ភាគទី4:នេះឬទីក្រុងBiajing

479 35 0
                                    

ភាគទី4:នេះឬទីក្រុងBiajing

«ស្តាប់ណាស៊ានសាវចាន់កែអ៊ូមិកូនមិនត្រូវរៀបការជាមួយមនុស្សនោះទេតែកូនមានអនាគតគូរជីវិតរបស់កូនហើយគេនោះគឺវ៉ាងអុីបូដេវូរីនជាអ្នកជំនួញនិងជាលោកម្ចាស់នៃសង្គមម៉ាហ្វៀធំជាងគេក្នុងប្រទេសចិននេះ»
«វ៉ាងអុីបូដេវូរីន...!!!!»ចាន់លាន់មាត់ឡើងទាំងភាពភ្ញាក់ផ្អើលនេះគមិនដែលដឹងពីមុនមកទេថានៅមានម៉ាហ្វៀដែលធំជាងសម្ព័ន្ធកៃអ៊ូមិនោះបើបា៉គេមិននិយាយប្រាប់គេមិនដឹងនោះទេ
«ត្រូវហើយគេឃោឃៅជាងកូនឆ្ងាយណាស់កូនគួតែប្រយ័ត្នជាមួយនិងគេបន្តិចទៅកុំសូវរករឿងនិងបញ្ចេញចរឹកកោងកាចរបស់កូនឲ្យគេឃើញខ្លាំងពេកព្រោះបា៉បារម្ភពីកូនបា៉ទុកចិត្តគេតែបា៉មិនទុកចិត្តកូនឡើយព្រោះកំហឹងរបស់គេគឺកើនដោយសារចរឹករបស់កូនបើអាចបា៉ប្រាប់ទុកមុននិងឯងទៅរស់នៅជាមួយគេចរឹកជាមា៉ហ្វៀឯងគួតែកុំបញ្ចេញឲ្យសោះ»លោកស៊ាននិយាយដោយការដាស់តឿនដល់កូនប្រុសព្រោះគាត់ខ្លាចណាស់ខ្លាចថាពេលដែលចាន់រៀបការចូលក្នុងត្រកូលដេវូរីនហើយគេអាចនិងមានគ្រោះថ្នាក់ដោយសាតែចរឹករឹងរូសរបស់គេនេះ
«បា៉~ខ្ញុំគឺខ្ញុំទោះបីខ្ញុំខំលាក់ចរឹកយ៉ាងណាក៏មិនអាចជិតដែលគ្មានអ្នកណាម្នាក់យកក្រដាសមកខ្ចប់ដុំភ្លើងជិតនោះទេបើគេសាហាវព្រៃផ្សៃជាមួយខ្ញុំខ្ញុំក៏សាហាវព្រៃផ្សៃទៅគេវិញដូចគ្នាដែរ»មនុស្សដូចជាស៊ានសាវចាន់នេះគេមិនដែលចេះក្លាយអ្នកណាតាំងពីដើមមកម្លេះចង់ឲ្យគេកែចរឹកដូចជាពិបាកណាស់ព្រោះមនុស្សគេនេះលើសពីពិបាកនិយាយគ្នាទៅទៀត
«តែឯងរៀនធ្វើខ្លួនឲ្យត្រឹមត្រូវខ្លះទៅព្រោះអាទិត្យក្រោយនេះបា៉នាំឯងទៅជួបជាមួយនិយាយគ្នាពីរឿងការងារនិងរឿងរៀបការនេះដូចគ្នាដែលប៉ានិយាយព្រោះចង់ឲ្យឯងល្អប៉ុណ្ណោះ»លោកស៊ានគាត់មិនចង់ឃើញសាវចាន់មានចរឹកផ្គើនឌឺដងបែបនេះឡើយទើបចេះតែនិយាយដាស់តឿនគេជារឿយៗ
«បាទ~ខ្ញុំដឹងហើយខ្ញុំនិងព្យាយាម»សាវចាន់ចាប់ផ្តើមកើតអារម្មណ៍ធុញថប់ឡើងមកនេះគេមិនយល់ទេហេតុអីក៏សុខត្រូវឲ្យគេទៅរៀបការជាមួយនិងមនុស្សដែលគេមិននឹងស្គាល់ ហើយក៏មិនដឹងពីគេ សូម្បីតែតែបន្តិតនោះ គិតខុសឬក៏ត្រូវទេ ឱ្យគេរៀបការជាមួយមនុស្សមិនស្គាល់នោះ។
