ភាគទី3:រាងកាយឯងជារបស់យើងតែម្នាក់គត់ចាងជឺហាន
«អេៗក្មេងតូចមើលទៅពួកអូនដូចជាស្រវឹងហើយចាំបងជូនពួកអូនទៅផ្ទះវិញល្អទេ»ដើរចេញពីតុមិនទាន់បានដប់ជំហ៊ានផងក៏មានបុរសបុរសចំណាស់មានរូបរាងធាត់ក្បាលពោះកំប៉េងកំប៉ោងដើរមកសួរគេ មើលទៅមិនខុសពីមនុស្សចាស់ដែលល្មោភនឹងតណ្ហានោះទេ។
«ហ្ហឹស~ខ្ញុំទៅខ្លួនឯងបានមិនបាច់លោកមកចេះដឹងនោះទេចៀសផ្លូវទៅ»ចាន់សម្លឹងបុរសចំណាស់នោះតាំងលើដល់ចុងជើងរួចក៏និយាយទៅកាន់គេ
«ហ្ហឹម~កុំរឹងរូសអីក្មេងតូចមកនេះមកចាំបងជូនទៅ»
«ចៀសផ្លូវទៅខ្ញុំមិនចង់មានរឿងជាមួយនិងមនុស្សចាស់ដែលអាយុស្មើនិងឪពុកខ្ញុំទេ»
«ឆ្នាស់គ្រាន់បើ~ឆ្នាស់បែបនេះប្រហែលជាអាចធ្វើឲ្យបងស្រួលណាស់ហើយមើលទៅ»បុរសនោះនិយាយដោយយកដៃបម្រុងនិងប៉ះចង្ការបស់ចាន់តែចាន់គេមិនមែនជាមនុស្សឲ្យនណាមកប៉ះបានងាយៗនោះទេ
«ក្រិះ...អាយ»ដៃលូកមិនទាន់ដល់ផងក៏ត្រូវបានចាន់ចាប់កាចមួលបំបាក់បានយ៉ាងងាយបាត់ទៅហើយធ្វើឲ្យបុរសនោះមានការឈឺចាប់ជាខ្លាំង
«ផូស...ដឹប...»ចាន់បានទាញដបស្រាក្បែរនោះវាយសំពងក្បាលបុរសចំណាស់រួចធាក់គេដួលទៅដីយ៉ាងដំណំ
«តាកញ្ចាស់ឯងនេះមិនចេះស្គាល់ទាបខ្ពស់សោះនេះឯងដឹងទេថាយើងជាអ្នកណា?»ចាន់ដើរសន្សឹមៗទៅរកបុរសចំណាស់នោះដោយទឹកមុខនិងសម្តីកំណាច
«អាក្មេងឆ្កួត...អូយដៃយើង...ពួកឯងនៅឈរមើលស្អីទៀតឆាប់ចាត់ការវាភ្លាមទៅ»គេបានស្រែកប្រាប់ទៅកូនចៅរបស់គេបន្ទាប់ពីទទួលបានបាតជើងរបស់ចាន់ជាន់ទៅលើដៃដែលត្រូវចាន់កាច់បំបាក់មុននេះ
«ពួកឯងហ៊ានឬ?»ចាន់ងើយមុខឡើងសួរទៅពួកកូនចៅទាំងនោះ។ចំណែកជឺហានវិញសន្លប់បាត់ស្មារតីព្រោះតែជាតិស្រាបាត់ទៅហើយគ្មានដឹងថាគេកំពុងតែវៃគ្នាអីទេ
«លោកបងគិតយ៉ាងមិចទៅ?»កូនចៅម្នាក់សួរទៅមេធំរបស់វា
«ចៅហ្វាយបញ្ជាហើយក៏ចូលទៅ»ទោះមិនចង់ក៏ត្រូវតែបង្ខំចិត្តធ្វើដែលព្រោះវាជាបញ្ជារបស់ចៅហ្វាយគេហើយ។
កូនចៅទាំងនោះក៏បានចូលមករកចាន់ម្តងម្នាក់ៗរហូតព័ន្ធគេជិតឈឹង។
«ល្អណាស់~បើពួកឯងមករកសេចក្តីស្លាប់ទៅហើយចឹងយើងបំពេញបំណងឯងចុះ»ចាន់ញោចស្នាមញញឹមឡើងមកដោយល្បិចកលរួចក៏ដោះអាវក្រៅរបស់គេចេញមួយសល់តែអាវយឺតពណ៍ខ្មៅនៅខាងក្នុងប៉ុណ្ណោះ
«ហ្ហាច....វឹប..ដឹបៗ»សម្លេងវាយប្រតាយប្រតប់គ្នាផ្អើលអស់មនុស្សនៅក្នុងក្លឹបពួកគេនិងចាន់បន្តវាយគ្នាយកឈ្នះចាញ់តែម្តង។
«អាយុនទៅយកគេមក»សម្លេងបុរសម្នាក់បានបញ្ជាទៅកូនចៅរបស់ខ្លួនឲ្យចូលទៅនាំខ្លួនជឺហានចេញពីកន្លែងកំពុងវាយប្រតប់គ្នា
«បាទចៅហ្វាយ»គេងក់ក្បាលបន្តិចរួចក៏ប្រញាប់ចូលទៅយកជឺហានចេញមករួចដាក់គេចូលក្នុងឡានបើកចេញទៅជាមួយនិងចៅហ្វាយរបស់គេបាត់
«វឹប...ផូស...ដឹប»ត្រឹមតែ10នាទីចាន់បានចាត់ការពួកកូនចៅទាំងនោះដេករាបដូចកន្ទេលស្អាត។តែពេលងាកទៅរកមើលជឺហានស្រាប់តែបាត់ខ្លួនជឺហានជាហេតុធ្វើឲ្យគេភ័យនិងបារម្ភពីមិត្ត
«ជឺហាន!!!នេះទៅណាបាត់ហើយ?កុំប្រាប់ថាវង្វេងដើរទៅណាបាត់ឲ្យសោះណា!!!»គ្មានអីដែលភ័យជាងបាត់មនុស្សដោយមិនដឹងមូលហេតុបែបនេះនោះទេចាន់បានចាកចេញពីក្លឹបដើម្បីស្វែងរកជឺហានតែរកកាន់តែយូកាន់តែមិនឃើញមិនដឹងថាជឺហានបាត់ទៅណានោះទេ
«ចង្រៃយ៍~នេះទុកវាចោលមួយភ្លេតសោះវាបាត់ទៅណាទៅអាហានអើយអាហានឯងបាត់ទៅណាអាចង្រៃ»ចាន់មិនត្រឹមតែរអ៊ូនោះទេថែមទាំងជេប្រតិចជឺហានទៀតព្រោះគិតថាជឺហានវង្វេងវង្វាន់ដើរទៅណាមកណាតែម្នាក់ឯងទើបបាត់ខ្លួនបែបនេះ
«ចង្រៃយ៍~មើលទៅប្រហែលជាវាទៅដល់ផ្ទះហើយទេដឹង?»ចាន់ថាហើយក៏បើកឡានទៅខុនដូរបស់ខ្លួនបាត់ព្រោះតែតាមរកជឺហានយូហើយតែនៅមិនទាន់ឃើញសោះទើបគិតថាគេបានត្រឡប់ទៅផ្ទះវិញ
ងាកទៅមើលជឺហានដែលត្រូវបានមនុស្សមិនស្គាល់មុខនាំទៅណាក៏មិនដឹងខ្លួនក៏ស្រវឹងជោគជាប់ទៀតមិនដឹងថាទៅជាយ៉ាងណានោះទេ
+ភូមិគ្រឹះសិង
✨នៅក្នុងបន្ទប់
«មិនដឹងជាផឹកអស់ប៉ុន្មានដបនោះទេបានជាស្រវឹងដល់ថ្នាក់នេះ!!»ជីយ៉ាងបានដាក់ឲ្យជឺហានគេងនៅលើគ្រែបន្ទាប់មកទើបជូនសម្អាតរាងកាយឲ្យគេ
