ភាគទី14:ខ្ញុំលេងចង់នៅទីនេះទៀតហើយ
«តើខ្ញុំគួធ្វើអ្វីបន្តទៀតទៅ?»ឈូវិនគេបានត្រឹមឈរសម្លឹងមើលចៅហ្វាយខ្លួនដែលសន្លប់ស្តូកស្តឹងនោះគេចង់ផ្លាសសម្លៀកបំពាក់ឲ្យសាវចាន់តែគេមិនអាចនោះទេព្រោះរាងកាយសាវចាន់ឈូវិនមិនហ៊ានសូម្បីតែគិតថានិងប៉ះវានោះ
«គួតែហៅគ្រូពេទ្យមកល្អជាង»ឈូវិនក៏បានទាញទូរស័ព្ទខល់ទៅលោកគ្រូពេទ្យដើម្បីមកពិនិត្យមើលសុខភាពរបស់សាវចាន់។ប្រហែលកន្លះម៉ោងក្រោយមកទើបលោកគ្រូពេទ្យមកដល់។
«លោកគ្រូពេទ្យចៅហ្វាយខ្ញុំយ៉ាងមិចទៅហើយ?»ឈូវិនសួរនៅពេលដែលលោកគ្រូពេទ្យពិនិត្យនិងលាងរបួសឲ្យសាវចាន់រួចរាល់
«គាត់មិនកើតអីធ្ងន់នោះទេគ្រាន់តែអស់កម្លាំងព្រោះបាត់បង់ឈាមច្រើនមួយទៀតសុខភាពរបស់គាត់គឺខ្សោយដោយសារតែការគិតច្រើនសម្ពាធសុខភាពរបស់គាត់គឺធ្លាក់ចុះច្រើនចឹងហើយលោកប្រហែលត្រូវមើលថែចៅហ្វាយរបស់លោកឲ្យបានដិតដល់បន្តិចទៅព្រោះយើងមិនអាចមើលដឹងនោះទេថាគាត់ទៅជាយ៉ាងណានៅថ្ងៃទៅមុខទេបើសិនជាការមើលថែមិនល្អគ្រប់គ្រាន់»លោកគ្រូពេទ្យបានពិនិត្យរួចក៏បានរៀបរាប់ទៅឈូវិនតាមអ្វីដែលគាត់បានពិនិត្យឃើញទៅលើសុខភាពរបស់សាវចាន់
«លោកគ្រូពេទ្យតើអាចដឹងពីមូលហេតុទេថាហេតុអីបានជាចៅហ្វាយរបស់ខ្ញុំសុខភាពខ្សោយភ្លាមៗបែបនេះ?បើស្តាប់តាមសម្តីរបស់លោកគ្រូពេទ្យមុននេះខ្ញុំគិតថាចៅហ្វាយរបស់ខ្ញុំមិនមែនសុខក៏គិតច្រើនបែបនិងនោះទេអាចទេដែលមកពីបញ្ហាផ្សេងនោះ?»ឈូវិនគេមិនជឿនោះទេថាសាវចាន់ស្រាប់តែឈឺដោយសារគិតច្រើននោះព្រោះគេនៅជាមួយសាវចាន់តាំងពីតូចមិចនឹងអាចថាគេមិនស្គាលពីចៅហ្វាយរបស់គេនោះ
«គឺគ្មានមូលហេតុផ្សេងនោះទេលោកនេះពិនិត្យឃើញបែបណាខ្ញុំក៏រាយការណ៍ជូនតាមនឹងទាំងអស់តែបើលោកមិនច្បាស់គឺចាំតាមដានសុខភាពរបស់ចៅហ្វាយលោកដោយផ្ទាល់ក៏បាន»លោកគ្រូពេទ្យគាត់និយាយតាមអ្វីដែលគាត់ពិនិត្យឃើញប៉ុណ្ណោះ
«បាទ!!មិនអីទេខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណោះ»ឈូវិន
«បើចឹងខ្ញុំសុំលាសិនហើយលោក»លោកគ្រូពេទ្យក៏បានរៀបចំអីវ៉ាន់រួចក៏លាឈូវិនត្រឡប់ទៅវិញ
«បាទ!!អគុណហើយលោកពេទ្យ»ឈូវិនញញឹមរួចក៏ជូនដំណើរលោកគ្រូពេទ្យហើយក៏ប្រញាប់ឡើងមកមើលសាវចាន់នៅបន្ទប់វិញព្រោះខ្លាចថាពេលគេដឹងខ្លួនឡើងមកមិនឃើញអ្នកណាច្បាស់កើតរឿងធំទៀតមិនខាន
«ចៅហ្វាយរបស់អាឈូអើយហេតុអីក៏មកជួបរឿងបែបនេះទៅវិញមើលចុះទឹកមុខស្លេកស្លាំងហើយស្គមជាងមុនឆ្ងាយណាស់នេះបើលោកម្ចាស់ស៊ានដឹងថាខ្ញុំមើលថែចៅហ្វាយមិនបានល្អនោះក្បាលរបស់ខ្ញុំច្បាស់ជាដាច់ជ្រុះពីស្មាមិនខានឡើយ»ឈូវិនសម្លឹងមើលរាងកាយដែលមានសភាពសស្លេកស្គមស្គាំងក្នុងចិត្តគេពិតជាអាណិតដល់ចៅហ្វាយរបស់ខ្លួនពិតមែន