«ល្អណាស់ចឹងកូនឆាប់ទៅត្រៀមរបស់របរនិងអីវ៉ាន់របស់កូនទៅព្រោះស្អែកនេះជើងហោះហើរគឺចេញហើយ»
«លោកបា៉ក្រែងថាអាទិត្យក្រោយមិនចឹងឬ?នេះមិចក៏និយាយថាស្អែកចេញដំណើរវិញនេះបា៉កំពុងលេងសើចហើយ!!»ចាន់ស្ទុះងើបឡើងសួរលោកស៊ានទាំងទឹកមុខងឿយឆ្ងល់នេះហេតុអីក៏ប្រែក្រលាស់លឿនម្លេះ
«ហ្ហឹម~គឺបា៉បញ្ជូនកូនឲ្យទៅBiajingមុនព្រោះខាងស្អែកនេះត្រូវជួបជាមួយនិងអ្នកជំនួញធំហើយប៉ារវល់ការងារនៅទីនេះមិនរួចទើបមិនទាន់ដកឃ្លាទៅបានចឹងហើយបា៉ឲ្យកូនទៅជួបជាមួយនិងគេមុនចំណែកការងារនិងរឿងរកសុីជើងក្រោយបា៉ជាអ្នកចាត់ចែង»
«បានបែបនិងក៏បានចឹងខ្ញុំទៅត្រៀមសម្លៀកបំពាក់សិន»មាត់និយាយថាបានតែក្នុងចិត្តវិញគឺថាកំពុងតែមួម៉ៅមិនដឹងថាកើនដល់ប៉ុន្មានអង្សាទេ
+ក្នុងបន្ទប់
«ព្រូស~ហ្ហឺយមិនដឹងជាកម្មស្អីទេនេះហេតុអីក៏ខ្ញុំត្រូវរៀបការជាមួយនិងមនុស្សដែលខ្ញុំមិនស្គាល់ទៅវិញសូម្បីតែមុខក៏មិនដែលឃើញដែលថាមានរូបរាងយ៉ាងមិចនោះ!!»កាតាបព្រមទាំងសម្លៀកបំពាក់សិស្សត្រូវាបានហោះទៅលើពូលវីងដោយសារស្នាដៃសាវចាន់។ក្រោយពីបានបោះក្រវែងរបស់ទើសទាល់ចោលអស់ហើយគេក៏ដាក់គូទអង្គុយលើពូកទន់ៗទាំងគិតដល់រឿងរៀបការរបស់គេ
«ហ្ហឺយ~ពិតជាធុញមែនហើយ»សាវចាន់លើកដៃជ្រោងសក់ក្បាលបង្ហាញពីអារម្មណ៍ធុញថប់របស់ខ្លួន។ប្រហែលប៉ុន្មាននាទីក្រោយទើបគេក្រោកទៅរៀបចំអីវ៉ាន់និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនដើម្បីធ្វើដំណើងទៅកាន់Biajingស្អែកនេះ
+ទីក្រុងBiajing
  នៅក្នុងភូមិគ្រឹះដ៏ធំល្វឹងល្វើយល្ហល្ហេវប្រៀបដូចជាវាំងដ៏ស្រស់ស្អាតមួយនៅទីក្រុងBiajingនេះ។អ្នកណាជាម្ចាស់ភូមិគ្រឹះនេះទៅណ៎?មើលទៅពិតជាមិនមែនជាមនុស្សធម្មតានោះទេ
«លូជីងរឿងដែលយើងឲ្យផ្តល់ដំណឹងទៅគេឯងធ្វើរួចហើយឬនោះ?»សម្លេងធំមុាំក្រាសពោលពេញទៅដោយអំណាចនិងសម្តីស្រាលៗបញ្ចេញឡើងមកសួរទៅកូនចៅរបស់ខ្លួន
«បាទលោកម្ចាស់រឿងនេះគឺផ្តល់ដំណឹងរួចហើយលោកម្ចាស់សា៊ននុងបញ្ជូនមនុស្សឲ្យមកនិយាយពីរឿងនេះជាមួយនិងលោកម្ចាស់បាទ!»លូជីងក៏ប្រញាប់រៀបរាប់ប្រាប់ទៅម្ចាស់របស់ខ្លួន
«គេមិនមកដោយខ្លួនឯងទេឬ?»
«បាទលោកម្ចាស់លឺមកថាឲ្យកូនប្រុសមកជំនួសព្រោះគាត់មានកិច្ចការនៅShanghaiមិនអាចបោះបង់បាននោះទេ»
«ការងារសំខាន់ដល់ថ្នាក់និងឬ?ដល់ថ្នាក់ហ៊ានរំលងក្បាលយើងចោលឲ្យគេមកជំនួសមែនទេ?»សម្លេងនិងទឹកមុខកំណាចបញ្ចេញមកយ៉ាងច្បាស់តាំងពីដើមមកគ្មានអ្នកណាហ៊ានជំទាស់បញ្ជារបស់គេនោះឡើយគេចង់ជួបអ្នកណាអ្នកនោះគឺជាមកជួបមិនមែនអ្នកផ្សេងទេ
«លោកម្ចាស់តែមុននិងក្រោយកូនប្រុសរបស់គាត់គង់តែចូលមកនៅក្នុងសម្ព័ន្ធដេវូរីនដដែលនោះទេលោកម្ចាស់គួតែកុំខឹងនិងលោកស៊ានអីជួនកាលគាត់អាចនឹង........»សម្ដីដែលចង់និយាយត្រូវបានលេបចូលទៅក្នុងពោះវិញទាំងដោយដោយសារតែកែវភ្នែកមួយគូប្រៀមដូចជារាជសីសម្លឹងមើលមកខ្លួន
«ចេញទៅ»សម្តីរឹងកំព្រឹសស្តីទៅកាន់កូនចៅរបស់ខ្លួន
«បាទចៅហ្វាយ»លូជីងឱនក្បាលគោរពបន្តិចមុននិងចាកចេញពីបន្ទប់ធ្វើការរបស់ចៅហ្វាយខ្លួន
«លោកម្ចាស់ធំ!!»លូជីងចេញពីបន្ទប់ធ្វើការមកដល់មុខបន្ទប់ក៏ជួបនិងអ៊ុំរបស់ចៅហ្វាយខ្លួនទើបគេប្រញាប់ឱនគោរពយ៉ាងលឿន
«អុីបូគេនៅខាងក្នុងមែនទេ?»លោកម្ចាស់ជូវសួរទៅលូជីងដែលកំពុងឱនមុខចុះគោរពលោក
«បាទ!!គាត់គឺនៅខាងក្នុង»
«ហ្ហឹម~អស់កិច្ចការរបស់ឯងហើយចង់ទៅធ្វើអីក៏ទៅៗ»លោកម្ចាស់ជូវក្រោយទទួលបានចម្លើយហើយក៏ដេញលូជីងឲ្យទៅធ្វើការងាររបស់គេចំណែកលោកចូលទៅរកអុីបូ
....ក្រាក....
