ភាគទី22:គោលដៅពួកវាគឺជាឯង!!

390 23 0
                                    

ភាគទី22:គោលដៅពួកវាគឺជាឯង!!

«គឺចង់ចេញទៅមើលទេសភាពនៅខាងក្រៅនឹងហើយឲ្យបានធូស្រឡះខួក្បាលខ្លះហើយយ៉ាងមិចលោកមានបញ្ហាអីមែនទេ?»ចាន់ឈរពត់ដៃពត់ខ្លួនតាមរបៀបអ្នកខ្ជិលគេងាកតបទៅអុីបូវិញទាំងវៃចិញ្ចើមម្ខាងឌឺទៀត
«តែនេះយប់ហើយឆាប់ចូលគេងវិញទៅវាមិនមានសុវត្ថិភាពនោះទេ»អុីបូបញ្ជាទៅសាវចាន់ទាំងមុខកំណាចនេះយប់ប្រលប់ស្មើនេះហើយគិតចង់ចេញទៅណាផ្តេសផ្តាសទៅកើតដែរ
«ហួយ~លោកនេះខ្ញុំចេញទៅតែមួយភ្លែតទេគ្រាន់តែចេញទៅស្រូបយកខ្យល់អាកាសតែប៉ុណ្ណោះតែមួយភ្លែតទេលោកកុំហាមខ្ញុំអី»សាវចាន់សម្លក់ទៅអុីបូគេគ្រាន់តែស្អុះស្អាប់គេគ្រាន់តែចង់ចេញទៅក្រៅស្រូបយកខ្យល់បរិសុទ្ធប៉ុណ្ណោះ
«តែឯងក៏ឃើញថាវាយប់ណាស់ហើយពេលនេះក៏មានពួកមិនស្គាលមុខតាមធ្វើបាបពួកយើងទៀតបើឯងចេញទៅផ្តេសផ្តាសហើយមានរឿងអីកើតឡើងនោះអ្នកណាទៅជួយឯងទាន់ពេលទៅ?»អុីបូព្រោះតែបារម្ភពីសុវត្ថិភាពទើបហាមទើបមិនចង់ឲ្យសាវចាន់ចេញទៅណាមកណាផ្តេសផ្តាសទាំងយប់ប្រលប់បែបនេះទេព្រោះខ្លាចមានគ្រោះថ្នាក់
«តែថា/គ្រាំង!!»សាវចាន់គេប្រុងនឹងនិយាយប្រកែកទៅហើយតែក៏មានសម្លេងមួយលឺចេញពីខាងក្រោយផ្ទះទើបធ្វើឲ្យពួកគេទាំងពីរបញ្ឈប់សម្តីនិងប្រញាប់នាំគ្នាចេញទៅមើលយ៉ាងលឿន
«នេះមានរឿងអីទៅហេតុអីក៏ទ្វារបើក!!!»តាមពិតវាជាសម្លេងទ្វាដែលរបើកបាក់ដោយគ្មានមូលហេតុជាការដែលធ្វើឲ្យសាវចាន់មានចម្ងល់ជាខ្លាំង
«ស៊ូច!ស្ងាត់មាត់ទៅកុំទាន់សួរអី»អុីបូយកដៃខ្ទប់មាត់សាវចាន់កុំឲ្យនិយាយអ្វីបន្តព្រោះគេបានអ្វីចម្លែងនៅខាងក្រៅផ្ទះ
«លោកឃើញអីមែនទេ?»សាវចាន់សួរ
«ហ្ហឹម~ប្រហែលជាថ្ងៃមិញវាចាត់ការយើងមិនបានសម្រេចទើបពួកវាបញ្ជូនមនុស្សមកម្តងទៀត»អុីបូតបទៅសាវចាន់ដោយគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រងចាំពួកមិនស្គាល់មុខទាំងនោះ
«ពួកវាខាំមិនលែងពិតមែន»សាវចាន់និយាយហើយក៏ដើរទៅទាញកេះទូយកកាំភ្លើងពីរដើមចេញមកមួយដើមគេទុកខ្លួនឯងមួយដើមទៀតគេបោះវាទៅឲ្យអុីបូ
«យកទៅ!!»
«អគុណហើយ!!»
«មិនបាច់គួសមទេ»សាវចាន់ពេបមាត់និយាយដាក់អុីបូ
«បិទភ្លើងទៅរងចាំពួកវាចូលមកកំដរពួកវាមួយក្តាសិនចាំគិតទៀត»សាវចាន់វៃចិញ្ចើមសុីញ៉ូដាក់អុីបូព្រោះកុងតាក់ភ្លើងគឺនៅជិតដែអុីបូ
«ok~ភឹប»ភ្លើងបិទបានសម្រេចដោយដៃរបស់អុីបូ។ពួកគេទាំងក៏នាំគ្នាអង្គុយនៅលើសាឡុងរងចាំពួកសត្រូវចូលមកព្រោះគេដឹងច្បាស់ថាបើសិនជាមិនធ្វើបែបនេះពួកវានិងមិនបង្ហាញខ្លួនឡើយតែបើធ្វើបែបនេះពួកវាអាចនិងគិតថាគេទាំងពីរមិនបានដឹងពីសកម្មភាពពួកវាហើយគិតថាពួកគេគេងលក់ជាពេលល្អសម្រាប់ធ្វើការរបស់ពួកវាហើយ
«ក្រាក....ពួកឯងចូលទៅ»ការគិតរបស់ពួកគេពិតជាមិនខុសមែនពួកវាពិតជាចូលមកមែនដោយម្នាក់ៗមានកាន់អាវុធគ្រប់ដៃ
«កុំឲ្យពួកវាដឹងខ្លួនមុនឲ្យសោះប្រយ័ត្នខូចការអស់ទៅ»ឈីសៀដើរលបសម្តៅទៅជណ្តើរទាំងងងឹតស្រពិលៗ
«ភឹប...ស្វាគមន៍ស្រីស្រស់នេះលួចចូលផ្ទះមនុស្សប្រុសយប់ប្រលប់បែបនេះមិនខ្លាចថាគឹប្តឹងទេឬយ៉ាងមិច»សាវចាន់លូកដៃបើកភ្លើងនិយាយរាក់ទាក់ស្វាគមន៍ទៅកាន់នាងពីស្នាមញញឹមបែបទន់ភ្លន់ប្រែមកជាស្នាមញញឹមបែបឃោឃៅ
«នេះឯង!!»ឈីសៀមានភាពភ្ញាក់ផ្អើលជាខ្លាំងនេះគេមិននឹងស្មានថាសាវចាន់និងអុីបូចាំទទួលគេបែបនេះសោះ
«ភ្ញាក់ផ្អើលណាស់មែនទេ?!»អុីបូក្រោកឈរអស់កម្ពស់ឈរជ្រែងហោប៉ៅខោសួរទៅនាងយ៉ាងទំនង
«ហ្ហឹស~ទេមិនភ្ញាក់ផ្អើលនោះទេតែគិតថាវាក៏ល្អម្យា៉ងដែលខ្ញុំមិនបាច់ហត់និងរកពួលឯងទាំងពីរ»ឈីសៀនិយាយទាំងពើងទ្រូងដោយភាពជឿជាក់ព្រោះនាងគិតថាសាវចាន់និងអុីបូស៊ូជាមួយនិងនាងនិងកូនចៅរបស់គេយ៉ាងមិចនិងរួចទៅ
«អូ!!អុីបូន័យរបស់គេគឺមើលងាយពួកយើងហើយលោកប្តីបងលឺទេ»សាវចាន់សើចទាំងអស់សំណើចជាមួយនឹងភាពជឿជាក់របស់ឈីសៀគេបានដើមកជិតអុីបូឱនចុះមកខ្សឹមដាក់ត្រចៀករបស់រាងក្រាសដោយភ្នែកដៀងសម្លឹងមើលទៅឈីសៀដោយកំណាសបំផុត
«លឺហើយយើងមិនបានថ្លង់ទេ»អុីបូនេះបើជួយសម្តែងសាវចាន់បន្តិចទៅវាថីនិយាយមកគ្មានជាតិខូចការអស់រលីង
«ពួកឯងនៅឈរធ្វើស្អីទៀតឆាប់ចាត់ការទៅ»ឈីសៀខ្ជិលនិយាយច្រើននាងក៏បញ្ជាទៅកូនចៅរបស់ខ្លួនឲ្យចូលសម្រុកចាត់ការពួកគេទាំងពីរ
«សាវចាន់...យើងប្រហែលជាមិនបានគេងទេយប់នេះ!!»អុីបូសម្លឹងមុខសាវចាន់និយាយឡើងទាំងញញឹមតិចៗ
«ច្បាស់ជាបែបនិងហើយ»សាវចាន់តបទៅគេវិញទាំងមុខស្មើ
«ចាត់ការទៅ!!»អុីបូនិងសាវចាន់ងក់ក្បាលដាក់គ្នារួចក៏...
..ដឹបៗ..ផង..ព្រូស....
  សម្លេងវាយតប់ប្រតាយប្រតប់គ្នាក៏លឺឡើងមកពេញផ្ទះសាវចាន់នុងអុីបូវាយបកទៅលើពួកកូនចៅទាំងនោះគ្មានប្រណីដៃបន្តិចនោះទេត្រូវលើកបោកគឺបោកត្រូវសម្លាប់គឺសម្លាប់ក្នុងខ្លួនពួកគេគ្មានមេត្តាធម៍បន្តិចឡើយ
«ពួកឯងសម្លាប់សាវចាន់ឲ្យបានកុំប៉ះពាល់លោកម្ចាស់ឲ្យសោះ»ឈីសៀនាងប៊ីសតែភ្លេចសម្តីរបស់សៀវអុីងបាត់ទៅហើយចេះសំណាងហើយដែលនាងនឹកឃើញទាន់ទើបប្រញាប់ស្រែកប្រាប់ទៅកូនចៅ
«គោលដៅរបស់ពួកគេគឺជាឯង!!!»អុីបូពេលបានលឺសម្តីរបស់ឈីសៀហើយទើបគេដឹងថាពួកវាមកនេះគឺសម្លាប់សាវចាន់
«ដឹប...អុីបូរកផ្លូវរត់ទៅទីនេះទុកឲ្យខ្ញុំចាត់ការ»សាវចាន់វាយយបទៅលើពួកមនុស្សដែលសម្រុកមករកគេសឹងតែទាំងអស់ព្រោះគោលដៅគឺមានតែមួយមិនមែនពីរឡើយ

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now