មួយសប្តាហ៍កន្លងផុតទៅ
ពេលវេលាបានកន្លងទៅអស់រយ:ពេលមួយសប្តាហ៍ រឿងរាវរវាងជុងហ្គុកនិងថេយ៉ុងត្រូវបានដេាះស្រាយហេីយ នៅទ្បេីយតែរឿងរវាងយ៉ុនហ្គីនិងជីមីនប៉ុនណ្ណេាះ ។ទេាះបីជាពួកគេបានយល់ចិត្តគ្នានិងបានសារភាពស្នេហ៍ទៅគ្នាអោយដឹងរវាងគ្នានិងគ្នាក៏ដោយតែរឿងគ្រួសារវាពិបាកដេាះស្រាយបន្តិច ព្រេាះរយ:ពេល1សប្តាហ៍មកនេះលោកដេលីតែងតែដេញយ៉ុនហ្គីមិនអោយស្និតស្នាលជាមួយជីមីនទេ ចំណែកអ្នកស្រីមីរា៉ក៏ចឹងដែល គាត់តែងនាំជីមីនទៅខាងក្រៅជួបមិត្តនៅសហគមន៍គាត់រហូតរកតែពេលយ៉ុនហ្គីនៅជាមួយនិងជីមីនមិនបាន។
ដូចសព្វមួយដង ថ្ងៃនេះអ្នកស្រីមីរា៉បាននាំជីមីនក៏ដេីរផ្សារដេីម្បីទិញសម្លៀកបំពាក់ផងដែរ ។
"មីនកូនមេីលនេះទៅឈុតនេះស្អាតណាស់ សមនិងកូនប្រុសម៉ាក់ណាស់ "អ្នកស្រីមីរ៉ាបានលេីកយកឈុតពណ៍សមួយដែលមេីលទៅដូចឈុតមង្គលការយ៉ាងចឹង ជីមីនគេមិនបានសប្បាយអរនិងក៏ដេីរផ្សារនេះទេគេចង់ទៅជួបយ៉ុនហ្គីរបស់គេវិញ។"មិចក៏ធ្វេីមុខចឹង វាមិនស្អាតឬ?"ដោយឃេីញទឹកមុខកូនប្រុសមិនល្អទេីបអ្នកស្រីមីរា៉ក៏សួរទៅគេ
"អត់ទេម៉ាក់ វាស្អាត តែកូនចង់ទៅផ្ទះវិញ "ជីមីនក្រវីក្បាលប្រកែក គេមេីលទៅឈុតដែលម៉ាក់គេបានប្រាប់មិញវាស្អាតហេីយតែមូលហេតុចំបងរបស់គេគឺចង់ទៅផ្ទះវិញដេីម្បីបានជួបយ៉ុនហ្គី
"ប្រញាប់ម្លេះ ពួកយេីងនៅមិនទាន់ទៅសហគមន៍ផង នៅសិនទៅ ចាំទៅសហគមន៍ហេីយចាំទៅផ្ទះវិញ "អ្នកស្រីមីរ៉ាដឹងពីគោលបំណងរបស់កូនគាត់តែគាត់រកលេសនិយាយប្រកែកមិនចង់អោយគេទៅផ្ទះទេ
"ជម្រាបសួរអ្នកមីង សួស្តីអូនមីន "កំពុងតែមេីលអាវសុខៗក៏ស្រាប់តែមានបុរសម្នាក់មាឌធំនិងសហេីយកម្ពស់ខ្ពស់ស្តង់ដាអឺរ៉ុបបានដេីរមកជិតនិងបានលេីកដៃជម្រាបសួរទៅអ្នកស្រីមីរា៉ ព្រមទាំងនិយាយសួស្តីទៅជីមីនរួមទាំងបន្ថែមពាក្យអូនទៀត
"អីយ៉ា..!! ក្មួយម៉ាឌីទេឬ ?មីងស្មានថាអ្នកណា"អ្នកស្រីមីរ៉ាដេីរមកជិតនិងនិយាយទៅនាយកម្លេាះម្នាក់នេាះ ជីមីននៅជិតនេះមានអារម្មណ៍ថាធ្លាប់លឺឈ្មេាះនេះមកពីណាដូចប្រហែល
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK