ភាគទី20:សម្លាប់វាហើយកាត់ក្បាលរបស់វាយកមកឲ្យយើង

443 23 0
                                    


ភាគទី20:សម្លាប់វាហើយកាត់ក្បាលរបស់វាយកមកឲ្យយើង

«បាទ!អាអឺយជូនដំណើរលោកម្ចាស់និងភរិយារបស់លោក»លោកស៊ូក៏បានប្រាប់ទៅកូនចៅរបស់លោកឲ្យជូនដំណើរពួកគេទាំងពីរ
«មិនបាច់ទេ....!!»សាវចាន់និយាយដោយសម្លឹងមើលទៅកូនចៅរបស់លោកស៊ូ
«ហ្ហឹម~លោកស៊ូចម្ងាយប៉ុណ្ណឹងមិនបាច់ជូនដំណើរនោះទេពួកខ្ញុំទាំងពីរអាចទៅដោយខ្លួនឯងបានហើយមិនបាច់លំបាកដល់កូនចៅពួកលោកទេ»អុីបូចេញមុខសម្រួលព្រោះមើលតាមស្ថានភាពដូចជាមិនស្រួលនោះទេ
«បាទ!មិនអីទេចឹង!!»លោកស៊ូញញឹមទទួលយកសំណើរពីអុីបូ
«ចឹងលាសិនហើយ»អុីបូនិងសាវចាន់ក៏ចាកចេញពីបន្ទប់ទទួលភ្ញៀវបាត់
+ក្នុងឡាន
«ខ្ញុំដូចជាមិនសូវទុកចិត្តគេទេ!!»សាវចាន់គ្រាន់តែដើរមកដល់ឡានភ្លាមគេក៏និយាយដោយបង្ហាញពីភាពមិនពេញចិត្តឡើងមក
«ឯងគិតថាយើងទុកចិត្តគេ?»អុីបូគេក៏មិនខុសពីសាវចាន់ដែលគេប្រលូកចូលក្នុងសង្គមនេះយូហើយរឿងអីគ្រាន់តែចិត្តមនុស្សប៉ុណ្ណឹងគេមើលមិនដឹងនោះ
«ចុះហេតុអីឲ្យគេចូលភាគហ៊ុនជាមួយ?»សាវចាន់សួរព្រោះឆ្ងល់ដឹងហើយថាគេមិនស្មោះត្រង់តែនៅតែរួមការងារជាមួយគេទៀត
«ឯងមិនទាន់យល់ច្បាស់ពីរឿងទាំងនេះទេដើរលើផ្លូវជាអ្នកធំគឺត្រូវតែឆ្លាតនិងមានភាពវាងវៃយល់ពីន័យយើងទេ?»
«លោកមានន័យថាគ្រាន់តែរួមភាគហ៊ុនពេលទទួលបានផលក៏ដកចេញមែនទេ?»
«អាចថាបែបនិងក៏បានតែន័យចំនោះគឺបង់សំណាញ់យកត្រីធ្វើឲ្យគេស្គាល់ថាយើងមិនមែនមនុស្សល្ងង់ដូចដែលគេគិតនោះអី!!»អុីបូនិយាយរួចក៏ចេញឡានធ្វើដំណើរទៅផ្ទះលើកោះវិញ។នៅតាមផ្លូវគឺពិតស្ងាត់អុីបូគឺដូចមុនគិតតែពីបើកឡានមិននិយាយស្តីអីបន្តិចចំណែកសាវចាន់សំងំគេងព្រោះខ្លួនកំពុងអស់កម្លាំងទើបមិនចង់និយាយអី...
«សាវចាន់ឯងឃើញឡានមួយនោះទេ?»អុីបូចេះតែគិតពីឡានដែលបើកតាមគេពីក្រោយមករហូតគឺតាំងពីគេចេញពីក្រុមហ៊ុនលោកស៊ូម្លេះ
«ឡានមួយណាទៅ?»សាវចាន់ងាកបែក្រោយរកមើលឡានដែលអុីបូនិយាយ
«គឺឡានពណ៍ខ្មៅដែលកំពុងបើកពីក្រោយយើងនិងហើយឯងមិនឃើញទេយ៉ាងមិច?!»អុីបូសម្លឹងមើលតាមកញ្ចក់នុងប្រាប់ទៅសាវចាន់
«អ៎!!ឃើញហើយមានអីមែនទេ!?»សាវចាន់គេមិនបានចាប់អារម្មណ៍និងឡាននោះទេទើបគេសួរមកអុីបូបែប
ធម្មតាៗ
«ឯងមិនគិតថាបប្លែកខ្លះទេឬ?នេះឡានមួយនឹងគឺបើកតាមយើងតាំងពីពួកយើងចេញឡានមកម្លេះ!!»
«គ្មានអីប្លែកនោះទេប្រហែលជាគេធ្វើដំណើររួមផ្លូវជាមួយយើងទេដឹង!»
«ធ្វើដំណើររួមផ្លូវ?នេះឯងចេះនិយាយមកកើតបើរួមផ្លូវមែនគេបើកទៅមុនបាត់ហើយមិនមែនជិះតាមយើងមិនឲ្យដាច់ពីកន្ទុយភ្នែកបែបនេះទេ»អុីបូដំបូងក៏គិតដូចជាចាន់ដែលតែយូៗទៅគេកាន់តែចម្លែកព្រោះឡានមួយនោះគឺបើកតាមគេមានចេតនាតាមក្លំមើលពួកគេទៅវិញទេ
