ភាគទី27:តើអាចទេអូនមានឱកាសជួបបងម្តងទៀតនោះ

513 35 0
                                    

ភាគទី27:តើអាចទេអូនមានឱកាសជួបបងម្តងទៀតនោះ

«លោកសល់ពេលមិនដល់មួយខែនោះទេជំងឺមហារីកខួរក្បាលរបស់លោកឈានដល់ដំណាក់កាលចុងក្រោយហើយពួកយើងមិនអាចជួយអ្វីដល់លោកបាននោះទេ!!»លោកគ្រូពេទ្យនិយាយទាំងទឹកមុខសោកសៅព្រោះគាត់ពូតជាគ្មានលិទ្ធិភាពក្នុងការព្យាបាលជំងឺរបស់ជីមីននោះទេ
«សល់ពេលត្រឹមតែមួយខែហ្ហេ៎?ហ្ហឹស~»គេលឺហើយបែជាសើចទៅវិញហេតុអីក៏គេមិនកើតទុក្ខ
«ត្រូវហើយខ្ញុំគិតថាលោកគួតែចំណាយពេលវេលាសម្រាប់ខ្លួនឯងឲ្យបានច្រើនកុំគិតពីរឿងដែលនាំឲ្យជំងឺរបស់លោករឺឡើងហើយថែសុខភាពរបស់ខ្លួនឯងផងព្រោះសុខភាពរបស់លោកគឺខ្សោយខ្លាំងណាស់»លោកគ្រូពេទ្យនិយាយពន្យល់ណែនាំដល់ជីមីន
«បាទអគុណហើយលោកគ្រូពេទ្យ..អឺលោកគ្រូពេទ្យតើខ្ញុំអាចសុំឲ្យលោកគ្រូពេទ្យជួយខ្ញុំរឿងមួយបានទេទុកថាជាការសុំរបស់ខ្ញុំលើកចុកក្រោយទៅចុះ»ជីមីន
«រឿងអ្វីទៅបាទ!!»លោកគ្រូពេទ្យ
«គឺ.........»ជីមីនក៏បានរៀបរាប់រឿងដែលគេសុំឲ្យលោកគ្រូពេទ្យជួយ។តើជីមីនឲ្យលោកគ្រូពេទ្យជួយរឿងអ្វីទៅ
   ត្រឡប់មកបច្ចុប្បន្នវិញពេលនេះជីមីនក៏បានរៀបចំខ្លួនដើម្បីងូតទឹកសម្អាតខ្លួនតែគេមិនបានរៀបចំបន្ទប់របស់គេនោះទេវាមានសភាពរញេរញៃខ្លាំងណាស់
«goodnightយុងហ្គី»គេបិទភ្លើងចូលគេងដោយឱបរូបថតយុងហ្គីនៅជាប់និងរង្វង់ដៃទោះមិនបានឱបរូបពិតតែក៏សុំបានឱបរូបថតរបស់គេដែរ
  + ច្រើនថ្ងៃកន្លងផុតទៅ
  តាំងពីថ្ងៃនោះមកជីមីនគេមិនដែលនិយាយជាមួយនិងយុងហ្គីនោះទេសូម្បីតែញញឹមសួរសុខទុក្ខរបស់យុងហ្គីក៏គេគ្មានដែលចំណែកយុងហ្គីគេបានដឹងខ្លួនថាខុសក៏ចេះតែតាមនិយាយជាមួយជីមីនទោះបីពេលខ្លះជីមីននិយាយជាមួយឬក៏មិនឆ្លើយតបក៏គេមិនដែលខឹងដែលព្រោះគេដឹងកំហុសគ្រប់យ៉ាងដែលជីមីនទៅជាបែបនេះក៏ព្រោះតែគេដែរ
«ជីមីនហ្ហា៎...អូនញាំអីបន្តិចទៅនេះបងខំធ្វើវាមកឲ្យអូនញាំណា»យុងហ្គីដាក់ស៊ុបនៅលើតុនិងសួរទៅជីមីនដែលកំពុងអង្គុយភ្លឹកៗ
«មិនឃ្លានទេមិនចង់ញាំអីទាំងអស់»ជីមីនក្រវីក្បាល
«តែអូនមិនបានញាំអីច្រើនថ្ងៃមកហើយ»
«មិនឃ្លានទេកុំបង្ខំខ្ញុំអី»
«ហ្ហឹម...បែបនេះក៏បានមិនញាំក៏បានចឹងបងនាំអូនទៅដើរលេងល្អទេ»ឃើញជីមីនបែបនេះយុងហ្គីក៏មិនហ៊ានជំទាស់និងបង្ខំទៀតដែលទើបគេគិតថាចង់នាំជីមីនទៅដើរលេងវិញដើម្បីកុំឲ្យគេស្រ្តេស
«ហ្ហឹម»គេក្រហ្ហឹមបន្តិចតបទៅយុងហ្គី។យុងហ្គីក៏បានបើកឡាននាំជីមីនទៅដើរលេងនៅកន្លែងមួយដែលជាកន្លែងគេជួបនិងជីមីនដំបូង
+ភូមិគ្រឹះដេវូរីន