សុងជីយ៉ាងជាអ្នកជំនួញម្នាក់ហើយគេក៏ជាគូរដណ្តឹងរបស់ជឺហានដូចគ្នា។គេមកនេះគឺមកតាមយកជឺហានទៅBiaJingវិញដើម្បីរៀបការព្រោះតែជឺហានមិនបានពេញចិត្តក្នុងការរៀបការមួយនេះទើបគេសម្រេចចិត្តរត់ចេញពីផ្ទះមករស់នៅShanghaiណាមួយក៏ត្រូវមករៀនបន្តរដើម្បីបញ្ចប់ការសិស្សាបួនឆ្នាំផ្នែកគ្រប់គ្រង់ដូចគ្នា
«អូនជារបស់បងរាងកាយមួយនេះក៏ជារបស់បងមិនថាអូនរត់គេចដល់ទីណានោះទេបងនិងតាមយកអូនមកវិញចាងជឺហាន~សឺត»ជីយ៉ាងអង្អែលមុខតូចហ្មត់រលោងព្រិលនោះដោយក្តីនឹករលឹកនិងឆ្លៀតលួចឆ្មក់ថើបគេមួយខ្សឺតទៀត
«រាងកាយអូនស្អាតណាស់ប្រពន្ធសម្លាញ់»ជីយ៉ាងញញឹមរួចក៏ទម្លាក់ខ្លួនគេងឱបរាងកាយតូចច្រឡឹងនោះយ៉ាងមានក្តីសុខដោយភាពទាក់ទាញរបស់ជឺហានគេក៏បានជ្រុលជ្រួសធ្វើរឿងនោះទៅលើជឺហានដោយសាតែអារម្មណ៍តណ្ហារបស់ខ្លួន។
+Morning
«ហ្ហឹម~អួយឈឺក្បាលម្លេះ?នេះយប់មិញមានអីកើតឡើងទៅហេតុអីក៏វិលមុខឈឺក្បាលឈឺពេញខ្លួនយ៉ាងនេះ?»ជឺហានគ្រាន់តែភ្ញាក់ដឹងខ្លួនពីដំណេកភ្លាមក៏ចាន់ផ្តើមរអ៊ូតែម្តង
«ហើយនេះជាកន្លែងណា?មើលទៅវាប្លែកខ្លាំងម្លេះ?»គេសម្លឹងមើលជុំវិបរិវេណបន្ទប់ទាំងមានការងឿយឆ្ងល់ព្រោះនេះវាមិនមែនជាបន្ទប់របស់គេទេ
«ភ្ញាក់ហើយមែនទេប្រពន្ធសម្លាញ់~សឺតៗ~»ជីយ៉ាងក្រោកមកក៏បានបន្សល់ស្នាមថើមពីរខ្សឺតលើថ្ពាល់របស់ជឺហានធ្វើឲ្យម្ចាស់ថ្ពាល់បើកភ្នែកធំៗសម្លឹងមើលទៅអ្នកដេកគេងអោបខ្លួន
«ជី...ជីយ៉ាងនេះបងមកបានយ៉ាងមិច?»គេហៅឈ្មោះជីយ៉ាងសឹងតែមិនចេញនេះខំរត់គេចមកដល់Shanghaiហើយនៅតាមមករកឃើញទៀត
«មិនបាច់ចង់ដឹងនោះទេថាបងមកបានយ៉ាងមិចតែពេលនេះអូនក្រោកឡើងទៅងូតទឹកសិនទៅមោះចាំបងបី»គេបម្រុងនិងបីជឺហានទៅហើយតែក៏ត្រូវជឺហានប្រកែក
«អត់ទេចេញទៅមិនបាច់លោកបីទេខ្ញុំអាចដើរខ្លួនឯងបាន»
«យ៉ាងមិចនិងនេះអូនខ្លាចបងមែនទេ?»
