ភាគទី23:ទារុណកម្ម

403 25 0
                                    


ភាគទី23:ទារុណកម្ម

(ហ្ហឹស~ចៅហ្វាយឯងកំពុងតែដេករងចាំពេលវេលាស្លាប់ហើយឯងកុំភ័យអីអ្នកនាងរបស់យើងមិនឲ្យចៅហ្វាយឯងស្លាប់ងាយៗនោះទេ)ឈីសៀនាងលួចនិយាយនៅក្នុងចិត្តទាំសើចចំអកទៅឈូវិនដែលកំពុងឆ្លេឆ្លាដូចមេមាន់រកពងព្រោះតែបាត់ម្ចាស់របស់ខ្លួន
«លូជីងទៅតាមគ្រូពេទ្យមកយើងនាំចៅហ្វាយទៅបន្ទប់មុន»ផាកាក៏គ្រាអុីបូដើរឡើងជណ្តើរទៅបន្ទប់ដោយមានឈូវិនជាអ្នកចាំទប់ពីក្រោយតិចៗ
«ហ្ហឹស~មិនយូទេចៅហ្វាយឯងនិងទទួលបានចៅហ្វាយឯងត្រឡប់មកវិញតែយើងមិនដឹងទេថាមកក្នុងសភាពបែបណានោះទេ»ឈីសៀពេបមាត់និយាយហើយក៏ដើរចេញទៅបាត់ដើម្បីទៅកាន់បន្ទប់ក្រោមដីដែលគេយកសាវចាន់ទៅទុកនៅក្នុងនោះរងចាំសៀវអុីងត្រឡប់មកវិញ
+បន្ទប់ក្រោមដី
  បន្ទប់មួយនេះគឺអុីបូជាអ្នកធ្វើវាឡើងមកដោយផ្ទាល់ដៃសម្រាប់ដាក់ទោសអ្នកដែលក្បត់និងខ្លួនតែពេលនេះវាក៏ក្លាយទៅជាបន្ទប់ដែលដាក់ទោសសាវចាន់អ្នកដែលមាននាមជាប្រពន្ធរបស់ខ្លួនទៅ។នៅក្នុងបន្ទប់គឺស្ងប់ស្ងាត់មានតែពន្លឺតូចមួយចាំងតាមប្រលោះរង្វង់តូចប៉ុនមេដៃប៉ុណ្ណោះដែលចាំងជះចូលមកប៉ះនិងរាងកាយដែលដេកស្តូកស្តឹងក្នុងសភាពដែលពិបាកមើលជាខ្លាំងជើងជាប់ច្រវា៉ក់ដៃទាំងពីត្រូវគេដាក់ខ្នោះជាប់ទៅនិងកន្លែងទារុណកម្មមើលទៅគឺមិនខុសពីអ្នកទោសនោះទេ
«យកទឹកជះវាទៅ»សៀវអុីងចូលមកដល់ក៏បញ្ជាទៅកូនចៅរបស់គេឲ្យយកទឹកជះទៅលើសាវចាន់
«បាទ!!»កូនចៅក៍ធ្វើតាមបញ្ជានាងគេបានយកទឹកមួយធុងជះទៅលើរាងកកាយសាវចាន់មួយអស់កម្លាំងដៃ
...ឈូ.....
«ខិះៗ....ហ្ហួក..»គ្រាន់តែទឹកបានប៉ះទៅដល់រាងកាយរបស់គេភ្លាមសាវចាន់ក៏បានដឹងខ្លួនឡើងមកដោយក្អកខិះៗព្រោះតែឈ្លក់ជាមួយទឹក
«យ៉ាងមិចហើយ..បងថ្លៃតើសុខទុក្ខយ៉ាងមិចដែលពេលដែលស្ថិតនៅក្នុងសសភាពនេះ?»សៀវអុីងសួរផ្គើនទៅសាវចាន់
«ហ្ហឹស~តាមពិតជាស្នាដៃរវាស្នាដៃរបស់នាងសោះ..ពិតជានឹកស្មានមិនដល់មែន!»សាវចាន់ព្យាយាមបើកភ្នែកសម្លឹងមើលទីមនុស្សស្រីដែលនិយាយដៀមដាមមកកាន់ខ្លួនមុនេះវាពិតជាភ្ញាក់ផ្អើលសម្រាបគេណាស់តាមពិតអ្នកដែលបញ្ជាមនុស្សឲ្យតាមសម្លាប់គេគឺជាមនុស្សដែលគេទើបតែស្គាល់សោះ
«ហ្ហាសៗ....យ៉ាងមិចហួសចិត្តមែនទេ..ហ្ហឹម!?តែថាមនុស្សដូចជាឯងនេះពិតជាសំណាងមែនហើយនេះគ្រាប់កាំភ្លើងបាញ់ចំណុចសំខាន់ប៉ុណ្ណឹងហើយនៅមិនទាន់ងាប់ទៀតពិតជាអស្ចារ្យខ្លាំងណាស់»សៀវអុីង
«ហ្ហឹស~មនុស្សដូចយើងមិនងាយងាប់ងាយៗនោះទេ!!»សាវចាន់សើចចំអកទៅកាន់នាងថែមទាំងនិយាយឌឺដងទៅនាងវិញទៀត
«សម្តីគ្រាន់បើណាស់ឯងនេះយើងដឹងណាស់បើឯងស្លាប់បាត់តើបងប្រុសអុីបូស្តាយបារម្ភពីឯងដែលទេណ៎?»សៀវអុីងទាញកាំបិតយកមកអង្អែលលើផ្ទៃមុខសរលោងមាត់ខៃបស់ចាន់នាងកំពុងមានគំនិតមិនល្អចំពោះសាវចាន់តើមែនទេ?
«កុំនិយាយច្រើនចង់សម្លាប់ក៏សម្លាប់មកយើងមិនដែលខ្លាចសេចក្តីស្លាប់នោះទេ»សាវចាន់
«ហ្ហាសៗ.....ហ្ហាសៗ...សា៊នសាវចាន់កែអ៊ូមិពិតជាមនុស្សក្លាហានល្បីដូចឈ្មោះគេនិយាយមែនតែក៏គួឲ្យស្តាយដែលឯងត្រូវមកស្លាប់នៅក្នុងកណ្តាប់ដៃមនុស្សស្រីដូចជាយើងទៅវិញនេះបើសិនជាគេដឹងថាម៉ាហ្វៀមុខស្រស់សម្លាប់មនុស្សមិនញញើតដៃតែមកត្រូវស្លាប់ដោយសារមនុស្សស្រីនោះវាមិនអាមា៉សមុខពេកទេដឹង»សៀវអុីងអស់សំណើចជាមួយនិងសម្តីរបស់សាវចាន់នាងសើចចំអកទៅគេនិយាយមើលងាយកិត្តិយស្តរបស់គេពេញៗមាត់
«អាម៉ាសមែនទេ...ហ្ហឹមខ្ញុំគិតថាវាមិនមែនជាខ្ញុំទេដែលអាម៉ាសមុខនោះតែជាលោកម្ចាស់ចូវទៅវិញដែលជាអ្នកអាម៉ាស់មុខដែលមានកូនស្រីចិត្តជាបិសាចដណ្តើមសូម្បីតែប្តីរបស់គេនេះនាងមិនគិតថានាងអសម្ថភាពដល់ថ្នាក់រកប្រុសមិនបានធ្លាក់ខ្លួនដើរដណ្តើមប្តីរបស់គេទេដឹងឬ!!?»សាវចាន់វាយបកសម្តីទៅកាន់នាងវិញដោយមិនរអាគេនិយាយចំៗដាលក្បាលរបស់នាងគ្មានប្រណីដោយមិនខ្លាចថានាងនិងសម្លាប់គេចោលនោះទេ
«ផាច់...ឯងនេះសម្តីផ្លោះក្អេងក្អាងមិនឈប់សោះទាំងថាខ្លួនឯងកំពុងនៅក្នុងមាត់ខ្លាហើយក៏នៅតែខ្លាំងទៀតយើងសុំសសើឯងហើយ»សៀវអុីងទះសាវចាន់មួយដែមុខរបស់រាងតូចសាវចាន់ត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់នាង
«.......»សាវចាន់ងាកមកសន្សឹមៗញញឹមឌឺទៅនាងវិញរឹតតែធ្វើឲ្យនាងឆេះដុំលើសដើមព្រោះអ្វីដឹងទេព្រោះតែនាងមិនអាចធ្វើឲ្យសាវចាន់ម្នាក់នេះបាក់ស្បាតជាមួយនាងនោះទេ
«ល្អឯងខ្លាំងហ៎!?ចាំមើលពេលដែលកាំបិតមួយនេះចាក់ចូលទៅក្នុងសាច់របស់ឯងតើឯងនៅខ្លាំងទៀតដែលទេ..!!!»នាងញញឹមបន្តិចលើកកាំបិតមុខស្រួចសស្ញាចឡើងមកនិងអង្អែលវាថ្នមៗដោយទឹកមុខកំណាចហើយក៏..
«ជ្រុច...អក៎...ច្រឹប...»នាងបានយកកាំបិតនោះចាក់ទៅលើមុខរបស់របស់សាវចាន់និងសង្កត់ដៃបន្ថែមឲ្យកាំបិតនោះលិចចូលទៅក្នុងសាច់សាវចាន់ដល់គល់កាំបិតសាវចាន់ពេលនេះឈឺខ្លាំងណាស់ព្រោះនេះកាំបិតស្រស់ៗចាក់មកលើរបួសរបស់តែយ៉ាងណាក៏គេព្យាយាមទប់សម្លេងស្រែកនៃភាពឈឺចាប់មិនឲ្យលឺចេញមកនោះទេ
«ហេតុអីក៏ឯងមិនស្រែក?ជ្រុច...ស្រែកសុំអង្វរយើងឲ្យឈប់ភ្លាមទៅអង្វរយើងមកសាវចាន់..ហ្ហាសៗ..ហ្ហាសៗ»នាងដកកាំបិតចេញមកនៅពេលដែលសួរទៅសាវចាន់តែក៏ចាក់ទៅវិញនៅពេលដែលសាវចាន់ហាក់គ្មានប្រតិត្តកម្មជាមួយនិងទារុណកម្មមួយនេះ
«ហ្ហឹក...យើងមិនព្រមឲ្យ..ហ្ហឹក..ឱនក្បាលសុំទោសមនុស្សស្រីថោកទាមដូចជានាងនោះទេសៀវអុីង»សាវចាន់ព្យាយាមនិយាយទាំងគ្មានកម្លាំងឈាមហូរមកស្រោចខ្លួនទឹកមុខសស្លេកគ្មានកម្លាំងកំហែងចំណែកសៀវអុីងពេលលឺសាវចាន់និយាយបែបនិងហើយនាងក៏បន្តវះសាច់សាវចាន់នុងចាក់ឆ្កឹះឆ្កៀលសាច់របស់គេរឹតតែឈឺខ្លាំងឡើងមួយកម្រិតទៀត

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now