«ហ្ហឹម..!!»ឈូវិនដង្ហើមធំបញ្ជាក់ថាគេកំពុងតែគិតខ្វល់ខ្វាយពីសុខភាពនិងស្ថានភាពជំងឺមិនច្បាស់លាស់របស់សាវចាន់
«ខិះៗ...ហ្ហឹម»ភ្លាមនោះសាវចាន់ក៏បានដឹងខ្លួនឡើងគេក្អកតិចៗនិងក្រហ្ហឹមដើម.កព្រោះភាពស្ងួតក្នុងបំពង់.ក
«ចៅហ្វាយដឹងខ្លួនហើយមែនទេ?មោះចាំខ្ញុំជួយលើកឡើង»ឈូវិនប្រញាប់ចូលជួយលើកសាវចាន់ដាក់ឲ្យគេអង្គុយផ្អែកនិងក្បាលគ្រែ
«ហ្ហឹម~យើងកើតអីមែនទេ?ហើយយើងមកដល់ទីនេះបានយ៉ាងមិច?»សាវចាន់សួរទៅកូនចៅខ្លួនទាំងមីងមាំងៗព្រោះនៅរាងសឺៗនៅឡើយ
«គឺចៅហ្វាយមិនស្រួលខ្លួនសន្លប់បាត់ស្មារតីតាំងពីថ្ងៃម្លេះហើយលោកម្ចាស់តូចជាអ្នកនាំចៅហ្វាយមក»ឈូវិនក៏និយាយត្រួសប្រាប់ទៅសាវចាន់ឲ្យបានដឹង
«សន្លប់មែនទេ?»សាវចាន់ជ្រួញចិញ្ចើមសួរទៅឈូវិន
«បាទគឺសន្លប់ខ្ញុំទើបតែឲ្យលោកគ្រូពេទ្យមកពិនិត្យសុខភាពរបស់ចៅហ្វាយមុននេះទេ!»ឈូវិន
«ពេទ្យថាយ៉ាងមិចខ្លះ?»សាវចាន់
«គឺពេទ្យប្រាប់ថាចៅហ្វាយមានសុខភាពមិនសូវល្អនោះទេគឺខ្សោយខ្លាំងនេះគឺមកពីចៅហ្វាយគិតច្រើនពេក»ឈូវិន
រៀបរាប់តាមអ្វីដែលគេដឹងឲ្យទៅសាវចាន់បានដឹង
«ហ្ហឹម~ចុះអុីបូគេទៅណាហើយ?គេមិនមកមើលយើងទេឬ?»
«អត់នោះទេតាំងពីជូនចៅហ្វាយមកដល់ភូមិគ្រឹះហើយគាត់ក៏ចេញទៅក្រៅបាត់ស្មើនេះហើយនៅមិនទាន់ត្រឡប់មកវិញនោះទេ»
«ចេញទៅក្រៅមែនទេ?នេះគេមិនខ្វល់ពីយើងសូម្បីតែបន្តិចមែនទេ?»ទឹកមុខដ៏សោកសៅសម្តីដែលខ្សោះគ្មានជាតិក៏បន្លឺឡើងចេញមក។សាវចាន់ទម្លាក់ទឹកចុះគេចាប់ផ្តើមគិតច្រើនចាប់ផ្តើមមិនសប្បាយចិត្តព្រោះមិនឃើញវត្តមានអ្នកជាប្តីរបស់ខ្លួននៅក្នុងបន្ទប់នេះឡើយ
«ចៅហ្វាយកំគិតច្រើនអីបន្តិចទៀតប្រហែលជាលោកម្ចាស់មានការសំខាន់នៅខាងក្រៅហើយចៅហ្វាយសម្រាកយកកម្លាំងសិនទៅពេលលោកម្ចាស់ត្រឡប់មកវិញគាត់និងមកមើលចៅហ្វាយជាមិនខានទេ»ឈូវិនញញឹមនិងព្យាយាមលួងលោងសាវចាន់បើបណ្តោយឲ្យគេគិតច្រើនបែបនេះទៀតច្បាស់ជាយាប់ហើយព្រោះគេនៅមិនទាន់ជាសុខភាពក៏ខ្សោយខ្សោះខុសពីធម្មតាទើបឈូវិនគេមិនចង់ឲ្យចៅហ្វាយរបស់ខ្លួនធ្លាក់ខ្លួនឈឺធ្ងន់នោះទេ
«ឯងមិនបាច់មកនិយាយលួងចិត្តយើងទេឈូវិនយើងដឹងថាគេមិនមកមើលយើងនោះទេគេស្អប់យើងដល់ថ្នាក់នឹងគេមិនចំណាយពេលវេលាមានតម្លៃរបស់គេមកខាតពេលអត់ប្រយោជន៍ជាមួយនិងយើងឡើយ»សាវចាន់ស្តីតទៅកាន់ឈូវិន។ពិតណាស់គេដឹងច្បាស់ហើយថាអ្វីដែលគេចង់ឲ្យកើតវាមិនអាចកើតឡើងឡើយព្រោះគេដឹងខ្លួនថាមនុស្សដែលគេចង់ឃើញវត្តមាននៅពេលនេះគឺគ្មាននោះទេសូម្បីស្រមោលរបស់គេ
«ចៅហ្វាយ......»ឈូវិនគេត្រូវអាក់សម្តីអ្វីនៅពេលឃើញសាវចាន់លើកដៃជាសញ្ញាឃាត់មិនឲ្យគេនិយាយតទៀត
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
ActionYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...