«មិនបានខ្លាចទេតែខ្ញុំមិនចង់ឲ្យអ្នកណាមកប៉ះខ្លួនខ្ញុំផ្តេសផ្តាសទេ»
«តែយប់មិញនេះពួកយើងក៏គេងអោបគ្នាពេញមួយយប់ហើយថែលទាំងនេះនោះគ្នាទៀតមិនឃើញមានស្អីផងនិង!!!»សម្តីជីយ៉ាងមួយប្រយោគនេះធ្វើឲ្យជឺហានគាំងអស់ពាក្យវាចាគេភ្លេចគិតទៅថាយប់មិញគេនិងជីយា៉ងគេងលើគ្រែតែមួយហើយមានទាំងអោមទាំងថើបនៅមានអីផ្សេងទៀត(មានអីៗជាមួយគ្នា)។
«អាប្រុសឆ្កួតនិយាយស្អីមិនចេះខ្មាសមាត់សោះ»ជឺហានខាំមាត់សម្លក់ជេទៅរាងក្រាសជីយ៉ាងដែលអង្គុយសើចចំអកឲ្យគេ
«អូនមិនទៅរៀនទេឬ?»ជីយ៉ាងសួរព្រោះថ្ងៃនេះថ្ងៃសៅជាថ្ងៃដែលគេត្រូវប្រឡងបញ្ចប់
«ទៅរៀន?មែនហើយថ្ងៃជាថ្ងៃសៅហ្ហឺយចង្រៃយ៍គឺមកពីលោកម្នាក់គត់អាមុខហោះ»គេវីសតែភ្លេចទៅហើយថាថ្ងៃនេះជាថ្ងៃប្រឡងនេះក៏ជិតដល់ម៉ោងទៀតតើគេទៅទាន់ដែលទេ
«ជឺហានមួយៗប្រយ័ត្នដួលណាប្រពន្ធសម្លាញ់»ជីយ៉ាងអង្គុយមើលពីដំណើររត់បាំងខ្ញើកៗព្រោះឈឺត្រង់ចំណុចសំខាន់នោះនៅឡើយ
+សាលារៀន
«សឺត~ប្រឡងឲ្យជាប់ណាក្មេងឆ្លាតឆាប់ទៅប្រយ័ត្នមិនទាន់ម៉ោង»
«ហ្ហឹស~ចាំមើលទៅពេលត្រឡប់ទៅBiaJingវិញខ្ញុំនឹងប្តឹងលោកបា៉ពីបទលោករំលោភខ្ញុំហើយ»
«អូនដាច់ចិត្តប្តឹងប្តីខ្លួនដែលមែនទេ?»
«អាឆ្កួតជីយ៉ាង»ដោយនិយាយមិនឈ្នះជីយ៉ាងជឺហានក៏ជេគេតែម្តងរួចទើបបើកទ្វាឡានចេញសម្តៅទៅបន្ទប់ប្រឡងទាំងទឹកមុខស្អុយ
«ពេលដល់ម៉ោងបងមកទទួលយល់ទេហាមទៅណាផ្តេសផ្តាស»គេស្រែកប្រាប់ទៅជឺហានដែលដើរចេញទៅមិនឆ្ងាយប៉ុន្មានទេវាអាចនិងល្មមស្តាប់លឺ
«អឺ...!!!!»គេងាកមកស្រែកតបតែមួយម៉ាត់រួចដើរទៅឡើងខ្មឺតតែម្តង
+បន្ទប់ប្រឡង
«យើងស្មានថាឯងមិនមកហើយតើ!!!»ចូលមកដល់ថ្នាក់មិនទាន់បានអង្គុយឲ្យស្រួលផងក៏មានសម្លេងកំពូលមិត្តមកនិយាយរករឿងភ្លាមតែម្តង
«ថ្ងៃសំខាន់យ៉ាងនេះយើងមិនមកយ៉ាងមិចបាន»ជឺហានតបទាំងសម្លក់
«អឺៗ...មែនហើយចុះយប់មិញនេះឯងបាត់ទៅណាដឹងទេថាយើងតាមរកឯងចង់ដាច់ខ្យល់ហើយ»ចាន់ភ្លាមៗក៏នឹកឃើញដល់រឿងយប់មិញនេះទើបគេសួរទៅជឺហាន
«មិនបានទៅណាទេតែយើងត្រូវគេចាប់ទៅ»
«គេចាប់ឯងទៅ?វាជាអ្នកណាហេតុអីថ្លើមធំម្លេះហ៊ានចាប់កូនប្រុសត្រកូលចាងនេះវាមិនខ្លាចស្លាប់ទេឬ»
«ហ្ហឺយ...វានិងគឺគូដណ្តឹងយើងនិងហើយសុងជីយ៉ាងនោះអី»ជឺហានងាកមកនិយាយស្រាលៗគេដូចជាខ្សត់កម្លាំងខ្លាំងណាស់មើលទៅមិនដឹងថាយប់មិញនេះជីយ៉ាងលេងធ្ងន់យ៉ាងណានោះទេ
«អូ!!នេះគេមកតាមឯងដល់Shanghaiផងឬ?គិតទៅអាបុិមុខហោះនេះតាមមិនលេងពិតមែនហើយ»ចាន់
