ភាគទី21:អ្នកណាទៅជាអ្នកបញ្ជាពីក្រោយខ្នងរឿងនេះ«លោកមេកង.....!!»សម្លេងតូចៗស្រាលៗបន្លឺហៅគេឡើងធ្វើឲ្យស័កសុីនប្រញាប់ងើបមុខពីឯកសារការងារសម្លឹងមើលទៅម្ចាស់សម្លេងភ្លាមៗ
«ជីមីន!!!»ស័កសុីនហៅឈ្មោះរបស់ជីមីនដោយភាពភ្ញាក់ផ្អើល
«ហ្ហឹម~គឺយើងឯងសុខសប្បាយដែលទេ?»ជីមីនញញឹមថើនិងដើរទៅអង្គុយទល់មុខគេសួរសុខទុក្ខពីគេ
«អឺ..យើងសុខធម្មតាទេ..នេះយើងស្មានថាឯងលេងស្គាល់យើងហើយតើបាត់មុខរាប់ឆ្នាំសុខៗមកបង្ហាញមុខដល់កន្លែងរបស់យើងតែម្តងហើយឯងនេះ!!»ស័កសុីននិយាយបែបលេងសើចទៅសម្លាញ់ខ្លួន។
«ហ្ហឹម~គឺគេមិនឲ្យយើងចេញពីផ្ទះនោះអីទើបមួយថ្ងៃៗសំងំនៅតែក្នុងផ្ទះប៉ុន្មានឆ្នាំមកនេះយើងមិនខុសពីជនជាប់ទោសដែលគេឃុំនៅក្នុងគុកនោះទេ!!»ជីមីនទម្លាក់ទឹកមុខចុះប៉ុន្មានឆ្នាំមកនេះមិនមែនគេមិនចង់ចេញទៅណាមកណានោះទេតែដោយសាតែយុងហ្គីគឺឃុំឃាំងបិទសិទ្ធរបស់គេហាមមិនឲ្យគេចេញទៅណាទាំងអស់ក្រៅពីបរិវេណក្នុងភូមិគ្រឹះ
«វេតនាខ្លាំងម្លេះ?ហើយយើងឆ្ងល់ឯងចេះតែទ្រាំរស់នៅជាមួយនិងមនុស្សបែបនិងកើតដែលបើយើងវិញលែងក្បាលចោលតាំងពីយូហើយមិនភ្លើនៅនាំតែកម្មខ្លួននោះទេ»ស័កសុីនលឺសម្តីមិត្តហើយគេក៏អាណិតជីមីនដែលព្រោះកាលនៅឆ្នាំនោះគេក៏ធ្លាប់ទៅជួបនិងជីមីនចំពេលដែលយុងហ្គីវាយធ្វើបាបរាងកាយរបស់គេដែល។បើពេលនោះជីមីនមិនឃាត់ទេគេប្រហែលជាឃាត់ខ្លួនយុងហ្គីដាក់គុកបាត់ទៅហើយ
«ឯងមិនយល់នោះទេស័កសុីនឯងដឹងថាក្តីស្រលាញ់ដែលយើងមានចំពោះបងយុងវាធំយ៉ាងណានោះទេយើងសុខចិត្តទ្រាំនៅជាមួយនិងជីវិតវេទនាបែបនេះតែយើងក៏មិនចាកចេញពីគាត់ដែលបើរស់នៅគ្មានគាត់យើងរស់ពិបាកជាងស្លាប់ទៅទៀត»ជីមីនគេមិនខ្វល់ពីសម្តីរបស់ស័កសុីននោះទេគេដឹងត្រឹមថាក្តីស្រលាញ់ភាពស្មោះត្រង់របស់គេគឺបានប្រាប់ថាគេមិនអាចទៅណាចោលយុងហ្គីបានឡើយទាំងដែលគេធ្លាប់មានឱកាសរត់ចេញពីយុងហ្គីច្រើនលើកច្រើនសារក៏ដោយតែគេនៅតែជ្រើសរើសនៅទ្រាំជាមួយនិងភាពឈឺចាប់ដែលយុងហ្គីផ្តល់ឲ្យគេទៅវិញ
«អឺៗ...យើងចាញ់ឯងហើយអារឿងស្នេហាស្អីនេះហ្ហ៎?តែថាឯងមករកយើងមានការអីមែនទេហើយចេញមកបែបនេះមិនខ្លាចថាអាប្តីឆ្កួតរបស់ឯងនោះវាសម្លាប់ឯងចោលទេឬយ៉ាងមិច?»ស័កសុីន
«អឺមែនហើយយើងប៊ីសតែភ្លេចទៅថាយើងមានការសំខាន់ជាមួយឯងនេះមកពីឯងរវល់នាំយើងនិយាយរឿងអត់ប្រយោជន៍និងហើយ»ជីមីននិយាយបន្ទោសចោទទៅស័កសុីនដែលនាំខ្លួននិយាយប៊ីសតែភ្លេចការសំខាន់ទៅហើយ
«ចឹងយើងជាអ្នកខុសមែនទេ?!»ស័កសុីនចង្អុលមុខខ្លួនឯង
«អឺ..គឺឯងជាអ្នកខុស»ជីមីន
«បានហើយខ្ជិលឈ្លោះជាមួយឯងណាស់ឆាប់និយាយសាច់ការមកថាមករកយើងមានការអី»ស័កសុីនដកដង្ហើមបន្តិចបគេពិតជាក្រពុលមុខនិងជីមីនណាស់នេះមកកូគេឲ្យច្បាស់ក្រលែតមិនមែនមកមានការអីសំខាន់នោះទេ
