រយ:ពេលជាច្រេីនថ្ងៃបានកន្លងផុតទៅ ជុងហ្គុកតាំងពីមានថេយ៉ុងជាសង្សារមកនាយក៏ដូចជាផ្លាស់ប្តូរច្រេីនជាមុន នាយមិនសូវធ្វេីការច្រេីនដូចមុនទេ ហេីយអីទ្បូវទូរស័ព្ទគឺនៅជាប់ដៃ24ម៉ោង អោយតែលោតសារឬអ្នកណាcallមកនាយដឹងតែប្រញាប់មេីលខ្លាចថាជាថេយ៉ុងសំណព្វចិត្តនាយ ។ចំណែកថេយ៉ុងក៏មិនខុសពីជុងហ្គុកប៉ុន្មានដែល ទូរស័ព្ទនៅជាប់ដៃរហូត ។
ថ្ងៃនេះផងដែលថេយ៉ុងបានណាត់ជីមីនមកផ្សារដេីម្បីទិញសម្លៀកបំពាក់សម្រាប់កម្មវិធីនៅយប់នេះដែលធ្វេីនៅសណ្ធាគារដែលជាកម្មវិធីខួបមិត្តរួមថ្នាក់នៅវិទ្យាល័យ ។"ថេយ៍ យេីងចូលមេីលទឹកអប់សិនទៅយ៉ាងមិចដែរ "ពេលដេីរមកដល់ហាងទឹកអប់មួយកន្លែងដែលជាហាងទឹកអប់ដែលថេយ៉ុងធ្លាប់មានរឿង ជីមីនមិនបានដឹងក៏ហៅនាយតូចអោយចូលមេីល ថេយ៉ុងក៏មិនប្រកែកគេក៏ងក់ក្បាលដេីរចូលជាមួយគ្នា។
ពួកគេបានដេីរមេីលទឹកអប់រួចហេីយគេក៏ចង់ទៅរកសម្លៀកបំពាក់សម្រាប់ទៅកម្មវិធីយប់នេះ ។"នេាះជាក្មេងដែលមានព័ត៍មានជាមួយលោកប្តីតា៎ ល្អណាស់ជួបគ្នាគួរតែរាក់ទាក់ "ថេយ៉ុងបានដេីររកហាងសម្លៀកបំពាក់ក៏ជួនពេលលូណាគេបានមករកទិញសម្លៀកបំពាក់ដែល ពេលងាកទៅឃេីញថេយ៉ុងដេីរចូលក្នុងហាងជាមួយជីមីននាងក៏មានគំនិតមួយលោតក្នុងខួរក្បាល។
"ជីមីនឯងសាកមេីលឈុតនេះមិចដែរ យេីងចង់ពាក់វាទៅក្នុងកម្មវិធីយប់នេះ "ថេយ៉ុងបានលេីឈុតមួយអោយជីមីនមេីល
"ស្អាតតា៎ ចឹងឯងយកឈុតនិងទៅ យេីងយកឈុតនេះ "ថាហេីយចប់ ជីមីននិងថេយ៉ុងក៏បានទៅកន្លែងគិតលុយ
"សួរស្តី អ្នកទាំងពីរ "កំពុងឈរគិតលុយសុខៗ លូណាបានដេីរមករកពួកគេដោយក្នុងដៃក៏មានកាន់សម្លៀកបំពាក់ដែល ។
"បាទ សួរស្តី "ជីមីននិងថេយ៉ុងនិយាយទៅព្រមគ្នា ថេយ៉ុងគេស្គាល់ថាអ្នកនៅមុខខ្លួនជាអ្នកណា ហេីយក៏ដឹងច្បាស់ទៀតផង ដោយទ្បែកតែជីមីនគេមិនបានស្គាល់ទេ
"មកទិញសម្លៀកបំពាក់ឬ ?"
"បាទត្រូវហេីយ "សារនេះថេយ៉ុងតបតែម្នាក់ឯងដោយជីមីនគេមិនបានតបទេគេមានអារម្មណ៍ថាមិនចូលចិត្តនារីនៅចំពេាះមុខទេ ទេាះនាងមិនបានធ្វេីអីគេក៏ដោយ
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK