ភាគទី29:លោកអ៊ុំបោកខ្ញុំមករហូត

591 36 0
                                    

ភាគទី29:លោកអ៊ុំបោកខ្ញុំមករហូត

«យើងគួធ្វើអ្វីបន្តរទៀតទៅបើពេលនេះអុីបូកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់»ស័កសុីនគិតឡើងទាំងស្មុកស្មាញ
«យើងគួតែចាំសង្កេតមើលពីសកម្មភាពរបស់វាជាមុនសិន»ជីមីន
«មិនកើតទេធ្វើបែបនេះច្បាស់ជាមិនកើតឡើយបើរងចាំមើលពីសកម្មភាពពួកវានោះរឹតតែពិបាកព្រោះអុីបូគឺនៅក្នុងកណ្តាប់ដៃរបស់វាស្រាប់វាចង់ចាត់ការពេលណាក៏បានពួកយើងគួរតែរៀបចំផែនការមុនវាទើបបាន»យុងហ្គី
«ហ្ហឹមចេះចុះជីមីនបងទៅត្រៀមកូនចៅដើម្បីទៅរកអុីបូដើម្បីប្រាប់គេពីរឿងនេះហើយរងចាំឲ្យលោកចូវព្រមបញ្ចេញធាតុពិតបងនិងចាត់ការគេចំណែកអូននិងស័កសុីនត្រៀមប៉ូលីសនិងនិងក្រុមសង្រ្គោះបន្ទាន់នៅចាំខាងក្រៅបើបានលើសម្លេងគ្រាប់កាំភ្លើកចាប់ពីរបួនគ្រាប់ឡើងអូននាំពួកគេសម្រុកចូលទៅ»យុងហ្គីក៏បានបើកឡានត្រឡប់ទៅភូមិគ្រឹះមុនដើម្បីរៀបចំតាមផែនការដែលបានគ្រោងទុកមុននេះ
«លោកប្តីប្រយ័ត្នខ្លួនផង»ជីមីនស្រែកផ្តាំទៅយុងហ្គីដែលដើរចេញទៅមុននេះ
«ហ្ហឹម...បងនិងប្រយ័ត្នខ្លួន»គេញញឹមតបមកជីមីនហើយក៏ប្រញាប់រួសរាន់ចេញទៅ
«ស័កសុីនឆាប់ឡើងរៀបគម្រោងការដែលបានគ្រោងទុកទៅ»
«ហ្ហឹម...»ពួកគេទាំងពីរក៏នាំគ្នាជួយប្រមូលភុស្តុតាងនិងឯកសារសំខាន់ផ្សេងបញ្ជូនទៅថ្នាក់លើដើម្បីស្នើសុំដីការចាប់ខ្លួន។
+ភូមិគ្រឹះដេវូរីន
«លោកម្ចាស់ដល់ពេលវេលាហើយ»អេយូដា
«ហ្ហឹម..ល្អណាស់ចាត់ការទៅ»លោកម្ចាស់ចូវ
«សម្លាប់ចោលទាំងអស់មែនទេ?»អេយូដាសួរបញ្ជាក់
«ត្រូវហើយសម្លាប់កុំទុកសូម្បីម្នាក់»លោកម្ចាស់ចូវ
«.......»នាងគ្រាន់ឱនក្បាលបន្តិចហើយក៏ប្រញាប់ចេញទៅធ្វើតាមបញ្ជារបស់លោកម្ចាស់ចូវ
«វា៉ងអុីបូដេវូរីន..ហ្ហឹម..បន្តិចទៀតនិងលេងមានឈ្មោះមួយនេះនៅក្នុងពិភពលោកមួយនេះហើយ..សុំទោសណាក្មួយសម្លាញ់»តាមពិតមនុស្សដែលលោកម្ចាស់ចូវបញ្ជាឲ្យសម្លាប់គឺជាអុីបូវាមិនដូចអ្វីដែលយុងហ្គីគិតពិតមែនពេលនេះលោកម្ចាស់ចូវកំពុងតែចង់លេបត្របាក់ត្រកូលដេវូរីនហើយ
«ក្រោយពីឯងស្លាប់ហើយអ្នកបន្ទាប់គឺត្រកូលស៊ាននឹងត្រកូលមីនយើងនិងកម្ចាត់ពួកឯងចោលទាំងអស់សូម្បីតែម្នាក់ក៏យើងមិនទុកដែរ»នេះឬអំណាចនៃភាពលោភលន់អំណាចនៃភាពចង់មានចង់បានរហូតធ្វើឲ្យមនុស្សហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានអំណាចនិងទ្រព្យសម្បតិ្តមកកាន់កាប់នោះ
+បន្ទប់ធ្វើការអុីបូ
  អុីអង្គុយធ្វើការទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនក្នុងចិត្តមិនដឹងកំពុងគិតពីស្អីចំណែកឈូវិនលូជីងផាកាគិតតែពីឈរមើលពីភាពសោកសៅរបស់លោកម្ចាស់ខ្លួនព្រោះពួកគេមិនអាចជួយអកវីបាននោះទេក្រៅពីពាក្យលើកទឹកចិត្ត
....រុឺងៗ..រុឺង....
«អ្នកណាខលមក?»ផាកាសួទៅលូជីងនៅពេលបានលឺទូរស័ព្ទដៃរបស់គេរោទិ៍ឡើង
«កូនចៅដែលយាមនៅខាងមុខរបងមិនដឹងថាវាខលមកមានការអីនោះទេ»លូជីងលើកទូរស័ព្ទមកមើលរួចឆ្លើយប្រាប់ទៅផាកា
«បើចង់ដឹងក៏ឆាប់ទទួលទៅ»ឈូវិនទាញទូរស័ព្ទពីដៃរបស់លូជីងរួចក៏ចុចទទួល
(មានការអីមែនទេ)លូជីងជាអ្នកសួរឈូវិនជាអ្នកកាន់ទូរ័ស្ទ
(គឺលោកមីនយុងហ្គីប្រាប់ថាគាត់មានរឿងចង់និយាយជាមួយនិងលោកម្ចាស់)
(ចាំបន្តិច)គេថាហើយក៏ប្រញាប់ងាកមកសួរទៅកាន់អុីបូ
«លោកម្ចាស់...!!»លូជីងហៅអុីបូ
«មានអីក៏ឆាប់និយាយមោ»អុីបូតបតែមាត់តែចិត្តនិងអារម្មណ៍មិនបានយកចិត្តទុកដាក់នោះទេ
«លោកយុងហ្គីមករកប្រាប់ថាមានរឿងត្រូវនិយាយជាមួយនិងលោកម្ចាស់ទាន»លូជីង
«វានៅមានមុខមកជាន់ទីនេះទៀតមែនទេ?»កំហឹងក្នុងខ្លួនអុីបូក៏ចាប់ផ្តើមកើនឡើងព្រោះតែបានលឺឈ្មោះរបស់យុងហ្គីដែលធ្លាប់ជាមិត្តសម្លាញ់និងគ្នារាប់ឆ្នាំតែក៏ត្រូវក្លាយជាសត្រូវនិងគ្នាព្រោះរឿងយល់ច្រឡំមួយ
«ទៅ..យើងក៏ចង់ឃើញអតីតមិត្តចាស់របស់យើងដែល»អុីបូដើរចេញទៅជាមួយនិងទឹកមុខមាំកំណាចអបដោយកូនចៅជំនិតទាំងពីរនិងឈូវិនទៅជាមួយ
+សួនក្រោយផ្ទះ
«មិននឹងស្មានសោះថាថ្ងៃនេះឯងបែជាហ៊ានឈានជើងចូលមកដល់កន្លែងយើងម្តងទៀតមីនយុងហ្គី»សម្តីដៀមដាមសើចលើសើចក្រោមបានបន្លឺឡើងពីក្រោយខ្នងយុងហ្គីទើបធ្វើឲ្យគេត្រូវងាកទៅមើលយ៉ាងលឿន
«អុីបូ...!!»គេហៅអុីបូដោយអារម្មណ៍ភ្ញាក់ផ្អើល
«យ៉ាងមិចខានជួបគ្នាយូហើយឯងសុខសប្បាយដែល?»
«អុីបូយើងគ្មានអារម្មណ៍លេងសើចជាមួយឯងទេពេលនេះយើងមានរឿងសំខាន់ដែលត្រូវនិយាយជាមួយឯង»យុងហ្គីគេមិនបានតបនិងសំណួរអុីបូឡើងព្រោះពេលនេះគេគ្មានពេលលេងសើននោះទេហើយដែលគេមោនេះគឺព្រោះតែយករឿងការពិតទាំងអស់មកប្រាប់ឲ្យអុីបូបានដឹងប៉ុណ្ណោះ
«ហ្ហឹស~ឯងនៅមានស្អីដែលត្រូវនិយាយជាមួយយើងទៀតអាឃាតករឯងសម្លាប់គ្រួសារយើងហើយឯងនៅមានមុខមកជួបយើងទៀតមែនទេ?»អុីបូស្ទុះចូលទៅចាប់ក្របួច.កអាវរបស់យុងហ្គី
«ដឹប....អាចង្រៃឯងនេះនៅតែចរឹកដដែលឆេវឆាវគ្មានហេតុផល»យុងហ្គីដាល់អុីបូមួយដៃ
«ដឹបៗ...ឯងទេដែលគ្មានហេតុផលអាចោម្សៀតឯងទេដែលឆេវឆាវនោះមនុស្សដូចជាឯងតែងតែយល់ខុសមកលើគេដោយគ្មានមូលហេតុ»
«ដឹបៗ...នោះគឺមកពីឯងមិនព្រមបកស្រាយឲ្យយើងបានដឹងច្បាស់ឯងអឺអើតាមយើងធ្វើស្អី?»
«ដឹប....ដឹប»អុីបូយុងហ្គីវាយតប់គ្នាពីដៃទៅពីដៃមោឡើងបែកមុខមាត់ខ្ទិចអស់
«អាចង្រៃយ៍..ដឹប..ដឹប»យុងហ្គីហក់ដាល់អុីបូពីដៃជាប់គ្នាធ្វើឲ្យអុីបូដួលស្អាតនៅលើដៃ
«ហ្ហឹស~ពួកឯងលើកគេមកឯងនៅឈរមើលចៅហ្វាយឯងដល់ណាទៀត?»យុងហ្គីសម្លឹងមើលទៅពួកគេទាំងបីអ្នកដែលឈរមើលពួកគេវៃគ្នាមិនដាក់ភ្នែកសោះ

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now