ភាគទី6:ជាប្រពន្ធ
របស់ដែលល្អគឺត្រូវតែហួងហែងបើមិនចឹងច្បាស់ជាមានចោរមកលួចឆក់យកទៅជាមិនខាន.....
«.......»ស្ងាត់អុីបូគេមិនបានឆ្លើយជាមួយចាន់ឡើយ
«នេះលោកមិនលឺខ្ញុំហៅទេយ៉ាងមិច?»
«.......»ស្ងាត់នៅតែគ្មានកាឆ្លើយតបពីអុីបូដដែលធ្វើឲ្យសាវចាន់រឹតតែខឹងនិងកាន់តែចង់ឈះអុីបូលើសដើម
«វ៉ាងអុីបូដេវូរីននេះលោកចង់ឲ្យខ្ញុំខឹងនិងលោកស្លាប់ឬយ៉ាងមិចហ្ហា៎?»សាវចាន់អត់មិនបាននិងភាពស្ងៀមស្ងាត់របស់អុីបូធ្វើឲ្យសាវចាន់ខឹងច្រលោតស្រែកកំហកដាក់អុីបូដោយមិនរអាអីបន្តិច
«បើខឹងយើងហើយឯងស្លាប់នោះគឺល្អហើយមិនបាច់យើងហត់និងសម្លាប់ឯងនោះអី»មួយប្រយោគនេះធ្វើឲ្យចាន់គាំងមិនស្ទើទេនេះគ្មានអ្នកណាដែលហ៊ាននិយាយបែបនេះដាក់គេនោះទេអុីបូជាមនុស្សទីមួយហើយដែលធ្វើឲ្យចាន់គាំងៗគ្មានពាក្យវិចាតែម្តង
«នេះលោក...គ្មានអ្នកណាដែលហ៊ាននិយាយមកឌឺដងដាក់ខ្ញុំបែបនេះទេលោកឯងនេះជាស្អីបានជាហ៊ានមកនិយាយឌឺដងឲ្យខ្ញុំបែបនេះ»សាវចាន់លើកដៃចង្អុលមុខអុីបូទាំងមុខស្មើថេង
«ទំលាក់ដៃរបស់ឯងចុះទៅស៊ានសាវចាន់យើងមិនចង់ធ្វើបាបឯងនោះទេឯងគួតែរៀនរស់នៅឲ្យល្អបន្តិចទៅកុំគិតថាឯងជាកូនប្រុសរបស់សា៊នចាងយើងមិនហ៊ានលើកដៃសម្លាប់ឯងឲ្យសោះណា»ម្តងនេះអុីបូលេងទប់ទៀតហើយនេះដល់ថ្នាក់ចង្អុលមុខគេដល់ៗបែបនេះបើគេមិនខឹងនោះវាចម្លែកពេកហើយ
«........»សាវចាន់ស្ងាត់មាត់គេហាក់ដូចជាចាញ់និងអុីបូវិញស្រឹបៗនៅពេលដែលទឹកមុខរបស់អុីបូនៅពេលនេះគឺវាពិតជាគួរឲ្យខ្លាចណាស់វាប្រៀបដូចជាសាតានដែលកំពុងចង់សុីសាច់មនុស្សយ៉ាងចឹង
15នាទីក្រោយអុីបូនិងសាវចាន់ក៏បានមកដល់កម្មវិធីជប់លៀងធំមួយនៅសណ្ធាគាលំដាប់ខ្ពស់មួយកន្លែង។អុីបូបុរសសង្ហាររាងខ្ពស់ស្រឡះចុះចេញពីឡានមកដោយមានរាងតូចស្រស់ស្អាតដូចទេវបុត្រចុះមកអមជាមួយធ្វើឲ្យអ្នកកាសែតនិងភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីទាំងអស់បង្វែអារម្មណ៍មកមើលគេភ្លាមៗ
