ភាគទី18:លោកធ្លាប់ស្រលាញ់ខ្ញុំខ្លះទេ
«ឯងស្គាល់គេមិនទាន់ច្បាស់នោះទេកុំទាន់ហ៊ាននិយាយថាគេជាមនុស្សល្អអីអ្វីដែលឯងគួធ្វើគឺនៅឲ្យឆ្ងាយពីគេកាន់តែឆ្ងាយកាន់តែល្អ»
«តែខ្ញុំអាចមើលដឹងថាគេមិនមែនមនុស្សអាក្រក់ដូចលោកនិយាយទេមានហេតុផលអីទៅបានជាលោកគិតថាគេជាមនុស្សអាក្រក់?»
«ឯងសួរយើងលើសមួយសំណួរហើយសាវចាន់!!»ដោយសាវចាន់ចេះតែសួរដេញដោលច្រើនពេកអុីបូគេក៏មិនចង់ឆ្លើយព្រោះមិនចង់រំលឹករឿងពីអតីតកាលមកវិញនាំតែឈឺចាប់នោះទេទើបគេន្រញាប់និយាយបង្វែរឿង
«គ្រាន់តែសួរសោះក៏កំណាញ់ដែរ!!»សាវចាន់ពេបមាត់បែបជ្រេញដាក់អុីបូរួចក៏ងាកមុខចេញពីគេវិញបែមកមើលទេសភាពតាមផ្លូវបន្តទៀត។ចំណែកអុីបូគេក៏មិនបានចាប់អារម្មណ៍អីជាមួយសាវចាន់ដែលមានតែបន្តបើកឡានទៅមុខរហូតប្រហែល2ម៉ោងក្រោយមកពួកគេក៏បានមកដល់កោះមួយដែលជាកន្លែងណាត់ជួបភ្ញៀវនិយាយរឿងការងារ។
«ដល់ហើយមែនទេ?»នៅពេលដែលឡានឈប់ចតភ្លាមសាវចាន់ក៏សួរទៅអុីបូ
«ហ្ហឹម..!»គេគ្រាន់តែក្រហឹមបន្តិចតបទៅសាវចាន់វិញរួចក៏ប្រញាប់ប្រមូលអីវ៉ាន់ចុះពីលើឡាន
«មោះចាំខ្ញុំជួយលោកកាន់របស់ច្រើនយ៉ាងនេះតិចធ្ងន់ស្លាប់ទៅ»
«មិនបាច់ទេឯងដើរយោងតែអាត្មាខ្លួនឯងឲ្យរួចទៅក្រែងមិនស្រួលខ្លួនមែនទេ?»
«លោកគិតថាខ្ញុំមាយាដល់ថ្នាក់និងឬ!?»
«យើងមិនបាននិយាយ!!»
«នេះលោកឯង......»សាវចាន់គេប្រកែកមិនឈ្នះអុីបូនោះទេបានត្រឹមតែខាំមាត់ខឹងគេនៅក្នុងចិត្តប៉ុណ្ណោះ
«ឆាប់ដើរមកនៅឈរដល់ណាទៀត!!»អុីបូដើរទៅបានបួនប្រាំជំហ៊ានហើយតែពេលងាកមកមើលសាវចាន់វិញគេហួសចិត្តនេះប្រុងនៅឈរធ្វើជាអ្នកតាចាំកន្លែងយាមឡានឬយ៉ាងមិចនិង?
«ទៅហើយ...យីចាំតែស្រែកសម្លុតមែន!!»សាវចាន់បង្ខំចិត្តដើរទៅទាំងមុខស្អុយចិត្តមិនចង់ទៅគឺបែបនិងហើយ
+ផ្ទះតូចលើកោះ
អុីបូនិងសាវចាន់បានយកអីវ៉ាន់ចូលមកដល់ក្នុងផ្ទះហើយក៏ជួយគ្នារៀបចំបន្ទប់និងសម្លៀកបំពាក់ចូលក្នុងទូសម្លៀកបំពាក់..។
«អុីបូ...!!»ចាន់រើខោអាវសុខៗក៏ឈប់ហើយហៅអុីបូដែលកំពុងអង្គុយរៀបខោអាវដាក់ចូលទូ
«យ៉ាងមិចទៀតហើយ!!?»អុីបូឆ្លើយពិតមែនតែគេមិនបានទម្លាក់ការងារចោលនោះទេគឺឆ្លើយតែមាត់តែនៅបន្តរៀបចំខោអាវដដែល
«ខ្ញុំឃ្លានទៀតហើយ!!!»សាវចាន់យកដៃអង្អែលពោះព្រមទាំងធ្វើទឹកមុខកំសត់ៗដាក់អុីបូទៀត
«បើឃ្លានក៏ចេញទៅរករកអីញុំាទៅមករអ៊ូដក់យើងធ្វើស្អី!?»អុីបូលើកចិញ្ចើមសួរ
«គឺចង់ឲ្យលោកជូនទៅញាំអីនិងហើយទើបរអ៊ូដាក់លោកនោះតែបើលោកមិនចង់ជូនទៅក៏មិនអីដែលខ្ញុំញុំាក៏បានគេងទាំងឃ្លានបែបនេះក៏បាន»សាវចាន់បូញមាត់ស្រួចៗនិយាយទាំងញិញក់ដាក់អុីបូបែបងក់ងរ
