ភាគទី2:សា៊នសាវចាន់កៃអ៊ូមិ
«ឲ្យឯងទៅរៀនដើម្បីតែសមឋានៈនិងមុខមាត់ត្រកូលប៉ុណ្ណោះកុំឲ្យអ្នកជុំជិតគេនិយាយថារៀនមិនបានខ្ពស់តែអាចកាន់កាប់មុខដំណែងវាប្រៀបដូចយកមនុស្សល្ងង់ខ្លៅឲ្យធ្វើសង្គ្រាម»លោកសា៊នពន្យល់ចាន់
«ហ្ហឹស~អត់ប្រយោជន៍»សាវចាន់សើចដើមករបន្តិចរួចក៏ឡើងទៅបន្ទប់
«ហ្ហឺយ~ចរឹកពិបាកនិយាយគ្នាណាស់កូនម្នាក់នេះ!!»លោកស៊ានបានត្រឹមតែហួសចិត្តនឹងចរឹករបស់កូនខ្លួនម្នាក់នេះណាស់ហើយក៏មិនមែនម្តងទេដែលគេចូលចិត្តឌឺដងផ្លែផ្កាឲ្យលោកនោះ
+ក្នុងបន្ទប់
«ពូ្រស....»គ្រាន់តែចូលមកដល់បន្ទប់ភ្លាមសាវចាន់ក៏ទម្លាក់ខ្លួនដេកលើពូកយ៉ាងរំភើយ។គេបិទភ្នែកន្សឹមៗសំងំឲ្យបានធូស្រឡះខួរក្បាលខ្លះ
[...រុឺងៗ....រុឺងៗ .....]
គេជិតនិងគេងលក់ទៅហើយតែក៏មានសម្លេងទូរស័ព្ទរោឡើងមកធ្វើឲ្យគេរហ័សក្រោកមកទទួលទូរស័ព្ទយ៉ាងលឿន
«ជឺហាន!!?»គេទាញទូរស័ព្ទមកមើលឃើញថាជាលេងរបស់មិត្តខ្លួនទើបកើតចម្ងល់ឡើងចង់ដឹងថាគេខលមកមានការអ្វី
+In call
(ឯងមានការអីបានខលបែបនេះ?)សាវចាន់លើកទទួលរួចសួរ
(យប់នេះឯងទំនេរទេ?)ជឺហាមសួរមកគេតាមរយៈប្រព័ន្ធទូរស័ព្ទបកមកវិញ
(អឺ!!ទំនេតើឯងមានការអីមែនទេ?)
(អឹម~គឺយប់នេះយើងចង់បបួលឯងទៅក្លឹបគិតយ៉ាងមិចដែរ?)
(ហ្ហឹម~ល្អតើយើងកំពុងរកគ្នាទៅស្រាប់ផងចឹងម៉ោង9ជួបគ្នានៅក្លឹបដដែល!បានហើយ)សាវចាន់និយាយរួចក៏ចុចបិទទូរស័ព្ទរួចក៏ក្រោកទៅងូតទឹកសម្អាតខ្លួនព្រោះម៉ោងបីរសៀលនេះគេត្រូវទៅពិធីទទួលដំណែងជាមួយនិងបា៉របស់គេ។
✨30នាទីក្រោយ
«លោកបា៉...តោះឆាប់ទៅខ្ញុំរួចរាល់ហើយបាទ»សាវចាន់ចុះមកជាមួយនិងសម្លៀកបំពាក់ខ្មៅមួយឈុតមើលទៅគឺសាកសមជាមា៉ហ្វៀនិងម្ចាស់CEOវ័យក្មេងយ៉ាងពិតប្រាកដ
«កូនប្រុសបា៉ពិតជាសង្ហារខ្លាំងណាស់សាកសមហើយដែលជាម្ចាស់មេដឹងនាំបន្តពីបា៉នោះ»លោកស៊ានក្រោកឈរឡើងទះស្មារបស់សាវចាន់ទាំងពោលសរសើមិនដាច់ពីមាត់
«គឺច្បាស់ជាបែបនិងហើយលោកបា៉នេះគឺស៊ាវសាវចាន់កៃអ៊ូមិកូនប្រុសតែម្នាក់របស់ត្រកូលស៊ានកៃអ៊ូមិហើយមិញនិងអាចឲ្យត្រកូលមួយនេះបាក់មុខដោយសារខ្ញុំបានទៅ»សាវចាន់និយាយទាំងញញឹមស្រស់តបទៅបា៉របស់ខ្លួនវិញ។