«ប្រាវៗ....ប៉ុន្មានថ្ងៃហើយដែលពួកឯងតាមរកប្រពន្ធរបស់យើងមិនឃើញនោះពួកឯងនេះពិតជាចិញ្ចឹមបំបង់បាយមែន»អុីបូបោករបស់របរនៅក្នយងផ្ទះបែកខ្ទិចខ្ទីអស់ព្រោះតែខឹងនិងកូនចៅដែលតាមរកសាវចាន់មិនឃើញនោះ
«លោកម្ចាស់ធ្វើចិត្តឲ្យត្រជាក់ៗសិនទៅ»ផាកាគេមិនអាចនិយាយអ្វីក្រៅពីពាក្យថាឲ្យអុីបូត្រជាក់ចិត្តនោះទេ
«ចិត្តត្រជាក់ហ្ហេ៎?ឯងចង់ឲ្យចង់ឲ្យយើងត្រជាក់ដល់ពេលណាទៀតហ្ហា៎?នេះប៉ុន្មានថ្ងៃហើយដែលបាត់ដំណឹងរបស់សាវចាន់សូន្យឈឹងនោះប៉ុន្មានថ្ងៃមកហើយឯងតាមរកគេនោះតើបានស្តីមកវិញខ្លះទេ?»អុីបូស្រែកឡើងទឹងសសៃធ្វើឲ្យពួកកូនចោទាំងនាំគ្នាលត់ជង្គង់ចុះឱនក្បាលសឹងតែដល់ព្រោះតែកំហឹងរបស់គេពេលនេះគឺអាចធ្វើឲ្យគេសម្លាប់មនុស្សបាន
«ពួកខ្ញុំនិងព្យាយាមតាមរកអ្នកប្រុសតូចឲ្យឃើសូមលោកម្ចាស់ផ្តល់ឱកាសម្តងទៀតផងចុះ»ផាកាសុំឱកាសពីអុីបូម្តងទៀតគេនិងតាមសាវចាន់ឲ្យឃើញ
«ប៉ុន្មានដងហើយដែលនិយាយពាក្យនេះ?យើងសួរថាប៉ុន្មានដងហើយ...ផូងៗ»អុីបូបាញ់រះទៅលើពីរគ្រាប់ធ្វើឲ្យកូនចៅនិងមនុស្សក្នុងភូមិគ្រឹះទាំងអស់ផ្អើលនិងភ័យខ្លាចជាខ្លាំង
«មានរឿងអីមែនទេអុីបូហេតុអីក្មួយរបស់អ៊ុំខឹងខ្លាំងដល់ថ្នាក់នេះ»លោកម្ចាស់ចូវមិនដឹងជាចេញមកពីគន្លាតណានោះទេចេញមកសួរទៅអុីបូ
«លោកអ៊ុំ!!»កែវភ្នែកក្រហមច្រាលកំហឹងព្រាមដូចបន្ទុះភ្នំភ្លើងរបស់អុីបូរលាយបាត់ក្រោយបានឃើញវត្តមានរបស់លោកម្ចាស់ចូវ
«អឹម~និយាយមកមើលថាអ្នកណាធ្វើឲ្យក្មួយរបស់អ៊ុំខឹងខ្លាំងដល់ថ្នាក់នេះ?»លោកអង្អែលក្បាលអុីបូដែលក្រាបនៅលើភ្លៅរបស់លោកនោះថ្នមៗ
«លោកអ៊ុំសាវចាន់..ខ្ញុំបារម្ភពីគេណាស់លោកអ៊ុំពេលនេះមិនដឹងថាគេយ៉ាងមិចហើយនោះទេ...ខ្ញុំខ្លាចណាស់ខ្លាចថាគេលេងត្រឡប់មកខ្ញុំវិញ»សម្លេងទន់ភ្លន់និយាយទៅកាន់លោកអ៊ុំជាទីស្រលាញ់របស់ខ្លួនគេមិនដែលទន់ភ្លន់ដាក់អ្នកណាដូចលោកម្ចាស់ចូវនោះទេ
«ហ្ហឹម~មិនអីនោះទេកុំបារម្ភពេកអីសាវចាន់គេជាមនុស្សគេមិនងាយកើតអីនោះឡើយជឿអ៊ុំចុះបើគេនៅមានជីវិតអ៊ុំជោះថាគឺច្បាស់ជាត្រឡប់មករកក្មួយវិញមិនខានសាវចាន់ស្រលាញ់ក្មួយយ៉ាងនេះគេមិនដាច់ចិត្តទៅចោលក្មួយនោះទេ»លោកម្ចាស់ចូវ
«តែយ៉ាងអារម្មភ័យខ្លាចរបស់ខ្ញុំគឺនៅតែមានអារម្មណ៍ដែលបារម្ភពីគេគឺខ្ញុំមិនអាចហាមបាននោះទេ»អុីបូ
«ល្ហើយចុះដើម្បីឲ្យឯងសប្បាយចិត្តអ៊ុំបញ្ជូនមនុស្សឲ្យទៅជួយតាមរកប្រពន្ធរបស់ឯងចុះ»ដោយឃើញថាអុីបូនៅរឹងរូសនៅតែគិតច្រើនពេកលោកម្ចាស់ក៏បាននិយាយឡើងដោយបន្ថែមមនុស្សពីលើថែមទៀតដើម្បីតាមរកសាវចាន់
«........»អុីបូមិននិយាយអ្វីនោះទេគេមានតែភាពសោកសៅនិងក្តីនឹកបារម្ភគ្រប់ពេលគ្រប់វេលាទាំងអស់ក្នុងចិត្តរបស់គេមានតែសាវចាន់ប៉ុណ្ណោះ

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now