«ហ្ហឹម...បានហើយឈប់និយាយរឿងនិងទៅមើលមេរៀនវិញទៅជិតដល់ម៉ោងប្រឡងហើយកុំខ្វល់រឿងនិងច្រើនពេក»ដោយធុញថប់និងអស់កម្លាំងផងទើបជឺហានគេមិនសូវចង់និយាយស្អីក៏ប្រញាប់បង្វែរឿងនិយាយវិញ
ប្រហែល15នាទីការប្រឡើងបញ្ចប់របស់ពួកគេក៏បានចាប់ផ្តើម។កូនសិស្សទាំងអស់នាំគ្នាស្វិតស្វាញក្នុងការប្រឡងចំណែកសាវចាន់និងជឺហានវិញពួកគេគ្រាន់តែក្រលែកឃើញវិញ្ញាសាភ្លាមគេក៏គ្មានបញ្ហានោះទេដូចដឹងស្រាប់ហើយថាពួកគេជាអ្នកណាមកពីណានោះទោះបីមិនសូវចូលរៀនគ្រប់ម៉ោងក៏ពួកគេចេះដែរ។
«ឯងរួចហើយនៅអាចាន់?»ជឺហានសួរចាន់តិចៗព្រោះខ្លាចគ្រូលឺ
«រួចយូហើយ...ចុះឯងវិញ»ចាន់ឆ្លើយរួចសួរទៅជឺហានវិញ
«ហ្ហឹម~តោះចឹង»ចាន់ញញឹមរួចវៃចិញ្ចើមសុីញូ៉បញ្ជាក់ថាគេចង់បបួលជឺហានចេញ
«តោះ!!!នៅទៀតក៏មិនដឹងធ្វើស្អីដែលបើវិញ្ញាសាធ្វើរួចអស់ហើយ»ពួកគេទាំងពីក៏បានយកឯកសារប្រឡងប្រគល់ឲ្យលោកគ្រូរួចនាំគ្នាចាកចេញត្រឡប់ទៅភូមិគ្រឹះវិញរាងៗខ្លួនដោយជឺហានមានជីយ៉ាងគេមកទទួលចំណេកចាន់បើកឡានត្រឡប់ទៅវិញដោយខ្លួនឯង
+ភូមិគ្រឹះកៃអ៊ូមិ
«យ៉ាងមិចហើយប្រឡងចប់ហើយមែនទេបានជាត្រឡប់មកវិញលឿនយ៉ាងនេះ?»
«បាទ~លោកបា៉មកអង្គុយចាំខ្ញុំបែបនេះមានការអីនិយាយជាមួយនិងខ្ញុំមែនទេ?»
«ហ្ហឹម~គឺបា៉មានរឿងបន្តិចបន្តួចដែលត្រូវពឹងពាក់កូន»លោកស៊ានញញឹមនិងនិយាយសាច់ការតែម្តង
«បាទបា៉និយាយមកកូនចាំស្តាប់បើជួយបាននិងជួយ»ចាន់និយាយហើយក៏ដើរទៅអង្គុយជិតលោកស៊ាន
«គឺអាទិត្យក្រោយនេះបា៉មានកិច្ចការធំដែលត្រូវចុះទៅBiajingហើយការងារនៅទីនោះច្រើនទើបប៉ាចង់ឲ្យកូនទៅជាមួយបា៉ដើម្បីជួយកិច្ចការរបស់ប៉ាខ្លះកូនគិតយ៉ាងមិចដែរ?»លោកស៊ានក៏និយាយរៀបរាប់ប្រាប់ទៅចាន់
«នៅBiajingមែនទេ?»គេលើកចិញ្ចើមសួរបញ្ជាក់ទៅកាន់លោកស៊ាន
«ត្រូវហើយគឺBiajingកូនគិតយ៉ាងមិចតើទៅជាមួយនិងប៉ាទេ?»លោកស៊ានសួរបញ្ជាក់គេម្តងទៀត
«ច្បាស់ជាបានហើយលោកប៉ារឿងកិច្ចការធំយ៉ាងនេះមិចនិងអាចថាមិនទៅនោះណាមួយខ្ញុំក៏ចង់ស្គាល់អ្នកសហការដៃគូរជាមួយសម្ព័ន្ធកៃអ៊ូមិឲ្យបានច្រើនដូចគ្នាព្រោះពេលនេះខ្ញុំគឺជា
CEOក៏ជាលោកម្ចាស់នៃសង្គមម៉ាហ្វៀដែលចឹងខ្ញុំត្រូវតែស្និតជាមួយនិងពួកគេបន្តិច»ចាន់ញញឹមព្រមទទួលសំណើរបស់លោកស៊ានព្រោះគេក៏ចង់ស្គាល់ពីមនុស្សដែលនៅBiajingឲ្យកាន់តែច្បាស់ដូចគ្នា
«ហ្ហឹម~តែបា៉នៅមានរឿងមួយទៀតដែលត្រូវនិយាយជាមួយកូន»
«រឿងអីទៅប៉ា?»