សា៊នសាវចាន់កៃអ៊ូមិយើងដឹងហើយថាគេជាមនុស្សដែលមានអតចរឹករឹងរូសព្រៃផ្សៃឃោឃៅហើយក៏ឈាមត្រជាក់ដូចគ្នា។គេមានអាយុ22ឆ្នាំមុខមាត់ស្រស់សង្ហាដៃជើងរាងរូវគឺស្រស់ស្អាតប្រៀបដូចមនុស្សស្រីយ៉ាងចឹងអ្នកណាៗក៏ប៉ងចង់បានគេជាគូរជីវិតដែលតែកម្លោះតូចម្នាក់នេះដូចជាមិនខ្វល់ខ្វាយជាមួយរឿងអស់ទាំងនោះឡើងគេខ្វល់តែរឿងការងារនិងការសប្បាយរបស់គេប៉ុណ្ណោះ។
«ល្អណាស់កូនប្រុសបា៉~ហ្ហាសៗ~»លោកស៊ានគាត់មិនខកបំណងពិតមែនដែលជ្រើសរើសយកសាវចាន់មកបន្តដំណែងបន្តពីគាត់នោះ
«តោះលោកបា៉ឆាប់ទៅៗនេះជិតដល់ម៉ោងចាប់ផ្តើមកម្មវិធីហើយប្រយ័ត្នមិនទាន់ម៉ោងទៅ»
«ហ្ហឹម~តោះឆាប់ទៅ~សុងយ៉ាងឯងត្រៀមឡានរួចហើយឬនៅ?»លោកស៊ានបន្ទាប់ពីនិយាយជាមួយសាវចាន់រួចក៏ងាកទៅស្រែកសួរកូនចៅដែលចាំនៅខាងក្រៅ
«ឡានត្រៀមរួចរាល់ហើយបាទលោកម្ចាស់»សុងយ៉ាងតបមកលោកស៊ានវិញ
«តោះ!!!»លោកស៊ាននិងសាវចាន់ក៏បាននាំគ្នាឡើងឡានចេញដំណើរមកកាន់ពីធីផ្ទេរដំណែងដែលធ្វើឡើងនៅសណ្ធាគាធំមួយនៅចំកណ្តាលទីក្រុងShanghai
+នៅក្នុងកម្មវិធី
នៅក្នុងកម្មវិធីមានភ្ញៀវជាច្រើនដែលបានមកចូលរួមក្នុងកម្មវិធីនេះអ្នកធំអ្នករកសុីមុខជំនួញថែមទាំងម៉ាហ្វៀធំលំដាប់ប្រទេសក៏មានមុខមកចូលរួមក្នុងកម្មវិធីមួយនេះដែរ
«សូមស្វាគមន៍លោកម្ចាស់ស៊ាននិងអ្នកប្រុសសាវចាន់»គ្រាន់តែឡានម៉ាកសេរីទំនើបរបស់ត្រកូលស៊ានបានមកដល់ភ្លាមអង្គរក្សនិងអ្នកកាសែតជាច្រើនបានចេញមកទទួលស្វាគមន៍ដល់ពួកគេទាំងពីរ
«បាទ!!!ស្វាគមន៍ដូចគ្នាដែលបានមកចូលរួមកម្មវិធីនេះ»លោកស៊ានញញឹមទទួលរាក់ទាក់អ្នកកាសែននិងភ្ញៀវខុសពីសាវចាន់ដែលឈរស្ងៀមថ្មឹងធ្វើមុខស្មើថេង
លោកស៊ានក៏បានចូលទៅក្នុងកម្មវិធីដើម្បីរៀបចំកម្មវិធីផ្ទេរដំណែងឲ្យទៅសាវចាន់។កម្មវិធីក៏បានចាប់ផ្តើមការផ្ទេរដំណែងក៏បានបញ្ចប់ភ្ញៀងគ្រប់ឋានៈបានបន្តច្រៀងលេងសប្បាយជាមួយនិងភាពអ៊ូអរមួយនេះ។
«នឹងឬសា៊នសាវចាន់កៃអ៊ូមិអ្នកស្នងដំណែងជាម៉ាហ្វៀនិងបន្តមុខជំនួញពីលោកម្ចាស់ស៊ាន?»សម្លេងធំគ្រលមួយបានសួរទៅកាន់ជំនិតខ្លួនដោយកែវភ្នែកលួចចោទមើលមករាងតូចល្អិតដែលកំពុងឈររាក់ទាក់សហការដៃគូររកសុីមុខជំនួញ
«បាទលោកម្ចាស់គឺជាគាត់»លូជីងសម្លឹងមើលទៅសាវចាន់ដើម្បីឲ្យប្រាកដថាចៅហ្វាយខ្លួនពិតជាចង់សួរពីគេពិតមែនរួចទើបងាកមកនិយាយប្រាប់វិញ
«មើលទឹកមុខទៅដូចជាមិនសាកសមនិងដំណែងមួយនេះសោះ!!!»
«តែលឺមកថាគាត់ជាមនុស្សឃោឃៅណាស់ថែមទាំងហ្មត់ចត់និងការងារទៀតផង»
«ហ្ហឹម~ឃោឃៅហ្មត់ចត់?»បុរសមុខកំណាចសោះកក្រោះបានលើកចញ្ចើមសួរទៅកូនចៅខ្លួនដោយក្រសែភ្នែកគួរឲ្យខ្លាច
«បាទ!!»គេតបតែមួយម៉ាត់រួចប្រញាប់ឱនមុខចុះវិញ
(នេះឬអនាគតប្រពន្ធយើងនោះមុខស្មឺកៗបែបនេះ~ហ្ហឺយនេះគិតខុសឬត្រូវទៅដែលលោកពូយកគេមកធ្វើជាប្រពន្ធយើងនោះ)គេអង្គុយគិតក្នុងចិត្តនេះមិនដឹងថាខ្លួនឯងសំណាងឬក៏មានកម្មទេដែលបានស៊ានសាវចាន់កែអ៊ូមិមកធ្វើប្រពន្ធនោះ
«ទៅវិញ!!!»
«លោកម្ចាស់ចង់ត្រឡប់ទៅBiaJing(បុីជីង)ឥឡូវនេះមែនទេ?»លូជីងសួរទៅអ្នកជាម្ចាស់
«ហ្ហឹម~កក់ជើងហោះហើរទៅយើងទៅវិញយប់នេះ»គេនិយាយរួចក៏ក្រោកឈរឡើងអស់កម្ពស់រួចបោះជំហ៊ានយ៉ាងមានអំណាចចេញពីកម្មវិធី។ចំណែកលូជីងក៏ក្រញាប់ប្រញាល់ខលកក់សំបុត្រយន្តហោះព្រោះបើហ៊ានតែយឺតច្បាស់ជាស្លាប់របស់ចៅហ្វាយខ្លួនមិនខាន។
តើគេជាអ្នកណាទៅ?តើគេត្រូវជាអ្វីនិងសាវចាន់?អ្នករកសុីឬជាអ្វីផ្សេងទៅ?
ងាកទៅមើលសាវចាន់វិញពេលនេះកំពុងតែទទួលរាក់ទាក់អ្នកជំនួញមួយចំនួនដែលជាអ្នករួមភាគហ៊ុនជាមួយសម្ព័ន្ធកៃអ៊ូមិហើយត្រកូលរីហ្វីនក៏មកចូលរួមដូចគ្នា
«សួរស្តីលោកម្ចាស់ស៊ាន»នាងតូចក្រមុំបបូមាត់ក្រហមឆើតស្លៀកពាក់លិចលើលិចក្រោមដើរមកនិយាយរាក់ទាក់ជាមួយនិងសាវចាន់ដោយហៅគេថាលោកម្ចាស់
«បាទសួស្តី!!»សាវចាន់ក៏ញញឹមរាក់ទាក់ទៅនាងវិញដោយការគួរសម
«ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានមកជួបលោកម្ចាស់ដោយផ្ទាល់បែបនេះ»រូហ្សាលីន(នាងជាបងស្រីរបស់យូណានដែលមកតំណាងឲ្យត្រកូលរីហ្វីន)
«ហ្ហឹស~ហៅខ្ញុំថាសាវចាន់ធម្មតាៗទៅបានហើយមិនបាច់លោកម្ចាស់អីនោះទេណាមួយបងស្រីរូហ្សាលីនក៏មានអាយុលើខ្ញុំមួយខ្សែរឯណោះពេលលឺបងហៅខ្ញុំបែបនិងខ្ញុំរអៀសចិត្តណាស់ដែរ»សាវចាន់ឱនមុខចុះសើចបន្តិចមុននិងងើមមុខមកនិយាយប្រាប់នាង
«ហ្ហឹម~បើចឹងខ្ញុំហៅលោកម្ចាស់ថាប្អូនចាន់ហើយណា?ប្រហែលជាលោកម្ចាស់មិនខឹងប្រកាន់នឹងខ្ញុំចុះ»
«បាន~គឺពិតជាបានមិនប្រកាន់នោះទេសម្រាប់បងស្រីនោះ»
«ហឹ្ហសៗ.....យ៉ាងមិចដែលនេះរៀនចំហើយមែនទេទើបបានជាលោកម្ចាស់សា៊នឲ្យឡើងកាន់កាប់ដំណែងលឿនបែបនេះ»នាងសើចហើយក៏សួរ។សំណួរនេះមិនដឹងថានាងចង់សួរឌឺទៅសាវចាន់ឬក៏នាងចង់សួរស៊ើបពីអ្វីនោះទេ
«.........»សាវចាន់មិនមាត់តែគេបានមើលទឹកមុខរបស់នាងដោយទឹកមុខស្មើៗរួចក៏...
«ទោះមិនចប់ក៏ខ្ញុំអាចមានសម្ថភាពគ្រប់គ្រងបានដែរ»ចាន់ញញឹមបែបកំណាចតបទៅនាង។នេះចង់មើលងាយសម្ថភាពរបស់គេមែនទេ?ឬគិតថាគេនេះមិនសាកសមឬបានជាធ្វើមកនិយាយល្អចុងក្រោយក៏និយាយដៀមដាមនោះ
«អូ!!បងគ្រាន់តែគិតថាអូននៅក្មេងណាស់សាវចាន់បងខ្លាចតែថាអូនដើរមិនបងនោះទេ»នាងក៏ញញឹមនិងនិយាយឌឺទៅចាន់វិញសម្តីនាងគឺគិតថាចាន់មិនអាចធ្វើអ្វីបានដូចនាងព្រោះនាងបានឈានជើងចូលវិថីនេះមុនសាវចាន់
«ហ្ហឹម~កុំទាន់ជឿជាក់លើខ្លួនឯងខ្លាំងពេកអីបងស្រីរូហ្សាលីនខ្ញុំខ្លាចតែថាបងដើរជាន់កែងខ្លួនឯងជំពប់ដួលកណ្ដាលទីវាលនាំតែខ្មាស់គេនោះទេ»គិតថាចាន់ព្រមចាញ់មែនទេរឿងឈ្លោះគ្នាទាស់ពាក្យសម្តីអ្នកចេះឌឺល្មមៗកុំមកចង់សាកជាមួយគេនោះសម្តីគេមួយម៉ាត់មួយប្រយោគអាចឲ្យអ្នកឆ្អែតបាយបាន
«ហ្ហឹស~អគុណដែលបារម្ភតែបងចាស់ជាងឯងរឿងអ្វីគួរមិនគួរបងគឺចេះដឹងហើយ»នាងសើចទាំងពាក់មុខតបទៅចាន់។នេះត្រូវគេស្តីឲ្យប៉ុណ្ណឹងហើយនៅមុខក្រាសទៀត
