ភាគទី24:តាមរកសាវចាន់ឲ្យឃើញ

443 29 0
                                    

ភាគទី24:តាមរកសាវចាន់ឲ្យឃើញ

«ស្តាប់យើងណាគិតមួយជំហ៊ានដើរមួយជំហ៊ាននោះរឿងនិងល្អប្រសើរឡើងវិញ»គេនិយាយដាស់សតិឈូវិនបើបណ្តោយឲ្យគេគិតបែបនេះទៀតច្បាស់ណាស់គឺរកមិនឃើញពីវិធីតាមរកសាវចាន់ឃើញនោះទេ
«ហ្ងឹម..យល់ហើយអគុណណាស់ដែលមកជួយដោះទុក្ខឲ្យខ្ញុំ»ឈូវិនងើយមើលមុខរបស់លូជីងនិងញញឹមដាក់គេយ៉ាងស្រស់ខុសពីមុននេះដែលមុខស្ងួតថេង
«មិនអីទេពួកយើងជាអ្នកផ្ទះតែមួយនៅក្រោមដំបូលផ្ទះតែមួយមានរឿងអីយើងត្រូវជួយគ្នាបែបនិងងហើយ»លូជីងតបនិងអង្អែលក្បាលឈូវិនជាលើកទីពីរ
(ដឹងទេកាយវិការរបស់ឯងធ្វើឲ្យខ្ញុំគិតខុសទៀតហើយដឹងទេថាខ្ញុំកំពុងលង់ស្រលាញ់ឯងកាន់តែខ្លាំងឡើងៗហើយលូជីង)ឈូវិនភ្លឹងនិយាយក្នុងចិត្ត
«អេ..ឯងកំពុងគិតអីមែនទេអាល្អិត?»ឃើញឈូវិនសម្លឹងមុខហើយមិននិយាយស្អីទើបគេសួរធ្វើឲ្យដាច់ការគិតស្រមើលស្រមៃរបស់ឈូវិនអស់
«អឺ..គឺអត់បានគិតអីទេ!!»គេថ្មិចភ្នែកញាប់ៗក្រវីក្បាលមើលទៅគឺដូចកូនក្មេងចឹង
«ហ្ហឹស~មើលមុខឯងចុះប៉ោងៗគួឲ្យស្រលាញ់ណាស់ដឹងទេ»គេលូកដៃទៅទាញថ្ពាល់ឈូវិនតិចបែបខ្នាញ់
«អូយ..លូជីងខ្ញុំឈឺនេះចង់ទាញឲ្យដាច់មែនទេ?»ឈូវិនពេបមាត់រកយំព្រោះលូជីងកាន់តែទាញខ្លាំងទៅៗ
«អឺ..សុំទោសយើងគ្រឺតពេក!!»គេសើចតិចនិងលើកដៃអេសក្បាល
«ហ្ហេម...ពួកឯងនៅញែ៉គ្នាយូទៀតដែលទេ!?»កំពុងអង្គុយញញឹមញញែមដាក់គ្នាមានក្តីសុខផងក៏មានសម្លេងមួយលឺពីក្រោយខ្នងពួកគេទើបប្រញាប់ងាកទៅមើល
«បងផាកា!!»លូជីង/ឈូវិនហៅព្រមគ្នា
«ហ្ហឹម..ពួកឯងនេះគេចមកញែ៉គ្នាមិនគិតទៅជួយមើលចៅហ្វាយខ្លះទេឬ?»ផាកាសួរបែបជ្រេញនិងស្ដីបន្ទោសតិចតួច
«មិនមែនដូចដែលបងគិតនោះទេខ្ញុំគ្រាន់តែពិបាកចិត្តរឿងចៅហ្វាយបាត់ខ្លួនហើយលូជីងមកនិយាយនិងផ្ដល់គំនិតខ្លះៗប៉ុណ្ណោះ!!»ឈូវិនបកប្រញាប់ស្រាយព្រោះខ្លាចថាផាកាយល់ច្រឡំ
«ចុះយើងមានទៅថាស្អីឯណាហេតុអីចាំភ័យឡើងបែកញើសជោគថ្ងាសបែបនេះ?»ផាកាឃើញឈូវិនបែកញើសតាមជើងសក់និងថ្ងាសគេក៏រាងអស់សំណើចដែលតែខំទប់នេះគ្រាន់តែនិយាយប៉ុន្នឹងសោះមានពិរុទ្ធដល់ថ្នាក់នឹងបាត់ហើយ(អៀន)
«ហ្ហឹសៗ~បានហើយបងផាកាឈប់ញោះគេទៅ»លូជីងអស់សំណើចនិងឈូវិនដែលត្រូវផាកាជាបងប្រុសខ្លួនញោះឡើងមុខក្រហមអស់
«ហ្ហាសៗ....»លូជីង/ផាកាសើចព្រោះទប់សំណើចនិង
ឈូវិនមិនបាន
«ពួកលោកសើចស្អី?ខ្ញុំនិយាយជាមួយពួកលោកហើយ!»ឈូវិនខាំមាត់ខាំកដើរចេញទៅឡើងខ្មឺតតែម្តងធ្វើឲ្យបងប្អូនទាំងពីរនាក់នេះឈរអស់សំណើចនិងចរឹករបស់គេ
«ចរឹកមិនខុសពីអ្នកប្រុសចាន់ប៉ុន្មានទេក្មេងម្នាក់នេះ!!»ផាកាក្រវីក្បាលហួសចិត្តទាំងសើចតិចៗ
«និយាយចឹងបងមានការអីជាមួយខ្ញុំមែនទេ?»ក្រោយពីសើចអស់ចិត្តអស់ចង់ហើយទើបលូជីងបែមកសួរផាកា
«ហ្ហឹម~គឺមាន!!»គេតបដោយមុខស្មើ
«មានរឿងអីមែនទេហេតុអីក៏បងធ្វើទឹកមុខបែបនេះ?»លូជីងឃើញទឹកមុខផាកាមិនល្អក៏សួរខ្លាចថាគេមានរឿងអីដែលពិបាកក្នុងចិត្ត
«យើងសង្ស័យថាការបាត់ខ្លួនរបស់អ្នកប្រុសតូចទាក់ទងជាមួយនិងអ្នកនាងសៀវអុីង»ផាកាងាកមើលឆ្វេងស្តាំមុននិងនិយាយព្រោះខ្លាចមានមនុស្សមកលឺ
«ហេតុអីបងគិតបែបនិង!?»លូជីងចង់ដឹងពីមូលហេតុព្រោះគេមិនយល់ហេតុអីក៏ផាកាគិតបែបនិង
«អ្នកនាងសៀវអុីងតែងតែចង់បានលោកម្ចាស់មកគ្រប់គ្រោងតាំងពីដើមឯងក៏ដឹងមិនចឹងហ្ហេ៎?ហើយពេលនេះលោកម្ចាស់ក៏រៀបការជាមួយនិងអ្នកប្រុសសាវចាន់ទៀតនោះច្បាស់ជាអ្នកនាងសៀវអុីងរកវិធីកម្ចាត់អ្នកដែលនៅទើសទាល់គាត់ជាមិនខាន»ផាកា
«បងនិយាយមកក៏ត្រូវម្យា៉ងដែរតែយើងមិនមានភុស្តុតាងច្បាស់លាស់យើងមិនអាចចោទគាត់បាននោះទេណាមួយអ្នកនាងសៀវអុីងជាកូនស្រីរបស់លោកម្ចាស់ទៀតគ្មានអ្នកណាហ៊ានផ្តេសផ្តាសជាមួយនោះទេ»លូជីង
«ហ្ហឹម~តែយើងគួតែតាមដានជាសំងាត់យល់ន័យរបស់បងទេ?»ផាកាញាក់ចិញ្ចើមម្ខាងសួរ
«យល់ហើយ!!»លូជីងងក់ក្បាលបញ្ជាក់ថាយល់ពីសម្តីដែលផាកានិយាយមុននេះ
«ល្អហើយចឹងឯងគួតែដឹងហើយថាតាមដានពីអ្នកណាទៅមុន?»ផាកា
«បាទ!!»លូជីងតបរួចដើរចេញទៅបាត់ទាំងទឹកមុខមាំ
+បន្ទប់អុីបូ
    អុីបូដេកស្តូកស្តឹងនៅលើគ្រែប្រៀបដូចជាទេវបុត្រដែលកំពុងនិន្រ្ទាលក់នាពេលខែរងា។ត្របកភ្នែកក្រាសចាប់ផ្តើមកម្រើកឡើងម្តងបន្តិចៗជាមួយនិងសម្លេងលេបទឹកមាត់ដើម្បីផ្សើមបំពង់.ក
«ហ្ហឹម....»សម្លេងក្រហ្ហឹមបន្លឺឡើងមកធ្វើឲ្យកូនចៅដែលនៅឈរអបនោះស្រូតរួតរះមកមើលគេ
«លោកម្ចាស់...នេះលោកម្ចាស់យ៉ាងមិចហើយ?»មែ៉ដោះលើកគេលើកឲ្យអង្គុយនិងសួរនាំដោយការបារម្ភ
«ហ្ហឹម~មិនអីទេខ្ញុំមិនកើតអីទេគ្រាន់តែឈែក្បាលចុករោយកញ្ចឹង.កបន្តិចប៉ុណ្ណោះ»អុីបូលើកដៃច្របាញ់កញ្ចឹង.កតិច
«មិនកើតអីបែបនេះម៉ែដោះរាងធូចិត្តបន្តិចដឹងទេថាគ្រប់គ្នាបារម្ភពីលោកម្ចាស់ប៉ុណ្ណាទេ?»ម៉ែដោះលើកដៃអង្អែលដៃអុីបូថ្នមដោយការបារម្ភ
«ហ្ហឹម~ខ្ញុំរឹងមាំណាស់មែ៉ដោះខ្ញុំមិនងាយនិងកើតអីនោះទេ»អុីបូ
«តែយ៉ាងណាក៏មែ៉ដោះនៅតែបារម្ភពីលោកម្ចាស់ដដែលទោះលោកម្ចាស់ធំមានវ័យចំណាស់យ៉ាងណាក៏ដោយក៏លោកម្ចាស់នៅតឺជាក្មេងតូចសម្រាប់ម៉ែដោះដដែលបើមិនបារម្ភមិនឲ្យមែ៉ដោះបារម្ភបានយ៉ាងមិចទៅ»មែ៉ដោះ
«........»អុីបូមិនមាត់តែក៏ញញឹមបន្តិចនិងសម្លឹងមើលទៅអ្នកមានវ័យចំណាស់ដែលកំពុងបារម្ភពីខ្លួន
«សាវចាន់មែ៉សាវចាន់គេនៅទីណា?»អុីបូនៅស្រាប់តែនឹកឃើញសាវចាន់គេក៏សួរទៅមែ៉ដោះ

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now