«រឿងរៀបការរបស់កូននិងហើយ»លោកស៊ាននិយាយមកធ្វើឲ្យចាន់គាំងអស់ពាក្យវាចានេះគ្រាន់តែប្រឡងចប់ភ្លាមក៏ទទួលបានការដូពិសេសពីលោកប៉ាបាត់ទៅហើយឬ
«រៀបការមែនទេ?បា៉ក៏ដឹងថាខ្ញុំមិនទាន់ពេញចិត្តនឹងនារីម្នាក់ណានៅក្នុងចិត្តនោះទេចឹងហើយរឿងរៀបការបា៉កុំយកមកនិយាយជាមួយនិងខ្ញុំអីវានាំតែខាតទឹកមាត់ទេព្រោះខ្ញុំមិនរៀបការជាមួយអ្នកណានោះទេបើម្នាក់នោះមិនមែនខ្ញុំជាអ្នករើសដោយខ្លួនឯងនោះ»ចាន់ប្រកែកដាច់ខាតគេយ៉ាងណាក៏នៅមិនចង់គិតរឿងរៀបការស្អីនេះដែលព្រោះតែគេគិតតែពីរឿងការងារនិងរឿងដើរលេងសប្បាយប៉ុណ្ណោះ
«អ្នកណាថាបា៉ឲ្យឯងរៀបការជាមួយមនុស្សស្រី?»នេះលោកសា៊នមានបាននិយាយទេថាគាត់ឲ្យចាន់រៀបការជាមួយនិងមនុស្សស្រីនោះទេហេតុអីក៏ចាន់គិតតែម្នាក់ឯងចឹង
«មនុស្សប្រុសតែងតែរៀបការជាមួយនិងមនុស្សស្រីបើបា៉មិនឲ្យខ្ញុំការជាមួយមនុស្សស្រីឲ្យខ្ញុំទៅការជាមួយអ្នកណាទៅ?»
«ស្តាប់ណាស៊ានសាវចាន់កែអ៊ូមិកូនមិនត្រូវរៀបការជាមួយមនុស្សស្រីនោះទេតែកូនមានអនាគតគូរជីវិតរបស់កូនហើយគេនោះគឺវ៉ាងអុីបូដេវូរីនជាអ្នកជំនួញនិងជាលោកម្ចាស់នៃសង្គមម៉ាហ្វៀធំជាងគេក្នុងប្រទេសចិននេះ»
«វ៉ាងអុីបូដេវូរីន...!!!!»The Continue ✨
YOU ARE READING
ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច
AksiyonYIZHAN Yoogmin 💜👈 ក្តីស្រលាញ់របស់ខ្ញុំគួរឲ្យខ្លាចពេកមែនទេ ទើបលោកមិនហ៊ានទទួលវាបែបនេះ.....? «ឯងត្រូវដឹងថាយើងគ្មានថ្ងៃស្រលាញ់មនុស្សដូចឯងទេដែលរៀបការជាមួយឯងគឺព្រោះតែមិត្តភាពប៉ុណ្ណោះ»អុីបូ «តែលោកក៏ត្រូវចាំដូចគ្នាថាមនុស្សដូចខ្ញុំនេះនិងតាមលោកហើយក៏ព្យាយាមធ...