ភាគទី5:យើងធ្លាប់ជួបគ្នាម្តងរួចមកហើយ!!
«មកដល់ហើយមែនទេអនាគត់អ្នកប្រុសតូចរបស់សម្ព័ន្ធដេវូរីន»សម្លេងមនុស្សវ័យចំណាស់ដែលអង្គុយលើរទេះរុញបាននិយាយទៅកាន់រាងតូចល្អិតដែលកំពុងសម្លឹងមើលទៅភូមិគ្រឹះមួយនេះ
«លោកអ៊ុំ!!!»សាវចាន់ញញឹមនៅពេលឃើញលោកម្ចាស់ជូវអង្គុយចាំទទួលខ្លួនបែបនេះ។វាមិនចម្លែកនោះទេដែលសាវចាន់ស្គាល់លោកជូវនោះព្រោះកាលនៅពីក្មេងៗលោកស៊ានធ្លាប់នាំគេមកលេងលោកជូវហើយថែមទាំងគេងនៅទីនេះទៀតតែថាពេលនឹងអុីបូនៅមិនទាន់មកនៅទីនេះឡើយគេកំពុងរៀនតរនៅបរទេសឯណោះ
«ខ្ញុំនឹកលោកអ៊ុំណាស់ដឹងទេនេះខ្ញុំខានមកលេងលោកអ៊ុំច្រើនឆ្នាំមកហើយ»សាវចាន់ញញឹមយ៉ាងស្រស់ពព្រាយដាក់លោកម្ចាស់ជូវថែមទាំងឱបលោកដោយក្តីនឹករលឹកទៀត
«ហ្ហឹមអ៊ុំក៏នឹកឯងដូចគ្នាដែលនេះមើលចុះខានបែកឯងតែប៉ុន្មានឆ្នាំសោះឯងធំយ៉ាងនេះហើយសាវចាន់»លោកជូវនិយាយដោយដាក់ដៃអង្អែលក្បាលគេថ្នមៗ
«លោកម្ចាស់ចូលទៅក្នុងវិញទៅនេះមេឃចាប់ផ្តើមរកភ្លៀងហើយ»ភ្លាមនោះយូអេដាបានចេញមកដោយចាប់កាន់រទេះរុញបម្រុងនិងរុញលោកម្ចាស់ជូវចូលទៅក្នុងវិញ(នាងជាស្រីបម្រើផ្ទាល់ខ្លួនរបស់លោកម្ចាស់)
«នាងកុំខ្វះការគួសមពេកយូអេដានាងមិនឃើញថាលោកម្ចាស់កំពុងតែនិយាយជាមួយនិងអ្នកប្រុសសាវចាន់ទេឬ?»ផាកាដែលជាកូនចៅជំនិតម្នាក់ទៀតរបស់អុីបូបានស្តីបន្ទោសឲ្យនាង
«មិនអីទេផាកានាងគ្រាន់តែបារម្ភពីសុខភាពយើងប៉ុណ្ណោះ»លោកម្ចាស់ញញឹមងាកទៅនិយាយជាមួយនិងផាកា
«ចៅហ្វាយខ្ញុំគិតថាយើងចូលទៅខាងក្នុងសិនទៅមានអីចាំនិយាយគ្នាតាមក្រោយ»ឈូវិនកេះសាវចាន់ដើម្បីនិយាយប្រាប់គេកាន់អីវ៉ានផងវ៉ាលីផងរាងចុកដៃដែលហើយតែមើលចៅហ្វាយគេចុះអង្គុយញញឹមដូចមិនខ្វល់អីតិចសោះ
«ហ្ហឹម~មោះចាំខ្ញុំជាអ្នករុញលោកអ៊ុំវិញ»ចាន់ក្រោកឈរឡើងរួចក៏ទៅដណ្តើមរទេះពីដៃយូអេដាធ្វើឲ្យនាងកើតការមិនពេញចិតជាខ្លាំងព្រោះគិតថាសាវចាន់យកមុខយកមាត់
«មិនអីនោះទេខ្ញុំជាមនុស្សរបស់គាត់រឿងនេះទុកឲ្យខ្ញុំជាធ្វើវិញអ្នកប្រុសមិនចាំបាច់ចេះនោះទេ»នាងដណ្តើមរទេះពីសាវចាន់វិញនៅមាននិយាយទៅកាន់សាវចាន់លក្ខណៈឌឺដងទៀត
«........»សាវចាន់គេមិនមាត់មិននិយាយគ្រាន់តែបង្ហាញទឹកមុខស្មើៗឲ្យនាងបានឃើញវាក៏ធ្វើឲ្យនាងរាងខ្លាចរអាបន្តិចដែរ
«តោះឆាប់ចូលទៅខាងក្នុងទៅអ្នកប្រុសចាន់ព្រោះលោកម្ចាស់អុីបូកំពុងរងចាំអ្នកប្រុសនៅខាងក្នុង»ផាកាឃើញស្ថានភាពមិនស្រួលទើបគេប្រញាប់បង្វែរឿងបើមិនចឹងខ្លាចតែថាមានសង្គ្រាមជាមិនខាន
«ហ្ហឹម!!!»សាវចាន់ក្រហ្ហឹមបន្តិចរួចក៏ដើរចូលទៅក្នុងភូមិគ្រឹះតាមពីក្រោយលោកម្ចាស់ជូវ
+បន្ទប់ទទួលភ្ញៀវ
«មកដល់ហើយមែនទេសា៊នសាវចាន់កៃអ៊ូមិ?»គ្រាន់តែចូលមកដល់ក្នុងភូមិគ្រឹះឈានជើងចូលក្នុងបន្ទប់ទទួលភ្ញៀវភ្លាមសម្លេងធំគ្រោលក៏បានបន្លឺឡើងសួរមកគេដោយមិនដឹងពីម្ចាស់សម្លេងថាជានរណានោះឡើយ
«ហេតុអីស្គាល់ឈ្មោះខ្ញុំ?លោកជាអ្នកណាទៅ?»សាវចាន់អាក់ដំណើរបន្តិចរួចងាកសន្សឹមៗបែរមកសួរទៅកម្លោះរូបសង្ហារដែលកំពុងអង្គុយកងទាក់ខ្លានៅលើសាឡុងដោយទឹកមុខងឿយឆ្ងល់
«នេះគឺលោកម្ចាស់តូចវា៉ងអុីបូដេវូរីនអ្នកប្រុស»ផាកាក៏បានប្រាប់សាវចាន់ឲ្យបានដឹងព្រោះមើលទៅទឹកមុខលោកម្ចាស់ខ្លួនមិនសូវល្អនោះទេ
«វ៉ាងអុីបូដេវូរីនមែនទេ?នេះឬអនាគតប្តីខ្ញុំមុខកាចសម្តីអាក្រក់បែបនិងហ្ហេ៎?សាវចាន់លាន់មាត់និយាយឡើងខ្លាំងៗដោយមិនខ្លាចថាអ្នកដែលអង្គុយនៅចំពោះមុខខ្លួននេះហក់មកកាច់-ក-របស់គេនោះឡើយ
«និយាយស្អីឲ្យប្រយ័ត្នសម្តីបន្តិចទៅទីនេះគឺសម្ព័ន្ធដេវូរីនមិនសម្ព័ន្ធកៃអ៊ូមិរបស់ឯងនោះទេ»អុីប
វ៉ាងអុីបូដេវូរីនបុរសឈាមត្រជាក់វ័យ30ឆ្នាំមាននាមជាលោកម្ចាស់តូចនៅក្នុងសម្ព័ន្ធដេវូរីននេះ។គេនិងលោកស៊ានអាចនិយាយបានថាជាសម្លាញ់និងគ្នាទោះបីលោកស៊ានអាយុច្រើនជាងគេក៏ដោយ។នេះជាមូលហេតុមួយដែលគេយល់ព្រមរៀបការជាមួយសាវចាន់ព្រោះយល់ដល់ពាក្យថាមិត្តភាព
«លោកអាងស្អីមកហាមខ្ញុំមិនឲ្យនិយាយនោះ?»គិតថាសាវចាន់ខ្លាចឬទោះជាមានអំណាចខ្ពស់កប់ពពកក៏គេមិនខ្លាចដែលមានតែនិយាយបញ្ជួសវិញទៀត
«ឯងហ៊ានណាស់សាវចាន់ដែលប្រើសម្តីឈ្លើយដាក់យើង»អុីបូហាក់ខឹងនិងសាវចាន់មួយរំពេញនេះមកដល់មិនដល់មួយម៉ោងផងគេបែជាហ៊ានថ្លើមធំដល់ថ្នាក់មិនខ្លាចអំណាចរបស់គេផងឬ
«បានហើយនេះមកដល់ភ្លាមក៏ឈ្លោះគ្នាបាត់ទៅហើយអុីបូក្មួយកុំប្រកាន់ខឹងនិងប្អូនអីយ៉ាងណាគេក៏ជាគូរដណ្តឹងរបស់ក្មួយដែលណាមួយនៅសល់មិនដល់មួយអាទិត្យទៀតទេពួកឯងរៀបការនិងគ្នាហើយកុំបង្កបញ្ហាឲ្យមានរឿងឈ្លោះគ្នាអី»លោកម្ចាស់ជូវគិតមិនខុសមែនថានៅពេលដែលពួកគេជួបគ្នាគឺច្បាស់ជាផ្ទុះសង្រ្គាមហើយបើម្នាក់ៗខ្លាំងដូចគ្នាយ៉ាងនេះ
«បើខ្ញុំមិនយល់ថាជាគូដណ្តឹងទេពេលនេះគេប្រហែលជាបានទៅជួបម្តាយគេនៅឯឋានសួគ៍បាត់ទៅហើយ»អុីបូនិយាយនេះគឺធ្វើឲ្យសាវចាន់កើនកំហឹងហើយនេះដល់ថ្នាក់គិតចង់សម្លាប់ឬ
«ចង់សម្លាប់គឺសម្លាប់បាននេះកាំភ្លើង~ព្រូស~»អ្នកណាមិនស្គាល់សា៊នសាវចាន់នោះថាពូកែឌឺពូកែផ្ចាញ់យ៉ាងណាទឹកមុខស្មើថេងម្តីត្រជាក់ស្រេបរួមនិងកាំភ្លើងមួយដើមបោះទៅលើកម្រាលព្រំក្រហមនោះឲ្យទៀតរកមនុស្សឯណាល្អដូចជាគេនោះ
«ស៊ានសាវចាន់កៃអ៊ូមិ!!»អុីបសម្លក់និងហៅឈ្មោះគេឡើងដោយភាពខឹងសប្បា
«មិនបាច់ហៅខ្ញុំច្រើនដងនោះទេព្រោះខ្ញុំដឹងហើយថាខ្ញុំឈ្មោះសាវចាន់~អ៎ឬមួយក៏លោកខ្លាចភ្លេចឈ្មោះរបស់ខ្ញុំទើបព្យាយាមហៅខ្ញុំច្រើនដងបែបនេះ?»សាវចាន់គេលើកចិញ្វើមសួរឌឺទៅអុីបូ
«ពុទ្ធោអឺយ~ប្រាវ~»អុីបូទោះខឹងយ៉ាងណាក៏អត់ធ្មត់គេសុខចិត្តជះកំហឹងទៅលើរបស់របរនៅជិតនោះក៏មិនចង់ជះកំហឹងទៅលើសាវចាន់ដែរ។នេះកុំតែគិតថាសាវចាន់ជាកូនប្រុសរបស់សម្លាញ់ខ្លួនទេកុំអីស្មើនេះចាន់មិនបានមកឈរតមាត់តកជាមួយគេឡើយច្បាស់ជាបានដេកនៅក្នុងថ្លុកឈាមជាមិនខាន
«ហ្ហឹស~វ៉ាងអុីបូដេវូរីនខ្ញុំនិងតាមផ្ចាញ់លោកគ្រប់ជំហ៊ានចាំមើលចុះមនុស្សដូចលោកបើមិនជួបការពិន័យខ្លះលោកមិនស្គាល់ថាអ្វីក្តៅអ្វីត្រជាក់ឡើយ»សាវចាន់ញោចស្នាមញញឹមឡើងយ៉ាងសមចិត្តនៅពេលបានធ្វើអុីបូខឹងខ្លួនដាច់ក្បាលដាច់កន្ទុយបែបនេះ
«សាវចាន់ឯងគួតែកែប្រែទម្លាប់មួយនេះចោលទៅអ៊ុំប្រាប់ព្រោះបារម្ភប៉ុណ្ណោះ»លោកម្ចាស់ជូវមើលចរឹកអុីបូដឹងគេមិនបញ្ចេញគេមិនធ្វើបាបចាន់នៅពេលនេះតែថ្ងៃបន្ទាប់ក៏មិនប្រាកដថាគេអាចទប់កំហឹងបានទៀតដែរ
«លោកអ៊ុំខ្ញុំមិនអាចកែប្រែខ្លួនឯងដើម្បីអ្នកណាឡើយហើយដែលខ្ញុំធ្វើនេះព្រោះខ្ញុំចង់ឲ្យគេដឹងថានៅលើលោកនេះមិនមែនមានតែគេម្នាក់នោះទេដែលខ្លាំងនោះ»សាវចាន់បន្ទន់ជង្គង់អង្គុយចុះចំពោះមុខលោកម្ចាស់ជូវរួចនិយាយឡើងដោយញញឹម
«តែក៏ប្រយ័ត្នបន្តិចទៅអ៊ុំមិនចង់ឃើញគេធ្វើបាបឯងឡើយ»លោកម្ចាស់ជូវនិយាយដោយការបារម្ភ
«បាទ~»គេញញឹមរួចតប
«លូជីងផាកាឯងប្រញាប់នាំអ្នកប្រុសឯងទៅសម្រាកទៅហើយឯងយកអីវ៉ាន់របស់គេទៅជាមួយផាកានិងលូជីងទៅ»
«បាទលោកម្ចាស់!!»ផាកានិងលូជីងក៏ប្រញាប់នាំឈូវិននិងជួយកាន់របស់របរមួយចំនួនដែលជារបស់ចាន់យកទៅទុកនៅក្នុងបន្ទប់របស់អុីបូ(ជាបញ្ជាលោកម្ចាស់ជូវ)
«ឆាប់ទៅសម្រាកទៅព្រោះល្ងាចនេះអ៊ុំឲ្យឯងទៅចូលរួមពិធីជប់លៀងជាមួយនិងអុីបូជាការបង្ហាញមុខមាត់របស់ឯង»លោកម្ចាស់ជូវ
«បាទលោកអ៊ុំចឹងខ្ញុំទៅងូតទឹករៀបចំខ្លួនសិនហើយ»សាវចាន់ក៏ក្រោកឡើងហើយដើរចេញទៅបាត់
+ក្នុងបន្ទប់
«....ក្រាក.....»សម្លេងបើកទ្វាបន្ទប់ដោយដៃតូចស្រឡូនរបស់សាវចាន់បានបន្លឺឡើងមកទាញអារម្មណ៍អ្នកដែលកំពុងអង្គុយធ្វើការនៅខាងក្នុងងាកមកមើលគេយ៉ាងលឿន
«ឯងចូលមកធ្វើស្អីនៅបន្ទប់របស់យើង?»
«គឺលោកអ៊ុំប្រាប់ថានេះជាបន្ទប់របស់ខ្ញុំទើបខ្ញុំចូលមក!!»
«តែនេះជាបន្ទប់របស់យើង!!»
«ខ្ញុំមិនដឹងទេតែលោកអ៊ុំប្រាប់មកបែបនិងហើយនេះកាតបន្ទប់»ចាន់មិនត្រឹមតែនិយាយទេគេនៅលើកកាតមកបង្ហាញអុីបូទៀតធ្វើឲ្យរាងក្រាសអុីបូត្រូវបិទមាត់ដូចគេចុក
«ហេតុអីស្ងាត់មិននិយាយអ្វីទៀតទេឬយ៉ាងមិច?»សាវចាន់នៅតែមិនចោលចរឹកឌឺដងរបស់ខ្លួនទៀត
«ម៉ោង4រសៀលហើយឆាប់ទៅងូតទឹកផ្លាសសម្លៀកបំពាក់ទៅក្រែងលោកអ៊ុំឲ្យឯងទៅពិធីជប់លៀងជាមួយយើងមិនចឹងឬ?»គេមិនចង់មានរឿងច្រើនណាមួយខ្លួនក៏មិនចូលចិត្តសាវចាន់ទៀតទើបប្រញាប់ដេញចាន់ឲ្យចេញផុតពីមុខ
«ហ្ហឹម~លោកទៅងូតទឹកជាមួយខ្ញុំដែលទេ?»សាវចាន់ដើរទៅនិយាយខ្សឹមដាក់ត្រចៀករបស់អុីបូថែមទាំងប្រើអណ្តាតរបស់គេលិតលើស្លឹកត្រចៀករបស់អុីបូទៀតទើបធ្វើឲ្យគេប្រញាប់រុញសាវចាន់ចេញយ៉ាងលឿន
«អត់កេរ្តិ៍ខ្មាស់មិនឲ្យតម្លៃខ្លួនឯងសោះ»អុីបូសង្រ្គឺតជើងធ្មេញដាក់សាវចាន់ព្រោះពីដើមមកគ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់គេនោះមានតែគេទេដែលធ្លាប់ធ្វើរឿងបែបនិងដាក់ស្រីកំដរអារម្មណ៍ខ្លួននោះ
«ហ្ហឹស~និយាយមកធ្វើដូចខ្លួនឯងល្អស្អាតស្អំណាស់ចឹង»សាវចាន់ឈរឱបដៃពេបមាត់ពេបកស្តីថាឲ្យអុីបូ
«ឯង...ហ្ហឹម..យើងមិនចង់ឈ្លោះជាមួយឯងទេឆាប់ទៅងូតទឹកហើយផ្លាសសម្លៀកបំពាក់ឲ្យហើយទៅយើងចេញទៅចាំឯងនៅខាងក្រៅ»អុីបូដើរចេញពីបន្ទប់ទាំងមុខស្មើថេងគេដូចជាគ្មានអារម្មណ៍ថាស្រលាញ់ឬចាប់ចិត្តទៅលើចាន់សូម្បីបន្តិចនេះទាំងដែលចាន់មកឲ្យដៃដល់កន្លែងហើយឬក៏គេគ្មានបេះដូងទេ
«ហ្ហឹស~វ៉ាងអុីបូដេវូរីនទាំងមានទាំងសង្ហារអំណាចក៏ធំបើខ្ញុំប្រលែងលោកឲ្យរួចផុតពីក្រញាំរបស់ខ្ញុំនោះវាស្រួលពេកហើយចាំមើលចុះខ្ញុំនិងធ្វើគ្រប់វិធីឲ្យលោកមកស្រលាញ់ខ្ញុំឲ្យបាន»តាមពិតសាវចាន់បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អុីបូតាំងពីនៅក្នុងកម្មវិធីផ្នេរដំណែករបស់គេនៅShanghaiម្លេះថ្ងៃនោះគេបានតាមសម្លឹងអុីបូមិនដាក់ក្រសែភ្នែកនោះឡើយហើយពេលដែលអុីបូបានសម្លឹងមើលមកគេក៏គេដឹងដូចគ្នាតែខំធ្វើខ្លួនធម្មតា។ហើយគេក៏មិនស្មានដែលថាមនុស្សដែលគេត្រូវរៀបការជាមួយគឺម្ចាស់ចិត្តរបស់គេនេះសោះ
+Night 8:30
សាវចាន់បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតខ្លួនក្រអូបដោយក្លិនទឹកអប់ម៉ាកប្រេនល្បីសម្លៀកបំពាក់សាកសមនិងកេរ្តិ៍ឈ្មោះអមនិងទឹមុខសិចសុីថ្ពាល់ក្រហមព្រឿងបបូមាត់តូចច្រមិចៗនោះទៀតរឹតតែមើលគឺរឹតតែលង់និងគេហើយ
«រៀបចំខ្លួនរាប់ម៉ោងធ្វើខ្លួនដូចជាមនុស្សស្រីមើលមិនចូលភ្នែកសូម្បីតែបន្តិច»អុីបូសម្លឹងសាវចាន់តាំងពីក្បាលរហូតដល់ចុងជើងគេមិនត្រឹមតែសម្លឹងទេថែមទាំងដៀមដាមទៀត
«ខ្ញុំតែងខ្លួនបែបណាជារឿងរបស់ខ្ញុំទេលោកកុំមកចេះរិះគន់សម្បើមពេកមើលតែខ្លួនឯងឲ្យល្អសិនទៅចាំមកថាឲ្យគេ»ត្រចៀកចាន់ពិតជាវាងវ័យមែននេះអុីបូរអ៊ខ្សឹមតែតិចៗសោះក៏គេលឺដែលមែនទេហើយថែមទាំងស្ដីឲ្យទៅអុីបូវិញទៀត
«......»អុីបូមិនមាត់តែក៏ដើរទៅចាំនៅក្នុងឡានមុនបាត់
«ឆឹស~ស្មានថាខ្លាំង»ចាន់និយាយរួចក៏ដើរទៅតាមអុីបូពីក្រោយ។ពួកគេទាំងពីក៏បានចេញដំណើរទៅកម្មវិធីដោយមានឈូវិនជាអ្នកបើកឡានចំណែកឯលូជីងនិងផាកាបើកឡានតាមការពារពួកគេក្រោយដោយមានកូនចៅមួយក្រុមទៀតបើកពីក្រោយបីឡានទៀត
+ក្នុងឡាន
នៅក្នុងឡានគឺមានសភាពស្ងប់ស្ងាត់សូម្បីតែសម្លេងខ្យល់ដកដង្ហើមក៏សឹងតែមិនលឺដូចគ្នា។តែសុខៗសាវចាន់ក៏ក៏ស្រាប់តែងាកមកសួរអុីបូ
«លោក!!»គេហៅអុីបូស្រាល
«.......»ស្ងាត់អុីបូគេមិនបានឆ្លើយជាមួយចាន់ឡើយ
«នេះលោកមិនលឺខ្ញុំហៅទេយ៉ាងមិច?»
«.......»នៅតែគ្មានការឆ្លើយតបពីអុីបូដដែលរឹតតែធ្វើឲ្យសាវចាន់គេខឹងនឹងកាន់តែចង់ឈ្នះអុីបូលើសដើម
«វា៉ងអុីបូដេវូរីនលោកចង់ឲ្យខ្ញុំខឹងលោកស្លាប់មែនទេ?».....The Continue ✨ vote pg na
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
AcciónYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...