«បាទ!!តាមសម្រួលចុះតែងាកមើលក្រោយផងណាកុំទៅមុខឆ្ងាយពេកកុំឲ្យលង់និងខ្លួនឯងខ្លាំងពេកប្រយ័ត្នថ្ងៃណាមួយបាក់មុខដោយសារការលង់ងប់ងល់និងខ្លួនឯងនោះ»សាវចាន់បញ្ចប់ប្រយោគរួចគេក៏បានដើរហួសទៅរាក់ទាក់ភ្ញៀវផ្សេងទៀតបាត់ដោយទុកឲ្យរូហ្សាលីនឈរក្តាប់ដៃខឹងចិត្តតែម្នាក់ឯង
«ហ្ហឹស~អាក្មេងមិនទាន់បាត់ក្លិនទឹកដោះមើលទៅ បានសម្តីបានណាស់...ថ្ងៃនេះយើងចាញ់ឯងតែយើងមិនឲ្យឯងឈ្នះយើងរហូតនោះទេ»នាងតាមសម្លឹងមើលផែនខ្នងរបស់សាវចាន់ដោយកែវភ្នែកពពេញទៅដោយការស្អប់ខ្ពើមនិងគុំនុំ
ម៉ោងចេះតែរំកិលទៅមុខរហូតហើយពេលនេះសាវចាន់ក៏ដល់ម៉ោងត្រូវទៅរកសម្លាញ់របស់ខ្លួនដូចគ្នាព្រោះនេះគឺម៉ោង9យប់ទៅហើយវាក៏ដល់ម៉ោងល្មម
«លោកបា៉កម្មវិធីជិតចប់ហើយមែនទេ?»គេខ្សឹមសួរទៅលោកស៊ានព្រោះខ្លាចរំខានដល់ភ្ញៀវដែលកំពុងឈរជជែកគ្នាក្បែរនោះ
«ហ្ហឹម~កូនមានអីមែនទេ?»លោកស៊ានក្រហ្ហឹមតបបន្តិចរួចសួរទៅកាន់គេវិញ
«ខ្ញុំសុំទៅមុនហើយព្រោះជាប់មានណាត់ជាមួយនិងជឺហានបើលោកបា៉ត្រូវការអីប្រើឈូវិនទៅ»និយាយចប់ភ្លាមគេក៏ប្រញាប់ដើរសម្តៅទៅឡានសេរីទំនើបរួចបើកចេញទៅបាត់
+ក្លឹបរាត្រី
ក្លឹបនេះជាក្លឹបដែលល្បីប្រចាំទីក្រុងShanghaiនេះសាវចាន់និងជឺហានពួកគេតែងតែមកផឹកដើម្បីរំសាយខួរក្បាលសប្បាយៗនៅក្នុងក្លឹបនេះតែគេមិនលេងស្រីនោះទេព្រោះវាមិនមែនជាចំណង់ចំណូលចិត្តរបស់ពួកគេឡើយ។
«ចាន់...ឯងរវល់ធ្វើស្អីបានជាយូម្លេះនេះយើងផឹកអស់ចង់ដប់ដបហើយឯងទើបតែអើតក្បាលចេញមក»គ្រាន់តែសាវចាន់ដើរមដល់កន្លែងភ្លាមជឺហានបោះសំណួរយកតែម្តងរកតែចាន់ចាប់សំណួរឆ្លើយមិនត្រូវ
«អឺ...គឺបា៉យើងនឹងហើយសុខៗក៏ផ្ទេរដំណែងមកឲ្យយើងទាំងដែលយើងមិនទាន់បានត្រៀមអីបន្តិចសោះ»សាវចាន់អង្គុយឱបដៃផ្អែកខ្នងនិងសាឡុង(តុVIPសម្រាប់ភ្ញៀវដែលមានឋានៈខ្ពស់)ហើយក៏និយាយទាំងទឹកមុខធុញថប់
«ហើយយ៉ាងមិច?នេះឯងបានក្លាយទៅជាលោកម្ចាស់នៃសង្គមម៉ាហ្វៀនិងCEOហើយឯងនៅមិនសប្បាយចិត្តទៀតមែនទេ»ជឺហានជ្រួញចិញ្ចើមចូលគ្នានេះគេមិនយល់ថាសាវចាន់គិតអីទេគេគ្រប់គ្នាសប្បាយអរពេលបានដំណែងធំកប់ពពកមកកាន់កាប់តែគេវិញបែជាមកអង្គុយធ្វើមុខស្អុយទៅវិញ
«យើងម៉ួម៉ៅនិងបងស្រីរបស់យូណាន»ចាន់សម្លក់ហើយសម្លុតជឺហាន
«រូហ្សាលីនស្អីគេនោះនឹងមែនទេ?»
