ភាគទី26:ជំងឺមហារីកខួរក្បាល
+ហាងកាហ្វេ
«ហេតុអីក៏ជីមីនយូម្លេះ?នេះណាត់តាំងពី1ឥឡូវម៉ោងជិត2ទៅហើយនៅមិនទាន់មកទៀត»ស័កសុីនអង្គុយផ្ទៀងម៉ោងរងចាំជីមីនគេចាំមួយម៉ោងជាងទៅហើយនេះនៅតែមិនទាន់ឃើញជីមីនមកដល់ទៀត
«ឬក៏គេមិនមក!!ហ្ហឺយមិនអាចទេព្រោះគេបាននិយាយថានិងមោគេមិចនិងអាចថាខកសម្តីនោះ»ស័កសុីនអង្គុយគិតតែម្នាក់ឯង
«អាសុីនយើងមកដល់ហើយ»ជីមីនរត់ទាំងត្រដាបត្រដួសទម្រាំតែគេមកដល់កន្លែងស័កសុីនខ្លួនប្រាណប្រលាក់ស្រម៉កខ្លះក៏មានកន្លែងដាច់រលាត់មានឈាមរឺមៗទៀត
«អួយ~ជីមីននេះឯងទៅធ្វើស្អីទៅហេតុអីក៏សភាពពិបាកមើលខ្លាំងម្លេះសម្លាញ់នេះបើយើងមិនស្គាល់ឯងពីមុនទេយើងគិតថាឯងគឺជាអ្នកដើរអានាថាបាត់ទៅហើយ»ស័កសុីនសើចមិនសូវសមនៅពេលឃើញពួកម៉ាកខ្លួនទៅបែបនេះនេះសំណាងហើយដែលម្ចាស់ហាងគេឲ្យចូល
«អាសុីនកុំទាន់និយាយរឿងអត់ប្រយោជន៍និយាយសាច់ការវិញទៅល្អជាងយើងមានពេលមិនច្រើននោះទេ»ជីមីនអង្គុយនិងតុដកដង្ហើមឲ្យដល់គ្នាបន្តិចមុននិងគេងាកមកនិយាយទៅកាន់ស័កសុីន
«អឺៗ..ដែលយើងហៅឯងមកថ្ងៃនេះគឺស៊ើបដឹងខ្លះៗហើយថាអ្នកដែលជាឃាតករពិតប្រាកដនោះគឺពិតជាមនុស្សតែម្នាក់នៅក្នុងវីឌីអូរនោះពិតមែន»ស័កសុីន
«ចឹងមានន័យថាយើងមានភុស្តុតាងគ្រប់គ្រាន់ដើម្បីឃាត់ខ្លួនវាបានហើយមែនទេ?»ជីមីន
«ត្រូវហើយតែយើងត្រូវរងចាំដីការឆែកឆេពីខាងថ្នាក់លើដើម្បីចុះឃាត់ខ្លួនរបស់គេបើយើងចុះសម្រុកចូលទៅទាំងគ្មានការអនុញ្ញាត្តពីថ្នាក់លើជាមុននោះគឺខាងយើងជាខុសទាំងស្រុង»ស័កសុីនពន្យល់ទៅជីមីនទោះបីជាភុស្តុតាងតែប់គ្មានការអនុញ្ញាត្តទេគេក៏មិនអាចឃាត់ខ្លួនឃាតករនោះបានដែរ
«ហេតុអីក៏ពិបាកម្លេះក្រែកដឹងហើយមិនចឹងថាគេគឺជាឃាតករសម្លាប់មនុស្សតែហេតុអីក៏ត្រូវរងចាំដីការចាប់ខ្លួនដែរ?»ព្រោះតែមិនសូវយល់ពីផ្លូវច្បាប់ទើបជីមីនសួរដេញដោល
«ហ្ហឺយ~ឯងក៏ដឹងថាវាមានអំណាចធំប៉ុណ្ណាក្រែងឯងជាអ្នកប្រាប់យើងមែនទេថាអំណាចប៉ូលីសតូចទាបដូចជាយើងនេះទៅចាប់វាដោយដៃទទេបានយ៉ាងមិចទៅបើមិនពឹងអំណាចអ្នកធំមកជួយនោះ»ស័កសុីន
«ពិតមែនហើយចុះភុស្តុស្តតាងឯងប្រមូលបានអ្វីខ្លះទៅ?»