  លោកម្ចាស់ជូវបើកទ្វាចូលទៅក្នុងបន្ទប់ដោយមានស្រីបម្រើរបស់លោកជាអ្នករិញរទេះឲ្យ(ពិកាជើង)
«លោកអ៊ុំ!!»គេស្ទុះក្រោកមកទទួលអ៊ុំរបស់ខ្លួនយ៉ាងលឿន
«ហ្ហឹម~យ៉ាងមិចហើយរឿងការងារមើលទៅក្មួយដូចជាស្មុកស្មាញដល់ហើយមួយរយៈនេះ»លោកម្ចាស់លើកដៃអង្អែលក្បាលក្មួយថ្នមៗដោយភាពកក់ក្តៅនិងក្តីបារម្ភ។
«បន្តិចបន្តួចតែប៉ុណ្ណោះលោកអ៊ុំកុំបារម្ភពេកអីខ្ញុំមិនអីនោះ»គេផ្តេកក្បាលលើភ្លៅរបស់លោកម្ចាស់ជូវរួចតបទៅវិញដោយសម្លេងស្រទន់តែគេនៅតែរក្សាទឹកមុខមាំដដែលអាចថាគេជាមុស្សដែលមិនចេះសើចមិនចេះញញឹមក៏បាន
«បើហត់ក្មួយគួតែសម្រាកខ្លះទៅកុំខំរឿងការងារពេកលឺទេ?ណាមួយក្មួយក៏ជិតដល់ពេលដែលត្រូវរៀបការជាមួយនិងគូអនាគតហើយត្រូវត្រៀមខ្លួននិងចិត្តឲ្យល្អសម្រាប់សមាជិកថ្មីក្នុងសម្ព័ន្ធដេវូរីន»លោកម្ចាស់ជូវតែងតែបារម្ភនិងផ្តល់កម្លាំងចិត្តដល់អុីបូជានិច្ចព្រោះតាំងពីបា៉ម៉ាក់របស់គេចែកឋានទៅគឺមានតែលោកម្ចាស់ជូវនោះទេដែលតែងតែស្រលាញ់ថ្នាក់ថ្នមនិងមើលថែអុីបូដូចជាកូនបង្កើតរបស់គាត់យ៉ាងចឹង
«បាទខ្ញុំនឹងមិនធ្វើឲ្យលោកអ៊ុំខកបំណងនោះទេខ្ញុំនិងត្រៀមចិត្តទទួលគេ»អុីបូងើបមុខឡើងនិងសន្យាជាមួយអ៊ុំរបស់ខ្លួន
   ការរៀបការរវាងពួកគេទាំងពីរគឺដើម្បីមុខជំនួញនិងភាពស្និតស្នាលរវាងសម្ព័ន្ធដេវូរីននិងសម្ព័ន្ធកៃអ៊ូមិឲ្យកាន់តែសុីជម្រៅនិងគ្នាជាងនេះ។ថ្វីត្បិតថាសម្ព័ន្ធទាំងពីរនេះសហការដៃគូរមុខជំនួញជាមួយគ្នារាប់ឆ្នាំមកហើយក៏ដោយតែយ៉ាងពួកគេចង់បានមិត្តភាពមួយដែលសុីជម្រៅនិងកាន់តែជិតស្និតនោះទើបលោកស៊ាននិងលោកម្ចាស់ជូវបានព្រមព្រៀងគ្នាឲ្យសាវចាន់និងអុីបូរៀបការនិងគ្នា។
+ព្រឹកថ្ងៃថ្មី
-ប្រលានយន្តហោះទីក្រុងShanghai
«ធ្វើដំណើរដោយសុវត្ថិភាពណាកូនសម្លាញ់»លោកស៊ានបានជូនចាន់មកដល់ប្រលានយន្តហោះនិងផ្តាំផ្ញើរទៅកូនសំណព្វរបស់ខ្លួន
«បាទលោកបា៉កុំបារម្ភអីខ្ញុំនឹងមើលថែខ្លួនឯងឲ្យល្អបំផុត»សាវចាន់ញញឹមថើៗឱបលោកបា៉របស់គេមុននិងឡើងជើងហោះហើរ
