ការថេីបដ៏ផ្អែមល្ហែមនាំអោយទេសភាពជុំវិញខ្លួនកាន់តែRomantic ទេាះបីជាមានភ្លៀងធ្លាក់មកក៏ដោយ ។ ជុងហ្គុកចាប់ផ្តេីមលូកអណ្តាតរបស់នាយចូលទៅក្នុងមាត់ថេយ៉ុងរួចក្រលែងជាមួយអណ្តាតថេយ៉ុងដែល ការថេីបកាន់តែក្តៅកគុកទៅៗ រហូតថេយ៉ុងពិបាកដកដណ្តេីម នាយក៏គួសខ្នងជុងហ្គុកអោយនាយឈប់ ជុងហ្គុកក៏ដកមាត់ចេញវិញទាំងមិនចង់ ព្រេាះនាយពេញចិត្តបបូរមាត់តូចនេះណាស់។ ថេយ៉ុងពេលដែលគេដកបបូរមាត់ចេញហេីយ នាយក៏មានអារម្មណ៍ថាអៀនជាខ្លាំងរួចក៏បែរខ្នងរត់ទៅយកតែម្តង ជុងហ្គុកខំស្រែកអោយឈប់តែគិតឬថាគេឈប់មិនងាយទេ បេីថេយ៉ុងរត់មួយទំហឹងជេីងទៅហេីយ ។
"ថេីបបងហេីយចង់រត់ឬ ស្អែកដឹងគ្នាហេីយ "ជុងហ្គុកនិយាយទាំងញញឹមមេីលទៅអ្នកដែលខំរត់គេចពីនាយដោយសារតែអៀននាយ
"លោកម្ចាស់កាលណាទៅវិញ អាសុី ចាំមួយថ្ងៃហេីយ "ទឹកមុខកំពុងតែមានស្នាមញញឹមក៏ប្រែជាមាំវិញក្រោយពេលលឺសម្លេងជំនិតរបស់ខ្លួនដែលកំពុងបាំងឆ័ត្រនៅជ្រុងម្ខាងនៃនាយ ជុងហ្គុកងាកទៅសន្លក់ហ្វីសុីហេីយ ក៏ដេីរទៅទ្បានវិញ អ្នកជាជំនិតឃេីញចឹងក៏តាមទៅដែរ ។
Skip
មកមេីលភូមិគ្រឹះគីមពេលនេះកំពុងមានភាពរញ៉េរញ៉ៃនិងជ្រួលច្របល់ដោយសារតែបាត់កូនពៅមួយថ្ងៃហេីយមិនទាន់មកវិញទៀត ម្យា៉ងមេឃក៏ភ្លៀងទៀតនាំអោយអ្នកស្រី ដាយ៉ុងបារម្ភនិងកូនជាខ្លាំង ។"កូនជុន ឃេីញកូនថេយ៍ទេ "គ្រាន់តែកូនប្រុងច្បងដេីរមកភ្លាម អ្នកស្រីដាយ៉ុងក៏ប្រញាប់មកសួរនាំភ្លាម គាត់ពិតជាបារម្ភនិងកូនប្រុសពៅរបស់គាត់ណាស់ គាត់ខ្លាចគេគិតខ្លីដោយសារតែរឿងព័ត៍មានទាំងនេាះ
"មា៉ក់ ត្រជាក់ចិត្តសិនទៅ កូននឹងរកប្រុសពៅអោយឃេីញណា កុំបារម្ភពេកគិតសុខភាពផង "ណាមជុន នាយនិយាយពន្យល់ទៅម្តាយ គេក៏បារម្ភពីប្អូនដែល តែគេក៏ត្រូវបារម្ភពីម្តាយសិនដែលគាត់ចាស់ហេីយ បេីគាត់គិតបារម្ភច្រេីនអាចប៉ះពាល់សុខភាពគាត់បាន
"ត្រូវហេីយអូន កុំបារម្ភកូនពេកអី កូនជុនគេនិងតាមរកកូនថេយ៍អោយឃេីញវិញណា អង្គុយសិនទៅ "លោក ហេសុង ក៏ចូលមកចាប់ប្រពន្ធអោយអង្គុយលេីសាទ្បុង ព្រេាះចាប់តាំងពីរមេឃភ្លៀងមក ប្រពន្ធគាត់នេះមិនបាននៅមួយកន្លែងទេ គាត់ដេីរទៅដេីរមក ហេីយcallទៅអ្នកនេះcallទៅអ្នកនេាះសួររកកូនប្រុសពៅរហូត មិនមែនគាត់មិនបារម្ភទេ តែគាត់ត្រូវធ្វេីធម្មតាសិនម្យា៉ងកូនច្បងគាត់បានចេញតាមរកហេីយ ។
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK