ភាគទី28:ដឹងការពិត

520 35 0
                                    

ភាគទី28:ដឹងការពិត

«គឺរឿងពីក្រោយខ្នងដែលធ្វើឲ្យបងនិងអុីបូយល់ច្រឡំគ្នាមកដល់សព្វថ្ងៃនេះ....»ជីមីននិយាយទាំងទឹកមុខស្មើ
«នេះអូនចង់មានន័យថាយ៉ាងមិចទៅជីមីនបងមិនយល់ពីអ្វីដែលអូននិយាយនោះទេ»យុងហ្គីលើកដៃអេះក្បាលព្រោះកំពុងតែឆ្ងល់និងសម្តីរបស់ជីមីន
«មកតាមអូនមកបងនិងដឹងការពិតគ្រប់យ៉ាង»គេក៏អូសដៃយុងហ្គីឡើងឡានរួចបើកយ៉ាងលឿនសម្តៅទៅរកស័កសុីនដែលបញ្ចាំការនៅក្នុងស្នងការ។មិនដល់1ម៉ោងផងជីមីនក៏បើកមកដល់រួចស្ទុះស្ទានាំយុងហ្គីចូលទៅក្នុងដើម្បីជួបនិងស័កសុីន
«អត់ទោសលោកមេកងស័កសុីននៅដែលទេ?»ជីមីនសួរទៅប៉ូលីសដែលនៅយាមការនៅខាងមុខ
«បាទគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់លោកមានការអីជាមួយគាត់មែនទេ»លោកបូ៉លីស
«ការសំខាន់»ថាហើយពួកគេទាំងក៏ប្រញាប់ចូលទៅរកស័កសុីនយ៉ាងលឿន
«អាសុីន....!!»ជីមីនចូលមកដល់ក៏ស្រែកហៅមិត្តរបស់ខ្លួន
«ជីមីន...នេះ?»គេភ្ញាក់ផ្អើលនៅពេលឃើញយុងហ្គីមកជាមួយនិងជីមីនដែល
«ខ្ញុំមិនមែនខ្មោចទេកុំមកសម្លឹងខ្ញុំបែបនេះអី!!»យុងហ្គីសម្លក់និងស្តីឲ្យទៅស័កសុីន
«ថាមិនត្រូវដែលបើលោកសស្លេកម្លឹងៗបើមិនច្រឡំជាមួយនិងខ្មោចវាពិបាកគិតណាស់»ស័កសុីននិយាយបែបលេងសើចទៅកាន់យុងហ្គី
«បិទមាត់របស់ឯងភ្លាមទៅអាប៉ូលីសមុខហោះ»យុងហ្គី
«ឯងថាអ្នកណាមុខហោះហ្ហា៎អាមុខស្លេក»ស័កសុីន
«ឯងអា.....»យុងហ្គីរៀបនិងជេទៅស័កសុីនហើយតែក៏ត្រូវលេបសម្តីវិញអស់ព្រោះឃើញទឹកមុខរបស់ជីមីនហាក់មិនសូវស្រួល
«ហ្ហឹម~បានហើយយើងមកនេះគឺមានការសំខាន់មិននាំប្តីយើងឲ្យមកឈ្លោះជាមួយឯងទេអាសុីន»ជីមីនលើកដៃញីសៀតផ្កានេះគេនាំគឺដើម្បីនិយាយពីការងារតែពួកគេបែជាឈ្លោះគ្នាទៅវិញ
«មានការអីក៏និយាយមោយើងមិនចង់នៅទៅនេះយូទេព្រោះខ្លាចបារមីអ្នកតាស្លេក»ស័កសុីននិយាយដៀមដាមបញ្ឆិតបញ្ឆៀងសម្តៅលើយុងហ្គី
«វីឌីអូដែលយើងឲ្យទៅឯងពេលនេះនៅឯណា?»ជីមីននិយាយសាច់ការយកតែម្តងគេបានសួររកវីឌីអូដែលគេឲ្យទៅស័កសុីននៅថ្ងៃនោះ
«នៅទីនេះហើយយ៉ាងមិច?»គេដក់ផ្លាសវីឌីអូចេញមកដាក់លើតុរុញទៅឲ្យជីមីន
«បើកវាមកដើម្បីឲ្យយុងហ្គីបានដឹងការពិតទាំងអស់នៅពីក្រោយរឿងនេះ»ជីមីនសម្លឹងមុខយុងហ្គីបន្តិចរួចងាកមកនិយាយទៅកាន់ស័កសុីន
«ល្អ..បើចឹងចាំឲ្យអាបុិមុខស្លេកនេះបើកភ្នែកមើលឲ្យច្បាស់ៗទៅ»ស័កសុីនក៏យកផ្លាសនោះមកដោយភ្ជាប់ទៅនិងកុំព្យូទ័ររួចដាក់បង្ហាញឲ្យទៅយុងហ្គីបានមើលឃើញ។ចំណាយពេលជិតមួយម៉ោងទើមយុងហ្គីមើលវីឌីអូននេះចប់ធ្វើឲ្យគេហួសចិត្តជាខ្លាំងនេះគេមិនស្មានសោះថាកន្លងមកគេបានយល់ខុសអស់គ្រប់យ៉ាងគឺល្បិចនិងគម្រោងការដែលគេរៀបចំទុកទាំងអស់