«ឈូវិនឯងមើលថែចៅហ្វាយឯងឲ្យបានល្អពេលទៅដល់ទីនោះមនុស្សរបស់សម្ព័ន្ធដេវូរីននិងមកចាំទទួលចៅហ្វាយឯងហើយមួយទៀតយើងហាមដាច់ខាតមិនឲ្យចៅហ្វាយឯងដើលេងយប់ដាច់ខាតព្រោះនៅទីនោះមិនមានសុវត្ថិភាពដូចនៅទីនេះទេ»លោកស៊ានក៏មិនភ្លេចងាកទៅផ្តែផ្តាំដល់កូនចៅរបស់សាវចាន់ដូចគ្នា
«បាទលោកម្ចាស់ខ្ញុំនិងមើលថែចៅហ្វាយឲ្យល្អបំផុតមិនឲ្យលោកម្ចាស់លំបាកចិត្តនោះទេ»ឈូវិនញញឹមផ្តល់ចម្លើយជាការទុកចិត្តដល់លោកស៊ាន
«បានហើយដល់ម៉ោងចេញដំណើរហើយឆាប់ទៅៗពេលទៅដល់កុំភ្លេចខលប្រាប់ប៉ាផង»
«បាទលោកបា៉កូនលាសិនហើយ»សាវចាន់ញញឹមលាដៃបក់ចុះបក់ឡើងដាក់លោកបា៉ខ្លួនរួចក៏បោះជំហ៊ានចេញដំណើរទៅទាំងចិត្តមិនចង់
«សង្ឃឹមថាទៅដល់ទីនោះគេនិងទទួលស្វាគមន៍បានល្អចុះ»លោកស៊ានសម្លឹងមើលទៅយន្តហោះដែលហោះចេញដំណើរទៅទាំងក្នុងចិត្តខ្វល់ខ្វាយបារម្ភពីសាវចាន់មិនឈប់។ទោះបីគេធំមានអាយុជាមនុស្សចាស់មានចរឹកជាមា៉ហ្វៀក៏ដោយតែគាត់នៅតែបារម្ភនិងភ័យខ្លាចខ្លាចថាកូនរបស់ខ្លួនជួបរឿងមិនល្អ
«ត្រឡប់ទៅវិញ»លោកស៊ានបញ្ជាទៅកូនចៅ
«សូមអញ្ជើញលោកម្ចាស់»សុងយ៉ាងងាកផ្លូវដើម្បីឲ្យលោកស៊ានដើរ
«ទៅក្រុមហ៊ុនទៅ»លោកស៊ានបញ្ជាទៅសុងយ៉ាង
«បាទលោកម្ចាស់»បញ្ចប់សម្តីហើយសុងយ៉ាងក៏បានបើកឡានសម្តៅទៅក្រុមហ៊ុនបាត់។
+ក្នុងយន្តហោះ
«ចៅហ្វាយត្រូវការអាហារសម្រប់ដែលទេចាំខ្ញុំហៅឲ្យ»
«មិនបាច់ទេយើងមិនឃ្លាន»
«តែចៅហ្វាយនៅមិនទាន់បានញ៊ាំអាហារពេលព្រឹកនោះទេខ្ញុំខ្លាចថាចៅហ្វាយ..../មិនបាច់ខ្វល់រឿងយើងទេគ្រាន់តែប៉ុណ្ណឹងយើងមិនងាប់ទេ»ឈូវិននិយាយមិនចប់ស្រួលផងក៏ត្រូវចៅហ្វាយខ្លួនហារស្ដីកាត់បាត់ទៅហើយ
«បាទ!!!»ឈូវិនបានត្រឹមតែឱនមុខចុះបង្ហើរសម្លេងតិចៗតបទៅចៅហ្វាយខ្លួនប៉ុណ្ណោះ
«ពេលទៅដល់ដាស់យើងផងយើងចង់សម្រាកបន្តិច»សាវចាន់ក៏បានដាក់ក្បាលផ្អែកនិងកៅអីរួចក៏សំងំបិទភ្នែកគេងបាត់ទៅ។
    កន្ងទៅអស់រយៈពេល3ម៉ោងជើងហោះហើរពីShanghaiឆ្ពោះមកកាន់Biajingក៏បានចុះចតនៅប្រលានយន្តហោះទឹកដីនៃទីក្រុងBiajing។
«ចៅហ្វាយភ្ញាក់ឡើងដល់ហើយបាទ»ឈូវិនគ្រាន់តែយន្តហោះចុះឈប់ដល់ដីភ្លាមក៏ប្រញាប់ដាស់ចៅហ្វាយខ្លួនឲ្យភ្ញាក់ឡើង
«ដល់ហើយមែនទេ?នេះម៉ោងប៉ុន្មានហើយហេតុអីក៏ដល់លឿនម្លេះ?»សាវចាន់ក្រោកឡើងទាំងសឺៗព្រោះនៅមិនទាន់អស់ងងុយ
«នេះគឺម៉ោង11ថ្ងៃត្រង់ហើយបាទ»ឈូវិន
«អ៎!!!»គេលាន់បន្តិចរួចក៏ប្រញាប់រួតរះចុះពីលើយន្តហោះដោយមានឈូវិនជាអ្នកកាន់វា៉លីឲ្យ
(នេះឬទីក្រុងBiajing?មើលទៅគឺល្អដែលតើ!!)សាវចាន់ចុះមកដលខាងក្រៅគេបានឈរសម្លឹងមើលទៅទេសភាពនៅទីនោះវាហាក់ធ្វើឲ្យគេមានអារម្មណ៍ស្រស់ថ្លាខ្លះៗនៅពេលទទួលបានខ្យល់ត្រជាក់ៗបកមកប៉ះកាយតូចច្រឡឹងរបស់គេ
«ចៅហ្វាយតោះឆាប់ទៅអ្នកមកទទួលយើងគឺនៅខាងនោះ»ឈូវិនបានក្រឡេកទៅឃើញមនុស្សស្លៀកពាក់ឈុតអង្គរក្សពណ៍ខ្មៅឈរលើកទង់ដែលជាទង់សម្រាប់រងចាំទទួលសាច់ញាតិទើបប្រញាប់និយាយឡើង
«ហ្ហឹម!!»គេគ្រាន់តែក្រហ្ហឹមតបបន្តិចរួចក៏បោះជំហ៊ានដើរទៅដោយមានអំណាចសាកសមជាអ្នកធំមានមុខមាត់
«អ្នកប្រុសសានសាវចាន់កៃអ៊ូមិមែនដែលទេ?»បុរសឈុតខ្មៅម្នាក់បានសួរទៅសាវចាន់នៅពេលគេមកឈរទល់មុខរបស់ខ្លួន
«ត្រូវហើយខ្ញុំគឺស៊ានសាវចាន់កៃអ៊ូមិ»សាវចាន់តបទៅវិញដោយទឹកមុខមាំមិនលេងសើច
«បើចឹងសូមអ្នកប្រុសមកខាងនេះឡានគឺនៅខាងនោះ»
«.......»សាវចាន់មិននិយាយអីទាំងអស់គេគ្រាន់តែងក់ក្បាលបន្តិចហើយក៏ដើរសម្តៅទៅឡានខ្មៅសេរីទំនើបដែលមានអង្គរក្សឈរយៀមត្រៀមត្រាដោយមានឈូវិននិងអង្គរក្សផ្សេងទៀតដែលលោកម្ចាស់ជូវបញ្ជូនមកទទួលគេ។
   កន្លះម៉ោងក្រោយ.....
+ភូមិគ្រឹះដេវូរីន
ឡានម៉ាកសេរីទំនើបបានចតនៅនិងមុខភូមិគ្រឹះធំមួយនេះ។ជំហ៊ានជើងតូចស្រឡូនដូចមនុស្សស្រីក៏បានឈានជើងចុះចេញពីឡានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតឲ្យមនុស្សនៅក្នុងភូមិគ្រឹះបានឃើញពេញៗភ្នែក។
«មកដល់ហើយមែនទេអនាគត់អ្នកប្រុសតូចរបស់សម្ព័ន្ធដេវូរីន»....

The Continue ✨ vote pg na

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now