ភាគទី16:នាងគួតែរៀនមានសុជីធម៌ខ្លះ

401 20 0
                                    

ភាគទី16:នាងគួតែរៀនមានសុជីធម៌ខ្លះ

«ហ្ហឹស~តែយ៉ាងណាខ្ញុំក៏គ្រាន់បើជាងអ្នកនាងដែរ...មួយថ្ងៃៗដើរទាក់តែប្តីគេសួរត្រង់ចុះអ្នកនាងចេះហត់ទេ?»ជីមីនសើចចំអកទៅនាងវិញបន្តិចមុនបោះសំណួរមួយសួរទៅនាងធ្វើឲ្យរីយ៉ានាងខឹងនិងជីមីនបែកផ្សែងតាមត្រចៀកទៅហើយ
«នេះឯងហ៊ាននិយាយមើលងាយយើងផងហ្ហេ៎?ឯងចំមើលចុះណាថាយើងនិងដាក់ទោសឯងបែបណា..ផាច់...»
រីយ៉ានាងក៏លើកដៃទះទៅលើថ្ពាល់របស់ជីមីនលឺសូផាច់ធ្វើឲ្យមុខរបស់ជីមីនងាកទៅម្ខាងតាមកម្លាំងដៃរបស់រីយា៉
«........»ជីមីនលើកដៃអង្អែលថ្ពាល់ដែលត្រូវគេទះមុននេះដោយមិននិយាយស្តីមួយម៉ាត់
«មានរឿងអីមែនទេ?»ស្របពេលនោះយុងហ្គីគេក៏មកដល់ល្មមទើបរីយា៉នាងរត់លឿនស្លេវទៅរកយុងហ្គីទាំងបញ្ចេញចរឹកស្រីស្អាតដាក់យុងហ្គី
«បងយុង...ហិហិ..ចៀសចេញមើល»នាងរត់ទៅរកយុងហ្គីទាំងសើចក្អឹកថែមទាំងបានរត់បំបុកជីមីនថែមទៀត
«រីយ៉ានាងមកទីនេះធ្វើស្អី?»យុងហ្គីមិនបានសប្បាយចិត្តជាមួយនិងវត្តមានរបស់ស្រីម្នាក់នេះនោះទេព្រោះរាល់លើកដែលគេនៅជាមួយនាងគឺគេពិតជាធុញថប់ខ្លាំងណាស់
«គឺអូននឹកបងនិងហើយទើបមករកបងដល់ផ្ទះនោះ»រីយា៉ឈរផ្អៀងផ្អងអោបដៃយុងហ្គីបង្ហាញរូបភាពស្និតមួយនោះមកឲ្យជីមីនឃើញធ្វើឲ្យរាងតូចជីមីនដែលហាក់មិនពេញចិត្តជាខ្លាំង
«លែងដៃទៅ!!»យុងហ្គីក្រវាសដៃនាងចេញពីដើមដៃរបស់គេព្រោះគេមិនសូវចូលចិត្តមនុស្សស្រីដែលញិញក់ច្រើននោះទេ
«ជីមីនមុខរបស់ឯងទៅត្រូវនិងស្អី?»យុងហ្គីក្រលេងឃើញមុខរបស់ជីមីនមានស្នាមម្រាមដៃនៅលើមុខរបស់គេទើបប្រញាប់ចូលមកសួរ
«គ្មានអីនោះទេបងកុំបារម្ភអីខ្ញុំឡើងទៅខាងលើសិនហើយបងរវល់ជាមួយភ្ញៀវរបស់បងបន្តទៅ»ជីមីនវាសដៃរបស់យុងជីចេញហើយក៏ដើរញាប់ថ្មេរប្រញាប់ឡើងទៅបន្ទប់
«នាងធ្វើស្អីគេមុននេះ?»យុងហ្គីដឹងច្បាស់ថាស្នាមនៅលើមុខរបស់ជីមីនគឺជាស្នាដៃរបស់រីយ៉ាហើយទើបគេងាកបែមកសួរនាងដែលកំពុងញញឹមញញែមផ្ចាញ់ផ្ចាល់ពេលដែលបានធ្វើបាបជីមីន
«អូនមិនបានធ្វើអីនោះទេបងកុំមកសម្លឹងអូនបែបនេះអី!!»នាងធ្វើមុខលីឡឺៗរកលេសដោះសាជាមួយយុងហ្គី
«យើងប្រាប់នាងឲ្យហើយណារីយ៉ាមនុស្សរបស់យើងនាងកុំមកប៉ះផ្តេសផ្តាសឲ្យសោះបើមិនចង់ឲ្យយើងសម្លាប់នាងចោល»យុងហ្គីសង្រ្គឺតជើងធ្មេញនិយាយដាក់នាងទាំងកំហឹងព្រោះគ្មានអ្នកណាម្នាក់មកប៉ះពាល់មនុស្សរបស់គេនោះទេបើគ្មានបញ្ជាពីគេផ្ទាល់
«តែវានោះត្រឹមតែជាអ្នកបម្រើតើអូនគ្រាន់តែទះវាប្រដៅប៉ុណ្ណោះដើម្បីកុំឲ្យវាមកហ៊ានសម្តីឈ្លើយជាមួយនិងអូនទៀត»រីយ៉ាស្រែកកំហកដាក់យុងហ្គីវិញថែមទាំងបានហៅជីមីនថាជាអ្នកបម្រើឲ្យយុងហ្គីបានលឺពេញៗត្រចៀកទៀត