«នោះគឺវ៉ាងអុីបូដេវូរីនតើ~អេហើយនោះគឺជាអ្នកណាទៅណ៎មើលទៅពិតជាស្រស់ស្អាតដល់ហើយ»
«ពិតមែនហើយមើលចុះខ្ញុំលង់និងសម្រស់ពួកគាត់ហើយ»សម្លឹងខ្សឹមខ្សៀវគ្នាលាន់លឺពេញពិធីអ្នកខ្លះក៏ពេញចិត្តនិងពួកគេទាំងពីរដែលបណ្តើរគ្នាដូចគូរស្នេហ៍ឯខ្លះទៀតក៏មិនពេញចិត្តព្រោះតែច្រណែនដែលអ្នកដែលអុីបូបណ្តើរនោះមិនមែនជាគេ
«សួស្តីលោកម្ចាស់អុីបូរីករាយណាស់ដែលបានជួបលោកនៅទីនេះ»យូណានបានចូលមករាក់ទាក់អុីបូស្របពេលដែលនាងបានឃើញគេបណ្តើរសាវចាន់ចូលមក(នាងមកBiajingមុនសាវចាន់ពីរថ្ងៃហើយព្រោះមកដើរលេងកម្សាន្តតែក៏ត្រូវគេអញ្ញើញមកចូលរួមកម្មវិធី)
«បាទសួរស្តី!!!»អុីបូតបដោយការគួរសមតែទឹកមុខវិញនៅតែមិនរីកដដែល
«អូ!សាវចាន់នេះឯងមកដែលមែនទេ?~ហ្ហឹស~ពិតជាចៃដន្យពិតមែនហើយ»នាងក្រឡេកមើលទៅចាន់រួចក៏ពេបមាត់ជ្រេញបន្តិចមុនពេលដែលនាងនិយាយទៅកាន់សាវចាន់
«តែខ្ញុំគិតថាវាមិនមែនចៃដន្យនោះទេព្រោះមនុស្សដូចជានាងនេះគឺតោងទៀមគេច្រើនជាង»សាវចាន់ស្លឺភ្នែកឡើងលើបែបធុញថប់ព្រោះគេមានអារម្មណ៍ថាធុញនិងវត្តមានរបស់ស្រីម្នាក់នេះណាស់រាល់ពេលជួបជាមួយនាងម្តងណាក៏មានតែរឿងស៊យដែរ
«អេនេះខ្ញុំគ្រាន់តែសួរស្រួលបួលតើហេតុអីចាំនិយាយខ្លាំងៗដាក់ខ្ញុំម្លេះ?»នាងធ្វើជាចរឹកស្លូតបូតដើម្បីទាក់ទាញចំណាប់អារម្មណ៍អុីបូតែផ្ទុយទៅវិញអុីបូបែជាដើរចេញហើយថែមទាំងមិនមើលមុខរបស់នាងថែមទៀតផង
«បើចង់ឈ្លោះគ្នាក៏ឈ្លោះបន្តទៀតចុះខ្ញុំទៅខាងនោះហើយព្រោះខ្ញុំគ្មានពេលអត់ប្រយោជន៍មកស្តាប់អ្នកទាំងពីរឈ្លោះគ្នាទេ»អុីបូក៏ដើរសម្តៅទៅកន្លែងមួយដែលមិនសូវមានមនុស្សនៅព្រោះគេចូលជិតស្ងប់ស្ងាត់
«.......»សាវចាន់គេក៏ប្រញាប់ដើរទៅរកអុីបូដោយភ្នែកសម្លក់យូណានដោយភាពស្អប់ខ្ពើម
«អុីបូ~លោកកើតអីដែលទេ?»
«ឯងចង់មានន័យយ៉ាងមិច?»
«គឺ..លោកខឹងនិងខ្ញុំមែនទេ?ដែលមុននេះខ្ញុំបញ្ចេញរឹកពាមិនគួរសមនាំឲ្យលោកខ្មាស់គេនិងបាក់មុខ»
«អត់ទេ!!!»អុីបូទាញកែវស្រាមកក្រេបយករសជាតិបន្តិចមុននិងគេងាកទៅប្រាប់នៅសំណួរសាវចាន់
«ច្បាស់ហើយមែនទេថាមិនបានខឹងនោះ?កុំកុហកខ្ញុំណា»មិនដឹងយ៉ាងមិចក្នុងចិត្តសាវចាន់សុខៗក៏គិតខ្លាចថាអុីបូខឹងនិងខ្លួនទៅវិញទើបគេចេះតែតាមសួរនាំអុីបូ
«មនុស្សខ្ញុំមិនដែលចេះកុហកអ្នកណាទេសម្តីដែលចេញពីមាត់របស់ខ្ញុំវាសុទ្ធតែជាការពិតទាំងអស់»អុីបូឆ្លើយម៉ាត់ៗគ្មានការទាក់ទើគេនិយាយគឺជាការពិតព្រោះគេមិនធ្លាប់កុហកអ្នកណាពីមុនមកនោះឡើយ
«ហ្ហឹម~បើចឹងខ្ញុំរាងធូចិត្តបន្តិច»សាវចាន់ញញឹមហើយបូញមាត់និយាយទាំងទឹកមុខគួរឲ្យចង់ចាប់ក្រញិចតែមិនមែនសម្រាប់អុីបូឡើយព្រោះគេគ្មានកូនចិត្តស្រលាញ់ចាន់បន្តិចឡើយសូម្បីប៉ុនសរសៃសក់ដែលព្រមរៀបការព្រោះតែមិត្តភាពនិងតាមចិត្តលោកអ៊ុំប៉ុណ្ណោះ
«បានហើយឆាប់រកអីញាំទៅនិងអាងបានទៅវិញនៅឈរធ្វើស្មឺកៗដល់ណាទៀត»អុីបូសម្លុតចាន់
«ដឹងហើយនិយាយតាមសម្រួលទៅថីចាំបាច់សម្លុត»សាវចាន់ពេលនេះមិនដឹងថាជាលេបថ្នាំច្រឡំឬក៏អត់ទេចរឹកជាមា៉ហ្វៀកោងកាចបាត់អស់មួយរំពេចក្រោយពេលបាននៅជិតបុរសមុខទឹកកដែលមិនចេះរីកនេះមានតែចរឹកកូនទន្សាយសុភាពគួឲ្យស្រលាញ់ទៅវិញ
«មកពីឯងជាមនុស្សពិបាកនិយាយគ្នា»អុីបូសម្លឹងមើលមុខសាវចាន់ហើយក៏និយាយឡើងមកធ្វើឲ្យចាន់រាងខឹងបន្តិចដែលតែយ៉ាងណាគេត្រូវតែទ្រាំព្រោះគេបានសន្យានិងខ្លួនឯង
ហើយថានិងរៀនកែប្រែចរឹកដើម្បីអុីបូបុរសក្នុងក្តីស្រមៃរបស់គេ
«បាទ!!!»គេងាកមកតបនិងអុីបូទាំងមុខរកយំ
«ហ្ហឹស~នេះមិនមែនជាចៅហ្វាយរបស់ខ្ញុំនោះទេ!!មិនគួរឲ្យជឿឡើយថាអ្នកប្រុសរបស់ខ្ញុំចេះស្លូតបូតនិងគេដែរនោះ?មិនគួឲ្យចង់ជឿទេព្រះអើយ!!»ឈូវិតភ្ញាក់ផ្អើលនិងភាពទន់ភ្លន់របស់ចៅហ្វាយខ្លួនដែលបង្ហាញមុននេះព្រោះតាំងពីតូចដល់ធំមកសាវចាន់មិនដែលស្លូតដាក់អ្នកណាទេក៏មិនងាយឲ្យអ្នកមកបញ្ជាបានដូចគ្នាតែនេះគ្រាន់តែមកនៅBiaajingមិនដល់មួយថ្ងៃផងក៏ប្រែចរឹកបាត់ទៅហើយ
«ឯងនិយាយមោធ្វើដូចជាអ្នកប្រុសចាន់ឃោឃៅណាស់ចឹង!»លូជីងក្រវីក្បាលហួសចិត្តនិងឈូវិន
«អឺ!!គឺវាបែបនិងពិតមែនឯងមិននៅជាមួយគាត់យូឯងនិងបានស្គាល់អ្នកប្រុសតូចសែនសុភាពរបស់ឯងកាន់តែច្បាស់មិនខានទេ!!»ឈូវិតក៏តបទៅលូជីងវិញ។មិនខុសនោះទេដែលលូជីងនៅមិនទាន់ស្គាល់សាវចាន់ច្បាស់ដូចផាកានោះព្រោះគេមិនធ្លាប់បានស្គាល់សាវចាន់ពីមុនដូចផាកាឡើយ(លូជីងគឺនៅជាមួយអុីបូពេលគេទៅរៀនតរនៅបរទេស)
«បានហើយឈប់ឈ្លោះគ្នាទៅតាមមើលលោកម្ចាស់និងអ្នកប្រុសតូចឲ្យល្អទៅយើងមានអារម្មណ៍ថានៅទីនេះគ្មានសុវត្ថិភាពទេ»ផាកាសុខៗក៏កើតចិត្តមិនស្រួលគេដូចជាមានអារម្មណ៍ថាកំពុងមានមនុស្សតាមសង្កេតមើលពួកគេពិសេសគឺអុីបូនិងសាវចាន់គេខ្លាចថាមានរឿងអាក្រក់កើតលើពួកគេទាំងពីរ
«នៅក្នុងកម្មវិធីធំយ៉ាងនេះខ្ញុំក៏មិនស្រួលចិត្តដែលមិនដឹងថាមានមនុស្សមកពីណាបន្លំខ្លួនចូលមកខ្លះនោះទេ»លូជីងការគិតរបស់ឡេក៏មិនខុសពីផាកានោះដែលនៅក្នុងកម្មវិធីធំបែបនេះតែងតែមានមនុស្សគិតល្អបន្លំខ្លួនចូលមកខ្លះហើយព្រោះនេះជាកម្មវិជប់លៀងសម្ភោធគ្រឿងពេជ្រមានតម្លៃខ្ពស់កប់ពពកឯណោះ
«បំបែកគ្នាតាមក្លំមើលទៅបើនៅតែមួយកន្លែងបែបនេះយើងមិនដឹងថាមានមនុស្សអាក្រក់ឬក៏អត់នោះទេ»ឈូវិនថាហើយគេក៏ដើរចេញទៅសម្តៅទៅរកកន្លែងដែលស្រួលក្នុងការតាមដានក្លំមើលពីសុវត្ថិភាពចៅហ្វាយរបស់ខ្លួន
ងាកទៅមើលសាវចាន់និងអុីបូវិញពេលនេះកំពុងឈរនៅខាងមុខឆាកដើម្បីរងចាំមើលការដើរម៉ូតបង្ហាញឈុតគ្រឿងពេជ្រនៅក្នុងកម្មវិធី។
«លោកខ្ញុំមានអារម្មណ៍មិនស្រួលទេ!»ចាន់ខ្សឹមដាក់ត្រចៀកអុីបូ
«យ៉ាងមិចមិនស្រួលខ្លួនមែនទេ?ឬក៏ចង់ទៅបន្ទប់ទឹក?»អុីបូមិនមែនគេមិនយល់ពីសម្តីចាន់ថាចង់មានន័យយ៉ាងមិចនោះទេតែគេចង់ឌឺសាវចាន់
«ខ្ញុំគិតថាលោកមិនមែនល្ងង់ដល់ថ្នាក់មិនយល់ពីសម្តីខ្ញុំនោះទេអុីបូកុំមកលេងសើចអី»ចាន់សម្លក់ហើយថែមទាំងស្តីឲ្យទៀតតែសួរអុីបូគេខ្វល់ទេចម្លើយច្បាស់ជាអត់ហើយ
«អុីបូ...ហិហិអុីបូគឺជាបងពិតមែន»កំពុងតែឈរសម្លក់គ្នា
សុខៗក៏មានស្រីម្នាក់រត់សម្តៅមកអុីបូទាំងសើចកក្អឹក
«រ៉ូសនាងមកទីនេះដែលមែនទេ?»អុីបូក៏ក្រសោមចង្កេះតូចល្អិតរបស់នាងមកអោបផ្អឹបនិងខ្លួនមុននិងបង្ហើរសម្លេងស្រាលសួរទៅនាង។(នាងជាស្រីកំដរអុីបូអុីបូបណ្តើរស្រីប្តូរមុខរាល់ថ្ងៃនេះជារឿងធម្មតាសម្រាប់គេទៅហើយ)
«ចា៎~អូនមកគឺដើម្បីមកមើលគ្រឿងពេជ្របើស្អាតហើយល្អអូនដេញថ្លៃយកនឹងណា»
«ចង់បានមែនទេ?»
«ពិតមែនហើយរបស់ល្អបែបនេះគឺតែងតែចង់បានស្រាប់ហើយ»
«ល្អណាស់បើចឹងចាំយើងដេញថ្លៃឲ្យនាងចុះ»អុីបូមិនត្រឹមតែនិយាយទេថែមទាំងយកដៃមាំក្រាសបែកសសៃរវាមនោះទៅអង្អែលលើបបូមាត់ក្រហមឆេះរបស់នាងថើៗដោយការសុីអារម្មណ៍ថែមទៀត
«អឹម~!!»បបូមាត់ក្រាសស្តើងក៏បានប៉ះគ្នាថើបបឺតជញ្ជក់កណ្តាលហ្វូងមនុស្សដោយគ្មានការខ្មាស់អៀនសោះ
«ទីនេះក្នុងកម្មវិធីមិនមែនកន្លែងបនស្រីទេធ្វើស្អីឲ្យចេះគិតផង»សាវចាន់ទ្រាំមើលពីសកម្មភាពពួកគេទាំងលែងបានទើបដាច់ចិត្តហារស្តីឡើងមកដាច់ចង្វាក់ពួកគេទាំងពីរអស់
«បងបូគេជាអ្នកណា?ហេតុអីក៏ហ៊ានថ្លើមធំស្តីឲ្យបងបែបនេះ?»ក្រោយពីអុីបូដកបបូមាត់ចេញហើយនាងក៏ចង្អុលមកចាន់រួចងាកទៅសួរអុីបូវិញ
«គេជា.../ជាប្រពន្ធហើយជាប្រពន្ធស្របច្បាប់មិនមែនស្រីកំដរតណ្ហាមួយពេលៗដូចនាងនោះទេ»អុីបូឆ្លើយមិនទាន់ចប់ផងសាវចាន់ក៏ក៏និយាយកាត់
«បងបូនេះមានន័យយ៉ាងមិចនិង?»នាងធ្វើមុខកំសត់ៗបែរមកសួរទៅអុីបូ
«សឺត~កុំខ្វល់ពីសម្តីរបស់យើងទៅខាងនោះវិញទៅនៅទីនេះធុញថប់ណាស់»អុីបូក្រសោមថ្ពាល់ក្រពុំស្រីស្រស់មកស្រង់យកក្លិនរួចក៏បណ្តើរគេចេញទៅបាត់ដោយទុកឲ្យចាន់នៅតែម្នាក់ឯង
«អ្វីដែលជារបស់យើងមិនថាមនុស្សឬសត្វបើអ្នកណាចង់ប៉ះចង់ដណ្តើមពួកវាត្រូវតែងាប់»សាវចាន់ឈរសម្លឹងមើលដំណើរស្រីស្រស់ដែលមានរាងក្រាសអុីបូអោបក្រសោបចង្កេះបណ្តើរយ៉ាងរំភើយនោះទាំងក្នុងចិត្តក្តៅក្រហាយដូចគេយកភ្លើងមកដុតទាំងរស់
«អ្នកប្រុសតូច..!!»ផាកាចូលមកជិតសាវចាន់និងហៅគេស្រាលដូចមានដំណឹងអ្វីចង់មកប្រាប់
«មានការអីមែនទេ?»គេសួរដោយសម្លេងត្រជាក់និងទឹកមុខស្មើថេងដូចថ្នល់ជាតិ
«គឺលោកម្ចាស់ជូវប្រាប់ថាឲ្យអ្នកប្រុសនិងលោកម្ចាស់តូចត្រឡប់ទៅវិញជាបន្ទាន់»ផាកា
«ហេតុអី?»
«មិនដឹងដូចគ្នាអ្នកប្រុសលោកម្ចាស់ធំខលមកប្រាប់តែប៉ុណ្ណឹងទេបាទ»
«ហ្ហឹម~ទៅចាំនៅឡានមុនទៅយើងទៅតាមលោកម្ចាស់ល្មោភកាមរបស់ឯងសិន»សាវចាន់បញ្ចប់ប្រយោគហើយគេក៏ដើរសម្តៅទៅរកអុីបូតែគេស្រាប់តែបានដើរបុកនិងអ្នករត់តុម្នាក់ធ្វើឲ្យស្រានិងទឹកក្រូចនៅក្នុងដៃអ្នករត់តុនោះក្រពប់ប្រលាក់ពេញសម្លៀកបំពាក់របស់គេ....បឹប..ប្រាវៗ...
«សុំទោស~សុំទោសលោកខ្ញុំដើរមិនប្រយ័ត្នទើបបានជាដើរមកបុកនិងលោកបែបនេះ»អ្នករត់តុប្រញាប់ឱនគោរពសុំទោសទៅសាវចាន់
«មិនអីទេថ្ងៃក្រោយដើរមើលមុខមើលក្រោយផងកុំឲ្យមានរឿងបែបនេះទៀត»សាវចាន់គេមិនបានប្រកាន់ទោសពៃជាមួយអ្នកបម្រើនោះទេគេមានតែនិយាយណែនាំដល់គេ
«បាទ!អគុណហើយលោកថ្ងៃក្រោយខ្ញុំមិនឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយសុំទោសម្តងទៀត»
«ហ្ហឹម~»សាវចាន់ងក់ក្បាលក្រហ្ហឹមបន្តិចមុននិងដើរចេញទៅរកអុីបូបន្តតែគេបានចាប់អារម្មណ៍អ្នករត់តុនោះគឺខុសពីអ្នករត់តុដ៏ទៃទៀត
«ជាអ្នករត់តុតែហេតុអីបានជាមានកាំភ្លើងនៅក្នុងខ្លួនឬក៏គេជា...មែនហើយ..អុីបូ»សាវចាន់ដើរបណ្តើរគិតបណ្តើរព្រោះមុននេះគេបានឃើញកាំភ្លើងនៅសៀតជាប់ចង្កេះអ្នករត់តុពេលគេឱនរើសកែវដែលធ្លាក់ពេលនោះគេក៏គិតដល់អុីបូព្រោះគិតថាមនុស្សទាំងនោះគឺសម្តៅរកអុីបូទើបគេប្រញាប់សម្តៅទៅរករាងក្រាសយ៉ាងលឿន។
«ពួកវាដឹងខ្លួនមុនហើយ»បុរសស្លៀកសម្លៀកបំពាក់ឈុតពណ៍ខ្មៅបាននិយាយដាស់កាស(ឧបករណ៍ទាក់ទងគ្នា)ដែលនៅជាប់និងកអាវប្រាប់គ្នីគ្នារបស់គេដែលបង្កបខ្លួនក្នុងកម្មវិធីនេះ។ពួកគឺសម្តៅទៅរកអុីបូពិតមែនព្រោះមានអ្នកបញ្ជាឲ្យមកតាមសម្លាប់អុីបូ
«ប្រញាប់ចាត់ការទៅ»គ្នារបស់ពួកវាដែលនៅក្នុងកម្មវិធីបានប្រញាប់ប្រញាល់រកកន្លែងដើម្បីសម្លេសអុីបូចោល
«វា៉ងអុីបូដេវូរីនថ្ងៃនេះឯងត្រូវតែស្លាប់»គ្នារបស់ពួកវាគឺនៅគ្រប់កន្លែងក្នុងកម្មវិធីខណៈពេលដែលបានឱកាសល្អវាក៏លើកម្មភ្លើងតម្រង់ទៅអុីបូរួចក៏..
«ផូង..ផូង....»The Continue ✨ vote pg na
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
ActionYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...