ជាយក្រុង
នៅតំបន់ជាយក្រុងដែលមានភាពស្ងាត់ច្រងំអ្នកណាដេីរកាត់ឬជិះកាត់សុទ្ធខ្លាចរអារនិងទិដ្ឋភាពដ៏ស្ងាត់ច្រងំនេាះគ្រប់គ្នា ។
ងុឺត...ទ្បានទំនេីបពណ៍ក្រហមមួយបានឈប់នៅមុខព្រៃក្រាស់មួយ នារីស្រស់ស្អាតស្លៀកពាក់សិចសុីបបូរមាត់ក្រហមឆេះ បានចុះពីទ្បានដេីរចូលទៅក្នុងព្រៃនេាះដោយមិនបានខ្លាចរអារនិងភាពងងឹតអីបន្តិចសេាះ ។នាងស្រីស្រស់បានដេីររហូតមកដល់ព្រៃជ្រៅកាន់តែខ្លាំងបានធ្វេីអោយយេីងមេីលឃេីញឃ្លាំងចំណាស់មួយដែលនៅក្នុងព្រៃនេាះ នាងក៏បានចូលទៅបេីកទ្វា និងដេីរទៅខាងក្នុង ។
"សួស្តីអូនសម្លាញ់ ហាសហា...ផ្លាច់ៗៗ"បរុសសង្ហាម្នាក់បានអង្គុយកងទាក់ខ្លាយ៉ាងទំនងនិងបាននិយាយទៅនារីម្នាក់នេាះដោយសម្លេងសេីចនិងទះដៃខ្លាំងៗដូចមនុស្សមិនគ្រប់ទឹកចឹង។
"អូនមានការចង់អោយបងជួយអូន "នារីស្រស់បានទម្លាក់ខ្លួនលេីភ្លៅប្រុសម្នាក់នេាះយកដៃអោបករនាយនិងស្រដីទៅគេ
"អោយបងជួយ!!! ហាសហា.ក្រែងអូនជាប្រពន្ធអាជុងហ្គុកមិនចឹងឬ លូណា "ត្រូវហេីយម្នាក់ស្រីនេាះគឺជាលូណា នាងមកជួបប្រុសម្នាក់នេាះដេីម្បីចង់អោយនាយជួយនាងប៉ុណ្ណេាះ។
"សានជី...បងក៏ដឹងថាជុងហ្គុកមិនបានស្រទ្បាញ់អូនទេ គេក្រាន់តែត្រូវអូនកុហក់ប៉ុណ្ណេាះ អូនត្រូវទៅធ្វេីប្រពន្ធគេ ដេីម្បីរស់ស្រួលប៉ុណ្ណេាះ "ត្រូវហេីយ ដំបូងនាងគ្រាន់តែចង់រស់ស្រួល តែអីទ្បូវនាងមិនបានគិតចឹងទេ នាងចង់បានជុងហ្គុកវិញ គ្រាន់តែពេលនេាះនាយត្រូវការជំនួយសិនត្រូវធ្វេីជាមិនស្រទ្បាញ់ជុងហ្គុក
"អូនអោយបងជួយរឿងអី ? "
"មិនច្រេីនទេ បងគ្រាន់តែកម្ចាត់អាក្មេងនេះអោយខ្ញុំទៅតែប៉ុណ្នឹងទេ "លូណា បានលូកយករូបថតរបស់ថេយ៉ុងអោយទៅ សានជី មកអោយនាយមេីល ។
<ស្អាតណាស់>សានជីនិយាយក្នុងចិត្តរួចក៏យករូបនេាះហុកទៅអោយកូនចៅជំនិតដែលនៅជិតនេាះអោយទុក ។
"បងនិងជួយ តែត្រូវមានសំណង ?"
"សំណងអ្វីទៅ ?"លូណានិយាយដោយអូសដៃអង្អែងទ្រូងសាន ជី តិចៗ បែបសិចសុី
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK