Part:47

1.6K 118 7
                                    

ក្រលេកមកមេីលនាយក្រាស់ជុងហ្គុកយេីងវិញម្តង ពេលនេះនាយកំពុងតែស្រែកបញ្ជាអោយកូនចៅនាំគ្នាជួយពន្លត់ភ្លេីងដែលកំពុងតែឆេះឃ្លាំងដោយមានជំនួយពីទ្បានទឹកជួបបាញ់ពន្លត់ភ្លេីងរហូតដល់រលត់អស់ តែកុំមេីលឃ្លាំងវិញក៏ចង់អស់ដែល។

"លោកម្ចាស់ ទំនិញក្នុងឃ្លាំងខ្ទេចអស់50%ហេីយបាទ "ហ្វីសុីនាយបានចូលមកជិតនាយក្រាស់ជុងហ្គុមមុនិងរាយការណ៍ប្រាប់នាយ

"ហ៉េីយ... ចង្រៃយ៍ ហ្វីស៉ីឯងអោយកូនចៅទាំងអស់ប្រមូលទំនិញដែលមិនទាន់ខូតខាតយកទៅឃ្លាំងមួយទៀតទៅ "ជុងហ្គុកនាយពិតជាមួរម៉ៅនិងខឹងពេលបានទទួលដឹងថាទំនិញរបស់នាយខូតខាចច្រេីនយ៉ាងនេះ

"បាទ លោកម្ចាស់ "ហ្វីសុីនិយាយហេីយក៏បានចាកចេញទៅធ្វេីតាមបញ្ជារបស់នាយក្រាស់

"បេីយេីងដឹងថាឯងជាអ្នកណាយេីងនិងចិញ្ច្រាំឯងអោយខ្ទេចតែម្តង "ជុងហ្គុកស្រដីដោយសម្លឹងមេីលទំនិញដែលមិនទាន់ខូចខាតត្រូវបានកូនចៅយកចាកចេញទៅ

រុីងៗ...សម្លេងទូរស័ព្ទលាន់ទ្បេីងក្នុងហោប៉ាវរបស់ជុងហ្គុក ធ្វេីអោយនាយមួរម៉ៅជាខ្លាំងព្រេាះអារម្មណ៍កំពុងមិនល្អផងមិនដឹងថាអ្នកណាcallជុងហ្គុកក៏លេីកនិយាយដោយមិនបានមេីលថាជាលេខរបស់អ្នកណាទេ

"អាទ្បូ...អ្នកណាគេcallមកហ្នឹង ?"ជុងហ្គុកនិយាយទៅអ្នកcallមកដោយសម្លេងខ្លាំងៗ

[កូនជុង ឆាប់មកមន្ទីពេទ្យមកកូនថេយ៍ដួលហូតឈាមច្រេីនណាស់ ]ក្តុក ..ទូរស័ព្ទបានធ្លាក់ពីដៃរបស់នាយក្រាស់ ទឹកភ្នែកមួយដណ្តប់ក៏បានស្រក់ចុះមកដោយមិនដឹងខ្លួន

"ថេយ៍ ប្រពន្ធបង  អាសុីជូនយេីងទៅមន្ទីពេទ្យអោយលឿន "ជុងហ្គុកនាយសឹងតែទន់ខ្លួនដួលទៅដីហេីយ ប៉ុន្តែពេលនេះមិនមែនពេកនាយត្រូវទន់ជ្រាយទេ ប្រពន្ធនាយកំពុងនៅមន្ទីពេទ្យនាយត្រូវតែទៅរកគេ ជុងហ្គុកស្រែកប្រាប់ទៅហ្វីសុីខ្លាំងព្រេាះចិត្តនាយអន្ធះសារជាខ្លាំងចង់ដឹងពីសុខទុក្ខប្រពន្ធ

ហ្វីសុីបានប្រញាប់យកទ្បានមកដឹងនាយក្រាស់ដេីម្បីទៅមន្ទីពេទ្យ ពេលមកដល់មន្ទីពេទ្យភ្លាមជុងហ្គុកក៏ប្រញាប់រត់ទៅរកបន្ទប់ICUដែលជាបន្ទប់ដែលថេយ៉ុងកំពុងតែត្រូវគេជួយសង្គ្រេាះ។ពេលមកដល់មុខបន្ទប់ជុងហ្គុកក៏បានបញ្ឈប់ដំណេីរពីររត់មិញនេះមកជាដេីរតេីបៗដូចពិបាកក្នុងការដេីរតែមិនមែនទេគឺនាយគ្មានកម្លាំងដេីរទ្បេីយ នាយបានឃេីញបា៉ម៉ាក់ក្មេករបស់នាយ អ្នកស្រីចន ជីមីន យុនហ្គី ណាមជុន ជីន កំពុងតែរងចាំនៅមុខបន្ទប់ ។

អំណោយបេះដូង💌 (ចប់)Where stories live. Discover now