«នេះព្រោះតែអំណាចលោកម្ចាស់ចូវហ៊ានធ្វើគ្រប់យ៉ាងមែនទេ?គាត់បានធ្វើឲ្យបងគិតខុសទៅលើមិត្តសម្លាញ់របស់បងអស់រយៈពេលបីឆ្នាំមែនទេ?វាលេងសើចពេកហើយទេដឹង!!»យុងហ្គីសម្លឹងមើលមុខជីមីននិងស័កសុីនឆ្លាស់គ្នាគេពិតជាល្ងង់ណាស់ដែលខំគិតថាលោកម្ចាសចូវជាមនុស្សល្អកន្លងមកហើយបែជាគិតថាអុីបូជាមនុស្សអាក្រក់ទៅវិញ
«នេះហើយជារឿងដែលអូនតែងតែលាក់បាំងបងមករហូតព្រោះអូនខ្លាចថាលោកម្ចាស់ចូវនិងសម្លាប់បងរួមទាំងអុីបូ»ជីមីននិយាយឡើងទាំងមុខស្ងួត
«អូនអាចនិយាយពីហេតុការនៅថ្ងៃនោះឲ្យបងដឹងងខ្លះៗបានទេជីមីន?»យុងហ្គី
«មែនហើយឯងគួតែនិយាយវាបន្តិចមកយើងស្រួលក្នុងការឃាត់ខ្លួនពួកវា»ស័កសុីនក៏ចង់ដឹងរឿងនៅថ្ងៃនោះដែលព្រោះបើគេដឹងកាន់តែលំអិតគេកាន់តែងាយស្រួលក្នុងការធ្វើការ
«ហ្ហឹម~រឿងគឺនេះ.......»
+កាលពីបីឆ្នាំមុន
«លោកបា៉អ្នកម៉ាក់លោកប្តីចេញទៅធ្វើការបាត់ហើយមែនទេ?»ជីមីនដើរតម្រង់មកលោកម្ចាស់មីននិងលោកស្រីមីនដែលកំពុងអង្គុយជជែកគ្នាលែង
«ហ្ហឹម~កូនយុងគេទើបតែចេញទៅមុននេះទេកូនមានការអីជាមួយនិងគេមែនទេ?»អ្នកស្រីមីន
»បាទ!គឺអត់មាននោះទេកូនគ្រាន់តែឆ្ងល់ហេតុអីថ្ងៃនេះលោកប្តីទៅធ្វើការលឿនយ៉ាងនេះព្រោះរាល់ដងគឺគាត់នៅញាំអាហារពេលព្រឹកជាមួយនិងកូនតែមួយរយៈនេះគាត់ប្លែកណាស់គាត់មិនដែលនៅញាំបាយពេលព្រឹកជាមួយកូននោះទេ»ជីមីនឈរកេះដៃនិយាយទាំងមានអារម្មណ៍ថាអន់ចិត្តជាខ្លាំង
«ហ្ហឹម...កុំបែបនិងអីកូនមីននេះប្រហែលមកពីរការងារនៅក្រុមហ៊ុនរវល់ខ្លាំងហើយទើបបានជាកូនយុងគេប្រញាប់ចេញទៅធ្វើការបែបនេះ»អ្នកស្រីមីនដើរមកអូសដៃរបស់គេទៅអង្គុយនៅសាឡុងនិងជួយនិយាយលួងចិត្តព្រោះគាត់ដឹងថាជីមីនជាមនុស្សដែលឆាប់អន់ចិត្តបំផុតហើយ
«ពិតមែនហើយជីមីនហ្ហា៎កូនកុំគិតច្រើនពេកអីមួយរយៈនេះយុងហ្គីគេប្រហែលជារវល់និងការងារខ្លាំងហើយតែបន្តិចទៀតពេលរួចការងារគេច្បាស់ជាត្រឡប់មកជាធម្មតាវិញហើយ»លោកម្ចាស់
«បាទអគុណដល់លោកបា៉អ្នកម៉ាក់ហើយដែលខំជួយនិយាយកុំឲ្យកូនអន់ចិត្តនិងបងយុងនោះ..ហិហិ..តែមិនអីទេទោះបងយុងមិនបាននៅមើលថែជីមីនក៏ដោយយ៉ាងណាជីមីនក៏មានលោកទាំងពីរនៅចាំមើលថែដូចគ្នា»ជីមីនឱបពួកលោកទាំងពីរដោយក្តីស្រលាញ់
«ហ្ហឹម~ប៉ាសំណាងណាស់ដែលបានកូនប្រសាចេះយល់ចិត្តបែបនេះ!!»លោកម្ចាស់មីន
«សំណាងអីតែបងអូនក៏សំណាងដូចគ្នា»អ្នកស្រីមីន
«ហ្ហឹមជីមីនហ្ហា៎..កូនជួយទៅយកសៀវទៅនៅបន្ទប់ធ្វើការរបស់បា៉បន្តិចបានទេបា៉ចង់បង្ហើយការងារបន្តិច»
«អ៎!បានតើលោកបា៉ចាំបន្តិចចាំកូនទៅយកមកឲ្យ»ជីមីនក៏រត់ឡើងទៅលើដើម្បីទៅយកសៀវភៅដែលលោកម្ចាស់មីនត្រូវការ។

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now