«.......អ្នកណាថាមិនជូនទៅ!?យើងបាននិយាយហើយឬនៅ?»អុីបូហួសចិត្តនេះគេអត់ទាន់បាននិយាយនោះទេថាគេមិនជូនទៅគេគ្រាន់តែមិនដឹងប៉ុណ្ណោះទើបសួរបែបនិង
«គឺទឹកមុខរបស់លោកនិងហើយ!!»សាវចាន់និយាយបែបងក់ងរដូចកូនក្មេង
«ឯងគិតតែខ្លួនឯងទេយើងមិនបាននិយាយទឹកមុខរបស់យើងក៏មិនបានបង្ហាញបែបនិង»អុីបូក្រោកដើរទៅបន្ទប់ទឹកបាត់ក្រោយពីនិយាយរួច
«អេ...ហ្ហឹស..នេះគេគ្មានចិត្តអាណិតគិតថាជូនយើងទៅបន្តិចទេឬនេះយើងខំសម្តែងធ្វើជាចរឹកខ្យូតៗគួឲ្យស្រលាញ់ដល់ម្លឹងហើយ..ហ្ហឺយចំជាអត់ប្រយោជន៍មែន»សាវចាន់បង្ហាញភាពធុញទ្រាន់ឡើងមកនេះគេខំចំណាយទន់ដាក់ខ្លួនធ្វើញិញក់ប៉ុណ្ណឹងហើយនៅតែអុីបូអត់ចាប់អារម្មណ៍ទៀត
«ហ្ហឹកៗ..ឃ្លានណាស់ហេតុអីមួយរយៈនេះខ្ញុំមានអារម្មណ៍ថាឃ្លានខុសពីធម្មតាចឹង?ហើយឃ្លានតែរបស់ជូទៀត!!!»សាវចាន់ចាប់ផ្តើមឆ្ងល់ពីខ្លួនឯងម្តងទៀតគេញុំាច្រើនហើយថែមទាំងឧហ្សាឃ្លានទៀត
«សាវចាន់...ឯងជួយហុចកន្សែងឲ្យខ្ញុំបន្តិចបានទេខ្ញុំភ្លេចយកមក»អុីបូងូតទឹកហើយក៏បម្រុងចេញមកតែខ្លួនបានភ្លេចកន្សែងទើបគេពឹងសាវចាន់ឲ្យជួយយកកន្សែងឲ្យគេ
«កន្សែងមែនទេ..អឺចាំបន្តិចខ្ញុំរកមើលសិន»សាវចាន់កកាយរកមើលកន្សែងទម្រាំតែរកឃើញគេត្រូវកាយខោអាវដែលអុីបូរៀបចូលក្នុងទូមុននេះខ្ទិចខ្ទីអស់គ្មានសល់
«ឃើញឬនៅ!!?»ដោយសារចាំពេកអុីបូក៏ស្រែកសួរ
«ឃើញហើយៗ..ប្រញាប់នោះប្រញាប់»គេក៏រហ័សយកកន្សែងទៅឲ្យអុីបូនៅក្នយងបន្ទប់ទឹក
«ក្រាក...ហ្ហឺយ..ដឹប...»គ្រាន់តែបើកទ្វាភ្លាមអុីបូក៏ទទួលបានរន្ទះបាតជើងរន្ទរបស់សាវចាន់
«អូយ...សាវចាន់ឯង..អូយ..ឯងទាន់យើងធ្វើស្អី.?»អុីបូដួលដាច់ផ្ងារពីបីត្រឡប់ព្រោះមួយយើងមុននេះមិនស្រាលទេ
«សុំ...សុំទោសគឺមកពីខ្ញុំភ្ញាក់ពេកហើយអ្នកណាប្រើឲ្យលោកស្រាតហើយដើរមកបើកទ្វាបន្ទប់ធ្វើស្អី?»ស្មានថាភ្ញាក់រឿងអីតាមពិតសាវចាន់ភ្ញាក់និងអុីបូដែលមានកាយអាក្រាតសោះ
«ហិហិ..ហ្ហឹស~»អុីបូឈឺអាអូនតូចរបស់គេជិតស្លាប់ទៅហើយតែមើលសាវចាន់ចុះគិតតែពីឈរយកដៃបាំងភ្នែកលួចសើចចំអកទៅអុីបូវិញ
«អូយ....បែកឬអត់ទេនេះ..សឺត..នៅឈរសើចធ្វើស្អីទៀតមិនគិតមកជួយលើកទេឬយ៉ាងមិច?»អុីបូសម្លក់សាវចាន់ថែមទាំងសម្លុតថាឲ្យគេទៀតទាំងដែលខ្លួនឯងឈឺងើបមិនរួចផងនេះមិនខ្លាចថាគេវាយថែមទេឬ
«អ៎...ហិហិ..គឺរវល់តែអស់សំណើចនិងលោកពេកទើបភ្លេចជួយលើក..មោះក្រោកយឺតៗប្រយ័ត្នដួលប៉ះអាកូនតូចនោះហើមលើសដើមទៅ»សាវចាន់ធ្វើឲ្យគេឈឺហើយនេះនៅឆ្លៀតនិយាយចំអកបែបលែងសើចឲ្យគេទៀតហ្ហឺយនេះបានហៅថាកំពូលមនុស្សពិតមែនហើយ
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
ActionYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...