«ពិតមែនហើយ!ហេតុអីក៏ខ្ញុំគិតមិនដល់ចំណុចនោះ!»សាវចាន់អង្គុយនិងគិតពីសម្តីរបស់អុីបូមុននេះវាក៏ត្រូវដែលព្រោះបើធ្វើដំណើរទៅណាមែនមិនមែនគេបើកឡានតាមពួកគេទាំងរហូតនោះទេ
«ឬក៏ជាមនុស្សរបស់លោកស៊ូ!!»អុីបូនិងសាវចាន់ក៏និយាយឡើងព្រមគ្នា
«ច្បាស់ណាស់ប្រាកដជាគ្នារបស់ពួកវាហើយមើលទៅ!!»សាវចាន់បើកកញ្ចក់អើតមើលឡានពណ៍ខ្មៅនោះម្តងទៀតទើបចាប់អារម្មណ៍ឃើញថាវាពិតជាប្លែកមែនទើបគិតថាវាគឺជាគ្នារបស់លោកស៊ូ
«បិទកញ្ចក់ឡានហើយតោងឲ្យជាប់»អុីបូប្រាប់ឲ្យចាន់បិទកញ្ចក់ឡានរួចខ្លួនក៏បានបន្ថែមហ្គែឡានល្បឿនលឿនដើម្បីគេចពីពួកវា
...ងោ៉ង....
  អុីបូសុទ្ធឡានមួយកប់ល្បឿនធ្វើឲ្យក្រុមពួកដែលបើកឡានតាមពួកគេនោះវង្វេងព្រោះតែឡានរបស់អុីបូបើកលឿនស្លេវមិនដឹងជាទៅដល់ទីណាបាត់
«លោកបងពួកវាដឹងខ្លួនហើយពេលនេះឡានរបស់ពួកវាក៏បាត់ទៀត»កូនចៅ
«អាភ្លើឯងមិនបន្ថែមល្បឿនឡានតាមពួកវាទៅឯងនៅបើកយឺតៗដល់ណាទៀត»មេរបស់ពួកវាបានជេស្តីទៅកូនចៅដែលមានតែភាពល្ងង់គ្មានឆ្លាតវៃបន្តិចសោះ
«បាទលោកបង»កូនចៅរបស់វាក៏បានបើកឡានឡានលឿនដូចព្យុះដើម្បីដេញតាមអុីបូនិងសាវចាន់
....រុឺង....រុឺង....
   ពេលកំពុងជិះដេញតាមឡានរបស់អុីបូពេលនោះសម្លេងទូរស័ព្ទក៏បានររោទិ៍ឡើងមកធ្វើឲ្យមេរបស់វាប្រញាប់ចុចទទួល
(អាឡូ....យ៉ាងមិចហើយចាត់ការវាបានឬនៅ?)សម្លេងស្រួយស្រេះរបស់ស្រីស្រស់ដែលជាមេក្លោងបញ្ជាឲ្យតាមសម្លាប់ពួកគេបន្លឺឡើងមក
(នៅមិនទាន់ចាត់ការនោះទេអ្នកនាងព្រោះតែវាគឺនៅក្បែរខ្លួនរបស់លោកម្ចាស់អុីបូរហូតពិបាកក្នុងការចាត់ការណាស់ហើយពេលនេះវាក៏ដឹងខ្លួនទៀតពួកខ្ញុំកំពុងតែបើកឡានតាមវាហើយ)បុរសនោះក៏ប្រញាប់រៀបរាប់ដំណើររឿងឲ្យទៅចៅហ្វាយខ្លួនស្តាប់ព្រោះមិនចឹងទេច្បាស់ជាត្រូវមាត់មិនខាន
(ហ្ហឹស~ល្អណាស់ពួកឯងដឹងហើយមែនទេថាគួសម្លាប់អ្នកណាទុកអ្នកណាហាមឲ្យប៉ះពាល់ដល់បងបូឲ្យសោះបើពួកឯងមិនចង់ងាប់ដោយស្នាដៃរបស់យើង)នាងនិយាយចប់ក៏បិទទូរស័ព្ទបាត់
«ហ្ហឹស~សាវចាន់ថ្ងៃនេះជាថ្ងៃដែលឯងស្លាប់ហើយ»នាងពោលឡើងទាំងញញឹមចុងមាត់យ៉ាងសមចិត្ត។តើនាងជាអ្នកណាទៅហេតុអីក៏គិតចង់សម្លាប់សាវចាន់បែបនេះនាងមានគុំនុំអីជាមួយន៨ងសាវចាន់ទៅ?
  ងាកទៅមើលអុីបូដែលកំពុងបើកឡានលឿនជាងរន្ទះនាំសាវចាន់គេចពីជនអាក្រក់ទាំងនោះ។
«លោកមានកាំភ្លើងដាក់ជាប់ខ្លួនទេ!?»សាវចាន់សួរទៅអុីបូព្រោះពេលនេះគឺគេត្រូវការរបស់ការពារខ្លួន
«មាន...នៅក្នុងប្រអប់ឡានខាងមុខ»អុីបូបើកឡានបណ្តើរនិយាយប្រាប់ទៅចាន់

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច Where stories live. Discover now