ភាគទី13:ខ្ញុំគិតខុសគ្រប់យ៉ាង

452 28 0
                                    

ភាគទី13:ខ្ញុំគិតខុសគ្រប់យ៉ាង

«ហ្ហឹស~គិតថាខ្ញុំខ្លាចមែនទេ...»សាវចាន់បញ្ចប់ប្រយោគរួចគេក៏បែរខ្លួនបម្រុងនិងដើរចេញទៅហើយតែក៏...
«ផូង...»មួយគ្រាប់កាំភ្លើងហោះបញ្ឈិតស្នាខាងឆ្វេងរបស់សាវចាន់ធ្វើឲ្យគេមានរបួសនិងការឈឺចាប់ភ្លាមៗ
«អូយ~នេះលោកប្រុងសម្លាប់ខ្ញុំមែនឬ?»សាវចាន់គិតថាអុីបូគ្រាន់តែនិយាយលេងតែតាមពិតគឺគេធ្វើមែន
«យើងប្រាប់ហើយមនុស្សដូចយើងមិនដែលចេះនិយាយលេងនោះទេ!!បើឯងចង់ងាប់ណាស់ក៏សាកដើរចេញទៅមួយជំហ៊ានទៀតទៅ»អុីបូបញ្ជួសចាន់តាមពិតគេក៏មិនហ៊ានដែលបើគេចង់សម្លាប់ចាន់មែនមិនមែនគេបាញ់បញ្ឈិតខ្លួននោះទេគឺដាក់ចំកណ្តាលក្បាលបាត់ទៅហើយ
«លោកមិនគិតថាលោកព្រៃផ្សៃពេកទេឬអុីបូនេះប្រពន្ធខ្លួនឯងក៏លោកចង់សម្លាប់ដែរ?»សាវចាន់និយាយដោយការហួសចិត្តគេសួរទៅអុីបូទាំងឈឺមុខរបស់បួសមួយគ្រាប់មុននេះវាពិតជាចុកសម្បើមណាស់មិនថាគ្រាប់កាំភ្លើងដែលអុីបូប្រើជាប្រភេទគ្រាប់អីនោះទេ
«យ៉ាងមិចនៅគិតចង់ទៅរកវាទៀតទេ?»គេរើសមិនឆ្លើយនិងសំនួរចាន់តែបែជាសួរបកមកវិញ
«លោកជាមនុស្សដែលចូលចិត្តគម្រាមបំផុត»សាវចាន់លើកដៃទប់ឈាមដែលហូរចុះមកនោះគេបានងាកទៅសម្លឹងមើលមុខរបស់អុីបូនិយាយទៅកាន់គេ
«មែនហើយយើងជាមនុស្សចូលចិត្តគម្រាមហើយក៏ចូលធ្វើមែនដូចគ្នាបើឯងគិតថាចង់ទៅរកវាទៀតម្តងនេះយើងនិងបាញ់បំបែកក្បាលរបស់ឯងចោលជាមិនខានទេ»
«បើខ្លាំងណាស់បាញ់មក..ខ្ញុំឈរឲ្យលោកបាញ់ហើយបាញ់មកនៀកនៅត្រង់នេះតម្រង់ឲ្យចំមកកុំខុសម្តងទៀតឲ្យសោះព្រោះបើខុសម្តងទៀតខ្លាចតែខ្ញុំទេដែលជាអ្នកបាញ់បំបែកក្បាលរបស់លោកនោះ»សាវចាន់ជាមនុស្សដែលចូលចិត្តបញ្ជួសគេបានដើរទៅរកកាំភ្លើងដែលអុីបូតម្រង់មកខ្លួនពេលនេះក្បាលរបស់គេគឺនៅជាប់ជាមួយកាំភ្លើងបើសិនជាអុីបូប្រហេសកេះកែងតែបន្តិចជីវិតសាវចាន់ច្បាស់ជាពិបាកស្មានដល់ណាស់
«ព្រូស...ពុទ្ធោហើយ..»អុីបូក្រវាត់កាំភ្លើងចោលទៅម្ខាងដោយស្រែកបង្ហាញអារម្មណ៍ធុញថបស្មុកស្មាញរបស់ខ្លួន
«ធ្វើជាកូនប្រុសហ៊ាននិយាយត្រូវតែហ៊ានធ្វើកុំនិយាយបានតែមាត់តែចុងក្រោយក៏ធ្វើមិនបានដដែល»សាវចាន់
«ហ្ហឹស~បើគង់តែយល់ថាឯងជាប្រពន្ធរបស់យើងយល់ដល់បា៉របស់ឯងជាមិត្តសម្លាញ់របស់យើងនោះទេមិនចឹងយើងសម្លាប់ឯងចោលយូមកហើយ»អុីបូ
«ហ្ហឹស....»សាវចាន់គ្រាន់តែលឺសម្តីអុីបូចេញមកហាក់ដូចជាធ្វើឲ្យគេអស់សំណើចទៅវិញ
«ឯងសើចស្អី?»ឃើញសាវចាន់សើចឌឺមកគេវិញបែបនេះទើបគេសួរ
«យ៉ាងមិចគ្រាន់តែសើចខុសដែលមែនទេ?»សាវចាន់លើកចិញ្ចើមចូលគ្នាសួរទៅអុីបូវិញ។នេះកុំប្រាប់ថាគ្រាន់តែសើចក៏ខុសដែលនោះ..
«ទៅរៀបចំអីវ៉ាន់ត្រឡប់ទៅវិញជាមួយយើងឥឡូវនេះ»អុីបូមិនចង់ឲ្យរឿងវែងឆ្ងាយច្រើនគេក៏មិនចង់ឈ្លោះជាមួយមនុស្សដូចជាចាន់ដែលទើបប្រញាប់ប្តូររឿងនិយាយវិញ
«ខ្ញុំមិនទៅទេ!»សាវចាន់នៅតែរឹងមានាសជាមួយអុីបូដដែលគេមិនដឹងឡើយថាការរឹងទទឹងរបស់គេអាចនាំគ្រោះថ្នាក់មកដាក់ខ្លួននោះឡើយ
«ឯងកុំឌឺជាមួយនិងយើងពេកណាសាវចាន់!!»អុីបូស្រែកមួយវ៉ាសឡើងទឹងសរសៃក
«យ៉ាងមិច?ចង់ធ្វើស្អីខ្ញុំ?»សាវចាន់
«បានឯងជាអ្នកបង្ខំយើងទេណាសាវចាន់»អុីបូនិយាយរួចគេក៏ស្ទុះចូលទៅទាញដៃរបស់សាវចាន់អូសចេញទៅក្រៅទាំងត្រដាប់ដួសព្រោះសាវចាន់គេមិនព្រមឲ្យអុីបូទាញបានស្រួលៗទេ
«លែងទៅ..អុីបូខ្ញុំប្រាប់ថាឲ្យលែងលោកមិនលឺទេឬ?»សាវចាន់ព្យាយាមរើបម្រាសចេញពីការចាប់អូសរបស់អុីបូតែមើលទៅដូចជាគ្មានប្រយោជន៍ឡើយព្រោះកម្លាំងអុីបូខ្លាំងគេកាន់តែរើអុីបូកាន់តែរឹតដៃគេថែម
«មកណេះ...ដើរទៅ..ព្រូស..»អុីបូក្រវាត់ចាន់ដួលពពាក់ពពូនពេញដី
«អូយ..នេះលោកធ្វើឆ្កួតស្អីរបស់លោកនិងអុីបូ?ខ្ញុំជាមនុស្សមិនមែនសត្វធាតុដែលលោកមកអូសទាញក្រវាត់ក្រវែងតាមចិត្តបែបនិងទេ!!»សាវចាន់ក្រោកឡើងមកស្តីបន្ទោសឲ្យអុីបូទាំងឈឺពេញខ្លួនអស់ទៅហើយ
«ឆាប់ដើរទៅ...ឬឯងចង់ឲ្យយើងចងខ្សែរអូសឯង»អុីបូចាប់ផ្តើមបញ្ចេញចរឹកសាតានឡើងមកគេមិនដូចជាអុីបូពីមុនឡើយពេលនេះគេព្រៃផ្សែឃោឃៅជាងការគិតទៅទៀត
«អុីបូ.លោក/យើងប្រាប់ថាឲ្យទៅ..នៅឈររកងាប់ស្អីទៀតហហា៎?»សាវចាន់រៀបនិងនិយាយទៅកាន់អុីបូទៅហើយតែក៏ត្រូវអុីបូស្រែកសម្លុតដាក់គេធ្វើឲ្យគេស្ងាត់ភ្លាមៗ
«...ហ្ហឹក..ហ្ហឹក....»តំណក់ទឹកថ្លាៗបានដក់ជាប់ពេញរង្វង់ភ្នែកពណ៍ត្នោតមួយគូររបស់សាវចាន់។គេមិនដែលចេះយំនោះទេពីមុនមកតែតាំងពីគេបានស្គាល់បុរសកំណាចម្នាក់នេះទឹកភ្នែករបស់គេហូរចុះមកប៉ុន្មានដងទៅហើយ
«កុំមករំអួយដាក់យើង.....ក្រែងមុននេះឯងសម្តីបានណាស់ហីមិចក៏មិនខ្លាំងដូចមុនទៅហ្ហ៎ា?ហេតុអីមិនឌឺដងយើងទៀតទៅមិនសម្តីបានដូចមុនទៀតទៅ?»
«ហុឺៗ...បានហើយ...ខ្ញុំចាញ់ហើយខ្ញុំចាញ់លោកហើយអុីបូមនុស្សចង្រៃ...ហ្ហឹកៗ.ពេលនេះទើបខ្ញុំដឹងថាលោកជាមនុស្សដែលអាក្រក់បំផុត...ហ្ហឹក..លោកដូចជាមនុស្សពីរផ្សេងគ្នាអុីបូដែលខ្ញុំស្គាល់មិនមែនបែបនេះទេ»
«ផាច់...ព្រូស..»សាវចាន់ត្រូវដួលម្តងទៀតនៅពេលដែលអុីបូបានលើកដៃទះទៅលើមុខរបស់ខ្លួន
«នេះហើយគឺជាយើងមនុស្សដែលឯងឃើញពេលនេះគឺជាវ៉ាងអុីបូដេវូរីនយ៉ាងពិតប្រាកដមនុស្សដែលឯងស្គាល់ពីមុននោះជាការសម្តែងប៉ុណ្ណោះ»អុីបូច្របាច់ស្មាសាវចាន់និងអង្រួនខ្លាំងគេនិយាយយ៉ាងច្បាស់ៗប្រាប់ទៅសាវចាន់ធ្វើឲ្យរាងតូចគាំងគ្មានពាក្យវាចា
«ដែលយើងទ្រាំយើងមិនតតាំងនិងឯងព្រោះគិតថាឯងជាមនុស្សត្រកូលកៃអ៊ូមិប៉ុណ្ណោះបើមិនមែនយើងក៏មិនថ្នមឯងដែរ»អុីបូបន្តនិយាយ
«ហ្ហឹស~ហ្ហាសៗ..ហ្ហាសៗ...ហុឺ..លោកសម្តែងសមណាស់អុីបូសម្តែងសមដល់ថ្នាក់ខ្ញុំគិតថាលោកជាមនុស្សដែលមានចរឹកស្លូតបូតលោកជាមនុស្សល្អម្នាក់តែគ្រប់យ៉ាងគឺខុសទាំងអស់វាខុសពីការគិតរបស់ខ្ញុំទាំងអស់ខ្ញុំមិនគួណាភ្លើល្ងង់ទៅស្រលាញ់មនុស្សដូចលោកឡើយ...ហ្ហឹកៗ..ខ្ញុំមិនគួស្រលាញ់មនុស្សដូចលោកទេ»សាវចាន់សើចផងយំផងគេពិតជាហួសចិត្តនិងខ្លួនឯងដែលទៅលង់ជឿទង្វើល្អរបស់អុីបូឃើញគេបារម្ភឃើញគេចេញតាមរកខ្លួនគេយកចិត្តទុកដាក់គេមិនហ៊ានធ្វើបាបខ្លួនកន្លងមកគឺសុទ្ធតែជាការបោកប្រាសមែនទេ
«យើងមិនបានឲ្យឯងមកស្រលាញ់យើងទេហើយកន្លងមកយើងក៏បានបញ្ជាក់ហើយដែលថាយើងស្អប់ឯងយើងមិនដែលមានក្នុងភ្នែករបស់យើងទេយើងស្អប់ឯងស្អប់រហូតដល់ថ្នាក់មិនចង់ឃើញមុខរបស់ឯងស្អប់រហូតគិតថាចង់សម្លាប់ឯងចោលតែយើងមិនអាចព្រោះតែស្អីឯងដឹងទេ?គឺមកពីលោកអ៊ុំគឺលោកអ៊ុំរបស់យើងគាត់ស្រលាញ់ឯងគាត់អាណិតឯងនេះហើយទើបយើងមិនហ៊ានធ្វើស្អីឯងនោះ..តែឯងចាំទុកនៅក្នុងខួរក្បាលរបស់ឯងផងទៅថាថ្ងៃណាមួយបើឯងធ្វើឲ្យយើងទ្រាំលែងបានយើងអាក្រក់ដូចថ្ងៃនេះឯងកុំបន្ទោសយើងឲ្យសោះ»អុីបូស្រែកកំហកដាក់ចាន់ខ្លាំងដៃដែលកាន់កាំភ្លើងលើកយកចង្អុលក្បាលរបស់ចាន់ពេញៗដៃដោយមិនញញើត
«ហ្ហឹកៗ....ហុឺ....ហ្ហឹក»សាវចាន់មិនមាត់មិនស្តីគេគិតតែពីយំឱបក្បាលជង្គង់អាចថាគេភ័យខ្លាចនិងចរឹកសាតានរបស់អុីបូក៏បានដែលព្រោះមុននេះសម្តីអុីបូវាពិតជាខ្លាំងពេកហើយសម្រាប់គេ
«ឆាប់ក្រោកឡើងមកហើយដើរទៅតាមសម្រួលបើឯងមិនចង់ឲ្យយើងកាចដាក់ឯងទៀតនោះ»អុីបូប្តូរចរឹកលឿនដូចរន្ទះមុននេះគេទះគេទប់គេស្រែកកំហកតែពេលនេះបែជាមកប្រើសម្តីទន់ភ្លន់តែទឹកមុខវិញគឺនៅតែកំណាចដដែល
«.......»សាវចាន់នៅតែមិននិយាយគេប្រឹងក្រោកឡើងទាំងឈឺស្រវាតោងកូនឈើតូចៗទប់ដើម្បីក្រោកឡើងព្រោះគេមួយរយៈនេះគឺមិនសូវមានកម្លាំងដូចមុនទេ
«វឹប..ចាំយើងជួយ»ដោយឃើញសាវចាន់ដើរទ្រេតទ្រោតៗពិបាកភ្នែកពេកទើបអុីបូចូលទៅទាញក្រសោបកាយគេមកផ្អឹបនិងខ្លួន
«ចេញទៅ...កុំមកប៉ះខ្ញុំ..ខ្ញុំមិនមែនទន់ជ្រាយដល់ថ្នាក់និងនោះទេលោកកុំបាច់មកធ្វើល្អជាមួយខ្ញុំអី»គេរុញអុីបូចេញមួយទំហឹងតាមកម្លាំងដែលមាននៅក្នុងខ្លួនពេលនេះរួចក៏បន្តនិយាយទាំងលើកដៃមកជូតទឹកភ្នែកចេញ
«ហ្ហឹស~ល្អបើចឹងក៏ដើរទៅនៅឈរធ្វើស្អីទៀត!!»អុីបូប្រើអណ្តាតទល់ថ្គាមបោះពាក្យសម្តីបញ្ជួសបន្សោកទៅសាវចាន់វិញ
«....កុំភ័យខ្ញុំគង់តែដើរទៅទេមិនបាច់លោកមកបញ្ជាឡើយ»សាវចាន់ក៏ដើរទៅទាំងបាកក្នុងខ្លួនពេលខ្លះក៏រកដួលពេលខ្លះក៏ទន់ដៃទន់ជើងរកសន្លប់ម្តងៗទៅហើយតែគេខំព្យាយាមដើរទៅមុខព្រោះតែចង់ឈ្នះចិត្តរបស់អុីបូ
«យើងចាំមើលថាឯងខ្លាំងបានប៉ុន្មានទឹកទៅ!!»អុីបូដែលដើរតាមពីក្រោយរាងតូចត្រក់ៗនេះទាំងលួចពោលនិយាយនៅក្នុងចិត្តរបស់ខ្លួនកែវភ្នែកសម្លឹងទៅមើលផែនខ្នងអ្នកខាងមុខជាមួយដំណើរយឺតៗមួយៗរបស់គេ
«..ហ្ហេម~មិចក៏ងងឹតមុខម្លេះ?..សាវចាន់ឯងមិនត្រូវកើតអីទេឯងជាមនុស្សរឹងមាំណាស់មិនអាចឲ្យខ្លួនឯងសន្លប់បានទេឯងត្រូវតែដើរទៅមុខបន្តដើរកុំឈប់បង្ហាញឲ្យគេឃើញថាឯងគឺជាមនុស្សរឹងមាំ»សាវចាន់ចាប់ផ្តើមខ្សោយម្តងបន្តិចៗគេងងឹតមុវប៊ីសនិងដួលទៅហើយតែសំណាងគេបានទប់ដើមឈើមួយដើម្បីរក្សាលំនឹងខ្លួនហើយនិយាយប្រាប់ខ្លួនដាច់ខាតគេមិនអុីបូឃើញពីភាពទន់ខ្សោយរបស់គេឡើយ។
«..ពូស...»សាវចាន់បានបោះជំហ៊ានដើរទៅមុខបន្តតែរាងកាយតូចស្តើងរបស់គេត្រូវបានដួលទៅលើដីទាំងគ្មានចំហរមួយរំពិច