«ផាច់...នាងកុំមកថ្លើមធំជាមួយនិងយើងឲ្យសោះណារីយ៉ាងនាងត្រឹមតែជាស្រីរបស់យើងចំណែកគេជាប្រពន្ធរបស់យើងមុននឹងនាងនិយាយស្អីចេញមកយកខួរក្បាលរបស់នាងគិតឲ្យបានច្បាស់ផង»យុងហ្គីទះនាងមួយដៃនិងស្តីបន្ទោសឲ្យនាងខ្លាំងៗថែមទៀតហើយក៏បានឡើងទៅមើលជីមីននៅឯបន្ទប់បាត់ដោយទុកឲ្យនាងរីយា៉នៅអង្គុយក្តាប់ដៃខាំមាត់ខាំ.កឈឺចិត្តតែម្នាក់ឯង
«ហ្ហឹស~មីនយុងហ្គីបងចាំមើលចុះខ្ញុំនិងយកបងមកធ្វើជាកម្មសិទ្ធរបស់ខ្ញុំឲ្យបាន»រីយ៉ានាងនិយាយទៅដោយភាពឈ្នាន្នីសនិងការចង់បានយុងហ្គីជាខ្លាំង។
   ងាកទៅមើលជីមីនដែលនៅក្នុងបន្ទប់វិញពេលនេះកំពុងអង្គុយសំកុងនៅក្នុងបន្ទប់ទឹកគេបានបើកទឹកផ្កាឈូកបង្ហូរចោលរួចអង្គុយទ្រាំក្រោមដំណក់ទឹកផ្កាឈូកនោះ...
«ខ្ញុំកើតអីហេតុអីក៏ខ្ញុំហូរឈាមមកច្រើនយ៉ាងនេះ?»ជីមីនភិតភ័យជាខ្លាំងនៅពេលដែលបានឃើញឈាមហូរចេញមកពីច្រមុះរបស់គេជាច្រើនវាហូរមកមិនព្រមឈប់សោះ
«ខិះៗ...ខិះ..ឈាមនេះឈាមមិចក៏ក្អកមកធ្លាក់ឈាមទៀត...»ជីមីនរឹតតែភ័យនៅពេលដែលឃើញឈាមច្រាលចេញមកពេលដែលគេក្អកចេញមកនោះ
«តុក...តុក..ជីមីនបើកទ្វាឲ្យយើងបន្តិច..តុក..តុក...ជីមីនបើកទ្វាឲ្យយើង»យុងហ្គីឈរគោះទ្វាបន្ទប់ស្រែកហៅជីមីនសឹងតែបែកភូមិគ្រឹះទៅហើយ
«យុងហ្គី...!!..មិនអាចឲ្យគេឃើញពីសភាពរបស់ខ្ញុំពេលនេះទេគិតយ៉ាងមិចទៅ..?»ជីមីនភ្ញាក់និងសម្លេងយុងហ្គីព្រោះគេខ្លាចថាយុងហ្គីចូលមកច្បាស់ជាឃើញសភាពរបស់ខ្លួននៅពេលនេះមិនខានទើបប្រញាប់រកវិធីដោះស្រាយ
«ជីមីន..លឺយើងប្រាប់ថាឲ្យបើកទ្វាទេ?»យុងហ្គីស្រែកមួយទំហឹងរឹតតែធ្វើឲ្យជីមីនគេភ័យថែមមួយកម្រិតទៀត
«គិតយ៉ាងមិចទៅជីមីន...បើឯងមិនបើកទ្វាគេច្បាស់ជាខឹងឯងហើយដាក់ទោសឯងទៀតមិនខានតែបើឯងបើកទ្វារឲ្យគេគេអាចនិងឃើញពីសភាពរបស់ឯងពេលនេះ»ជីមីនអង្គុយគិតថាគួរបើកឬក៏មិនបើកព្រោះគេពិបាកសម្រេចចិត្តខ្លាំងណាស់
«បើឯងមិនបើកទេយើង../ក្រាក....»យុងហ្គីរៀបនិងធាក់ទ្វាទម្លុះចូលទៅខាងក្នុងហើយតែទ្វាក៏របើកឡើងមក
«សុំទោសដែលឲ្យបងចាំយូមុននេះគឺអូនរវល់ងូតទឹក»ជីមីនចេញមកដោយយកកន្សែងរុំខ្លួនជិតឈឹងបិទទាំងមុខទៀតជាហេតុធ្វើឲ្យយុងហ្គីមានចិត្តងឿយឆ្ងល់ឡើងមក
«ហេតុអីចាំបាច់បិទបាំមុខ?ឯងកើតស្អី?»យុងហ្គីសួរដោយជ្រួញចិញ្ចើម
«អឺគឺ..គឺ..ខ្ញុំរមាស់ហើយមុខឡើងកន្ទួលទើបខ្លាចឆ្លងដល់បងបានជាយកកន្សែងមករុំបែបនេះ»ជីមីនទម្រាំតែរកលេសនិយាយឃើញគេនៅរដាក់រដុបប៊ីសតែធ្វើឲ្យយុងហ្គីគេសង្ស័យទៅហើយ
«ដោះចេញមកវាមិនឆ្លងទេគ្រាន់តែរោគសើស្បែកប៉ុណ្ណោះ»យុងហ្គី

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now