«អឹ!!បានហើយហៅស្រាថែមមកឈប់និយាយពីនាងទៅបើនៅនិយាយពីនាងយើងខឹងស្លាប់មិនខានទេ»
«ហ្ហឹម~ប្អូនយកស្រាក្រហមថែមឲ្យបងមួយដបទៀត»ជឺហានក៏បានងាកប្រាប់ទៅបុគ្គលិកដែលកំពុងរត់តុបម្រើភ្ញៀវនោះ
«បាទអ្នកប្រុសសុំរងចាំបន្តិចចាំខ្ញុំយកមកជូន»អ្នកបម្រើញញឹមហើយក៏ប្រញាប់ទៅលើកស្រាយកមកឲ្យពួកគេទាំងពីនាក់។ប្រហែលជា5នាទីស្រាក៏បានមកដល់
«អ្នកប្រុសស្រារបស់អ្នកប្រុសមកដល់ហើយបាទ!!!»អ្នកបម្រើដាក់ស្រាលើតុ
«អគុណ!!»សាវចាន់ប្រើពាក្យគួរសមជាមួយអ្នកបម្រើរួចក៏ទាញដបស្រាមកចាក់ដាក់កែវអកផឹកទាំងទឹកមុខមួម៉ៅ
«អាចាន់ផឹកតាមសម្រួលទៅឯងផឹកបង្ខំបែបនេះប្រយ័ត្នស្រវឹងទៅវេុីយ»
«កុំមកចេះស្រាបែបនិងមិនធ្វើឲ្យយើងស្រវឹងទេ»
«ប្រាកដឬអត់លោកម្ចាស់តូចសាវចាន់»
«ច្បាស់ហើយព្រោះយើងផឹកមិនងាយស្រវឹងដូចជាឯងនោះទេមើលចុះផឹកទើបតែអស់ប៉ុន្មានដបសោះឯងនេះស្រវឹងឡើងចង់ទន់ខ្លួនហើយ»ចាន់អកស្រាចូលមាត់ដាច់អស់បីកែវបន្ទាប់មកទើបងាកមកតបនិងមិត្តខ្លួនវិញ
ពួកគេនៅបន្តផឹករហូតដល់ម៉ោង11យប់ស្រាក៏ចេះតែថែមរហូតឡើងជឺហានគេសុំចាញ់នឹងចាន់ហើយនេះគេផឹកជិត20ដបហើយតែមើលចុះសូម្បីតែមុខក្រហមសម្លងងុលៗក៏គ្មានផងឯជឺហានវិញភ្នែកបើកឡើងលែងរួចចង់រកសន្លប់ម្តងៗទៅហើយ។
«អាចាន់ជូនយើងទៅផ្ទះយើងទៅលែងរួចហើយ»ជឺហានផ្កាប់មុខនិងតុនិយាយទាំងស្រវឹងមកចាន់
«ទើបតែម៉ោង11និងឯងរហ័នទៅងាប់ឯណា?»ចាន់មើលនាឡិការដែលពាក់និងពាក់ដៃឃើញម៉ោងទើបតែ11ទើបគេសួរទៅជឺហានព្រោះមករាល់ដងម៉ោង1ឬ2ទើបពួកគេត្រឡប់ទៅវិញ(ក្លឹបបើក24ម៉ោង)
«តែយើងស្រវឹងខ្លាំងណាស់យើងទៅលែងរួចហើយនេះឯងមិនអាណិតយើងទេឬ?»ជឺងើបមុខពីតុទាំងបើកភ្នែកមិនរួចសួរទោចាន់
«អឺៗ...ក៏បានមោះក្រោកមល...ពិតជាយាប់មែនឯងនេះខ្លួនជាប្រុសទេតែផឹកឆាប់ស្រវឹងជាងគេមនុស្សស្រីទៅទៀត»ចាន់ហូតលុយដាក់លើតុរួចក៏គ្រាជឺហានឡើងមកនិងបណ្តើរគេតិចៗដើម្បីត្រឡប់ទៅវិញ
«អេ៎ៗក្មេងតូចមើលទៅពួកអូនដូចជាស្រវឹងហើយចាំបងជូនពួកអូនទៅផ្ទះវិញល្អទេ».......The Continue ✨
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
AcciónYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...