ភាគទី30: ភាគបញ្ចប់:ក្តីសុខក្នុងគ្រួសារ

902 61 1
                                    

  ភាគបញ្ចប់:ក្តីសុខក្នុងគ្រួសារ

«វា៉ងអុីបូដេវូរីន....មើលនេះជានរណាទៅ?»សម្លេងស្រីស្រស់សៀវអុីងចេញមកជាមួយនិងរាងតូចសាវចាន់មកជាមួយធ្វើឲ្យអុីបូគាំងថ្មឹងនៅពេលឃើញសភាពរបស់សាវចាន់វាពិតជាធ្វើឲ្យគេស្លត់ចិត្តយ៉ាងខ្លាំង
«សាវចាន់!!»អុីបូឧទានឈ្មោះសាវចាន់ឡើងតិចៗកែវភ្នែកដក់ទៅដោយទឹកភ្នែកសម្លឹងទៅកាន់សាវចាន់ដែលស្ថិតនៅក្នុងដៃសៀវអុីង
«ហ្ហឹកៗ...អុីបូ..ខិះបងយ៉ាងមិចហើយ?បង ..បងមានត្រូវត្រង់ណាទេ?»សាវចាន់ប្រើខ្សែភ្នែកស្រទន់សម្លឹងមើលទៅកាន់អុីបូដែលនៅខាងក្រោមគេពិតជាបារម្ភណាស់បារម្ភខ្លាចអុីបូមានរបួសតែគេមិនបារម្ភពីខ្លួនឯងដែលកំពុងតែវេទនាឡើយ
«ហ្ហាសៗ...បារម្ភពីគ្នាណាស់ណ៎?ហ្ហឹស~វា៉ងអុីបូបងមានអារម្មណ៍យ៉ាងមិចដែរនៅពេលដែលឃើញប្រពន្ធសំណព្វរបស់បងទៅជាបែបនេះបងឃើញទេពេលនេះវាកំពុងតែជិតស្លាប់ហើយ..ហ្ហាសៗ»នាងសើចយ៉ាងលឺថែមទាំងរុញសាវចាន់មកមុខជិតបង្កាន់ជណ្តើរដែលមានកម្ពស់ខ្ពស់(15m)ធ្វើឲ្យអ្នកដែលនៅខាងក្រោមភិតភ័យជាខ្លាំង
«សាវចាន់..!សៀវអុីងអូនកុំធ្វើអីផ្តេសផ្តាសឲ្យសោះណានេះជីវិតមនុស្សណាអូនកុំលេងសើចបែបនេះអី»អុីបូនិយាយទៅកាន់នាងដោយដើរទៅរកកាំជណ្តើរយឺតៗដើម្បីឡើងទៅខាងលើ
«ឈប់ភ្លាមណាអុីបូបងកុំឡើងមោឲ្យសោះបើហ៊ានតែឈានជើងឡើងមកមួយកាំទៀតអូននិងទម្លាក់វាចុះទៅភ្លាម»នាងស្រែកគម្រាមទៅអុីបូដែលព្យាយាមឡើងទៅរកនាង
«សៀវអុីងបើនាងទម្លាក់សាវចាន់ចុះមកនិងមានទោសពីបទសម្លាប់មនុស្សទោសរបស់នាងកាន់តែធ្ងន់នាងកុំធ្វើបែបនេះអីព្រមប្រគល់ខ្លួនឲ្យប៉ូលីសតាមសម្រួលទៅ»យុងហ្គី
«បិទមាត់ទៅវាមិនមែនជារឿងរបស់ឯងនោះទេពួកឯងហើយនិងពួកឯងទាំងអស់គ្នាគឺសុទ្ធតែជាមនុស្សអាក្រក់ពួកឯងធ្វើបាបលោកបា៉របស់យើងពួកឯងសម្លាប់កូនចៅរបស់យើង...ថ្ងៃយើងក៏សម្លាប់វាដូចគ្នាសម្លាប់វាដើម្បីសងសឹកឲ្យបា៉របស់យើង»នាងចង្អុលទៅមនុស្សគ្រប់គ្នាដែលឈរនៅចំពោះមុខរបស់នាង
«សៀវអុីង..នាងកុំគិតបែបនិងអីគ្មានអ្នកណាធ្វើបាបបា៉របស់នាងទេតែគាត់ទេដែលជាអ្នកធ្វើបាបខ្លួនឯងដូចជានាងពេលនេះចឹងគឺកំពុងតែធ្វើបាបខ្លួនឯងហើយនាងកំពុងតែនាំខ្លួនឯងដើរផ្លូវខុសហើយ...»សាវចាន់ប្រឹកបើកមាត់និយាយសឹងតែមិនចេញព្រោះគេខ្សោះកម្លាំងហើយដែលខំនិយាយនេះគឺដើម្បីឲ្យសៀវអុីងនាងដឹងខ្លួនពីកំហុសដែលនាងកំពុងតែធ្វើនេះទៅវិញទេ
«ហ្ហឹស..ហ្ហាសៗ..ផ្លូវខុសចឹងហ្ហេ៎?ហ្ហឹស~យើងយើងប្រាប់ឯងចុះសាវចាន់យើងមិនដែលខុសទេគឺឯងឯងទេដែលខុសគ្រប់យ៉ាងឯងខុសដែលដណ្តើមបងបូចេញពីយើងឯងធ្វើឲ្យបងស្អប់យើងគ្រប់យ៉ាងដែលយើងហ៊ានធ្វើមកដល់ចំណុចនេះក៏ព្រោះតែឯងជាមេដើមហេតុទាំងអស់ឯងលឺទេថាកំហុសគឺមកពីឯង...»នាងចាប់បង្វិលសាវចាន់ឲ្យបែមកទល់មុខរបស់នាងហើយចាប់អន្រួនស្មារបស់គេខ្លាំងៗវាពិតជាគ្រោះថ្នាក់ណាស់បើសិនជាសៀវអុីងនាងរបូតដៃតែបន្តិចសាវចាន់អាចនិងធ្លាក់មកបាន
«សៀវអុីងបងមិនបានស្អប់អូនទេបងស្រលាញ់អូនអូនជាប្អូនស្រីដ៏ល្អម្នាក់របស់បងដាក់កាំភ្លើងចុះទៅហើយដោះលែងសាវចាន់គេមិនដឹងអីនោះទេបើអូនចង់សម្លាប់គឺសម្លាប់បងមកកុំធ្វើបាបសាវចាន់អីបងសុំអង្វរ»អុីបូលត់ជង្គង់អង្វរនាងនៅចំពោះមុខគ្រប់គ្នាគេលែងខ្មាស់ហើយពេលនេះគេអាចធ្វើគ្រប់យ៉ាងឲ្យតែសាវចាន់មិនកើតអីនិងរួចពីកណ្តាប់ដៃសៀវអុីង
«អ្នកនាងសៀវអុីងគ្រប់គ្នានៅទីនេះគឺសុទ្ធតែស្រលាញ់អ្នកនាងទាំងអស់គ្មានអ្នកណាស្អប់អ្នកនាងឡើយស្តាប់ខ្ញុំណាអ្នកនាងដាក់កាំភ្លើងចុះហើយប្រគល់ខ្លួនតាមសម្រួលទោសធ្ងន់និងទៅជាស្រាលវិញណា»ជីមីនព្យាយាមនិយាយឲ្យនាងទន់ចិត្តវាពិតជាបានផលមែនសៀវអុីងនាងហាក់ស្ងាត់ហើយទម្លាក់កាំភ្លើងចុះយឺតៗបានឱកាសល្អអុីបូក៏ប្រញាប់ឡើងទៅខាងលើយ៉ាងលឿនដើម្បីជួយសាវចាន់តែក៏..
«អត់ទេ..ពួកឯងបោកយើងពួកឯងគ្រប់គ្នាស្អប់យើងព្រោះយើងជាមនុស្សអាក្រក់ពួកឯងនិងនាំគ្នាធ្វើបាបយើង..យើងមិនជឿសម្តីពួកឯងទេ..ចេញទៅចេញឲ្យអស់ទៅ..ហ្ហាយៗ.ហ្ហឹកៗ..មែនហើយបើវាស្លាប់គ្រប់គ្នានិងស្រលាញ់យើងហើយបងបូនិងក្លាយជារបស់យើងតែម្នាក់គត់...ហ្ហាសៗ..ហ្ហាសៗ»នាងកម្រោលចូលម្តងទៀតធ្វើឲ្យអុីបូអាក់ដំណើរនិងសម្លឹងមើលទៅសៀវអុីងដែលរុញសាវចាន់ទៅបង្កាន់ដៃដើម្បីច្រានទម្លាក់គេ
«កុំណាសៀវអុីង..../ទៅងាប់ទៅ...កុំ...»អុីបូជីមីនយុងហ្គីនិងគ្រប់គ្នាស្រែកបែកសម្លេងព្រោះតែរាងកាយរបសើចាន់បានរុញធ្លាក់ពីលើបង្កាន់ដៃជណ្តើរកម្ពស់15mធ្លាក់ចុះមកដល់ខាងក្រោមត្រឹមមួយពព្រិចភ្នែក
«សាវចាន់/ចាន់ៗ...ចៅហ្វាយ»ស្រែកឡើងព្រមគ្នា
«ហ្ហឹក..អត់ទេសាវចាន់..សាវចាន់..ហុឺៗ..អូនកុំបិទភ្នែកបែបនេះអីឆាប់ដឹងខ្លួនឡើងមកសាវចាន់កុំណាចោលបងម្តងទៀតអី..ហ្ហឹកៗ..បើកភ្នែកមកបើកភ្នែកមកនិយាយជាមួយបងសិនកុំទាន់គេងអីសាវចាន់..»អុីបូស្ទុះចូលមកត្រកងរាងកាយសាវចាន់ឱបជាប់ទ្រូងដោយដង្ហើយហៅឈ្មោះរបស់គេជាប់
«ឆាប់ចាប់ខ្លួនរបស់នាងទៅ»ស័កសុីនស្រែកប្រាប់ទៅប៉ូលីសដែលនៅក្រោមអំណាចខ្លួន
«បាទ!មកនេះមកអ្នកនាង»ពួកប៉ូលីសបានឡើងទៅឃាត់ខ្លួននាងដាក់ខ្នោះដៃ
«អត់ទេខ្ញុំ..ខ្ញុំមិនបានធ្វើទេខ្ញុំមិនបានសម្លាប់មនុស្សទេលែងទៅលែងខ្ញុំទៅ..ហុឺៗបា៉ៗ..ហ្ហឹកជួយផងគេចាប់ខ្ញុំទៅហើយ...ហ្ហឹកៗ..លេងយើងទៅយើងមិនបានធ្វើទេ»នាងស្រែកយំដោយភាពរវើរវាយនាងពេលនេះគឺបាត់បងសតិលែងគ្រប់គ្រងខ្លួនឯងបានហើយ

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now