«ហ្ហឹម..គឺវាអ្នកជួញដូមនុស្សនិងអាវុធខុសច្បាប់ហើយក៏ជាអ្នកប៉ាម៉ាក់របស់យុងហ្គីប្តីរបស់ឯងចំណែលបា៉មា៉ក់របស់វ៉ាងអុីបូដេវូរីនក៏ជាគេដែរភុស្តុតាងដែលរកឃើញនេះគឺយើងបានប្រើពេលស្វែងរកយូណាស់ទម្រាំតែជីកឬសជីងពីរឿងនេះបាន»
«ហ្ហឹម....បើចឹងក៏ល្អហើយពេលនេះរឿងគ្រប់យ៉ាងជិតបានលាតត្រដាងហើយមុខឃាតករពិតប្រាកដក៏ជិតបង្ហាញដូចគ្នាអ្វីដែលយើងបានរំពឹងទុកវាក៏ជិតកើតឡើងហើយ»ជីមីនញញឹមថើៗទីបំផុតបំណងចុងក្រោយរបស់គេមុននិងគេចាកចេញគឺជិតបានសម្រេចមិនស្តាយទេដែលគេខំចំណាយពេលប៉ុន្មានថ្ងៃនេះសម្រាប់ស្វែងរកការពិតគ្រប់យ៉ាងដើម្បីក្តីសុខមនុស្សដែលគេស្រលាញ់
«ជីមីនឯងមានរឿងអីលាក់យើងមែនទេ!?ហេតុអីយើងមានអារម្មណ៍ថាឯងមួយរយៈនេះដូចជានិយាយអីប្លែកៗខ្លាំងម្លេះ?យុងហ្គីគេធ្វើបាបចិត្តឯងទៀតហើយមែនទេឯងប្រាប់យើងមកសម្លាញ់ក្រែងយើងអាចជួយឯងបានខ្លះណា!!»ស័កសុីនគេព្រួយបារម្ភពីជីមីនជាខ្លាំងព្រោះមួយរយៈដែលគេបានជួបជាមួយជីមីនគេមានអារម្មណ៍ថាជីមីនគឺតែងតែលាក់អ្វីមួយពីគេហើយនិយាយអ្វីក៏ប្លែកគេនេះដេកគិតដេកបារម្ភរាល់ថ្ងៃ
«យើងអត់ទេឯងគិតច្រើនពីយើងពេកហើយ..ហ្ហឹមនេះយើងគិតថាត្រឡប់ទៅវិញហើយព្រោះខ្លាចមិនទាន់ម៉ោងBayសម្លាញ់»ជីមីនដើរចេញទៅទាំងស្នាមញញឹមតែគ្មានអ្នកណាដឹងឡើយថាស្នាមញញឹមមួយនេះវាមានអ្វីខ្លះដែលលាក់ទុកនៅពីក្រោយស្នាមញញឹមមួយនេះ
«ឯងកាន់តែប្លែកយើងកាន់តែបារម្ភពីឯងជីមីនពេលណាទៅទើបឯងចេះបង្ហាញពីទុក្ខកង្វល់របស់ឯងឲ្យគេបានដឹងខ្លះពេលណាទើបឯងចេះខ្វល់ពីខ្លួនឯងចេះបារម្ភពីខ្លួនឯងខ្លះទៅយើងពិតជាហត់នឹងមើលឯងសម្តែងជារឹងមាំណាស់»ស័កសុីននិយាយទាំងសម្លឹងមើលដំណើរមិត្តរបស់ខ្លួនបោះជំហ៊ានដើរចេញទៅប្រៀបដូចជាមនុស្សគ្មានសង្ឃឹម
+ភូមិគ្រឹះមីន
ជីមីនមកដល់ក៏បោះជំហ៊ានចូលទៅខាងក្នុងទាំងខ្សោះកម្លាំងនៅក្នុងខ្លួនគេហត់ហើយថែមទាំងអស់កម្លាំងគេសឹងតែដើរចូលផ្ទះលែងរួចទៅហើយ
«មកដល់ហើយមែនទេ?នេះឯងលើសម៉ោងហើយជីមីន»យុងហ្គីលើកនាឡិការបង្ហាញម៉ោងឲ្យជីមីនមើលគឺម៉ោង3:20នាទៅគេបានលើសម៉ោងដល់ទៅ20នាទីឯណោះ
«ហ្ហឹម~លើសម៉ោងហើយម្តងនេះអូនគឺខុសបងដាក់ទោសអូនតាមសប្បាយចុះអូនមិនរត់គេចទៀតទេ»រាងកាយតូចលត់ជង្គង់នៅចំពីមុខរាងក្រាសមិនដូចលើកមុនៗឡើយដែលធ្លាប់តែយំក្រាបសំពះអង្វរតែពេលនេះគឺលត់ជង្គង់ឲ្យដាក់ទោសតែម្តង
«ឯងកើតស្អីហេតុអីក៏ឲ្យយើងដាក់ទោសស្រួលៗយ៉ាងនេះ?»យុងហ្គីសួរទាំងទឹកមុខឆ្ងល់
«បងចង់បានយ៉ាងមិចទៀត...នេះអូនមកទទួលទោសហើយតើហេតុអីក៏បងសួរអូនបែបនិងលោកប្តីក្រែងបងថាបើអូនលើសម៉ោងបងនឹងដាក់ទោសអូននោះអីពេលនេះអូនក៏ឲ្យបងដាក់ទោសហើយអូនមិនរត់គេចអូនមិនយំអង្វរឲ្យបងឃើញទឹកភ្នែកដ៏គួឲ្យស្អប់នេះទេអូនក៏មិនទៅណាដែល»សម្លេងខ្សាវជាមួយនុងទឹកមាំទាំដែលយុងហ្គីមិនធ្លាប់ឃើញពីមុនមកពេលនេះបានបង្ហាញយ៉ាងច្បាស់នៅចំពោះមុខគេហើយ
«បងកើតអីមែនទេលោកប្តីហេតុអីមិនវាយមកនេះរំពាត់រំពាត់ដែលបងតែងតែវាយមកលើអូននោះអីអ៎មែនហើយអូនភ្លេចគិតព្រោះគ្រប់ពេលដែលបងដាក់ទោសអូនគឺបងតែងតែវាយអូនដោយសាច់ទទេ(គ្មានអាវគ្របពីលើ)ខ្វោក....»ជីមីនហែងអាវរបស់ខ្លួនបង្ហាញឲ្យសាច់សខ្ចីញេញតែគួឲ្យស្តាយវាគឺពពេញទៅដោយស្នាកស្នាមគ្រប់កន្លែងស្នាមមុខកាំបិតស្នាមរំពាត់ស្នាមកញ្ចក់ស្នាមឡាមដែលមីនយុងហ្គីបុរសឃោឃៅបានយកវាមកធ្វើទារុណកម្មលើរាងកាយមួយនេះយ៉ាងព្រៃផ្សៃបំផុត
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
AcciónYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...