ្យតែអូនរស់នៅដោយសុវត្ថិភាព គ្មានការគម្រាមកំហែងពីមីនឆាទៀត បងនឹងទ្រាំឲ្យដល់ទីបញ្ចប់” ជេហូប បានយល់ព្រមលែងលះជាមួយនឹងលីអាហើយ មិនដឹងថាឡារ៉ានឹងឲ្យភស្តុងតាងដែលចងមីនឆាឬក៏អត់នោះទេ!តែគេសុខចិត្តប្រថុយមួយក្ដារនេះចុះ។

លីអា ដែលបានរត់ចេញពីបន្ទប់ស្វាមីរួច នាងមិនគិតអ្វីច្រើនទេ គឺរត់ចេញពីផ្ទះ ព្រោះយល់ថាខ្លួនឯងធ្វើរឿងអាម៉ាស់ខ្លាំងណាស់ នាងគ្មានភាពក្លាហានអ្វីនិយាយលាម្ដាយ និងលោកស្រីហ៊ីតាទេ។

“អាឡូ!សាន់ លោកនៅទីណា សុំមកយកខ្ញុំបានទេ?” នាងអង្គុយក្រៅរបង ក្នុងទីងងឹង អ្នកដែលអាចនាងពឹងពាក់បានមានតែសាន់ប៉ុណ្ណោះ។

(បានៗ!ចាំខ្ញុំបន្តិច)

អ្នកខាងនោះក៏លឿនដែរ នាងហៅភ្លាម គេមកភ្លែត។

នាងចាំមិនដល់២០នាទីផង សាន់ក៏បើកឡានចូលមកចតក្បែរនារីមាឌតូច ដែលអង្គុយយំឡើងខ្សោះខ្លួន។

“លីអា!” ម្ដងទៀតហើយ សាន់មិនបានគិតអ្វីច្រើនទេ ទាញនាងឱបផ្ដល់ការយល់ចិត្តភ្លាម។

“ខ្ញុំបានលែងលះហើយ!” ពាក្យលែងលះរបស់នាង សាន់ភ្ញាក់ផ្អើលមិនស្ទើរទេ មុខគេហាក់ស្ពឹងឆៀបៗ គ្រាន់តែគេមកភ្លាម ប្ដីប្រពន្ធមួយគូត្រូវលែងលះ តើគេចង្រៃពេកឬអត់?

“លីអាទៅខុនដូខ្ញុំសិនទៅចាំនិយាយគ្នាទៀត” សាន់ បានគ្រានាងឲ្យក្រោកឡើង និងឲ្យនាងចូលឡាន មុននឹងគេទៅអង្គុយខាងកន្លែងអ្នកបើក។

សាន់ទើបតែមកទីនេះបានមួយសប្ដាហ៍ប៉ុណ្ណោះ ការរស់នៅរបស់គេក៏មិនសូវមានរបស់រៀបចំច្រើនដែរ មានត្រឹមបន្ទប់គេងមួយ និងសាឡុងទទួលភ្ញៀវ ជាមួយនឹងផ្ទះបាយ ដែលមានតែទូទឹកកកមួយគឺគ្រប់គ្រាន់សម្រាប់មនុស្សប្រុសខ្លួនមួយទៅហើយ។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now