«ហ្ហឹម~ខ្លាំងណាស់សម្តីមុននេះចុងបញ្ចប់នៅតែយើងជួយដដែល»អុីបូដើរយឺតចូលមកសាវចាន់ដែលដេកសន្លប់បាត់មាត់ឈឹង។គេឈរច្រត់ចង្កេះសម្លក់សម្លឹងសាវចាន់ដោយភាពគួអស់សំណើច
«អឹប...ខ្លួនស្រាលដូចសំឡីកោតតែលោកស៊ានលើកឯងធ្វើជាអ្នកដំណែងទៅកើតដែរ»អុីបូលើកសាវចាន់បីឡើងទាំងរអ៊ូរងូវៗរួចក៏នាំសាវចាន់ចេញពីរីសតនោះទៅភូមិគ្រឹះរបស់ខ្លួនវិញ។ចំណែកឡានរបស់សាវចាន់អុីបូបានខលឲ្យលូជីងមកយកតាមក្រោយ
+ភូមិគ្រឹះដេវូរីន
«ចៅហ្វាយ..លោកម្ចាស់ចៅហ្វាយរបស់ខ្ញុំកើតអី?មិចក៏សភាពពិបាកមើលខ្លាំងម្លេះ?»ឈូវិនបានរត់ស្ទុះមកសួរនាំយ៉ាងលឿនក្រោយពីឃើញអុីបូបីសាវចាន់ចូលមក
«យកគេទៅ..មើលថែចៅហ្វាយឯងឲ្យល្អផងប្រយ័ត្នគេស្លាប់បាត់ទៅ»សម្តីគ្មានធម៍មេត្តានិយាយមកព្រមទាំងទម្លាក់សាវចាន់ចុះនិងរុញទៅឲ្យឈូវិនជាអ្នកមើលថែទៅវិញ
«លោកម្ចាស់តែលោកម្ចាស់គួតែជាអ្នកមើលថែចៅហ្វាយទើបត្រូវព្រោះលោកម្ចាស់ជាប្តីរបស់គាត់ចំំណែកខ្ញុំវិញត្រឹមអ្នកបម្រើទេមិចនិងហ៊ានប៉ះពាល់ផ្តេសផ្តាសនោះ»ឈូវិននិយាយប្រកែកទាំងអេះអុញព្រោះគេគ្មានសិទ្ធប៉ះពាល់សាវចាន់នោះទេបើគេមិនបានទទួលបញ្ជាពីមាត់របស់សាវចាន់នោះ
«យើងមិនដឹងនោះជារឿងឯងនិងគេទេបើឯងមើលក៏ទុកចោលទៅរងចាំគេដឹងខ្លួនឲ្យគេមើលថែខ្លួនឯងទៅក៏បានបើឯងខ្លាចនោះ»អុីបូនិយាយចេញមកគឺគ្មានហេតុផល ច្បាស់លាស់នោះទេគេនិយាយមកនេះដូចគ្មានចិត្តអាណិតសាវចាន់បន្តិចសោះ
«.......»ឈូវិនវិញគេអស់ពាក្យនិងតបតទៅអុីបូវិញហើយទោះបីគេប្រឹងនិយាយទៀតក៏អុីបូគេមិនខ្វល់ពីចៅហ្វាយខ្លួនដែលទើបគេគ្រាសាវចាន់ឡើងមកបន្ទប់ទាំងមិនអស់ចិត្តជាមួយនិងអុីបូ

+ក្នុងបន្ទប់
«អឹប...ហ្វូ»ឈូវិនដកដង្ហើមបន្តិចក្រោយដាក់សាវចាន់ឲ្យគេងលើពូករួច
«តើខ្ញុំគួធ្វើអ្វីបន្តទៀតទៅ?»ឈូវិនគេបានត្រឹមឈរសម្លឹងមើលចៅហ្វាយខ្លួនដែលសន្លប់ស្តូកស្តឹងនោះគេចង់ផ្លាសសម្លៀកបំពាក់ឲ្យសាវចាន់តែគេមិនអាចនោះទេព្រោះរាងកាយសាវចាន់ឈូវិនមិនហ៊ានសូម្បីតែគិតថានិងប៉ះវានោះ
«គួតែហៅគ្រូពេទ្យមកល្អជាង»....

The Continue ✨ vote pg na

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now