ថ្ងៃថ្មីបានឈានចូលមកដល់ កាលពីយប់មិញជុងហ្គុកនាយមិនបានគេងទេ ព្រេាះយប់មិញនាយអារម្មណ៍មិនល្អហេីយក៏នឹកឃេីញសកម្មភាពស្និតស្នាលរបស់ថេយ៉ុងនិងជេហូបរបស់ ។ដោយព្រឹកនេះជុងហ្គុកមិនបាននៅញាំបាយពេលព្រឹកជាមួយប្រពន្ធទេ គឺនាយទៅក្រុមហ៊ុនតែម្តង ។
J.JK Group
ក្រុមហ៊ុនដែលធំជាងគេ គឺ ជាក្រុមហ៊ុនរបស់ចន ជុងហ្គុក ដែលជាក្រុមហ៊ុនមានអ្នជំនួញទាំងតូចធំចង់មានសហការណ៍ជាមួយ ។ក្រុមហ៊ុននេះជាក្រុមហ៊ុនផលិតស្រាដែលល្បីជាងគេ ។ជំនួញរបស់ជុងហ្គុកមិនមែនមានតែក្រុមហ៊ុនផលិតស្រាមួយនេះនេាះទេ នាយក៏មានក្រុមហ៊ុនជាច្រេីនទៀត ដូច ក្រុមហ៊ុនផលិតទ្បាន ក្រុមហ៊ុនផលិតអាហារសម្រន់ និងមានប្រលានយន្តហេាះដែលធំជាងគេនៅប្រទេសកូរ៉េ។
ទ្បានដែលបុក្គលិកគ្រប់គ្នាស្គាល់ច្បាស់ថាជាទ្បានរបស់ម្ចាស់ក្រុមហ៊ុនបានចតនៅខាងមុខក្រុមហ៊ុន នាំអោយបុក្គលិកទាំងអស់នាំគ្នារត់មកតម្រៀបជួរគ្នាចាំស្វាគមន៍ម្ចាស់ក្រុមហ៊ុន ។ជុងហ្គុកដេីរចូលក្រុមហ៊ុនដោយទឹកមុខមាំរឹងកំព្រឹស មិនមានស្នាមញញឹម ប៉ុន្តែសម្រាប់បុក្គលិកស្រីៗពិតជាសង្ហាណាស់។
នាយក្រាស់ដេីរចូលក្នុងជណ្តេីរយន្តហេីយក៏ចុចលេខទៅរកជាន់នៃoffice របស់ខ្លួន ។មកដល់ភ្លាម លីននីក៏ចូលមករាក់ទាក់តែនាយមិនបានតបវិញទេ គឺដេីរចូលក្នុងបន្ទប់office តែម្តង។"ហ្វី លោកអគ្គនាយកកេីតអី? "ដោយឃេីញហ្វីនៅជិតនេាះ នាងលេខាក៏សួរទៅនាយ
"មិនដឹងទេ ចង់ដឹងសួរខ្លួនឯងទៅ"ថាហេីយ ហ្វីសុីក៏ដេីរទៅបាត់ ទុកអោយកញ្ញាលេខាខឹងជាខ្លាំង
Skip.....
ថ្ងៃនេះជាថ្ងៃដែលថេយ៉ុងសម្រាកដោយសារគេបានធ្វេីassignment ហេីយមុនគេ ទេីបគ្រូអោយគេសម្រាករងចាំអោយសិស្សផ្សេងអោយassignmentហេីយអស់ទេីបគាត់ចូលបង្រៀនបន្ត ។ដូច្នេះថ្ងៃនេះថេយ៉ុងបានបបួល ណាមជុន អោយគេជូនគេទៅដេីរផ្សារទិញអីវ៉ាន់ ។ចំណែកណាមជុនវិញមិនបានប្រកែកទេ រងចាំពេលថ្ងៃបន្តិចនាយនិងជូនទៅហេីយទៅរកសង្សារនាយផង ។ពេលវេលាបានមកដល់ពេលថ្ងៃហេីយ ណាមជុនបាននាំថេយ៉ុងទៅផ្សារទំនេីបតែមុននិងគេទៅគេបានចូលទៅយកសង្សារសំណព្វចិត្តគេនៅមន្ទីពេទ្យសិន។
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK