ភាគទី25:ឯងមានពេលតែបន្តិចប៉ុណ្ណោះ

412 24 0
                                    

ភាគទី25:ឯងមានពេលតែបន្តិចប៉ុណ្ណោះ

«សាវចាន់តើពេលនេះអូននៅទីណាទៅហេតុអីក៏អូនបាត់ទៅដោយគ្មានដំណឹងឲ្យបងបានដឹងបន្តិចបែបនេះដឹងទេថាបងបារម្ភពីអូនយ៉ាងណា!!»អុីបូគេសញ្ចឹងគិតដល់សាវចាន់ពេលនេះគេពិតជាចង់ដឹងពីសុខទុករបស់សាវចាន់ខ្លាំងណាស់តើគេកើតអីធ្ងន់ដែលទេគេឈឺខ្លាំងដែលហើយពេលនេះគេនៅទីណាទៅ
«បងសង្ឃឹមថាអូននិងមិនអីទៅចុះសាវចាន់បងសន្យាថានិងតាមរកអូនឲ្យឃើញទោះបីត្រូវគាស់កកាយផែនដីនេះឲ្យខ្ទិចក៏ដោយ»អុីបូ
+បន្ទប់ក្រោមដី
«ឯងនេះពិតជាទាក់ទាញបងអុីបូរបស់យើងដល់ថ្នាក់និងមែនទេសាវចាន់នេះសូម្បីតែឯងបាត់ខ្លួនមិនដឹងស្លាប់រស់ក៏គាត់នៅតែបារម្ភពីឯងដែរតែយើងយើងវិញខំដើរតាមខំចំណាយពេលតាមគាត់ត្រុកដូចសត្វឆ្កែរាប់ឆ្នាំតែយើងមិនបានសូម្បីតែក្តីស្រលាញ់បន្តិចពីគាត់សោះឯងវិញទើបតែចូលមកឯងក៏ដណ្តើមបងបូចេញពីយើងទៅ..»ក្រោយពីចេញពីបន្ទប់របស់អុីបូមកនាងមិនបានចេញទៅណាឆ្ងាយនោះទេគឺនាងបានចូលមកបន្ទប់ដាក់សៀវភៅដែលជាកន្លែងទារុណកម្មធ្វើបាបសាវចាន់(បន្ទប់ក្រោមដីគឺនៅក្នុងបន្ទប់ដាក់សៀវភៅហើយវាក៏នៅជាប់ជាមួយនិងបន្ទប់របស់អុីបូដូចគ្នា)។នាងបាន់វាយដំសាវចាន់ដៀលថ្មេសសាវចាន់ព្រោះតែភាពច្រណែនឈ្នាន្នីសរបស់នាងធ្វើឲ្យនាងលែងដឹងខុសត្រូវ
«ហ្ហឹស~ព្រោះអុីបូគេស្រលាញ់យើងនោះអីព្រោះគេស្មោះត្រង់ជាមួយយើងទោះបីនាងដេកស្រាតនៅនឹងមុខរបស់គេទៀតក៏គេគ្មានថ្ងៃយកភ្នែកមើលនាងដែលសៀវអុីង»សាវចាន់ដេកនិងដីប្រឹងបើកមាត់និយាយទាំងគ្មានកម្លាំងតែយ៉ាងណាគេក៏សប្បាយចិត្តនៅពេលដឹងថាអុីបូគេក៏កំពុងតែបារម្ភពីខ្លួនដូចគ្នា
«ផាច់...យើងស្អប់ឯងឯងដណ្តើមអ្វីៗគ្រប់យ៉ាងពីយើងឯងសមតែស្លាប់..ផាច់ៗ»នាងទះសាវចាន់
«ខិះៗ..ហ្ហឹក...ទោះនាងសម្លាប់យើងក៏អុីបូមិនស្រលាញ់នាងដែលសៀវអុីងទោះនាងកម្ចាត់យើងចេញបានក៏អុីបូគេមិនអាចបំភ្លេចយើងអស់មួយជីវិតហើយយើងក៏មិនដែលទៅដណ្តើមអ្វីពីនាងដែលតែនាងដោយខ្លួនឯងទេដែលបណ្តោយឲ្យរបស់ទាំងនោះរបូតចេញពីដៃដោយខ្លួនឯងរួមទាំងអុីបូដូចគ្នាគឺនាងទេជាអ្នកប្រលែងគេមកឲ្យយើង»ស្នាមញញឹមនិងពាក្យឌឺដងរបស់សាវចាន់បានធ្វើឲ្យសៀវអុីងពិតជាមានកំហឹងនិងគេជាខ្លាំង
«មិនពិតគឺឯងទេដែលមកដណ្តើមគាត់ចេញពីយើងគ្រប់យ៉ាងគឺមកពីឯងម្នាក់គត់យល់ទេគឺជាឯងម្នាក់គត់..ហ្ហាយ..ហ្ហឹកៗគឺឯង..ហ្ហាសៗ..ថ្ងៃនេះយើងនិងសម្លាប់ឯងសាវចាន់»សៀវអុីងនាងរវើរវាយនេះគឺមកពីនាងឈ្លក់វង្វេងនិងខ្លួនឯងដល់ថ្នាក់គ្រប់គ្រងស្មារតីខ្លួនឯងមិនបាន
«ងាប់ទៅ...ជ្រុច...»កាំបិតដ៏មុតស្រួចបានចាក់ទៅលើជើងរបស់សាវចាន់ធ្វើឲ្យគេមានការឈឺចាប់ជាខ្លាំង
«អាយ...ហ្ហឹក..នាងឆ្កួតហើយសៀវអុីង..អក៎»សាវចាន់ស្រែកឡើងភ្លាត់សម្លេងនៅពេលដែលនាងព្យាយាមយកកាំបិតនោះសង្កត់ចាក់កាន់តែជ្រៅទៅៗ
«ហ្ហាសៗ...ឈឺមែនទេ?ឈឺខ្លាំងដែលទេបងថ្លៃ..ហ្ហាសៗ..តែយើងប្រាប់ឯងទៅចុះទោះបីជាឯងឈឺមួយពាន់ដងមួយមុឺនដងក៏ឯងនៅតែមិនអាចសងការឈឺចាប់របស់យើងបានដែលឯងដឹងទេថាពេលដែលយើងលឺបងបូនិយាយពីឯងគាត់ប្រាប់ថាគាត់បារម្ភពីឯងគាត់ចង់ជួបឯងគាត់មិនចង់ឲ្យឯងឃ្លាតឆ្ងាយពីគាត់ឯងដឹងទេថាពាក្យសម្តីទាំងនោះវាធ្វើឲ្យយើងឈឺខ្លាំងកម្រិតណាឯងដឹងទេថានៅត្រង់នេះគឺកន្លែងនេះវាឈឺដូចគេយកកាំបិតមកឈូតវះជាកំណាត់ៗវាគឺឈឺលើសឯងរាប់រយរាប់ពាន់ដងឯណោះ»នាងនិយាយសម្លេងខ្ពស់ទាបម្តងស្រែកម្តងស្រទន់ដៃម្ខាងចង្អុលមកបេះដូងរបស់ខ្លួនបង្ហាញពីការឈឺចាប់ផ្លូវចិត្តរបស់ឲ្យសាវចាន់បានឃើញ
«យើងដឹងថាវាឈឺយើងក៏យល់ថាការដែលស្រលាញ់គេម្នាក់ឯងវាឈឺចាប់កម្រិតណាតែនាងគួតែរៀនដោះលែងវានាងមិនត្រូវចងខ្លួននាងជាមួយនិងភាពឈឺចាប់ទាំងនេះទេនាងឃើញទេវាគ្មានបានផលប្រយោជន៍អ្វីឡើយគ្រប់យ៉ាងគឺមានតែភាពខុសប៉ុណ្ណោះដូចជាពេលនេះបើនាងសម្លាប់យើងនាងមានក្តីតែមួយភ្លែតប៉ុណ្ណោះតែបើអុីបូគេដឹងថានាងគឺជាអ្នកសម្លាប់យើងនាងជាមនុស្សអាក្រក់ជាមនុស្សឃោឃៅមិនមែនជាមនុស្សស្រីទន់ភ្លន់ដែលគេធ្លាប់ស្គាល់ពីមុននោះតើគេនិងស្អប់នាងយ៉ាងណាទៅគេគុតថានាងជាមនុស្សអាក្រក់គេនិងមិនស្រលាញ់នាងទៀតទេ»សាវចាន់ប្រើពាក្យសម្តីទន់ភ្លន់ទៅកាន់នាងគេក៏ធ្លាប់ជួបគេក៏ធ្លាប់ឆ្លងកាត់អស់ហើយការស្រលាញ់គេតែម្ខាងគឺវាឈឺប៉ុណ្ណាតែយើងត្រូវចេះដោះលែងវាកុំឲ្យវានាំយើងទៅរកផ្លូវកាន់តែខុសជាងនេះទៀតព្រោះស្នេហាអាចធ្វើឲ្យយើងផ្លាស់ប្តូរបានគ្រប់ពេល
«បិតមាត់របស់ឯងទៅកុំមកចេះប្រដៅយើងឯងគិតថាយើងជិតទន់ព្រមស្តាប់សម្តីឯងមែនទេឯងគិតថាយើងល្ងង់ទៅជឿសម្តីអត់បានការរបស់ឯងនោះឬឯងនិយាយមកនេះគឺចង់ឲ្យយើងដោះលែងឯងហើយឯងនិងបានទៅរស់នៅជាមួយនិងបងរបស់យើងតែពីរនាក់នោះអីឯងនេះពិតជាមានគំនិតអាក្រក់ខ្លាំងណាស់សាវចាន់»សម្តីល្អៗរបស់សាវចាន់មុននេះវាគ្មានប្រយោជន៍ជាមួយនិងមនុស្សដូចជាសៀវអុីងនោះទេព្រឡនាងឆ្កួតនិងការស្រលាញ់ដល់ថ្នាក់នឹងឃើញតែគំនិតអាក្រក់ៗអស់ទៅហើយ
«ហ្ហឹស~នាងនៅតែល្ងង់មកពីនាងល្ងង់បែបនេះហើយទើបធ្លាក់ខ្លួនទៅជាបែបនេះសៀវអុីងនាងដឹងទេថានាងពេលនេះក៏មិនខុសពីយើងគឺនាងកំពុងតែទាញខ្លួនឯងឲ្យធ្លាក់នរកហើយនាងមានដឹងខ្លួនទេ.នាងមិនអាណិតខ្លួនឯងខ្លះទេឬនាងគិត.../បានហើយបិតមាត់ទៅឯងកុំនិយាយស្អីទាំងអស់យើងមិនចង់លឺទេឯងទេដែលល្ងង់ល្ងង់គ្រប់យ៉ាងហ្ហាសៗ...ហ្ហាសៗ...»នាងស្រែកកំហកកាត់សម្តីសាវចាន់នាងសើចឡើងមកប្រៀបដូចជាបិសាចចូលខ្លួនដៃមានកាន់កាំបិទស្រួចស្លេបកាន់ប្រវីចុះឡើងចង្អុលមុខសាវចាន់

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now