«គឺរឿងក្តីកាលពីបីឆ្នាំមុនរឿងមេក្លោងនៅពីក្រោយការស្លាប់របស់ម្ចាស់សម្ព័ន្ធដេវូរីននិងម្ចាស់សម្ព័ន្ធត្រកូលមីន!!»ជីមីនឱនខ្សឹមប្រាប់ទៅស័កសុីនព្រោះរឿងនេះគេមិនអាចឲ្យអ្នកណាដឹងលឺបានទេក្រៅពីស័កសុីននិងគេ
«ឯងដឹងមែនទេថាអ្នកណាជាអ្នកមេក្លោងនៅពីក្រោយរឿងនេះ?»ស័កសុីនភ្ញាក់ផ្អលើជាខ្លាំងនេះគេជាកំពូលអ្នកបំបែកក្តីរឿងឃាតកម្មទាំងនេះបែជារកមុខសញ្ញាមិនឃើញតែជីមីនបែជាដឹងដោយមិនបាច់ស៊ើបទៅវិញ
«យើងដឹងហើយយើងក៏ព្យាយាមយកភុស្តុតាងទាំងនេះមកឲ្យឯងយូហើយតែដោយសារមនុស្សរបស់ពួកវាតាមដានយើងជាប់ហើយវាបានគម្រាមយើងបើយើងហ៊ានធ្វើឲ្យរឿងនេះបែកធ្លាយវានឹងសម្លាប់យុងហ្គីហើយនិងលោកម្ចាស់អុីបូចោលភ្លាមនេះជាមូលហេតុដែលយើងមិនអាចនាំភុស្តុតាងទាំងនេះមកឲ្យឯងបានហើយត្រូវធ្វើឲ្យអុីបូនិងយុងហ្គីពួកគេទាំងក្លាយជាសត្រូវនិងគ្នាដោយមិនដឹងរឿងពីក្រោយខ្នងការស្លាប់របស់បា៉មា៉ក់គេទៀតឯកសាកគិតទៅយើងពិតជាខុសធ្ងន់ណាស់ត្រូវទេ»ជីមីនគេនិយាយទាំងភាពសោកសៅគឺដោយសារតែគេរវល់តែខ្លាចទើបធ្វើឲ្យរឿងទាំងនេះត្រូវរញេរញៃរហូតមកដល់សព្វថ្ងៃនេះ
«អត់ទេឯងមិនបានខុសទេឯងធ្វើនេះព្រោះចង់ការពារមនុស្សដែលនៅជុំវិញខ្លួនរបស់ឯងប៉ុណ្ណោះ»ស័កសុីនទះស្មាជីមីនតិចៗដើម្បីលួងលោមចិត្តរបស់គេ
«ហ្ហឹម...មែនហើយឯងមិនត្រូវឲ្យអ្នកណាដឹងពីរឿងនេះឡើយត្រូវស៊ើបវាជាសំងាត់ព្រោះភស្តុតាងតែប៉ិននេះមិនអាចចង់ខ្លួនរបស់វាជាប់ទេហើយវាក៏ជាអ្នកមានអំណាចទៀតសម្បត្តិត្រឹមប៉ូលីសតូចតាចដូចឯងធ្វើស្អីវាមិនកើតនោះទេ»ជីមីននិយាយដោយការដាស់តឿនទៅកាន់មិត្តគេមិនចង់ឲ្យរឿងនេះបែកធ្លាយចេញទៅក្រៅផ្តេសឡើយមិនចឹងសុវត្ថិភាពរបស់ពួកគេទាំងអស់គ្នាគ្មានអ្នកណាម្នាក់ហ៊ានធានាជូននោះឡើយ
«យើងដឹងហើយតែថាឯងប្រាប់បានហើយឬនៅថាអ្នកណាជាអ្នកបញ្ជាពីក្រោយខ្នងរឿងនេះ?»
«យកក្លីបនេះទៅមើលឯងនិងដឹងនេះគឺយើងថតវាបានដោយផ្ទាល់ដៃកាលពីបីឆ្នាំមុនយើងបានរក្សាវាទុកដើម្បីបកស្បែកមុខរបស់វាចេញហើយយើងសង្ឃឹមថាឯងនិងអាចដោះស្រាយបញ្ហានេះបានយើងរងចាំថ្ងៃនោះណាសម្លាញ់ថ្ងៃដែលឯងអាចរកមុខឃាតករឃើញថ្ងៃដែលយើងបានឃើញមនុស្សដែលយើងស្រលាញ់ត្រឡប់មកមានស្នាមញញឹមម្តងទៀតឯងជួយបំពេញបំណងចុងក្រោយរបស់យើងផងបានទេ?!»ជីមីននិយាយមកដូចជាកំពុងតែចាកចេញទៅណាយ៉ាងចឹងធ្វើឲ្យស័កសុីនកើតចិត្តមិនស្រួលឡើងមក
«ឯងកើតអីមែនទេជីមីនហឹតុអីឯងនិយាយអីប្លែកៗម្លេះៗយើងពិតជាមិនស្រួលចិត្តនោះទេឯងកុំមកនិយាយស្អីប្លែកៗបែបនិងដាក់យើងអី»ស័កសុីននិយាយទាំងភ័យលាយបារម្ភ
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
ActionYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...