ភាគទី7:យើងស្អប់ឯង

443 30 0
                                    


ភាគទី7:យើងស្អប់ឯង

«វា៉ងអុីបូដេវូរីនថ្ងៃនេះឯងត្រូវតែស្លាប់»គ្នារបស់ពួកវាគឺនៅគ្រប់កន្លែងក្នុងកម្មវិធីខណៈពេលដែលបានឱកាសល្អវាក៏លើកម្មភ្លើងតម្រង់ទៅអុីបូរួចក៏......
«ផូង..ផូង....»ស្នូកាំភ្លើងក៏ផ្ទុះឡើងផ្អើលអស់មនុស្សនៅក្នុងកម្មវិធីបុរសដែលបម្រុងនិងបាញ់អុីបូក៏ត្រូវដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងអនោចអាធមដោយស្នាដៃរបស់សាវចាន់
«អាយ...មានមានមនុស្សស្លាប់ជួយផងមានមនុស្សស្លាប់...»មនុស្សក្នុងកម្មវិធីនាំគ្នាស្រែកផ្អើលឆោឡោខ្លះទៀតក៏នាំគ្នារត់ចេញពីកម្មវិធីអស់
«សាវចាន់ឯងធ្វើស្អីនិងហេតុអីក៏សម្លាប់មនុស្សក្នុងកម្មវិធីបែបនេះ?»អុីបូគេមិនបានដឹងឡើយថាសាវចាន់បាញ់សម្លាប់នោះគឺជាឃាតករដែលប៉ងចង់សម្លាប់គេ
«ផូង~ឆាប់រត់ទៅ»សាវចាន់មិនមាត់តែគេក្រឡែកទៅឃើញមនុស្សតម្រង់កាំភ្លើងមករកអុីបូពីក្រោយគេក៏បាញ់មួយគ្រាន់ចំកណ្តាលក្បាលរបស់គេរួចចាប់ទាញដៃអុីបូដើម្បីរត់ចេញពីកន្លែងគ្រោះថ្នាក់នេះ
«ផូង....ផូង...ពួកឯងកុំឲ្យពួកវារួចខ្លួនបានឲ្យសោះយល់ទេតាមសម្លាប់ពួកវាឲ្យបាន»គ្នារបស់ពួកវាបានតាមបាញ់ប្រហារពួកគេជាប់រហូតពួកវាមិនឲ្យអុីបូនិងសាវចាន់រត់រួចខ្លួននោះទេ
«ផូង~លោករត់ឲ្យលឿនជាងនេះបន្តិចមិនបានទេឬ?»សាវចាន់បាញ់ការពារអុីបូគេដាច់ខាតមិនឲ្យម្ចាស់ចិត្តរបស់គេមានរបួសឡើយតែចង្រៃស្អីអុីបូរត់យឺតដូចអណ្តើងធ្វើឲ្យចាន់រាងមួម៉ៅយកតែម្តង
«រត់ធ្វើអីយើងជាអ្នកណាឯងក៏ស្គាល់លែងដៃយើងទៅ»អុីបូឈប់រត់រួចក្រលាស់ដៃចាន់ចេញពីដៃរបស់គេ
«នែ៎លោកចង់ធ្វើស្អីនិងនេះពួកវាមកទាន់តិចថារស់មិនដល់ស្អែកទៅ»
«លំដាប់យើងមិនឲ្យគេសម្លាប់បានងាយៗនោះទេហើយយើងក៏មិនកំសាកដូចជាឯងដែរ»
«ហ្ហឹស~សម្តីខ្លាំងណាស់អាមុខអត់ជាតិមុននេះបើខ្ញុំទៅមិនទាន់ទេក្បាលរបស់លោកប្រហែលបែកជាពីរដោយសារពួកវាហើយ»សាវចាន់ហួសចិត្តនិងភាពអំនួតរបស់អុីបូខ្លាំងណាស់នេះជិតស្លាប់ហើយនៅមកសម្តីគ្រាន់បើទៀត
«បិទមាត់ដ៏គួឲ្យស្អប់របស់ឯងទៅសា៊នសាវចាន់កៃអ៊ូមិយើងពិតជាធុញនិងឯងខ្លាំងណាស់»អុីបូងាកមកសម្លុតសាវចាន់ដោយកែវភ្នែកកំណាចនិងឃោឃៅបំផុត
«ហ្ហឹស~!!»សាវចាន់ក៏ស្ងាត់មាត់ទាំងការមិនពេញចិត្ត «វា៉ស~គ្នាច្រើនយ៉ាងនេះហ៎?»សាវចាន់លាន់មាត់នៅពេលឃើញក្រុមពួកអ្នកតាមសម្លាប់អុីបូបានចេញមកទាំងផ្លូវក្រោយនិងផ្លូវមុខគឺពួកវាស្ទាក់ផ្លូវពួកគេទាំងពីរមិនឲ្យរត់ទៅណារួចនោះទេ
«ហ្ហឹស~យ៉ាងមិចអស់ផ្លូវរត់ហើយមែនទេវា៉ងអុីបូដេវូរីន?»មេក្រុមរបស់ពួកវាបានសួរមកអុីបូដោយស្នាមញញឹម
«ផ្លូវរត់មានច្រើនតែយើងគិតថាចង់នៅសប្បាយជាមួយពួកឯងបន្តិចសិន»អុីបូនិយាយធម្មតាៗមនុស្សតែប៉ុណ្ណឹងគេតែម្នាក់ចាត់ការបានយ៉ាងងាយដោយមិនបាច់មានអ្នកមកជួយ
«ខ្លាំងណាស់ណ៎~យើងក៏ចង់ដឹងដែលថាមនុស្សដូចជាឯងនេះខ្លាំងបានប៉ុន្មានទឹកទៅ!»
«កុំនិយាយច្រើនបើថាវៃក៏វៃមោនៅឈរនិយាយច្រើនធ្វើស្អីទៀត»សាវចាន់ពិតជាធុញនិងសម្តីអត់ប្រយោជន៍របស់ពួកគេខ្លាំងណាស់នេះបូបាច់ហូរហែដល់ណាទៀតទៅបើថាសម្លាប់ក៏សម្លាប់វៃក៏វៃគេជូនតាមបំណង
«ពួកឯងចូលទៅ»គេបញ្ជាទៅកូនចៅទាំងអស់របស់សម្រុកចូល
«ហីយ៉ានេះលេងខ្សែលើច្បាស់ណាស់ពួកឯងគ្នាច្រើនចង់ធ្វើបាបគ្នាតិចមែនទេ?»សាវចាន់
«កុំនិយាយច្រើនពេកថ្ងៃនេះយ៉ាងពួកឯងក៏ត្រូវងាប់ក្លាយជាខ្មោចយាមនៅទីនេះដដែលទេពួកឯងសម្លាប់វាទៅ»មេក្រុម
«បាទលោកបង»កូនចៅទាំងនោះក៏នាំគ្នាសម្រុកចូលមកវាយត្រតប់ជាមួយពួកគេខ្លះមានដំបងខ្លះក៏មានពូថៅកាំបិតនៅក្នុងដៃជាអាវុធខុសពីអុីបូនិងចាន់ដែលមានតែខ្លួនត្រូវប្រយុទ្ធតតាំងជាមួយពួកវាតែវាគ្មានបញ្ហាសម្រាប់ពួកគេទាំងពីរនោះទេ
«ដឹបៗ...ជ្រុច..»សាវចាន់បានវាយនិងដណ្តើមកាំបិតពីដៃពួកវាហើយគេបានចាក់សម្លាប់ពួកវាយ៉ាងព្រៃផ្សៃបំផុត
«អុីបូទទួលទៅ»គេបានបោះកាំបិតឲ្យអុីបូ
«.......»អុីបូទទួលកាំបិតពីដៃសាវចាន់ហើយបន្តវាយតបគ្នាតតាំងនិងពួកវាតទៀត។
   ពេលនេះឆុតឆាកប្រយុទ្ធគ្នារវាងមនុស្សក្បែរមួយរយអ្នកប្រយុទ្ធជាមួយនិងមនុស្សពីរនាក់តើអ្នកណាជាអ្នកឈ្នះទៅ។ងាកទៅមើលលូជីងឈូវិននិងផាកាវិញពេលនេះកំពុងតែនាំកូនចៅរបស់ខ្លួនតាមរកអុីបូនិងចាន់ឡើងជិតឆ្កួតហើយព្រោះមិនដឹងថាពួកគេរត់ចេញទៅច្រកណានោះទេ
«ពួកឯងរកឃើញហើយឬនៅ?»ឈូវិនស្រែកសួរទៅកូនចៅ
«មិនឃើញនោះទេបាទពួកយើងរកគ្រប់កន្លែងអស់ហើយទាន»កូនចៅតបមកវិញ
«ពុទ្ធោអើយនេះតើចៅហ្វាយតូចនិងលោកម្ចាស់នៅទីណាទៅ?នេះបើសិនជាឲ្យលោកម្ចាស់ធំដឹងក្បាលរបស់ពួកយើងច្បាស់ជាដាច់មិនខានទេ»លូជីងសម្រូតខ្លួនអង្គុយចុះទាំងអារម្មណ៍ធុញថប់ពេលនេះគេគិតអ្វីក៏មិនចេញដែលព្រោះតែតាមរកគ្រប់ច្រកល្ហកហើយនៅតែមិនឃើញទៀត
«ឆាប់តាមរកបន្តទៅមុនពេលលោកម្ចាស់ជូវដឹងថាពួកយើងធ្វើការភ្លាត់ស្នៀតធ្វើឲ្យលោកម្ចាស់តូចនិងអ្នកប្រុសបាត់ខ្លួនមិនចឹងគ្មានអ្នកណាម្នាក់រស់ទេ»ផាកាគេដឹងច្បាស់ថាបើរឿងនេះដឹងដល់លោកម្ចាស់ចូវពួកគេទាំងបីគ្មានថ្ងៃបានរស់ទេមានតែពាក្យថាស្លាប់តែប៉ុណ្ណោះ
«ហ្ហឹម~ឆាប់ទៅបំបែកគ្នាតាមរកឲ្យអស់ទៅមនុស្សត្រឹមតែពីរនាក់បើរកមិនឃើញពួកឯងកុំមកវិញឲ្យសោះ»លូជីងស្រែកបញ្ជាទៅកូនចៅនៅក្រោមឱវាទរបស់ខ្លួន។ពួកគេក៏បានបំបែកគ្នាតាមរកអុីបូនិងសាវចាន់បន្តទៀត

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now