ភាគទី15:ជាប្រពន្ធតែមើលសភាពដូចជាអ្នកបម្រើ
«ហ្ហឹកៗ..បា៉...ហ្ហឹកៗ..ខ្ញុំចង់ទៅរកលោកបា៉វិញខ្ញុំលេងចង់នៅទីនេះទៀតហើយ...បា៉ជួយកូនផង...ហ្ហឹកៗ»ពេលនេះសាវចាន់លែងមានភាពជាម្ចាស់ការនៅលើខ្លួនឯងគេបាត់បង់សតិគេលែងមានភាពរឹងភាពក្លាហានរបស់គេពីមុនមិនដឹងជាបាត់ទៅណាអស់ឡើយ
«ហ្ហឹកៗ...ហេតុអីទៅហេតុអីក៏ខ្ញុំធ្លាក់មកដល់ចំណុចនេះហេតុអីក៏ខ្ញុំទន់ខ្សោយយ៉ាងនេះតើខ្ញុំពីមុនបាត់ទៅណាហើយសា៊នសាវចាន់កៃអ៊ូមិដែលគេជាមនុស្សព្រៃផ្សៃជាមនុស្សដែលគេខ្លាចរអាគ្រប់គ្នានោះតើបាត់ទៅណាហើយហេតុអីបន្សល់ទុកមនុស្សដែលគ្មានភាពរឹងមាំគ្មានការតតាំងបែបនេះទៅវិញ...ហ្ហឹក ..ឲ្យខ្ញុំពីមុនមកវិញមកខ្ញុំមិនចង់បានខ្ញុំនៅពេលនេះទេខ្ញុំវេទនាណាស់ណាស់..ខ្ញុំឈឺ..ហ្ហឹកៗខ្ញុំស្អប់ខ្លួនឯងនៅពេលនេះណាស់...ហ្ហាយ....សងខ្ញុំពីមុនមកវិញមក...កុំលេងសើចជាមួយខ្ញុំបែបនេះអី»ការឈឺចាប់សម្រែកនៃក្តីសង្វែកអាណិតដល់ខ្លួនឯងរបស់សាវចាន់បានលាន់លឺខ្ទរខ្ទាពេញបន្ទប់។គេចង់បានគេពីមុនមកវិញគេដែលធ្លាប់តែជាមនុស្សមិនចេះក្លាយអ្នកណាតែហេតុអីពេលនេះគេសូម្បីតែកម្លាំងមួយសម្រាប់ជួយខ្លួនក៏មិនមានបែបនេះទៅវិញតើមកពីអ្វីទៅ
«វ៉ាងអុីបូដេវូរីនលោកធ្វើឲ្យជីវិតរបស់ខ្ញុំទៅជាបែបនេះលោកនឹងស្តាយក្រោយដែលធ្វើបែបនេះមកលើខ្ញុំ»សាវចាន់និយាយចុងក្រោយមុននិងគេទន់ភ្នែកសន្លប់បាត់មាត់ឈឹងទាំងរូបរាងកាយអាក្រាត
+Morning
«លោកម្ចាស់....»យូអេដាបានខ្សឹមហៅលោកម្ចាស់ចូវដែលកំពុងតែអង្គុយអានសៀវភៅនៅក្នុងបន្ទប់ដាក់សៀវភៅ
«មានការអីមែនទេ?»លោកម្ចាស់ចូវបិទសៀវទុករួចលោកសួរទៅនាងវិញ
«គឺអ្នកនាងសៀវអុីងបានមកដល់Biajingហើយ»
«គេមកដល់ហើយមែនទេ?ចុះនាងបានរៀបចំឲ្យមនុស្សទៅទទួលនាងហើយឬនៅ?»
«ខ្ញុំបានឲ្យមនុស្សទៅទទួលនាងហើយលោកម្ចាស់»
«ហ្ហឹម~ល្អណាស់ទៅរៀបចំម្ហូបឆ្ងាញ់ៗចាំទទួលកូនស្រីរបស់យើងទៅ»លោកម្ចាស់បញ្ជាទៅនាងយូអេដាឲ្យរៀបចំកម្មវិធីទទួលកូនស្រីរបស់លោកដែលទើបតែមកពីប្រទេសបារាំងវិញ
«ចា៎!!ខ្ញុំនិងរៀបចំមិនឲ្យលោកម្ចាស់ខកចិត្តនោះទេ»នាងនិយាយរួចហើយក៏ប្រញាប់ចេញទៅដើម្បីរៀបចំតាមបញ្ជារបស់លោកម្ចាស់ចូវ
+បន្ទប់សាវចាន់
«រាងកាយតូចពោលពេញទៅដោយស្នាមដេកសន្លប់ស្តូកស្តឹងផ្កាប់មុខលើសាឡុងមកដល់ស្មើនេះហើយនៅមិនទាន់ដឹងខ្លួនទៀត។ចំណែកបុរសកំណាចដែលដេកលក់យ៉ាងសុខស្រួលនៅលើគ្រែនោះបានភ្ញាក់ដឹងខ្លួនឡើងមកព្រមជាមួយនិងស្នាមញញឹមបែបសមចិត្តដែលបានឃើញពីភាពវេទនារបស់រាងតូចកាលពីយប់មិញ
«ដឹប...អូយ»អុីបូក្រោកដើរតម្រង់មករកសាវចាន់រួចក៏យកជើងទាត់សាវចាន់ធ្វើឲ្យគេមានការចុកឆ្អល់និងឈឺចាប់ជាខ្លាំង
«ឯងនៅចង់ដេកដល់ណាទៀតមិនប្រកាច់ឆាប់ក្រោកឡើងមក!!»គេឈរច្រត់ចង្កេះសួរទៅសាវចាន់ដែលដេកក្តោបពោះជាប់
«.......»សាវចាន់មិនមាត់តែខំប្រឹងស្រវាចាប់ជើងតុក្រោកឡើងមកទាំងភាពវេទនាគេបានយកកន្សែងដែលនៅគៀននោះមករុំបិទបាំងល្វែងខាងក្រោមរបស់ខ្លួនជើងទាំងពីរញ័រទទ្រើងគេដើរសឹងតែមិនរួចទៅហើយ
«ចៀសផ្លូវទៅ»សម្លេងខ្សាវៗរបស់គេបាននិយាយដេញអុីបូដែលឈរបាំងផ្លូវរបស់គេ
«យើងមិនចៀសឯងមានបញ្ហាទេ?»អុីបូឈរជំទែងអោបដៃបាំងផ្លូវសាវចាន់ថែមទាំងសួរឌឺទៅគេទៀត
«.......»សាវចាន់បានត្រឹមឈរសម្លក់អុីបូទាំងឈឺចុករោយពេញខ្លួននេះបើគេមានកម្លាំងដូចមុនវិញអុីបូប្រហែលខ្ទាតទៅដល់ក្រៅបន្ទប់បាត់ទៅ
«ខ្ញុំសួរម្តងទៀតចៀសឬមិនចៀស?»សម្តីកាចទឹកមុខមាំរបស់សាវចាន់សួរបញ្ជាក់ទៅអុីបូជាលើកទីពីរ
«ហ្ហឹម~យ៉ាងមិចឯងគិតចង់សម្លាប់យើងមែនទេ?ហ្ហឹសមើលសភាពរបស់ឯងពេលនេះផងទៅថាវាគួឲ្យសង្វែកប៉ុណ្ណា!!យ៉ាងមិចដែលលោកម៉ាហ្វៀមុខស្រស់ពេលនេះបាក់កម្លាំងហើយមែនទេ?»អុីបូមិនត្រឹមតែមិនចៀសផ្លូវនោះទេគេនៅឈរនិយាយឌឺដងផ្លែផ្កាទៅឲ្យសាវចាន់ទៀត
«ខ្ញុំទៅជាបែបនេះមិនមែនដោយសាតែលោកទេឬ?ខ្ញុំធ្លាក់ខ្លួនដល់ចំណុចនេះមិនមែនដោយសាភាពអាត្មានិយមរបស់លោកទេមែនទេវ៉ាងអុីបូដេវូរីន»សាវចាន់
«ជួយមិនបានទេគឺឯងជាអ្នកដើរចូលមកដោយខ្លួនឯងគ្មានអ្នកណាបង្ខំឯងឬក៏ចាប់ជំរិតឯងនោះទេនោះគឺឯងទេដែលល្ងង់ហើយថែមទាំងភ្លើទៀតផងដែលមកស្រលាញ់មនុស្សដូចជាយើង..ទាំងដឹងហើយថាយើងមិនមែនជាប្រភេទមនុស្សដែលស្រលាញ់មនុស្សប្រុសដូចគ្នានោះទេ»អុីបូ
«ហ្ហឹស~ត្រូវហើយខ្ញុំល្ងង់ខ្ញុំភ្លើដែលស្រលាញ់លោកខ្ញុំវាឆ្កួតដែលទៅស្រលាញ់មនុស្សប្រុសថោកទាបដូចជាលោកហើយខ្ញុំវាកាន់តែឡប់ទៅទៀតដែលកាន់តែស្រលាញ់លោកទោះលោកធ្វើអាក្រកដាក់ខ្ញុំគ្រប់បែបយ៉ាងទង្វើដែលលោកធ្វើមកលើខ្ញុំរាល់ថ្ងៃនេះវាមិនខុសពីទារុណកម្មដែលធ្វើទៅលើអ្នកទោសនោះទេ»សាវចាន់និយាយចេញមកធ្វើឲ្យអុីបូគាំង
ថ្មឹងមួយកន្លែងគេមានអារម្មណ៍ថាសម្តីរបស់សាវចាន់វាប្រៀបដូចជាកាំបិទមួយមកចាក់សាច់ទ្រូងខាងឆ្វេងរបស់គេឲ្យមានអារម្មណ៍ថាឈឺពឺតខ្ទោកៗដោយមិនដឹងពីមូលហេតុរបស់វា
«ហេតុអីស្ងាត់...ហេតុអីមិននិយាយទៀតមក?អ៎មែនហើយខ្ញុំប៊ីសតែភ្លេចទៅថ្ងៃនេះខ្ញុំមានណាត់ជាមួយមីនយុងហ្គីលោកមិនបាច់ចាំផ្លូវរបស់ខ្ញុំនោះទេ»សាវចាន់មានចេតនានិយាយបញ្ជួសអុីបូ
«ស៊ានសាវចាន់បើឯងហ៊ានតែទៅជួបវាយើងនិងសម្លាប់ឯងចោលភ្លាម»វាពិតជាបានផលមែនគេក៏មិនយល់ដែលថាហេតុអីពេលដែលអុីបូលឺឈ្មោះយុងហ្គីហើយកំហឹងរបស់គេក៏ចេះតែកើនឡើងបែបនេះ
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
ActionYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...