ភាគទី19:ឯងមានអ្វីពិសេសទៅសាវចាន់?

437 27 0
                                    

ភាគទី19:ឯងមានអ្វីពិសេសទៅសាវចាន់?

«ហ្ហួកៗ...ហ្ហាយ..ខិះៗ..ហ្ហួក...»អង្គុយមិនបានប្រាំនាទីផងគេក៏ក្អួតចេញមកទៀតហើយ។ពេលនេះសភាពបន្ទប់ទឹកគឺសុទ្ធតែកម្អួតរបស់សាវចាន់
«សាវចាន់ឯងកើតអីហេតុអីក៏....!!!»អុីបូដោយចិត្តអន្ទះសាចាំមើលសាវចាន់ចេញពីបន្ទប់ទឹកយូហើយតែក៏មិនឃើញទើបស្ទុះចូលទៅមើលតែពេលបានឃើញសភាពសាវចាន់ហើយគេគាំងអស់ពាក្យនិងនិយាយ
«លោកចូលមកធ្វើអីកខ្វក់ណាស់ឆាប់ចេញទៅវិញទៅ»សាវចាន់ប្រឹងនិយាយដេញអុីបូទាំងគ្មានកម្លាំងរាងកាយរបស់គេខ្សោយទៅៗសម្លេងខ្សោះៗស្តាប់មិនចង់បាន
«មើលសភាពឯងទៅមិនខុសពីមនុស្សជិតស្លាប់ទេសាវចាន់»អុីបូមិនបានស្ដាប់សម្តីចាន់ឡើយគេមានតែដើរចូលមកលើកត្រកងសាវចាន់ដាក់ក្នុងរង្វង់ដៃទាំងអារម្មណ៍ច្របូកច្របល់
«ខិះ...កុំខ្វល់អីខ្ញុំស្លាប់ក៏ល្អដែលព្រោះលោកមិនបាច់ហត់ជាមួយមនុស្សដូចខ្ញុំនោះអី..ហ្ហឹសៗ~ខ្ញុំស្លាប់បាត់លោកនិងបានរកមនុស្សស្រីល្អម្នាក់មករៀបការបង្កើតកូនបង្កើតចៅស្នងត្រកូលរបស់លោកនោះអី!!»សាវចាន់និយាយដោយស្នាមញញឹមតែស្នាមញញឹមរបស់គេវាគួឲ្យសង្វែកពេកហើយព្រោះស្នាមញញឹមមួយនេះវាគឺជាស្នាមញញឹមដែលបង្កប់ដោយការឈឺចាប់បំផុត
«បិទមាត់ទៅ..ឈប់និយាយរឿងអត់ប្រយោជន៍ទៀត»អុីបូសម្លឹងមើលមុខស្លេកៗរបស់សាវចាន់គេនិយាយដោយសម្លេងស្រទន់ទោះបីជាន័យរបស់វាពិបាកស្តាប់ក៏ដោយ
«ហ្ហឹស~ហេតុអី?ហេតុអីមិនឲ្យខ្ញុំនិយាយឬលោកខ្លាចថា..អឹម..»សម្តីសាវចាន់ត្រូវបាត់ទៅវិញព្រោះតែបបូមាត់ក្រាស់របស់អុីបូបានឱនមកថើបបំបិទមាត់របស់គេមិនឲ្យនិយាយស្តីអីតទៀតនោះទេ
«ឯងជាប្រពន្ធយើងហើយយើងក៏គ្មានអ្នកណាក្រៅពីឯងដែលយល់ទេធ្វើជាប្រពន្ធយើងមិនត្រូវទន់ខ្សោយមិនត្រូវនិយាយពាក្យអត់បានការឬយករឿងស្លាប់រស់មកនិយាយនោះទេ»អុីបូដកបបូមាត់ចេញហើយក៏និយាយដោយប្រើកែវភ្នែកស្រទន់ទៅកាន់សាវចាន់
«តែលោកមិនបានស្រលាញ់ខ្ញុំផងមកខ្វល់និងខ្ញុំធ្វើអី?ទុកខ្ញុំចោលឲ្យស្លាប់នៅទីនេះទៅពេលនោះលោកក៏មានសេរីភាពលោកចង់ទៅណាក៏បានចង់មានស្រីចង់មានប្រពន្ធបួនដប់ក៏មិនបាច់ភ័យខ្លាចខ្ញុំដឹងខ្លាចខ្ញុំរករឿងលោកនោះអី»សាវចាន់នៅតែបន្តនិយាយបញ្ជួសអុីបូ
«តែឯងជាប្រពន្ធយើងទោះយើងមិនបានស្រលាញ់ឯងយើងក៏មិនចង់មានឈ្មោះជាប្រុសឈរមើលប្រពន្ធដេកស្លាប់ហើយមិនជួយនោះទេ..»តាមពិតគេបារម្ភអ្នកព្រោះតែកិត្តិយរបស់គេប៉ុណ្ណោះគេមិនបានបារម្ភអ្នកចេញពីចិត្តឡើយសាវចាន់
«ហ្ហឹស~ខិះៗ..ហ្ហួក..ហ្ហួក...»សាវចាន់សើចបានបន្តិចក៏ក្អួតដាក់អុីបូធ្វើឲ្យគេប្រលាក់ពេញខ្លួនអស់
«ហ្ហឺយ..នេះ...ចំជាចង្រៃមែនហើយ..សាវចាន់ដឹងខ្លួនឡើង..សាវចាន់..»អុីបូសម្លឹងមើលអ្នកក្នុងដៃឃើញថាគេសន្លប់បាត់មាត់ឈឹងបាត់ទៅហើយទើបគេព្យាយាមទះទៅលើមុខទន់រលោងនោះតិចៗដើម្បីដាស់គេឲ្យភ្ញាក់តែគេមិនទទួលបានផលដូចគិតឡើយសាវចាន់នៅតែសន្លប់មិនដឹងខ្លួនដដែល
«ហ្ហឺយ..នេះយើងមកជួយគេដូចមកនាំទុក្ខដាក់ខ្លួនចឹង»អុីបូរអ៊ូម្នាក់ឯងហើយក៏លើកបីសាវចាន់ដាក់ក្នុងអាងទឹកនិងងូតទឹងលាងសម្អាតខ្លួនប្រាណសាវចាន់នឹងបន្ទប់ទឹងរហូតដល់ស្អាតទើបគេលាងសម្អាតខ្លួនប្រាណរបស់គេម្តងនិងបីសាវចាន់ឲ្យមកគេងលើពូក
«យើងមិនដឹងពីចិត្តរបស់ខ្លួនឯងនោះទេថាកំពុងតែគិតអី?តែពេលយើងឃើញទឹកភ្នែករបស់ឯងភាពទន់ខ្សោយរបស់ឯងយើងគឺស្អប់យើងមិនចង់ឃើញឯងបែបនេះនោះទេយើងចង់ឃើញឯងពីមុនជាសាវចាន់ដែលចូលផ្គើមផ្ចាញ់ផ្ចាល់និងយើងជាមនុស្សរឹងមាំដូចមុន»អុីបូដាក់ខ្លួនអង្គុយជិតសាវចាន់គេបានលើកដៃទៅអង្អែលលើមុខប៉ោងៗរបស់សាវចាន់គេមិនដឹងថាគេគិតអ្វីទៅលើចាន់នោះទេអាចថាពីមុនទឹកភ្នែករបស់សាវចាន់និងការឈឺចាប់របស់សាវចាន់គឺជាក្តីសុខរបស់គេតែពេលនេះហេតុអី្វក៏គេគិតថាគេបែជាមិនចង់ឃើញការឈឺចាប់និងទឹកភ្នែករបស់សាវចាន់ទៅវិញ
«ឯងជាមនុស្សទីមួយហើយសាវចាន់ដែលអាចធ្វើឲ្យយើងច្របូកបល់អាម្មណ៍បែកចែកមិនដាច់បែបនេះឯងមានអ្វីពិសេសទៅដែលឯងធ្វើឲ្យយើងវង្វេងដល់ថ្នាក់នេះ»អុីបូ
«ហ្ហឹម~នេះយប់ហើយគេងឲ្យបានស្រួលចុះស្អែកនេះយើងនឹងមកមើលឯងម្តងទៀត»អុីបូស្រាប់តែញញឹមឡើងមកគេសម្លឹងមើលមុខតូចៗដែលកំពុងសន្លប់ស្តូកស្តឹងមិនដឹងអ្វីនោះតែម្នាក់ឯងគឺគេអង្គុយនិយាយជាមួយមនុស្សដែលសន្លប់មិនអាចងើបមកនិយាយឆ្លើយតបជាមួយនិងគេ
«Goodnight!!»ពាក្យមួយម៉ាត់នេះហេតុអីក៏អ្នកនិយាយតែពេលដែលមនុស្សម្នាក់ទៀតមិនបានស្តាប់លឺទៅវិញហេតុអីពេលដែលគេដឹងខ្លួនគេស្តាប់លឺអ្នកមិននិយាយវាចេញមកចាំដល់ពេលគេលែងលឺអ្នកនិយាយចេញមកបានយ៉ាងងាយមែនទេ
«........»ទឹកភ្នែកមួយដំណក់ហូរតាមកន្ទុយភ្នែករបស់សាវចាន់វាហូចុះមកដោយការទទួលដឹងលឺអារម្មណ៍មួយតែគេមិនអាចបើកភ្នែកឬក្រោកមកនិយាយឡើងគេមិនអាចបើកភ្នែកគេបានត្រឹមបង្ហូរទឹកភ្នែកចេញមក
«សូម្បីតែគេងក៏ឯងយំដែលមែនទេ?!»អុីបូលើកដៃជូនទឹកភ្នែកនោះចេញទាំងចម្ងល់
«ហ្ហឺយ...មើលទៅយើងប្រហែលធ្វើបាបចិត្តឯងពេកហើយទើបឯងយំសូម្បីតែគេងលក់បែបនេះ..ហ្ហឹម..យើងសន្យាពីថ្ងៃនេះទៅយើងលែងធ្វើបាបឯងទៀតហើយយើងនិងរៀនបើកចិត្តទទួលយកឯងយើងនិងសាកបើកបេះដូងបើកចិត្តបើកកាយដើម្បីដាក់ឯងចូលទៅក្នុងបេះដូងរបស់យើង»អុីបូនិយាយចប់ក៏ឱនថើបថ្ងាស់សាវចាន់មួយខ្សឺតមុននិងគេងើបដើរទៅបន្ទប់របស់គេវិញ

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now