រឿងរវាងយ៉ុនហ្គីនិងជីមីនបានកេីតភាពក្តៅក្រហាយដល់គ្រប់គ្នាទាំងអស់នៅក្នុងភូមិគ្រឹះ ។ពេលរឿងដឹងដល់លោកដេលីនិងអ្នកស្រីមីរ៉ាចឹង លោកដេលីបាននាំយ៉ុនហ្គីទៅបន្ទប់ធ្វេីការរបស់គាត់ ចំណែកអ្នកស្រីមីរ៉ាកំពុងមេីលទៅកូនប្រុសដែលលុតចង្គង់អោនមុខចុះដូចខ្លាចៗគាត់ តែថាអ្នកណាមិនខ្លាចបេីគាត់មេីលមកគេដោយក្រសែរភ្នែកកាចដែលជាខ្សែរភ្នែកមិនធ្លាប់មេីលមកគេពីមុន ។
"ប្រាប់ម៉ាក់មកថាមានរឿងអ្វីកេីតទ្បេីងទេីបមានរឿងដល់ថ្នាក់នេះ "អ្នកស្រីមីរ៉ានិយាយទៅកូនដោយសម្លេងកាច មេីលតែទឹកមុខក៏ដឹងថាគាត់កំពុងខឹងដែល ។
"បាទ...គឺនៅយប់មិញកូនបានទៅចូលរួមកម្មវិធីខួបកំណេីតមិត្តហេីយ...........គឺបែបនេះម៉ាក់ ហឹកៗៗ"ពេលនិយាយរៀបរាប់ចប់ជីមីនក៏ស្រាប់តែយំតែម្តងគេពិតជាភ័យខ្លាចណាស់
"កូនគិតទៅលេីយ៉ុនហ្គីក្នុងឋាន:ជាពូឬអ្វីផ្សេង ប្រាប់ម៉ាក់មក "
"ម៉ាក់ ...កូន.."សំនួររបស់អ្នកស្រីមីរ៉ាវាធម្មតាតែសម្រាប់ជីមីនគេពិបាកក្នុងការឆ្លេីយណាស់ គេដឹងចម្លេីយហេីយ តែគេពិបាកក្នុងការឆ្លេីយប្រាប់ទៅម្តាយណាស់ ។ជីមីនបានត្រឹមមេីលមុខម្តាយដោយក្នុងក្រទ្បង់ភ្នែកមានទឹកដក់ក្នុងនេាះ បញ្ជាក់ថាគេកំពុងពិបាក
"ឆ្លេីយមក មីន កូនត្រូវចាំថាកូនជាក្មួយឯយ៉ុនហ្គីជាពូ កូននិងគេមិនអាចគិតលេីគ្នាលេីសនេះបានទេ "អ្នកស្រីមីរ៉ាស្រាប់តែស្រែកស្តីអោយជីមីនខ្លាំងៗ បញ្ជាក់ថាគាត់មិនពេញចិត្តដែលជីមីននិងយ៉ុនហ្គិមានទំនាក់ទំនងគ្នាទ្បេីយ
"ម៉ាក់ ហឹកហឹក...ៗ កុំចឹងអីកូនអង្វរចុះ ហឹកហឹក ..."ជីមីនក៏ចាប់ផ្តេីមយំយ៉ាងខ្លាំង ម្តងនេះគេលេីកដៃសំពះទៅម្តាយ គេពិតជាស្រទ្បាញ់យ៉ុនហ្គីលេីសពីពាក្យថាពូហេីយ ហេីយការស្រទ្បាញ់នេះមិនមែនទេីបតែថ្មីៗនេះដែល គឺគេស្រទ្បាញ់យ៉ុនហ្គីតាំងពីតូចមកម្លេះ
"ម៉ាក់និងទៅនិយាយជាមួយលោកលីថាម៉ាក់ព្រមលេីកកូនអោយគេហេីយ មិនចាំបាច់ប្រកែកម៉ាក់មិនព្រមជាដាច់ខាន "អ្នកស្រីមីរ៉ានិយាយទាំងផ្តាច់ការរួចក៏ដេីរចេញទៅទាំងគ្មានអាណិតកូនប្រុសដែលកំពុងយំទួងសោកម្នាក់ឯងទ្បេីយ ។(មួយគូទៀតហេីយ )
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK